ចូលចិត្តទំនើប

Emma Watson រើឥវ៉ាន់ទៅនៅជាមួយ សង្សារហើយ

ដោយ: ដាលីស 9 PM, Saturday, 06 Jun, 2015

កំលោះៗទាំងឡាយ ដែលប៉ងប្រាថ្នា កញ្ញា អេមម៉ា វ៉ាត់សុន តារាស្រីរូបស្អាតក្នុងរឿង Harry Porter នោះ ពេលនេះ​ប្រហែល​​ជា​​ត្រូវបំបែរគោលដៅ ទៅរកមុខសញ្ញាផ្សេងហើយ ព្រោះបន្ទាប់ពី អេមម៉ា បានសេពគប់មើលចិត្តមើលថ្លើ​មគ្នាជាមួយ មែតធីវ ជែននីយ៍ (Matthew Janney) កីឡាករ រ៉ាក់ប៊ី កំលោះរូបសង្ហា មកបានយូរក្រែលដែរហើយនោះ ពេលនេះមើលទៅ​ហាក់​ដូចជា នាងស្មោះ​ស្ម័គ្រជាមួយនឹងស្នេហាលើកនេះខ្លាំងណាស់ ព្រោះមានរបាយការណ៍មួយបាននិយាយថា ទាំងពីរនាក់​បាន​រើឥវ៉ែឥវ៉ាន់​ទៅរស់នៅ ​ជា​មួយគ្នា​ហើយ។

ពេញមួយរយៈពេល ចុងសប្តាហ៍កន្លងមកនេះ មានអ្នកបានឃើញ តារាឯកស្រីរូបស្អាតក្មេងខ្ចី អេមម៉ា វ៉ាត់សុន រើរបស់​របរ​ប្រើប្រាស់ផ្សេងៗដូចជា តុកៅអី កម្រាលព្រំ ឆ្នាំងចម្អិនអាហារឡើងលើរថយន្ត​ដឹកឥវ៉ាន់ ​ដែលចត​នៅខាង​មុខផ្ទះរបស់​នាង ​នៅ​ក្នុង​ទីក្រុងឡុនដុន ហើយក៏ប្រហែលជាគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ដែរ បើសិនជាគេមិនបានឃើញ ជែននីយ៍ កីឡាករ រ៉ាក់ប៊ី រូបសង្ហាវ័យ 21ឆ្នាំស្ថិតនៅក្នុងហេតុការណ៍ដែរនោះ។

ប្រភពព័ត៌មានជិតដឹតមួយបានបង្ហើបប្រាប់ E News សារព័ត៌មានកម្សាន្តដ៏ល្បីឈ្មោះមួយ របស់កោះអង់គ្លេសថា “ពួកគេទាំងពីរផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់ នៅក្នុងពេលដែលពួកគេជួយគ្នា លើករបស់របរឡើងលើឡាន មានពេលមួយនោះ មែតធីវ បាន​លើកដៃត្រកងខ្លួន អេមម៉ា មកឱប ហើយថើបនាងទៀតផង”៕

Emma-Watson-03

Emma-Watson-05

Emma-Watson-01

Emma-Watson-02

Emma-Watson-04

អត្ថបទអ្នកចង់អាន

តោះ! អានទាំងអស់គ្នា ជាមួយនឹងអាថ៌កំបាំង ដែលធ្វើឱ្យនារីជនជាតិចិនអាយុ 50ឆ្នាំ មានសម្រស់ស្រស់ស្អាត ដូចទើបអាយុ 25 ឆ្នាំ

ដោយ: ភារុន 8 AM, Wednesday, 24 Apr, 2019

នៅប្រទេសចិន នារីដ៏ស្រស់ស្អាតម្នាក់ មិនមែនគ្រាន់តែមើលៗទៅស្រស់ស្អាត ត្រឹមតែសម្បកក្រៅនោះទេ។ ដោយសារតែវប្បធម៌ចិនបូរាណ និយាយថារូបកាយ និងព្រលឹងវិញ្ញាណ គឺម...

៦ ម៉ូដបន្ទប់លាងសម្អាតខ្លួន សម្រាប់សណ្ឋាគារ និងផ្ទះសំណាក់

ដោយ: ស. លីង 10 PM, Thursday, 22 Jun, 2017

កន្លងមក ទំនើបធ្លាប់តែចេញផ្សាយអត្ថបទ ពីការតុបតែងសួនច្បារ អាងហែលទឹកសម្រាប់ គេហដ្ឋាន។ ម្តងនេះ ទំនើបសូមផ្តល់គំនិតតុបតែងដល់សណ្ឋាគារ និងផ្ទះសំណាក់ម្តង ជា...

បុរសអាយុ ៣០ ត្រូវរៀបចំជីវិត ដូចម្តេចខ្លះ?

ដោយ: ចរិយា 10 PM, Friday, 30 Dec, 2016

ចំពោះបុរសៗ បើអ្នកឈានដល់អាយុ ៣០ឆ្នាំ ហើយអ្នកសង្កេតឃើញថា អ្នកនៅមិនទាន់មានអ្វីសោះ អ៊ីចឹងសូមអ្នកសាកល្បងជ្រើសរើស ជំហានជីវិតដូចខាងក្រោម៖ ១. រកការងារថ្មី ...

ហេតុអ្វីបានជារូបភាពសិល្បៈ លើជញ្ជាំងជាចំណុចសំខាន់ សម្រាប់ការតុបតែងបន្ទប់

ដោយ: ដួងច័ន្ទ 7 AM, Saturday, 17 Jun, 2017

វាជារឿងធម្មតា និងទូទៅនៅក្នុងការតុបតែង បន្ទប់ផ្នែកខាងក្នុង ដែលអ្នកនឹងបានឃើញរូបភាពសិល្បៈនៅតាមជញ្ជាំង។ វាជាចំណុចចុងក្រោយ បន្ទាប់ពីថ្នាំពណ៌លើជញ្ជាំងបាន...

Tomnerb.Com - YouTube Channel