ចូលចិត្តទំនើប

Christen Stewart មួម៉ៅខ្លាំងណាស់ ពេលដឹងថា “Pattinson” ភ្ជាប់ពាក្យជាមួយ “Twigs”

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

អ្នកដទៃអាចនឹង រីករាយត្រេកអរពេលដឹងថា Robert Pattinson តារាឯករូបសង្ហា ជាមួយនឹង FKA Twigs តារាចម្រៀងរាងស្វែលបានភ្ជាប់ពាក្យគ្នាហើយ តែសម្រាប់ Christen Stewart អតីតសង្សា បែរជាមិនមានអារម្មណ៍បែបនោះឡើយ ព្រោះនាងខឹងមួម៉ៅដាច់ក្បាលដាច់កន្ទុយ និងឈឺចាប់យ៉ាងខ្លាំង នៅពេលដែលបានដឹងរឿងនេះ។

ជិត 2ឆ្នាំកន្លងទៅហើយដែល Stewart និង Pattinson បានចែកផ្លូវគ្នា បន្ទាប់ពី​ដាំដើមស្នេហ៍ ជាមួយគ្នាពេលសម្តែងខ្សែ​ភាពយន្តរឿង “Twilight” ដ៏ល្បីល្បាញរួចមក តែតាមដែល RadarOnline.com វេបសាយដ៏ល្បីបំផុត ក្នុងពិភពភាពយន្តបានដឹងមក​នោះគឺ ពេលនេះ Stewart មួម៉ៅខ្លាំងណាស់ពេលបានដឹងថា ” Robert Pattinson” ត្រៀមខ្លួនដើរចូលក្លោងទ្វាមង្គលការ ជាមួយ​គូ​ស្នេហ៍ជាអ្នកចម្រៀងរាងស្អាត ” FKA Twigs” នោះ ព្រោះកាលពីនៅជាសង្សានឹងគ្នា Stewart ធ្លាប់សួររឿងភ្ជាប់ពាក្យនេះដែរ តែ Pattinson ឆ្លើយថា មិនទាន់បានត្រៀមខ្លួន។

ប្រភពព័ត៌មានបាននិយាយថា “នាងឈឺចាប់ខ្លាំងណាស់ ដែលដឹងថា រ៉ប់ ភ្ជាប់ពាក្យជាមួយ ធ្វិកស៍ ក្រោយពីស្គាល់គ្នាបាន​ត្រឹមតែ 2ខែប៉ុណ្ណោះ Stewart ប្រាប់ថា នាងមិនខ្វល់នឹងរឿងនេះទេ តែការពិតទៅអ្នករាល់គ្នាដឹងហើយថា វាមិនមែនបែបហ្នឹងជាដាច់ខាត” ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា ” Stewart ” នៅជាមួយ Robert ច្រើនឆ្នាំហើយ ហើយគេមិនដែលគិតរឿងរៀបការនេះជាមួយនាងសោះ រៀងរាល់ពេលដែល Stewart ព្យាយាមនិយាយរឿងនេះ គេតែងតែនិយាយបន្លប់ និងឆ្លើយថា គេមិនទាន់បានត្រៀម​ខ្លួនជានិច្ច តែឥលូវនៅសុខៗ ស្រាប់តែគេភ្ជាប់ពាក្យ និងត្រៀមខ្លួនរៀបការបែបនេះ ទើបធ្វើឱ្យនាងក្តៅចិត្តក្ដៅចិត្តដល់ម្លឹងទៅ”៕

taylor-08

taylor-010

taylor-05

taylor-06

taylor-01

taylor-04

អត្ថបទអ្នកចង់អាន

I Am a Singer Cambodia កម្មវិធី​ប្រគួតចម្រៀង​ប្លែកថ្មីមិនធ្លាប់ជួបពីមុនមក

ដោយ: ម៉ូនី 12 AM, Monday, 27 Jun, 2016

លោកអ្នកពិតជាធ្លាប់បានទស្សនានៃការប្រគួតចម្រៀងនានា ដែលមានការចូលរួមពីបេក្ខជនមកពីគ្រប់មជ្ឈដ្នាន។ ប៉ុន្តែនៅពេលនេះគឺមានការប្រគួតចម្រៀងថ្មីស្រឡាងមួយដែលមាន...

គ្រឿងសង្ហារឹមពហុមុខងារ ច្នៃដោយក្រុមហ៊ុន Tetran

ដោយ: ដួងច័ន្ទ 10 PM, Monday, 17 Apr, 2017

គ្រឿងសង្ហារឹម ដែលមានមុខងារជាច្រើន ដែលផលិត និងច្នៃដោយក្រុមហ៊ុនច្នៃម៉ូតដ៏ល្បី Tetran បង្កើតបានជាសម្ភារៈដ៏ល្អប្រើប្រាស់បាននៅគ្រប់ទំហំទីតាំង។ ទីតាំងតូច...

ឈិត សុវណ្ណបញ្ញា ទទួលបានតំណែងតួឯក ក្នុងខ្សែភាពយន្តដំបូង

ដោយ: ម៉ូនី 8 PM, Tuesday, 03 Nov, 2015

តារាចម្រៀងស្រី សុភាពរាបសា ឋិតនៅក្រោមដំបូលរបស់​ផលិតកម្ម រស្មីហង្សមាស កញ្ញា. ឈិត សុវណ្ណបញ្ញា ទើប​នឹង​ចាប់យកអាជីពថ្មី​ ជាតារាសម្តែងក្នុងខ្សែភាពយន្តជាល...

រឿងរ៉ាវ 10 យ៉ាង ដែលមានត្រឹមតែនៅក្នុងប្រទេសជប៉ុន ហើយបានទាក់ចិត្ត មនុស្សគ្រប់គ្នា ឱ្យចង់ទៅឃើញផ្ទាល់នឹងភ្នែក!

ដោយ: ភារុន 8 AM, Wednesday, 29 May, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលតែងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជានិច្ច ជាមួយនឹងអ្វីដែលប្រទេសជប៉ុនមានតែមួយគត់ ខុសប្លែកដាច់ពីប្រទេសដទៃទៀត។ លើសពីនេះ...

Tomnerb.Com - YouTube Channel