ចូលចិត្តទំនើប

តោះ! អានទាំងអស់គ្នា ជាមួយនឹងអាថ៌កំបាំង ដែលធ្វើឱ្យនារីជនជាតិចិនអាយុ 50ឆ្នាំ មានសម្រស់ស្រស់ស្អាត ដូចទើបអាយុ 25 ឆ្នាំ

ដោយ: ភារុន 8 AM, Wednesday, 24 Apr, 2019

នៅប្រទេសចិន នារីដ៏ស្រស់ស្អាតម្នាក់ មិនមែនគ្រាន់តែមើលៗទៅស្រស់ស្អាត ត្រឹមតែសម្បកក្រៅនោះទេ។ ដោយសារតែវប្បធម៌ចិនបូរាណ និយាយថារូបកាយ និងព្រលឹងវិញ្ញាណ គឺមិនអាចញែកដាច់ពីគ្នាបាន នោះហើយទើបរូបរាងកាយ គ្រាន់តែជាចំណែកមួយ នៃភាពស្រស់ស្អាតប៉ុណ្ណោះ ដូច្នេះ ចំណង់ចំណូលចិត្ត ភាពសុខដុមរមនាខាងផ្នែកវិញ្ញាណ និងភាពគ្រប់គ្រាន់ចំពោះខ្លួនឯង ទើបជាអ្វីដែលសំខាន់បំផុតសម្រាប់សម្រស់របស់នារីជនជាតិចិន។ នៅក្នុងអត្ថបទខាងក្រោមនេះ អ្នកនឹងអាចស្វែងយល់ នូវអាថ៌កំបាំងថែរក្សាសម្រស់ខ្លះៗ របស់នារីជនជាតិចិន ដែលពួកគេមានអាយុ 50 ឆ្នាំហើយ ប៉ុន្តែមើលទៅដូចទើបតែអាយុ 25 ឆ្នាំ។ តើពួកគេធ្វើដូចម្តេច ទើបអាចថែរក្សាសម្រស់បានល្អបែបនេះ? តោះ! មកមើលប៉ុន្មានចំនុចទាំងនេះ ជាមួយនឹងយើងទាំងអស់គ្នា ដើម្បីដឹងពីអាថ៍កំបាំងរបស់ពួកគេ៖
1. ផឹកទឹកធម្មតា ច្រើនៗ
នារីជនជាតិចិន តែងតែចូលចិត្តផឹកទឹកច្រើន និងតែងយកដបទឹក ទៅជាប់ខ្លួនជានិច្ច។ ប្រសិនបើអ្នកសួរពួកគេ ថាតើអ្វីដែលសំខាន់បំផុត ក្នុងការជួយទ្រទ្រង់ ឱ្យពួកគេរស់រានមានជីវិតបាននោះគឺពួកគេនឹងឆ្លើយថា «ការទទួលបានទឹកជារៀងរាល់ថ្ងៃ»។ ម្យ៉ាងទៀត នៅក្នុងប្រទេសចិន ទីសាធារណៈស្ទើរគ្រប់កន្លែង សុទ្ធតែត្រូវបានផ្គត់ផ្គង់ជាមួយនឹង ក្បាលរុំម៉ាណេទឹក ត្រជាក់។

2. ចំណាយពេលតិច នៅក្រោមពន្លឺព្រះអាទិត្យ

នារីជនជាតិចិន ពិតជាយកចិត្តទុកខ្លាំងណាស់ចំពោះស្បែករបស់ពួកគេ។ កាលពីបូរាណ នារីដែលមានស្បែក-ស ត្រូវបានចាត់ទុកថា ជាលក្ខណៈពិសេសនៃអ្នកមានឋានៈខ្ពស់នៅក្នុងសង្គម។ ក្រោយមកនៅស.វទី 21 នារីជនជាតិចិន ជឿជាក់ថា ឡេការពារកម្តៅថ្ងៃ គឺជាវិធីដ៏ល្អបំផុតមួយ ក្នុងការប្រើប្រាស់ដើម្បីការពារពន្លឺព្រះអាទិត្យ។

3. ចូលចិត្តផឹកតែ ជំនួសឱ្យផឹកភេសជ្ជៈផ្សេងៗទៀត

នារីជនជាតិចិន ភាគច្រើនចូលចិត្តផឹកតែ ច្រើនជាងភេសជ្ជៈដទៃទៀត។ ក្រុមអ្នកជំនាញ បានណែនាំឱ្យផឹកតែអូលុង តែពូអ៊ឺ តែក្រហម តែលាយជាមួយនឹងផ្កាក្រអូប និងផ្កាម្លិះ…ជាដើម។ តែទាំងនេះ សុទ្ធតែមានឥទ្ធិពលល្អបំផុត ដល់សម្រស់ និងសុខភាពរាងកាយ លើសពីនេះតែទាំងនេះមិនត្រូវបានណែនាំ ឱ្យបន្ថែមស្ករ ឬទឹកដោះគោឡើយ។

4. រៀបចំផែនការ ប្រចាំថ្ងៃ

ប្រតិទិន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅប្រទេសចិន ដែលនារីជនជាតិចិនតែងយកចិត្តទុកដាក់ ក្នុងការរៀបចំផែនការ សម្រាប់ការញុំាអាហារ ការគេង និងការធ្វើអ្វីផ្សេងៗទៀតប្រចាំថ្ងៃរបស់ពួកគេ។

5. ជៀងវាងញុំាបង្អែម ដែលមានជាតិកាឡូរីខ្ពស់

អ្នកទាំងអស់ប្រហែលជាធ្លាប់បានដឹងថា បង្អែមប្រពៃណីរបស់ចិន ស្ទើរតែមិនបន្ថែមស្ករទាល់តែសោះ។ លើសពីនេះ ប្រទេសដទៃទៀត តែងញុំាបង្អែមក្រោយពីញុំាអាហាររួច ប៉ុន្តែនៅប្រទេសចិនចូលចិត្តញុំាបង្អែម ដាច់ដោយឡែកពីអាហារ។

6. សារ៉ាយសមុទ្រ (Seaweed) គឺជាអាហារដ៏សំខាន់ នៅក្នុងរបបអាហារប្រចាំថ្ងៃ
នារីជនជាតិចិន ចូលចិត្តញុំាសារ៉ាយ ពីព្រោះពួកគេយល់ថា វាអាចជួយពន្លឿនដំណើរការ រំលាយអាហារ ដែលមានជាតិប្រៃខ្លាំង។ ជាពិសេស ជាតិសរសៃរបស់វា អាចធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយវាក៏ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកចង់សម្រកទម្ងន់។ លើសពីនេះ វីតាមីន និងជាតិក្លរ៉ូភីលនៅក្នុងសារ៉ាយសមុទ្រ អាចធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យផងដែរ។

7. រក្សាភាពស្ងៀមស្ងាត់

ការមិនសូវបញ្ចេញទឹកមុខរបស់ពួកគេ ក៏រួមចំណែកដល់ការថែរក្សាស្បែកយុវវ័យរបស់ពួកគេផងដែរ។ ដូច្នេះការបញ្ចេញទឹកមុខស្ងៀមស្ងាត់ គឺជាជម្រើសដ៏ល្អ ដើម្បីធ្វើឱ្យស្បែកមុខមិនសូវមានស្នាមជ្រួញ។

8. ប្រើតែផលិតផលតុបតែង មានលាយគ្រឿងផ្សំធម្មជាតិ

ផលិតផលតុបតែងមុខ ឬ ផលិតផលថែរក្សាស្បែករបស់នារីជនជាតិចិន តែងតែមានធាតុផ្សំធម្មជាតិ ដែលពន្យាដល់ភាព យុវវ័យរបស់ពួកគេ ឱ្យស្ថិតនៅបានយូរអង្វែង។ ជាធម្មតា គ្រឿងផ្សំធម្មជាតិ គឺល្អបំផុតសម្រាប់ថែរក្សាស្បែក ឱ្យទន់រលោង និងស្រស់ស្អាត។

9. ម៉ាស្សា Acupressure នៅលើជើង

នារីជនជាតិចិន យកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការថែទាំរាងកាយ និងការម៉ាស្សា Acupressure នៅលើជើង ដែលទាំងនេះគឺជាផ្នែកដ៏សំខាន់នៃជីវិតរបស់ពួកគេ។ វិធីក្នុងការម៉ាស្សានេះ អ្នកអាចមើលឃើញនៅក្នុងរូបភាព។

10. ម៉ាស្សា រាល់ថ្ងៃ ដោយប្រើឧបករណ៍ម៉ាស្សាធ្វើពីថ្ម Jade

នារីជនជាតិចិន តែងចូលចិត្តប្រើឧបករណ៍នេះម៉ាស្សាលើផ្ទៃមុខរបស់ពួកគេ ដោយសារតែឧបករណ៍នេះ ជួយធ្វើឱ្យមានភាពប្រសើរឡើងនូវចរន្តឈាមរត់នៅលើផ្ទៃមុខ និងធ្វើឱ្យសាច់ដុំមុខបញ្ចេញភាពតានតឹងបានផងដែរ។ ម្យ៉ាងទៀតឧបករណ៍នេះ ត្រូវបានគេដាក់លក់នៅលើអនឡាញ ហើយអ្នកក៏អាចកុំម៉ង់ទិញ មកពីប្រទេសចិនបានផងដែរ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

គំនិតរៀបចំ ផ្ទះបាយ ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 01 Nov, 2017

ផ្ទះបាយជាបន្ទប់ ដែលស្រ្តីមេផ្ទចំណាយពេលវេលាជាច្រើន នៅទីនោះ។ ការរៀបចំផ្ទះបាយ ឱ្យមានសណ្តាប់ធ្នាប់អាចជួយអ្នក សន្សំសំចៃពេលវេលា សម្រួលការធ្វើការងារក្នុងផ...

វិធីសាស្រ្តជ្រើសពណ៌ សម្រាប់បន្ទប់និមួយៗ

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

នៅពេលធ្វើការជ្រើសរើសពណ៌ សម្រាប់លាបក្នុងបន្ទប់មួយ មនុស្សភាគច្រើនចូលចិត្តប្រើពណ៌ ដែលពួកគេស្រឡាញ់ជាជម្រើសដំបូង ឬពណ៌ដែលមានសោភណ្ឌភាពស្រស់ស្អាត។ ប៉ុន្តែន...

ហេតុអ្វីបានជារូបភាពសិល្បៈ លើជញ្ជាំងជាចំណុចសំខាន់ សម្រាប់ការតុបតែងបន្ទប់

ដោយ: ដួងច័ន្ទ 7 AM, Saturday, 17 Jun, 2017

វាជារឿងធម្មតា និងទូទៅនៅក្នុងការតុបតែង បន្ទប់ផ្នែកខាងក្នុង ដែលអ្នកនឹងបានឃើញរូបភាពសិល្បៈនៅតាមជញ្ជាំង។ វាជាចំណុចចុងក្រោយ បន្ទាប់ពីថ្នាំពណ៌លើជញ្ជាំងបាន...

ក្មេងធំឡើងនៅជនបទ ដែលហ៊ុំព័ទ្ធដោយធម្មជាតិ ទំនងជាមិនសូវមាន ជម្ងឺធ្លាក់ទឹកចិត្ត នៅពេលក្លាយជាជំទង់

ដោយ: ភារុន 1 PM, Friday, 15 Mar, 2019

ការស្រាវជ្រាវមួយបានបង្ហាញថា ការធំឡើងនៅជនបទ អាចជួយកាត់បន្ថយជម្ងឺផ្លូវចិត្ត នៅពេលក្លាយជាមនុស្សពេញវ័យ។ ការសិក្សានេះបានធ្វើឡើង ទៅលើជនជាតិដាណឺម៉ាកជិតមួយ...

Tomnerb.Com - YouTube Channel