ចូលចិត្តទំនើប

Gomez – Swift ត្រឡប់មក ត្រូវរ៉ូវគ្នាវិញ

ដោយ: ដាលីស 8 PM, Saturday, 06 Jun, 2015

បន្ទាប់ពីមិនត្រូវគ្នា និងមើលមុខគ្នាមិនចំអស់មួយរយៈពេលធំមក សេឡេណា ហ្គោមេហ្ស(Selena Gomez) តារាចម្រៀង រូបស្អាតថ្ពាល់ប៉ោង ហើយនិង ថេលើរ៍ ស្វ៊ីវថ៍ (Taylor Swift) តារាចម្រៀងមុខស្រស់ប្រិមប្រីយ៍ បានបញ្ចប់ភាពយល់ខុសនឹងគ្នា ហើយ​​ត្រឡប់មកត្រូវគ្នាវិញរួចរាល់ហើយ ព្រមទាំងបាននៅជាមួយគ្នាពេញមួយរាត្រី ក្នុងអំឡុងពេលចុងសប្តាហ៍ មុននឹងថតទាំងរូប និង​ឃ្លីបវីឌីអូបង្ហាញ នៅលើអុីនស្តាហ្គ្រែមឱ្យប្រីយមិត្តបានទស្សនាទៀតផង។

គ្រាន់តែ ចាស្ទីន ប៊ីប៊ើរ៍ (Justin Bieber) ប៉ុបស្តារ៍កំលោះជនជាតិកាណាដា ចាកចេញពីវង់គោចរជីវិតភ្លាម ទាំងហ្គោមេហ្ស និង ស្វីវថ៍ បានទៅចូលរួមពិធីបុណ្យខួបកំណើតគម្រប់ 17ឆ្នាំរបស់កញ្ញា ខៃលី ជេននើរ៍ (kylie Jenner) តារារូបស្អាត និងជា​ពិធី​ការិ​នី​កម្មវិធីដ៏ល្បីមួយភ្លាមតែម្តងដែរ។ អតីតដៃគូដ៏ស្និទ្ធស្នាល កញ្ញា ស្វីវថ៍ វ័យ24ឆ្នាំ និង ហ្គោមេហ្ស វ័យ22ឆ្នាំ ក៏ប្រើប្រាស់ឱកាស​នេះ ដើម្បីត្រឡប់មកជិតដិតមូលមិត្តគ្នា ជាថ្មីម្តងទៀត ដោយ ហ្គោមេហ្ស បានចែករំលែកឃ្លីបវីដេអូ ខណៈ​ដែលពួកនាង​សប្បាយ​រីករាយ​ជាមួយ​គ្នា តាមរយៈអុីនស្តាហ្គ្រែមនារាត្រីនោះផងដែរ។

នៅចុងបញ្ចប់របស់ឃ្លីបវីដេអូនោះ នៅបានឮសំឡេងសើចក្អាកក្អាយរួមគ្នារបស់ ហ្គោមេហ្ស និង ស្វីវថ៍ ដែលគេគិតថា​មាន​ភាព​​អាចទៅ​រួច​​មែនទែន ដែលថាវីដេអូឃ្លីបនោះត្រូវបានថត នៅក្នុងផ្ទះរបស់តារាចម្រៀងរូបស្រស់ថ្ពាល់ប៉ោង ដោយមាន ថេលើរ៍ ស្វីវថ៍ នៅ​​ស្នាក់ទី​នោះ​ពេញ​មួយរាត្រីដែរ៕

selena_gomez__taylor_swift_06

selena_gomez__taylor_swift_01

selena_gomez__taylor_swift_03

selena_gomez__taylor_swift_04

selena_gomez__taylor_swift_02

អត្ថបទអ្នកចង់អាន

The Rock ជាជនទីបីបំបែកស្នេហ៍ Irina និង Ronaldo

ដោយ: ដាលីស 6 PM, Thursday, 11 Jun, 2015

អាថ៍កំបាំងស្នេហា ដែលបែកបាក់រវាង Irina Shayk តារាបង្ហាញម៉ូដកំពូលសិចស៊ី ជនជាតិរុស្ស៊ី ជាមួយ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) តារាបាល់ទាត់លំដា...

រថភ្លើងស៊េរីទំនើបចំនួន 3 គ្រឿងសម្រាប់បើកបរមកកាន់អាកាសយានដ្ឋាន បានមកដល់ប្រទេសកម្ពុជាហើយ

ដោយ: ភារុន 10 AM, Sunday, 13 Jan, 2019

យោងតាមរយៈទំព័រហ្វេសប៊ុករបស់លោក Ramady Moun បានឱ្យដឹងថា រថភ្លើងTramway ស៊េរីទំនើប 3គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញពីប្រទេសម៉ិក...

Rollercoaster ខ្ពស់បំផុត និងលឿនបំផុតនៅអឺរ៉ុប បើកដំណើរការនៅសួនកំសាន្ត Ferrari Land ក្នុងប្រទេសអេស្ប៉ាញ

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ឧបករណ៍កំសាន្ត Rollercoaster ទើបនឹងបើកដំណើរការនាពេលថ្មីៗនេះ នៅក្នុងប្រទេសអេស្ប៉ាញ ជាផ្នែកទាក់ទាញមួយបន្ថែម នៅក្នុងសួនកំសាន្ត Ferrari Land។ Ferrari La...

Shia Labeouf នៅមានសំណាងរឿងស្នេហា

ដោយ: វិរីយា៉ 9 PM, Wednesday, 23 Mar, 2016

មួយរយៈ​ពេលកន្លងមក “សៃ​អា ឡា​ប៊ើ​ហ្វ” តារា​ហូលីវូដ​រាង​ឡូយ​សង្ហា​ ត្រូវ​ឈឺក្បាល​វិលមុខ​គួរសម ព្រោះ​ត្រូវ​ជួបនឹង​បញ្ហា តាម​រោម​រុករាន​ជា​ញឹកញាប់ តែ​ព...

Tomnerb.Com - YouTube Channel