ចូលចិត្តទំនើប

អ្នកវិទ្យាសាស្រ្តនិយាយថា! ឱ្យកូនក្មេងលេងឧបករណ៍តន្ត្រី ដើម្បីបង្កើតទម្លាប់ឱ្យក្មេងតូចៗ មិនប្រើឧបករណ៍អេឡិចត្រូនិច

ដោយ: ភារុន 8 AM, Friday, 03 May, 2019

ការព្យាបាលដោយប្រើតន្ត្រី គឺជួយជំរុញអារម្មណ៍ នឹងបង្កើនល្បឿននៃការជាសះស្បើយផងដែរ។ លើសពីនេះ មេរៀនតន្ត្រី ក៏អាចជួយបង្កើនល្បឿននៃការជាសះស្បើយ សម្រាប់មនុស្សដែលមានជម្ងឺដាច់សរសៃឈាមខួរក្បាល ហើយក៏អាចធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងទៅលើព័ត៌មាន របស់កុមារដែលមានជម្ងឺ Dyslexia ផងដែរ។ ម្យ៉ាងទៀត ក៏មានភស្តុតាងបញ្ជាក់ផងដែរថា ការលេងឧបករណ៍តន្ត្រី គឺពិតជាអាចការពារកុមារ ពីការអភិវឌ្ឍទៅជាជម្ងឺ Dementia (វង្វេង) នាពេល អនាគត។ ដូច្នេះ ទំនើប បានប្រមែប្រមូលព័ត៌មានទាក់ទង់នឹងករណីនេះ ហើយក៏បានរកឃើញថាមាន 8 ហេតុផល ដែលឪពុកម្តាយគ្រប់រូប គួរផ្តល់ឱ្យកូនៗលេងឧបករណ៍តន្ត្រីឥឡូវនេះ!
1. បង្កើនការសម្របសម្រួល
ខណៈពេលកំពុងលេងឧបករណ៍តន្រ្តី ខួរក្បាលរបស់កុមារនឹងធ្វើការបកប្រែ ណោតភ្លេង ដែលមើលឃើញទៅតាមចលនាម្រាមដៃ។ ការសម្របសម្រួលនៅក្នុង ការអានណោតភ្លេង និងដំណើរការនៃការលេងភ្លេង ក៏អាចជួយពន្លឿនទៅលើប្រតិកម្មនៅក្នុងខួរក្បាល ព្រមទាំងធ្វើឱ្យមុខងារនៃការយល់ដឹង កាន់តែប្រសើរឡើង។

2. ធ្វើឱ្យប្រសើរឡើង ចំពោះការស្តាប់

ការរៀនតន្រ្តី នឹងធ្វើឱ្យប្រសើរឡើងចំពោះការស្តាប់របស់កុមារ ដែលនេះជាមូលហេតុដែលតន្រ្តីករគ្រប់រូប តែងមានការស្តាប់ដ៏អស្ចារ្យ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា តន្រ្តីករ ងាយស្រួលនៅក្នុងការកំណត់សម្លេងដ៏ជាក់លាក់ ទោះបីជាស្ថិតនៅក្នុងបរិយាកាសរំខានក្តី។

3. ជួយបន្ធូរបន្ថយអារម្មណ៍តានតឹង

ការលេងភ្លេង អាចជួយបំបាត់អារម្មណ៍តានតឹងរបស់មនុស្សបាន។ ជាការពិត ចលនាម្តងហើយម្តងទៀតនៃការលេងឧបករណ៍តន្រ្តី គឺផ្តោតទៅលើសកម្មភាពវិជ្ជមាន ដែលអាចជួយកាត់បន្ថយភាពតានតឹង។ ម្យ៉ាងទៀត វាក៏ជួយកាត់បន្ថយសម្ពាធឈាម និងកាត់បន្ថយការគេងមិនលក់ ព្រមទាំងជម្ងឺធ្លាក់ទឹកចិត្តផងដែរ។

4. ពង្រឹងប្រព័ន្ធដកដង្ហើម

ការលេងឧបករណ៍តន្រ្តីប្រភេទផ្លុំ ដូចជា ខ្លុយ អាម៉ូនីកា ប៉ី …ជាដើម គឺតម្រូវឱ្យកុមារចេះប្រើប្រាស់ដង្ហើមបានយ៉ាងល្អប្រសើរ ។ ម្យ៉ាងទៀត ការអនុវត្តឧបករណ៍តន្រ្តីជារៀងរាល់ថ្ងៃ គឺជួយពង្រឹងដល់ប្រព័ន្ធដកដង្ហើម និងសួតរបស់កុមារ។

5. ពង្រឹងប្រព័ន្ធភាពសុំា

ការរៀនលេងឧបករណ៍តន្រ្តី ជាញឹកញាប់ គឺបំផុសឱ្យមនុស្សបង្កើតតន្ត្រីជារបស់ខ្លួនផ្ទាល់បាន ហើយវាក៏អាចបង្កើនការឆ្លើយតបនៃប្រព័ន្ធភាពសុំា និងប្រយុទ្ធប្រឆាំងទៅនឹងវីរុស កាន់តែមានប្រសិទ្ធភាពឡើង។ លើសពីនេះ ទំនងជាវាអាចជួយកាត់បន្ថយកម្រិតនៃភាពតានតឹង ដែលកើតឡើងដោយសារតែភាពតានតឹង នៃប្រព័ន្ធភាពសុំានៅក្នុងរាងកាយរបស់មនុស្ស។

6. បង្កើនមុខងារខួរក្បាល
ការលេងឧបករណ៍តន្រ្តី ក៏ជាការហាត់ប្រាណដ៏ពិតប្រាកដមួយ ដែលជួយដល់មុខងារខួរក្បាលរបស់កុមារ។ យោងទៅតាមការសិក្សាបានបង្ហាញថា តន្ត្រីករកម្រ នឹងមានបញ្ហានៃការចងចាំ។ ជាការពិត ការលេងភ្លេងអាចជួយបង្កើនសមត្ថភាពផ្នែក ស្មារតី។ លើសពីនេះ តន្រ្តីក៏អាចពន្យឺតនៃការវិវត្តទៅជាជម្ងឺ Alzheimer និងជម្ងឺ Dementia នៅពេលកុមារធំពេញវ័យ។

7. ពង្រីកជំនាញអាន

ការអានណោតភ្លេងរបស់តន្រ្តី គឺអាចជួយបង្កើតការតភ្ជាប់សរសៃប្រសាទថ្មីនៅក្នុងខួរក្បាល និងជួយបង្កើនសមត្ថភាព ក្នុងការដំណើរការព័ត៌មាននៅក្នុងខួរក្បាលផងដែរ។ ដូច្នេះ នេះនឹងក្លាយទៅជា កាន់តែងាយស្រួលសម្រាប់កុមារស្រូបយកព័ត៌មាន ពីប្រភពផ្សេងៗតាមរយៈការអាន។

8. បង្កើនកម្រិតពិន្ទុ IQ

ការសិក្សាមួយបានបង្ហាញថា សកម្មភាពខួរក្បាលនឹងកើនឡើង បន្ទាប់ពីហ្វឹកហាត់ឧបករណ៍តន្រ្តី ហើយក៏ធ្វើឱ្យពិន្ទុ IQ របស់កុមារមានការកើនឡើងផងដែរ។ ម្យ៉ាងទៀត វាក៏ជួយក្នុងការលើកកម្ពស់ នូវការចងចាំរបស់កុមារឱ្យកាន់តែប្រសើរ។

តើអ្នកធ្លាប់បានលេងឧបករណ៍តន្ត្រី ពីមុនមកដែរឬទេ? តើជាឧបករណ៍អ្វី? តើអ្នកយល់យ៉ាងណា ខណៈពេលកំពុងលេងឧបករណ៍តន្រ្តី? តើអ្នកកំពុងគិតថា គួរឱ្យកូនៗរបស់អ្នក មានវគ្គសិក្សា «លេងឧបករណ៍តន្ត្រី» ដែរឬទេ? សូមប្រិយមិត្តអ្នកអានបញ្ចេញមតិយោបល់ នៅក្នុងទំព័រ Comment ខាងក្រោមនេះ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

រំដួលលិចទឹកចេញបទចម្រៀង Original ធុងសំរាម

ដោយ: ម៉ូនី 5 PM, Wednesday, 29 Jun, 2016

លោកអ្នកពិតជាបានស្គាល់រួចមកនូវតារាហ្វេសបុក ពូកែរឆ្នៃប្រឌីតយករបស់របរពាក់ជាប់នឹងក្បាល់ នោះគឺ រំដួលលិចទឹក។ រំដួលលិចទឹក តែងតែធ្វើឲ្យហ្វេននៅតាមបណ្តាញទំនា...

G-Devith មាន​ម្ចាស់ក្សត្រីគ្រាប់ពេជ្រមកស្រោចស្រង់ទើបមាន​ថ្ងៃនេះ

ដោយ: ម៉ូនី 1 AM, Friday, 10 Jun, 2016

គ្រប់​គ្នា​ពិត​ជាធ្លាប់​ស្តាប់​រួច​មក​ហេីយ​នូវ​ម្ចាស់​បទ រាំញីកែង​ជើង។ ហើយនៅ​ពេល​ថ្មី​ៗ​នេះ​ លោក ងួន​ ចាន់ដេវីត ឬ​ក៏ G-Devith ទើប​នឹង​ចេញ​នូវ​បទថម្...

យន្តហោះថតភាពយន្ត Tom Cruise ធ្លាក់ស្លាប់ 2នាក់

ដោយ: រីកា 4 PM, Saturday, 26 Mar, 2016

កើតរឿង​សោកសៅ​មួយ​ឡើង ​នៅក្នុង​ក្រុម​ថត​ខ្សែភាពយន្ត​រឿង “Mena” ដែលជា​ខ្សែភាពយន្ត​ថ្មី​មួយទៀត ​ដែល ថម គ្រូ​ស តារា​សម្តែង​លំដាប់​ពិភពលោក​ បាន​ចូលរួម​ស...

ម៉ាកគ្រឿងសង្ហារឹម ក្នុងបន្ទប់ទទួលភ្ញៀវល្បីៗទាំង ១០

ដោយ: ដួងច័ន្ទ 11 PM, Monday, 17 Apr, 2017

អ្នកកំពុងស្វែងរកគ្រឿងសង្ហារឹម សម្រាប់តុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកមែនទេ? ប៉ុន្តែអ្នកមិនទាន់អាចសម្រេចចិត្តបាននៅឡើយទេមែនទេ? ដូចនេះ ទំនើប សូមនាំមកជូនន...

Tomnerb.Com - YouTube Channel