ចូលចិត្តទំនើប

David Tortoises រៀបការជាមួយសង្សារ អាយុតិចជាងខ្លួន 17ឆ្នាំ?

ដោយ: ដាលីស 11 PM, Saturday, 06 Jun, 2015

កាលពីថ្ងៃអាទិត្យ ចុងខែសីហា ឆ្នាំកន្លងទៅនេះ ថៅ ជើ ឬ “ដេវីដ អណ្តើក” អធិរាជនៃពិភពចម្រៀង តៃវ៉ាន់ ដែលមាន​ស្នា​ដៃដ៏សែនល្បីល្បាញទូទាំងទ្វីបអាស៊ី ដែលអាចនិយាយបានថា កន្លែងណាដែលមានជនជាតិចិន ឬជាប់សែស្រឡាយចិន​រស់​នៅ​នោះ ត្រូវតែស្គាល់បទចម្រៀងរបស់បុរសម្នាក់នេះ ដូចជា បទ “Mary With Me” ដែលរួមសម្តែងជាមួយ រាជិនីក្បាច់រាំ Jolin កាលពីប្រមាណ 4ឆ្នាំមុននោះ ឥឡូវនេះអ្នកកំលោះ “ដេវីដ អណ្តើក” សុំលះបង់​ភាពនៅ​លីវ​ ជាមួយ​នឹង​កូន​ក្រមុំ​ក្រៅ​ពិភព​សិល្បៈ​​ម្នាក់​មុន​កញ្ញា​ ចូលីន ហើយ។

តារាចម្រៀងល្បីឈ្មោះ ថៅ ជើ ដែលបច្ចុប្បន្នមានអាយុ 45ឆ្នាំហើយនោះ បានដឹកដៃនាងក្រមុំ Penny អាយុ 28ឆ្នាំរៀប​ចំពិធីមង្គលការនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ 6មួយ នៅក្នុងទីក្រុងថៃប៉េ។ ភ្ញៀវកិត្តិយស ដែលបានមកចូល​រួមមាន​ចំនួ​ន​ជាង ​700នាក់ ទាំងអ្នកនៅក្នុង និងក្រៅពិភពសិល្បៈ ជាពិសេសមិត្តភក្តិដែលស្ថិត នៅ​ក្នុងការងារ​ជាមួយនឹង​កូន​កំលោះ​ ក៏​បាន​មកចូលរួមនៅក្នុងពិធីនេះយ៉ាងច្រើនកុះករដែរ មានជាអាទិ៍ដូចជា វ៉ាង លីហុង និងភរិយា ដែលទើបតែផ្តល់កំណើតកូនតូចម្នាក់ ឬ ចូ ជៀលុន ដែលសុំមកមើលពិធីបែបនេះទុកជាមុនដែរ។

ក្រៅពីនេះ នៅមានភាពប្លែកភ្នែកដ៏ទំនើបមួយទៀតគឺ ក្បួនរថយន្តដង្ហែកូនក្រមុំ មានសុទ្ធតែរថយន្តទំនើបៗថ្លៃៗ ដែល​ពិធី​នេះអាចនិយាយបានថា ជាពិធីមង្គលការដ៏ល្បីល្បាញមួយ របស់កោះតៃវ៉ាន់ផងដែរ៕

David-01

David-14

David-10

David-16

David-13

David-05

អត្ថបទអ្នកចង់អាន

ខោខូវបូយ Detachable Jeans តម្លៃ ៤២៥ ដុល្លារ ហ៊ានស្លៀកអត់?

ដោយ: ស. លីង 8 PM, Tuesday, 06 Jun, 2017

គេហទំព័រផ្នែកសម្លៀកបំពាក់ ដ៏ល្បីមួយឈ្មោះថា openingceremony.com បានចេញម៉ូដខោខូវបូយថ្មី សម្រាប់ពាក់កណ្តាលឆ្នាំ ២០១៧។ ខោខូវបូយនេះត្រូវបានគេដាក់ឈ្មោះថា...

Shia Labeouf នៅមានសំណាងរឿងស្នេហា

ដោយ: វិរីយា៉ 9 PM, Wednesday, 23 Mar, 2016

មួយរយៈ​ពេលកន្លងមក “សៃ​អា ឡា​ប៊ើ​ហ្វ” តារា​ហូលីវូដ​រាង​ឡូយ​សង្ហា​ ត្រូវ​ឈឺក្បាល​វិលមុខ​គួរសម ព្រោះ​ត្រូវ​ជួបនឹង​បញ្ហា តាម​រោម​រុករាន​ជា​ញឹកញាប់ តែ​ព...

រឿងរ៉ាវ 8 យ៉ាង ដែលអ្នក ប្រហែលជាមិនបានដឹង ទាក់ទងទៅនឹងភ្នំ ហ្វូជី ប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Thursday, 06 Jun, 2019

នៅពេល ដែលយើងនិយាយពីប្រទេសជប៉ុន មនុស្សភាគច្រើនប្រហែលជា នឹកឃើញដល់រឿងរ៉ាវមួយចំនួនដូចជា ប្រាសាទបូរាណៗដ៏ល្អប្រណិត ផ្កាសាគូរ៉ា ដែលរីកដ៏ស្រស់បំព្រងនៅពាសពេ...

៥ តិចនិក ជួយអ្នកកាន់តែស្និទ្ធស្នាល ជាមួយដៃគូ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Feb, 2017

នៅក្នុងជីវិតរស់នៅ របស់មនុស្សម្នាក់ៗ ទំនាក់ទំនងជាមួយគូស្នេហ៍ ដៃគូ មិត្តភក្តិ ឬនរណាម្នាក់ដែលជិតដិតនឹងអ្នក គឺជាទំនាក់ទំនងដ៏មានសារៈសំខាន់ សម្រាប់ជីវិតរ...

Tomnerb.Com - YouTube Channel