ចូលចិត្តទំនើប

ក្មេងធំឡើងនៅជនបទ ដែលហ៊ុំព័ទ្ធដោយធម្មជាតិ ទំនងជាមិនសូវមាន ជម្ងឺធ្លាក់ទឹកចិត្ត នៅពេលក្លាយជាជំទង់

ដោយ: ភារុន 1 PM, Friday, 15 Mar, 2019

ការស្រាវជ្រាវមួយបានបង្ហាញថា ការធំឡើងនៅជនបទ អាចជួយកាត់បន្ថយជម្ងឺផ្លូវចិត្ត នៅពេលក្លាយជាមនុស្សពេញវ័យ។ ការសិក្សានេះបានធ្វើឡើង ទៅលើជនជាតិដាណឺម៉ាកជិតមួយលាននាក់ ហើយនឹងបានរកឃើញថាក្មេងៗ ដែលរស់នៅហ៊ុំព័ទ្ធដោយធម្មជាតិ ទំនងជាមិនសូវមានជម្ងឺធ្លាក់ទឹកចិត្តនៅពេលពេញវ័យឡើយ។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថាការរស់នៅក្នុងសង្គម ដែលហ៊ុំព័ទ្ធដោយធម្មជាតិពណ៌បៃតង គឺជួយជម្រុញលើកទឹកចិត្តឱ្យមនុស្សធ្វើលំហាត់ប្រាណ និងធ្វើឱ្យក្មេងតូចៗមានការរីកចម្រើន ផ្នែកយល់ដឹងទៅលើធម្មជាតិ ដែលទាំងនេះអាចមានឥទ្ធិពលវិជ្ជមាន ទៅលើសុខភាពផ្លូវចិត្តរបស់ពួកគេ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើង ដោយសកលវិទ្យាល័យ Aarhus នៅក្នុងប្រទេសដាណឺម៉ាក ដែលបានដឹកនាំដោយវេជ្ជបណ្ឌិត Kristine Engemann មកពីនាយកដ្ឋានជីវសាស្រ្ត។ ម្យ៉ាងទៀតអង្គការសុខភាពពិភពលោក បាននិយាយថាមនុស្សជាង 450លាននាក់នៅទូទាំងពិភពលោក ដែលទទួលរងការឈឺចាប់ពីជម្ងឺធ្លាក់ទឹកចិត្ត។

ដូច្នេះការសិក្សាស្រាវជ្រាវគឺមានសារៈសំខាន់ណាស់ ក្នុងការជួយសង្រ្គោះមនុស្សជាតិនៅជុំវិញពិភពលោក។
លើសពីនេះយោងទៅតាមស្ថិតិរបស់មូលនិធិសុខភាពផ្លូវចិត្តពិភពលោក បានធ្វើបទបង្ហាញនៅក្នុងចក្រភពអង់គ្លេស បានលើកឡើងថា 19.7% នៃមនុស្ស ដែលមានអាយុលើសពី 16 ឆ្នាំបានបង្ហាញរោគសញ្ញានៃជម្ងឺធ្លាក់ទឹកចិត្ត ឬជម្ងឺថប់បារម្ភ នៅក្នុងឆ្នាំ 2014។ ហើយការធ្លាក់ទឹកចិត្តនេះ បានប៉ះពាល់ដល់ប្រជាជនអាមេរិកច្រើនជាង 16.1 លាននាក់ (6.7%) ជារៀងរាល់ឆ្នាំ នេះបើយោងទៅតាមសមាគមនៃជម្ងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ របស់សហរដ្ឋអាមេរិក។

អ្នកស្រាវជ្រាវនៅប្រទេស ដាណឺម៉ាក បានប្រើប្រាស់ទិន្នន័យផ្កាយរណប ដែលប្រមូលបានក្នុងចន្លោះឆ្នាំ 1985 ដល់ឆ្នាំ 2013 ដើម្បីធ្វើការវាយតម្លៃ សម្រាប់ប្រជាជនដាណឺម៉ាកជិតមួយលាននាក់ គឺពួកគេសុទ្ធតែមានផ្ទះ ដែលហ៊ុំព័ទ្ធដោយដើមឈើពណ៌បៃតង។ ទិន្នន័យនេះ ក៏ដូចជាការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវ ត្រូវបានប្រៀបធៀបទៅនឹងហានីភ័យនៃការអភិវឌ្ឍមួយ ក្នុងចំណោមជម្ងឺវិកលចរិកខុសៗគ្នាចំនួន 16 នៅពេលពេញវ័យ រួមមាន ជម្ងឺវិកលចរិក ការធុញថប់ និងជម្ងឺធ្លាក់ទឹកចិត្ត…ជាដើម ។ លទ្ធផលដែលត្រូវបានចេញផ្សាយ នៅក្នុងទិនានុប្បវត្តិនីតិវិធី នៃបណ្ឌិតសភាវិទ្យាសាស្រ្តជាតិ បានបង្ហាញថាមនុស្ស ដែលរស់នៅ និងធំធាត់ ហ៊ុំព័ទ្ធដោយធម្មជាតិរហូតដល់អាយុ 10 ឆ្នាំ នឹងមិនសូវប្រឈមមុខនឹងគ្រោះថ្នាក់នៃជម្ងឺផ្លូវចិត្តទេ។

នេះគឺនៅតែជាការពិត ក្រោយពីបានសិក្សាទៅលើស្ថានភាពសេដ្ឋកិច្ចរបស់សង្គម នគរូបនីយកម្ម និងប្រវត្តិគ្រួសារ របស់មនុស្សវ័យជំទង់ គឺសុទ្ធតែមានឥទ្ធិពល ដល់បញ្ហានៃសុខភាពផ្លូវចិត្ត។ ម្យ៉ាងទៀតនៅពីក្រោយនៃការសិក្សាស្រាវជ្រាវថ្មីមួយ ដែលបានរកឃើញថា អ្នកដែលមានសកម្មភាពរាងកាយច្រើន ទំនងជាប្រឈមតិចតួចទៅនឹងបញ្ហាផ្លូវចិត្ត នេះបើយោងតាមការបកស្រាយរបស់ លោកវេជ្ជបណ្ឌិតមួយរូប មកពីមុន្ទីរពេទ្រទូទៅ នៃរដ្ឋ Massachusetts ដែលគាត់បានលើកទឹកចិត្តឱ្យសាធារណៈជន មានការផ្លាស់ប្តូរខ្លះៗទៅលើការទម្លាប់នៃរស់នៅប្រចាំថ្ងៃ ដោយសារតែភាគច្រើនអ្នកជម្ងឺរបស់គាត់ តែងត្អូញត្អែរថា ពួកគេមានអារម្មណ៍ធ្លាក់ចុះ ដូច្នេះគាត់បានណែនាំឱ្យអ្នកជម្ងឺនោះ ចេញទៅខាងក្រៅ និងធ្វើអ្វីមួយ មុននឹងមានការចេញវេជ្ជបញ្ជា ជាថ្នាំប្រឆាំងនឹងជម្ងឺធ្លាក់ទឹកចិត្តពីគាត់។ ម្យ៉ាងទៀត លោកវេជ្ជបណ្ឌិត Engemann ក៏បានណែនាំថា «ការស្វែងយល់ពីបញ្ជីស្ថិតិ នៃចំនួនប្រជាជនដាណឺម៉ាក ដែលមានសុខភាពផ្លូវចិត្តល្អ និងរឹងមាំ នោះគឺមកពីពួកគេសុទ្ធតែមានទីតាំងលំនៅដ្ឋាន ហ៊ុំព័ទ្ធដោយធម្មជាតិពណ៌បៃតង» នេះបើយោងទៅតាមការចាប់ផ្កាយរណបរូបភាព ដែលបង្ហាញពីវិសាលភាព នៃទំហំពណ៌បៃតង នៅជុំវិញផ្ទះរបស់ពួកគេម្នាក់ៗ។

ការសិក្សាស្រាវជ្រាវនេះពិតជាអត្ថប្រយោជន៍ ក្នុងការផ្តល់ឱ្យយើងនូវការយល់ដឹងកាន់តែប្រសើរឡើង អំពីពូជសាសន៍មនុស្ស ដែលរស់នៅលើភពផែនដីយើងនេះ។ ដោយសារតែសម្លេងអ៊ូរអរ ការស្រូបយកខ្យល់ពុល ការចម្លងមេរោគ និងស្ថានភាពសេដ្ឋកិច្ចមិនល្អនៅក្នុងទីក្រុង គឺសុទ្ធតែអាចបង្កើនហានីភ័យនៃជម្ងឺផ្លូវចិត្ត ។ ដូច្នេះក្រុមអ្នកស្រាវជ្រាវ អំពាវនាវឱ្យមនុស្សទាំងអស់ ដែលរស់នៅក្នុងទីក្រុង ចេះរៀបចំទីក្រុងឱ្យមានពណ៌បៃតង និយាយរួម គឺការដាំដើមឈើ ឱ្យនៅពាសពេញតំបន់មូលដ្ឋាន ដែលខ្លួនរស់នៅ ដើម្បីធានាថាទីក្រុងរបស់យើងទាំងអស់គ្នា ក្លាយជាទីក្រុងស្អាត និងធ្វើឱ្យមនុស្សរស់នៅទីនេះ មានទាំងសុខភាពរាងកាយល្អ និងសុខភាពផ្លូវចិត្តល្អផងដែរ។

ប្រភព: dailymail ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ដៃគូ James Bond 007 វគ្គក្រោយ តារាស្រីជាជនជាតិម៉ិកស៊ិកូ កំពូលសម្រស់

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

ឱ្យ​តែ​ជារឿង​ “James Bond” មិនខ្វះស្រីស្អាតទេ! មានការអះអាងថា ខ្សែភាពយន្តរឿង “James Bond 007” ក្នុងវគ្គ “Spectre”...

សួនកុមារ អស្ចារ្យទាំង 10 នៅក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

បើសិនជាទីកន្លែងមួយ សមស្របសម្រាប់កុមារ វាក៏សមស្របសម្រាប់មនុស្សទូទៅផងដែរ។ ទំនើប បានជ្រើសរើសយក សួនកុមារអស្ចារ្យទាំង 10 នៅក្នុងពិភពលោក ដែលអ្នកនឹងបានដឹង...

ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ ថ្ងៃទី ចាប់ផ្តើមពី ថ្ងៃទី 15-18 ខែមិថុនា នេះ

ដោយ: ទំនើប 7 PM, Thursday, 15 Jun, 2017

នៅរសៀលថ្ងៃទី15 ខែមិថុនា នេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានរៀបចំ ការតាំងពិព័រណ៍គ្រឿងអលង្ការនិង ត្បូងមានតម្លៃកម្ពុជា-អន្តរជាត...

ជ្រើសរើសមុខរបរ តាមរាសីចក្ររបស់អ្នក

ដោយ: ស. លីង 7 PM, Wednesday, 07 Jun, 2017

មនុស្សជាច្រើន ជាពិសេសក្មេងៗ ដែលទើបតែពេញវ័យ តែងមានការបារម្ភ និងនឹកគិតពីអនាគត តើគួរជ្រើសយកមុខរបរអ្វី ដើមី្បឲ្យជីវិតមានលំនឹង? ចំពោះបញ្ហាមួយនេះ ទំនើបសូ...

Tomnerb.Com - YouTube Channel