ចូលចិត្តទំនើប

ការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម ស្តីអំពីអាកាសធាតុប្រចាំឆ្នាំ 2019

ដោយ: ភារុន 8 AM, Thursday, 24 Jan, 2019

យោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដែលបានចេញប្រកាសនៅថ្ងៃព្រហស្បតិ៍ ខែមករា ឆ្នាំ 2019កន្លងទៅនេះ។ ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា នៅដើមឆ្នាំ 2019 នេះ ព្រះរាជាណាចក្រកម្ពុជាយើង នឹងទទួលរង (ដោយប្រយោល) ពីឥទ្ធិពលបាតុភូតអែលនីណូ (El Nino) ដែលឥទ្ធិពលនៃបាតុភូតនេះ នឹងបង្កឱ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជានារដូវប្រាំងនេះ (ពិសេសនៅក្នុងខែមេសា និងខែឧសភា) នឹងមានសភាពក្តៅហួតហែង ដោយស៊ីតុណ្ហភាពអតិបរិមា នៅពេលខ្លះអាចហក់ឡើងរហូតដល់ 40-42 អង្សាសេ។ ហើយក៏នឹងមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន នៅរដូវវស្សានឹងមកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ។

យោងតាមស្ថានភាពនៃអាកាសធាតុ ដូចបានព្យាករណ៍ខាងលើនេះ រាជរដ្ឋាភិបាល បានធ្វើការណែនាំប្រជាពលរដ្ឋកម្ពុជាដែលមានអត្ថន័យដូចខាងក្រោម៖
1. ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ 2019 នេះ គឺអាចធ្វើបានតែម្តងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទីពីរបានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងស្តុកទុក និងកន្លែងមួយចំនួនទៀតដែលមានទឹកធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដុះរួមផ្សំផ្សេងទៀត ក្រៅពីដំណាំស្រូវ។
2. ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
3. ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈជួយសង្រ្គោះប្រជាពលរដ្ឋណា ដែលរងគ្រោះដោយគ្រោះធម្មជាតិនានា ដូចជាខ្យល់កន្ត្រាក់ជាដើម៕

ប្រភព: mowram ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

អ៊ឹង មួយគា VS រ៉េត ស៊ូហ្សាណា យប់ម៉េញពិរោះមិនចាញ់បរទេស

ដោយ: ម៉ូនី 3 AM, Monday, 25 Apr, 2016

កាលពី​យប់ម៉េញកូនក្រុមរបស់គ្រូបង្វឹកកញ្ញា បាន​ប្រយុទ្ធតតាំងគ្នា​យ៉ាង​អស្ចារ្យបំផុត តាមរយៈបទ Girl on Fire។ កញ្ញា អ៊ឹង មួយគា​ និង កញ្ញា រ៉េត សូហ្សានណា...

ម៉ូដបន្ទប់ ផ្តល់នូវទីតាំងធំទូលាយ និងពន្លឺក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

ថ្ងៃនេះ ទំនើប សូមនាំយកនូវការច្នៃម៉ូដបន្ទប់ក្នុងគេហដ្ឋាន ដែលធ្វើឱ្យគេហដ្ឋានកាន់តែធំទូលាយ និងនាំមកនូវពន្លឺគ្រប់គ្រាន់ នៅក្នុងគេហដ្ឋាន។ Fukushima Hous...

៥ រុក្ខជាតិ មិនត្រូវការទឹកច្រើន និងវិធីថែទាំ

ដោយ: ស. លីង 9 PM, Tuesday, 11 Apr, 2017

សម្រាប់អ្នកមមាញឹក មិនអាចស្រោចទឹកថែទាំរុក្ខជាតិបានទៀងទាត់ ទំនើប សូមណែនាំ រុក្ខជាតិចំនួន ៥ ដែលអ្នកអាចដាំលម្អផ្ទះ ឬការិយាល័យ មាន៖ ផ្កាអ័រគីដេ ដើមពស់ ...

វិធីសាស្រ្ត ១០យ៉ាង សម្រាប់ការតុបតែងបន្ទប់គេង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Mar, 2017

ពង្រីកទំហំបន្ទប់គេង របស់អ្នកជាមួយវិធីសាស្រ្តងាយៗ ដើម្បីទទួលបានបន្ទប់គេង ដែលផ្តល់នូវផាសុកភាព គេងលក់ស្រួល និងសុបិន្តល្អ។ ១. ការរួមបញ្ចូលគ្នា និងស៊ីគ្...

Tomnerb.Com - YouTube Channel