ចូលចិត្តទំនើប

Donny Yen វាយកែងដាក់ Mike Tyson បាក់ម្រាមដៃ

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

ក្បាច់ប្រដាល់សកល ប៉ះក្បាច់ប្រដាល់ចិន យ៉ុង ឈុន ធ្វើឱ្យ ម៉ៃខ៍ ថៃសុន អតីតជើងឯកប្រដាល់សកល​ ទម្ងន់យក្ស​ដែល​ងាក​មកប្រឹងប្រែង ខាងការសម្តែងភាពយន្តវិញនោះ ទទួលរងរបួសដល់ថ្នាក់បាក់ឆ្អឹង​ ម្រាមចង្អុលដៃ ខណៈពេលថត​ឈុត​ឆាក​វាយតប់ ក្នុងកំពូលខ្សែភាពយន្តក្បាច់គុងហ៊្វូ រឿង “Ip Man 3”។

ipman_tyson_yen-06

តាមរយៈរបាយការណ៍របស់ អូរៀនថល ដេលីនីវស៍ បានបញ្ជាក់ថា អតីតអ្នកប្រដាល់ទម្ងន់យក្ស បានទទួលរងរបួស​ខណៈពេលថតខ្សែភាពយន្ត ដែលពាក់ព័ន្ធនឹងរឿងរ៉ាវរបស់បរមគ្រូ អុីប ម៉ាន់ ស្តេចប្រដាល់ក្បាច់ យ៉ុង ឈុន កាលពីអតីត ដោយ ម៉ៃខ៍ ថៃសុន បានចូលសម្តែងក្នុងឆាកវាយតប់ជាមួយ ដូននី យេន ឬ ជឹន ជឺ តាន់ ដែលសម្តែងជាតួ អុីប ម៉ាន់ ដោយ​ភ្លាត់​ស្នៀតត្រូវមួយកែងរបស់ ដូននី យេន រហូតធ្វើឱ្យបាក់ឆ្អឹងម្រាមចង្អុលដៃតែម្តង។

ខណៈដែល ដូននី យេន បានអធិប្បាយពីមូលហេតុ ដែលនាំឱ្យកើតឧប្បត្តិហេតុនេះ គឺ​ដោយសារតែកែង​ដៃរបស់​គេ​វាយ​ទៅប៉ះនឹងម្រាមដៃរបស់អតីត អ្នកប្រដាល់ម្ចាស់រហស្សនាម “មជ្ចុរាជខ្មៅ” យ៉ាងខ្លាំង ដោយលោកបាននិយាយថា “ខ្ញុំដឹងថា​ខ្ញុំ​វាយកែងទៅប៉ះគាត់ តែខ្ញុំ​មិនដឹងថា វាធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងសោះ”។

ដូននី យេន បាននិយាយសរសើ ម៉ៃខ៍ ថៃសុន ពាក់ព័ន្ធនឹងសមត្ថភាពខាងផ្នែកសម្តែង រួមទាំងជាមនុស្សដែលឆ្លាត និង​ដាក់ខ្លួន ហើយដែលសំខាន់នោះគឺ ម៉ៃខ៍ ថៃសុន តែងតែចែករំលែកចំណេះដឹងខាងការវាយតប់ ក្នុង​អំឡុងពេលសម្រាក​ពីការ​ថតខ្សែភាព​យន្ត ដល់រូបលោកទៀតផង៕

ipman_tyson_yen-01

ipman_tyson_yen-05

ipman_tyson_yen-04

ipman_tyson_yen-03

អត្ថបទអ្នកចង់អាន

ឆ្លងឆ្នាំថ្មី រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យរើផ្សារបន្លែ នៅបរិវេណផ្សារដើមគរហើយ!

ដោយ: ភារុន 9 AM, Saturday, 05 Jan, 2019

យោងតាមលិខិតចុះថ្ងៃទី 2 ខែសីហា ឆ្នាំ2018 ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី 3 ខែមករា ឆ្នាំ2019នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូនរដ្ឋមន្ត្រ...

៥ តិចនិក ជួយអ្នកកាន់តែស្និទ្ធស្នាល ជាមួយដៃគូ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Feb, 2017

នៅក្នុងជីវិតរស់នៅ របស់មនុស្សម្នាក់ៗ ទំនាក់ទំនងជាមួយគូស្នេហ៍ ដៃគូ មិត្តភក្តិ ឬនរណាម្នាក់ដែលជិតដិតនឹងអ្នក គឺជាទំនាក់ទំនងដ៏មានសារៈសំខាន់ សម្រាប់ជីវិតរ...

ម៉ូដបន្ទប់ ផ្តល់នូវទីតាំងធំទូលាយ និងពន្លឺក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

ថ្ងៃនេះ ទំនើប សូមនាំយកនូវការច្នៃម៉ូដបន្ទប់ក្នុងគេហដ្ឋាន ដែលធ្វើឱ្យគេហដ្ឋានកាន់តែធំទូលាយ និងនាំមកនូវពន្លឺគ្រប់គ្រាន់ នៅក្នុងគេហដ្ឋាន។ Fukushima Hous...

តិចនិចរៀបចំ បន្ទប់គេង ឱ្យទូលាយ

ដោយ: ដួងច័ន្ទ 9 PM, Friday, 18 Aug, 2017

ទំនើប សូមណែនាំតិចនិចងាយៗ ក្នុងការរៀបចំបន្ទប់គេងរបស់អ្នក ឱ្យមានសោភណ្ឌភាពស្រស់ ស្អាត មានសណ្តាប់ធ្នាប់ និងមានផ្ទៃធំទូលាយ។ បន្ថែមទំហំកន្លែងទុកដាក់សម្ភ...

Tomnerb.Com - YouTube Channel