ចូលចិត្តទំនើប

មកដឹង! រឿងសំខាន់ៗប៉ុន្មានចំណុច ទាក់ទងនឹងពិធីបុណ្យចូលឆ្នាំចិន 2019

ដោយ: ភារុន 8 AM, Sunday, 03 Feb, 2019

ពិធីបុណ្យចូលឆ្នាំចិន 2019 គឺត្រូវបានជនជាតិចិនប្រារព្ធឡើង នៅថ្ងៃអង្គារ ទី 5 ខែ កុម្ភៈ រហូតដល់ថ្ងៃទី 19 ខែ កុម្ភៈ ដែលមានរយៈពេល 15ថ្ងៃ។ ហើយពិធីបុណ្យចូលឆ្នាំចិន ឬត្រូវបានគេហៅម្យ៉ាងទៀតថា បុណ្យនិទាឃៈរដូវ (Spring Festival) ដែលជាពិធីបុណ្យប្រពៃណីដ៏សំខាន់បំផុតមួយ សម្រាប់ប្រជាជនចិនទាំងអស់នៅជុំវិញពិភពលោក។ ហើយវា ក៏ជាពេលវេលាដ៏សំខាន់សម្រាប់ ជនជាតិចិនមកជួបជុំក្រុមគ្រួសារ ព្រមទាំងជាថ្ងៃបុណ្យសាធារណៈជាផ្លូវការរបស់ប្រជាជនចិន ដែលត្រូវបានគ្រប់ក្រុមហ៊ុន និងស្ថាប័នសាធារណៈទាំងអស់ អនុញ្ញាតឱ្យឈប់សម្រាករយៈពេល 7ថ្ងៃ គឺចាប់ពីថ្ងៃទី 4 រហូតដល់ថ្ងៃទី 10 ខែកុម្ភៈ លើសពីនេះក៏មានក្រុមហ៊ុន និងស្ថាប័នសាធារណៈមួយចំនួន ក៏អនុញ្ញាតឱ្យឈប់សម្រាកបានរហូតដល់ 10ថ្ងៃផងដែរ។

ពិធីបុណ្យចូលឆ្នាំចិន មានឥទ្ធិពលទៅដល់ប្រទេសជិតខាង ជាពិសេសប្រទេសដែលមានចំណងវប្បធម៌រួមគ្នា ដែលប្រទេសទាំងនោះរួមមាន៖ ប្រទេសតៃវ៉ាន់, កូរ៉េ, ម៉ុងកូល, នេប៉ាល់, ប៊ូតង់, វៀតណាម, និងជប៉ុន នៅមុនឆ្នាំ1873។ លើសពីនេះ វាក៏មានឥទ្ធិពលទៅដល់ប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពិន, ថៃ, រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ មូលហេតុដែលប្រទេសកម្ពុជា ក៏ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសទាំងអស់នេះ ពីព្រោះកាលដើមឡើយ ប្រទេសកម្ពុជាក៏មានអ្នកជំនួញជនជាតិចិន ធ្លាប់បានមករស់នៅតាំងពីយូរយារណាស់មកហើយ។ រហូតមកដល់សព្វថ្ងៃនេះ ក៏នៅតែមានអ្នកជាប់ខ្សែស្រឡាយចិនជាច្រើននៅសេសសល់ផងដែរ។ ហេតុនេះហើយ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរយើង ដែលជាកូនចៅកាត់ចិន តែងតែនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ទៅតាមប្រពៃណីចិនមិនដែរខានឡើយ។ ប៉ុន្តែអ្នកខ្លះធ្វើទៅតាមទម្លាប់ ដែលដូនតាកុងម៉ាធ្វើតៗគ្នា ដោយមិនសូវ យល់ពីអត្ថន័យនៃបុណ្យចូលឆ្នាំចិននេះប៉ុន្មានឡើយ។

បច្ចុប្បន្ន សម្រាប់ប្រជាជនចិនប្រារព្ធពិធីមួយនេះ មានការវិវត្តយ៉ាងខ្លាំង ដោយគេបានប្រារព្ធពិធី ផ្ដើមឆ្នាំថ្មីនៃអាជីវកម្ម ផ្សេងៗ និងផ្សងឱ្យមានប្រាក់ចំណេញច្រើន ព្រមទាំងទទួលបានជោគជ័យ ក្នុងភារកិច្ចនានា ដោយពួគេជឿជាក់ថា ការចាប់ផ្ដើមដ៏ល្អនៅដើមឆ្នាំថ្មី នឹងនាំឲ្យមានសំណាងល្អពេញមួយឆ្នាំ។ តាមប្រពៃណី ប្រជាជនចិន បានប្រារព្ធការចាប់ផ្ដើមឆ្នាំថ្មី ក្នុងអំឡុងពេលធ្វើកសិកម្ម ដោយផ្សងឲ្យមានការប្រមូលផលល្អ។

ចំពោះ កាលបរិច្ឆេទនៃថ្ងៃចូលឆ្នាំចិន គឺខុសគ្នាបន្តិចជារៀងរាល់ឆ្នាំ ដែលជាធម្មតា គឺតែងកើតឡើងនៅក្នុងអំឡុងពេលចាប់ពីថ្ងៃទី 21 ខែមករា ដល់ថ្ងៃទី 20 ខែកុម្ភៈ នៃប្រតិទិន Gregorian ប្រចាំឆ្នាំនិមួយៗ។ កាលបរិច្ឆេទមានការប្រែប្រួល ជារៀងរាល់ឆ្នាំបែបនេះ ដោយសារពិធីបុណ្យនេះ មានមូលដ្ឋានលើប្រតិទិនចន្ទគតិរបស់ចិន ដែលប្រតិទិននេះត្រូវផ្សារភ្ជាប់ទៅនឹងចលនារបស់ព្រះចន្ទ ហើយវាក៏ត្រូវបានផ្សារភ្ជាប់ផងដែរ ជាមួយនឹងនិមិត្តសញ្ញា សត្វទាំង 12 នឹងត្រូវធ្វើទៅតាមវដ្តនៃឆ្នាំ និមួយៗរបស់ជនជាតិចិន។ ដូច្នេះនៅក្នុងឆ្នាំ 2019 នេះគឺត្រូវនឹងឆ្នាំសត្វជ្រូក ខណៈពេលដែលឆ្នាំ 2020 ប្តូរទៅជា សត្វកណ្តុរ។

ប្រភព: travelchinaguide ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តិចនិចតុបតែង គេហដ្ឋានដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 8 PM, Monday, 09 Oct, 2017

ការតុបតែងគេហដ្ឋាន ខុសពីការតុបតែងបន្ទប់ដទៃទៀត ព្រោះគេហដ្ឋានជាទីកន្លែង ដែលផ្តល់នូវ ភាពកក់ក្តៅ សុភមង្គល និងភាពរីករាយក្នុងគ្រួសារ។ ដើម្បីទទួលនូវអារម្មណ...

១២ កៅអី សម្រាប់សួនច្បារសេដ្ឋី

ដោយ: ស. លីង 11 PM, Saturday, 28 Oct, 2017

ហេតុដែលហៅថា កៅអីសម្រាប់សួនច្បារសេដ្ឋី ព្រោះតែកៅអីទាំង ១២ នេះមានតម្លៃថ្លៃរយដុល្លារសហរដ្ឋ។ មិនត្រឹមតែថ្លៃទេ កៅអីនីមួយៗមានឈ្មោះទៀតផង។ ចង់ដឹងថា តើកៅអីស...

ចិញ្ចៀនត្បូង ពណ៌ផ្កាឈូក ដ៏ស្រស់ស្អាតទាំង 15

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 13 Jun, 2017

គ្រឿងអលង្ការ គឺជាគ្រឿងលម្អដែលមិនអាចខ្វះបាន សម្រាប់ស្រ្តីគ្រប់រូប ហើយចិញ្ចៀនគឺជាគ្រឿងអលង្ការដ៏ពេញនិយមសម្រាប់មិត្តនារី។ សាកស្រមៃពីរូបរាងចិញ្ចៀន ដែលដា...

ចិញ្ចៀនភ្ជាប់ពាក្យ សម្រាប់ស្រ្តីស្អាតៗ ទាំង10

ដោយ: ដួងច័ន្ទ 9 PM, Monday, 19 Jun, 2017

សុភាពនារី ដែលជិតដល់ពេលភ្ជាប់ពាក្យ កំពុងតែឈឺក្បាល ក្នុងការជ្រើសរើសម៉ូដចិញ្ចៀនមែនទេ? ទំនើប សូមនាំមកជូននូវម៉ូដចិញ្ចៀនដ៏ស្រស់ស្អាតទាំង 10 ម៉ូដ សម្រាប់អ...

Tomnerb.Com - YouTube Channel