ចូលចិត្តទំនើប

ពិព័រណ៍បច្ចេកវិទ្យា ថ្នាក់ជាតិដំបូង និងធំបំផុតប្រចាំឆ្នាំ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 07 Mar, 2019

មានក្រុមហ៊ុនជាង 100 ក្រុមហ៊ុន ក្រុមហ៊ុនទើបបង្កើតថ្មីៗចំនួន 100 ក្រុមហ៊ុន វាគ្មិន 40 រូប និងមន្រ្តីផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការទំនាក់ទំនង (ICT) មកពីប្រទេសសមាជិកអាស៊ានទាំង 10 ប្រទេស នឹងមកចូលរួមក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាធំបំផុតនៅកម្ពុជា។

នេះជាព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ ដំបូងបំផុតនៅកម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណងបង្ហាញ ពីការផ្លាស់ប្តូរមុខមាត់ថ្មីក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា និងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាសម្រាប់ប្រទេសក្នុងតំបន់។
ព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំមួយនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 15-17 ខែមីនា ឆ្នាំ 2019 ដែលនឹងរៀបចំនៅសាលពិព័រណ៍កោះពេជ្រ ហើយរំពឹងថានឹងមានអ្នកចូលរួមច្រើនជាង 20,000 នាក់ ដែលមកពីឧស្សាហកម្មដែលជាប់ពាក់ព័ន្ធនឹងវិស័យព័ត៌មានវិទ្យានានា រួមទាំងស្ថាប័នជាតិ អាជីវកម្មនានា និងអ្នកជំនាញ ដើម្បីពិភាក្សា និងបង្ហាញពីនិន្នាការថ្មីៗ និងការអភិវឌ្ឍនៅក្នុងវិស័យនេះ ក៏ដូចជាបញ្ហាប្រឈមដែលវិស័យបច្ចេកវិទ្យា និងព័ត៌មានវិទ្យាកំពុងជួបប្រទះ ទាំងក្នុងតំបន់ និងសកល។ នេះក៏ជាព្រឹត្តិការណ៍សម្រាប់ការទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ គំនិតច្នៃប្រឌិតថ្មីៗ ក៏ដូចជាស្វែងយល់អំពីក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មីៗផងដែរ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។ កម្មវិធីដ៏ធំជាលើកដំបូងមួយនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីភារកិច្ចរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងចំនួន 6 ផ្សេងទៀត រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមចំណែក និងខិតខំជំរុញកម្ពុជាចូលទៅក្នុងវិស័យឌីជីថលនាពេលអនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមាន Smart Axiata, Metfone និង Huawei Technologies ជាក្រុមហ៊ុននាំមុខក្នុងការចូលរួមគាំទ្រការរៀបចំកម្មវិធីដ៏ធំនេះឡើង។
ព្រឹត្តិការណ៍នេះរៀបចំឡើងបន្ទាប់ពីការចេញផ្សាយពីលទ្ធផលរកឃើញក្នុងដំណាក់កាលដំបូង នៃរបាយការណ៍ក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មីៗនៅកម្ពុជា ដែលសម្លឹងមើលលើភាពរីកចម្រើននៃប្រព័ន្ធ Ecosystem នៅក្នុងប្រទេសកម្ពុជា។

របាយការណ៍នេះនឹងជួយដល់គោលនយោបាយនាពេលអនាគតរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យបច្ចេកវិទ្យា និងឧស្សាហកម្មក្រុមហ៊ុនពាណិជ្ជកម្មបង្កើតថ្មីៗនៅកម្ពុជា ហើយការចេញផ្សាយរបាយការណ៍ពេញលេញត្រូវបានរំពឹងថានឹងមានការចូលរួមយ៉ាងក្តៅគគុក។

សូមចូលរួមទាំងអស់គ្នា ដើម្បីស្វែងយល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងក្នុងពិភពលោក ក៏ដូចជាដើម្បីជំរុញ និងលើកកម្ពស់វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសយើងផងដែរ៕

ប្រភព: geeksincambodia ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ប៉ប់ស្តារ៍របស់ “AKB48” Haruna Kojima ស្អាត និងសិចស៊ីបំផុត!

ដោយ: ដាលីស 7 PM, Sunday, 14 Jun, 2015

បើនិយាយពីស្រីស្អាតកំពូលសិចស៊ី ដែលជាទីឈ្លក់វង្វេងរបស់បណ្តាកំលោះៗ ប្រទេសជប៉ុននោះ បើបាត់ឈ្មោះរបស់កញ្ញាញញឹមស្រស់មុខស្អាត Haruna Kojima នោះ ប្រហែលជាមិនប...

វិធីសាស្រ្តជ្រើសពណ៌ សម្រាប់បន្ទប់និមួយៗ

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

នៅពេលធ្វើការជ្រើសរើសពណ៌ សម្រាប់លាបក្នុងបន្ទប់មួយ មនុស្សភាគច្រើនចូលចិត្តប្រើពណ៌ ដែលពួកគេស្រឡាញ់ជាជម្រើសដំបូង ឬពណ៌ដែលមានសោភណ្ឌភាពស្រស់ស្អាត។ ប៉ុន្តែន...

តោះ! មកស្វែងយល់ រឿងរ៉ាវ 9 យ៉ាងដែលមនុស្សឆ្លាត ចូលចិត្តធ្វើ

ដោយ: ចរិយា 9 AM, Friday, 06 Sep, 2019

មនុស្សភាគច្រើនតែងនិយាយថា បញ្ញាគឺជាអ្វីមួយដែលបុគ្គលម្នាក់មានសំណាង ទើបអាចកើតមកជាមួយនឹងភាពឆ្លាតវៃ។ ហើយភាពឆ្លាតវៃអាចមាន មកពីការបន្តមរតកពីហ្ស៊ែនរបស់ឪពុក...

តារា 6 ដួងនៅហង្សមាស មានសមត្ថភាពនិពន្ធ បទចម្រៀង Original

ដោយ: ម៉ូនី 12 AM, Wednesday, 20 Apr, 2016

ពេជ្រ សោភា អ្នកនាង ពេជ្រ សោភាជា​តារាស្រីតែម្នាក់ដែលបានឈរជើងនៅក្នុង​ទ្រនំហង្សមាស​ជាងមួយទស្សវត្តន៍មកហេីយ។​ ជាមួយបទពិសោធន៍ជាង 10ឆ្នាំលើផ្នែកចម្រៀង បច...

Tomnerb.Com - YouTube Channel