ចូលចិត្តទំនើប

Drew Barrymore លាឈប់ពី ពិភពភាពយន្ត

ដោយ: ដាលីស 10 PM, Sunday, 07 Jun, 2015

ឌ្រីវ ប៊ែររីម៉រ៍ តារាឯកស្រីមាឌធំចាប់ផ្តើមមានគំនិត ក្នុងការឈប់សម្រាកពីពិភពភាពយន្តហើយ ដោយសារ​មូូលហេតុ​ងាយៗ គឺត្រូវការផ្តល់ពេលវេលាមើលថែទាំកូនៗ ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅរួច និងអ្វីដែលសំខាន់នោះគឺ លុយកាក់​លែង​ជាអ្វី ដែល​ចាំបាច់បំផុត នៅក្នុងជីវិតរបស់នាងទៀតហើយ។

តារាឯកស្រីសក់ពណ៌ទង់ដែង ដែលមានកូនស្រីឈ្មោះ អូលីហ្វ វ័យ 2ខួប និងកូនប្រុស ហ្វ្រែងគី វ័យ 6ខែ ដែលកើត​ជាមួយ វីល ខូពើលមែន​ កំពុងមានសេចក្តីសុខនឹងជីវិតគ្រួសារ ហើយប្រាកដណាស់ នេះហើយជាមូលហេតុសំខាន់ ដែលធ្វើឱ្យ ប៊ែររីម៉រ៍ រៀបផែនការក្នុងការទទួលការងារសម្តែងកាន់តែតិចទៅ ព្រោះនាងចង់​មានពេលវេលា ក្នុងការមើលថែទាំ​ក្រុមគ្រួសារ​ឱ្យ​បានពេញទំហឹង​។

តារាឯកស្រីវ័យ 39ឆ្នាំ បានបង្ហើបប្រាប់កម្មវិធីទូរទស្សន៍ “Today” ថា “ខ្ញុំគិតថា ខ្ញុំនឹងកាត់បន្ថយការងារសម្តែង​ឱ្យកាន់​តែតិចទៅ ព្រោះវាជារឿងមួយពិបាកខ្លាំងណាស់ ក្នុងពេលនេះ នៅពេលដែលអ្នកត្រូវភ្ញាក់មុនកូនៗ និងត្រឡប់មកផ្ទះវិញបន្ទាប់​ពី ពួក​គេ​ចូល​គេងហើយនោះ នេះវាមិនមែនជាវិធីដែលខ្ញុំចង់បាន នៅក្នុងការធ្វើដំណើររួមគ្នា​ជាមួយកូនៗ សម្រាប់​ជីវិតរបស់​ពួក​គេ​នោះទេ” តារាឯកស្រីនៅក្នុងខ្សែភាពយន្តរឿង “Charlie’s Angels” រៀបរាប់អំពីការតាំងចិត្តរបស់នាង៕

DrewBarrymore-022

DrewBarrymore-09

DrewBarrymore-02

DrewBarrymore-04

អត្ថបទអ្នកចង់អាន

ប្រភពដើម និង ប្រវត្តិសង្ខេបនៃនំសែនព្រះខែ

ដោយ: ភារុន 8 AM, Thursday, 20 Sep, 2018

ចំពោះជនជាតិចិន នំសែនព្រះខែ គឺជានិមិត្តរូបនៃភាពសុខដុមរមនាក្នុងការជួបជុំគ្រួសារ និង សំណាងល្អ ហើយអត្ថន័យទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ជនជាតិចិន។ ម្...

ការតុបតែងបន្ទប់ទឹក ទាន់សម័យ

ដោយ: ដួងច័ន្ទ 5 PM, Tuesday, 26 Sep, 2017

បន្ទប់ទឹក គឺជាទីកន្លែង សម្រាប់ការសម្រាកលំហែ និងគេចចេញពីបរិយាកាសខាងក្រៅ ជាទីកន្លែង បន្ធូរភាពស្មុគស្មាញ។ ទំនើប សូមណែនាំគំនិតតុបតែងបន្ទប់ទឹក ដែលនឹងផ្ត...

លិ្បច ក្នុងការតុបតែង ផ្ទះតូចៗ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 10 Aug, 2017

តើអ្នកកំពុងរស់នៅ ក្នុងគេហដ្ឋានតូចចង្អៀតមែនទេ? អ្នកកំពុងស្មុគស្មាញជាមួយនឹងការរៀបចំទុកដាក់សម្ភារៈទាំងអស់នៅក្នុងផ្ទះមែនទេ? ការរៀបចំគេហដ្ឋានឱ្យមានសណ្តា...

មកស្គាល់! ច្បាប់ចម្លែកៗទាំង 10 ដែលមាននៅក្នុង ប្រទេសនានានៅជុំវិញពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 19 Mar, 2019

យើងម្នាក់ៗកម្រនឹងបានសិក្សាអំពីច្បាប់ ឬទម្លាប់នៃប្រទេសដែលយើងនឹងធ្វើដំណើរទៅទស្សនាកំសាន្ត ក្នុងនាមជាភ្ញៀវទេសចរទេ យ៉ាងណាមិញបើសិនជាយើងមានចំនេះដឹងអំពីច្ប...

Tomnerb.Com - YouTube Channel