ចូលចិត្តទំនើប

Claudia Kim តារាស្រីថ្មីម្នាក់ទៀត ល្បីល្បាញដល់ហូលីវូដ!

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

ទស្សនិកជនជាច្រើន អាចនឹងមិនសូវស្គាល់មុខ កញ្ញាម្នាក់នេះប៉ុន្មានទេ តែសូមមេត្តាចងចាំឈ្មោះរបស់នាង ទុកឱ្យច្បាស់​ព្រោះ​មិន​យូរ​នោះទេ នាងនឹងក្លាយជាអៃដូល ដ៏ល្បីល្បាញរបស់ពិភពលោកមិនខាន។

Claudia Kim ឬ Kim Soo Hyun គឺជាតារាសម្តែងស្រី ដ៏​ស្រស់​ស្អាតជនជាតិកូរ៉េខាងត្បូង វ័យ 30 ឆ្នាំ នាង​​កើត នៅថ្ងៃទី25 ខែមករា ឆ្នាំ1985 ក្នុងប្រទេសកូរ៉េ តែធំធាត់ឡើងនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែឪពុករបស់នាង ត្រូវទៅធ្វើ​ការនៅទីនោះ ជា​ហេតុ​ធ្វើឱ្យនាងអាចនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់​ជំនាញ។

ClaudiaKim-03

ClaudiaKim-07

នាងបានផ្លាស់មករស់នៅ ប្រទេសកូរ៉េ វិញក្នុងឆ្នាំ1995 និងបានចូលរួមប្រកួត China-Korea Elite Supermodel Contest ដែលរៀបចំឡើងជាលើកដំបូង រហូត​អាច​ដណ្ដើម​បាន​ជ័យលាភីចំណាត់​ថ្នាក់​លេខ 1 មកគ្រប់គ្រង បន្ទាប់​មក​នាង​ក៏បាន​ឈាន​ប្រឡូក ​ក្នុង​វិស័យ​សិល្បៈយ៉ាងពេញទំហឹង និង​បាន​សាងស្នាដៃក្នុ ងវិស័យសិល្បៈយ៉ាង​ច្រើនជា​បន្តបន្ទាប់។

កាលពីឆ្នាំកន្លងទៅ នាងត្រូវបានជ្រើសរើសឱ្យ​ធ្វើ​ជា តារាសម្តែងរបស់ហូលីវូដ ក្នុងខ្សែភាពយន្តរឿង The Avengers : Age Of Ultron ដែលនាងនឹងត្រូវធ្វើដំណើរផ្សព្វ​ផ្សាយ​ ខ្សែភាពយន្តថ្មីនេះ រួមគ្នាជាមួយតារាសម្តែង ដ៏ល្បីឈ្មោះដូចជា “រ៉ូប៊ើត ដាវនីយ៍ ជូនៀ” ទៀតផង។ ហើយថ្មីៗបំផុត នាងថែមទាំងត្រូវបានជ្រើសរើសឱ្យធ្វើជា Brand Ambassador របស់​គ្រឿង​សម្អាង​លំដាប់​ពិភពលោកម៉ាក Bobbi Brown ប្រចាំទ្វីបអាស៊ី ដែលអាចនិយាយបានថា ជាស្រ្តីអាស៊ីដំបូងគេបំផុត ដែល​បាន​ទទួល​តួនាទី​ ដ៏​ប្រកប​ដោយ​​កិត្តិ​យស​នេះ។

យ៉ាងម៉េចហើយ ​នាង​ស្រស់​ស្អាតណាស់មែន​ទេ? កុំ​ភ្លេច​ណ៎ា… សូមតាម​ដាន​តារាស្រីរូបដ៏​ស្រស់​ស្អាតនេះឱ្យ​ជាប់ ព្រោះ​ដូចបានប្រាប់​រួចអ៊ីចឹង មិនយូរនោះទេ នាងមុខជា​នឹង​ក្លាយ​ជា​​តារា ដ៏ភ្លឺ​ចិញ្ចែញ​ចិញ្ចាចមួយដួង របស់​​ពិភព​ភាព​យន្តហូលីវូដមិនខាន៕

ClaudiaKim-05

ClaudiaKim-01

ClaudiaKim-02

 

អត្ថបទអ្នកចង់អាន

PLENG សេវាកម្មតន្រ្តីដ៏សំបូរបែប នៅកម្ពុជា

ដោយ: ដួងច័ន្ទ 10 AM, Friday, 08 Mar, 2019

អ្នកស្រឡាញ់តន្រ្តីនៅទូទាំងប្រទេសកម្ពុជានឹងរីករាយកាន់តែខ្លាំងចំពោះការស្តាប់ចម្រៀងសំណព្វចិត្ត ជាមួយនឹងការដាក់ឱ្យដំណើរការកម្មវិធីថ្មី គឺកម្មវិធី Pleng...

អាវយឺត Cosmetologist

ដោយ: ចរិយា 10 PM, Saturday, 03 Dec, 2016

អាវយឺត ជាប្រភេទអាវពេញនិយម សម្រាប់មនុស្សគ្រប់វ័យ។ ចំណុចទាក់ទាញរបស់អាវយឺត គឺងាយស្រួលពាក់ នេះជាចំណុច ដែលអតិថិជនចូលចិត្ត។ អ្នកឌីហ្សាញអាវ ពិតជាសប្បាយចិត...

ចង់មានអាយុវែង! ដូចជនជាតិជប៉ុន មកស្គាល់ពីរបៀបរស់នៅរបស់ពួកគេមើល!

ដោយ: ភារុន 8 AM, Monday, 06 May, 2019

ប្រជាជនជប៉ុន មានជីវិតរស់នៅបានយូរជាង មនុស្សរស់នៅតាមបណ្តាប្រទេសផ្សេងៗទៀត នៅលើភពផែនដីនេះ។ ហើយមានអ្នកវិទ្យាសាស្រ្តជាច្រើនជាតិសាសន៍ បានធ្វើការសិក្សាស្រា...

តិចនិច ៦បែប ក្នុងការស្លៀកខោរឹបកាន់តែស៊ិចស៊ី សម្រាប់ស្រ្តី

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Feb, 2017

ក្រៅពីផ្តល់ភាពកក់ក្តៅ ដល់ជើងទាំងគូរបស់ស្រ្តីក្នុងរដូវរងា ឬពេលរាត្រីដ៏ត្រជាក់ ខោរឹបបានក្លាយជា សម្លៀកបំពាក់ដ៏ទាន់សម័យ និងទាក់ទាញសម្រាប់ស្រ្តីនារដូវរង...

Tomnerb.Com - YouTube Channel