ចូលចិត្តទំនើប

CHER ប្រកាសថា “ខ្ញុំមិនទាន់ស្លាប់ទេ”

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

“ខ្ញុំនៅមិនទាន់ស្លាប់ទេ នៅដកដង្ហើមសប្បាយ នៅញញឹមស្រស់ស្រាយពេញផ្ទៃមុខ” ស្ស៊ែ (CHER) តារាចម្រៀង​ដ៏​ល្បី​​ល្បាញ​ជំនាន់​ចាស់ បានចេញមុខមកប្រកាសឱ្យពិភពលោកដឹងថា “ខ្ញុំនៅមិនទាន់ស្លាប់ទេ” បន្ទាប់ពីអំឡុងពេលកន្លងទៅ គាត់ចាំ​បាច់​ត្រូវបញ្ឈប់ការសម្តែង ខនស៊ើតជាច្រើនកន្លែង ដោយសារតែមានបញ្ហាខាងសុខភាពយ៉ាងធ្ងន់ធ្ងរ។

កាលពីពេលមុននេះ តារាចម្រៀងជំនាន់យាយម្ចាស់បទ “Turn Back Time” ដ៏ល្បីល្បាញ ចាំបាច់​ត្រូវ​បញ្ឈប់កាល​វិភាគ​ក្នុងការសម្តែងធួរ៍ ខនស៊ើត “Dressed to Kill” កាលពីចុងឆ្នាំកន្លងទៅ បន្ទាប់ពីពិនិត្យឃើញថា មានឆ្លងមេរោគ​វីរុស​ចម្លែក​មួយ ធ្វើឱ្យមនុស្ស​​ជាច្រើន មានការព្រួយបារម្ភថា ជីវិតរបស់គាត់អាចនឹងធ្លាក់ក្នុងសភាវលំបាក។

តែយ៉ាងណាក៏ដោយ ដើម្បីកុំឱ្យព័ត៌មានចចាមអារ៉ាមនេះ កាន់តែរីកធំឡើងនោះ ស៊ូភើរ៍ស្តារ៍អមតៈ វ័យ 68ឆ្នាំ ស្ស៊ែ បាន​ចេញមកអះអាងថា រាល់ថ្ងៃនេះនៅមានជីវិតតាមប្រក្រ្រតី និងនៅមិនទាន់បានទៅនិយាយលេង ជាមួយស្នូលដីទេ “ខ្ញុំនៅមានអារម្មណ៍ល្អ គ្មានបញ្ហាអ្វីទាំងអស់ ខ្ញុំមិនទាន់ស្លាប់ទេ!”

សម្រាប់ពេលនេះ ស្ស៊ែ ពេញចិត្តនឹងការស្តារស្ថានភាព រាងកាយរបស់គាត់ខ្លាំងណាស់ និងតាំងគោលបំណងថា​នឹង​ត្រឡប់ទៅសម្តែងធួរ៍ ខនស៊ើតជាថ្មីម្តងទៀត ដើម្បីជាការសងទៅបណ្តាអ្នកគាំទ្រ ដែលត្រូវខកបំណងកាលពីលើកមុន៕

Cher-01

Cher-04

អត្ថបទអ្នកចង់អាន

វិធីសាស្រ្ត តុបតែងគ្រឿងលំអរ ឱ្យសមជាមួយសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 11 PM, Thursday, 30 Mar, 2017

គ្រឿងតុបតែងខ្លួនអាចផ្តល់សម្រស់ ឬអាចធ្វើឱ្យបាត់បង់សម្រស់។ នៅពេលជ្រើសរើសគ្រឿងតុបតែងខ្លួន ដើម្បីឱ្យសមជាមួយសម្លៀកបំពាក់ អ្នកត្រូវពិចារណាលើពណ៌ ទំហំ ម៉ូត...

តិចនិចស្វែងរកកន្លែងថតរូបអាពាហ៍ពិពាហ៍

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 04 Sep, 2018

ថ្ងៃរៀបអាពាហ៍ពិពាហ៍គឺជាវេលាដ៏ពិសេសបំផុតសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ ហើយអ្នកពិតជាចង់ធ្វើឱ្យវាល្អគ្រប់យ៉ាង។ អនុស្សាវរីយ៍សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍គឺជាអ...

ម៉ាកសម្លៀកបំពាក់ មានតម្លៃថ្លៃបំផុត ទាំង10 លើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

មនុស្សគ្រប់រូបសុទ្ធតែចង់បានភាពស្រស់ស្អាត ស៊ីវិល័យ និងទាក់ទាញ។ ការប្រើប្រាស់ផលិតផល ម៉ាកល្បីៗ កំពុងមានសន្ទុះកើនឡើងជាលំដាប់។ ដូចគ្នានេះដែរ សម្លៀកបំពាក...

ទេព បូព្រឹក្ស កាន់តែ​ទាក់​ទាញ នៅ​ក្នុង​បទចម្រៀង Original ថ្មី

ដោយ: ម៉ូនី 1 AM, Wednesday, 13 Jul, 2016

កាលពីប៉ុន្មានម៉ោងមុននេះបន្តិច បទចម្រៀងថ្មីរបស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានបង្ហោះ Teaser ជាផ្លូវការនៅលើគណនី Youtube របស់ផលិតកម្ម រស្មីហង្សមាស។ បទថ្ម...

Tomnerb.Com - YouTube Channel