ចូលចិត្តទំនើប

ពិតជាអស្ចារ្យ! បទចម្រៀងរបស់ BlackPink «Kill this Love» ត្រូវបានផ្សាយបន្តផ្ទាល់នៅ លើអេក្រង់ Times Square ដ៏ធំបំផុត

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

ប្រសិនបើមានប្រិយមិត្តណាមិនទាន់បានស្តាប់បទចម្រៀង «Kill this Love» របស់ក្រុមតារាចម្រៀង «BlackPink» នោះទេ ប្រហែលជាអ្នកនៅឃ្លាតឆ្ងាយបន្តិចពីសង្គមតារា K-pop ហើយ ប៉ុន្តែប្រសិនបើអ្នកបានស្តាប់ ច្បាស់ជាមមិនខកបំណងឡើយ សម្រាប់បទចម្រៀងថ្មីរបស់ BlackPink មួយបទនេះ។ ម្យ៉ាងទៀត បទចម្រៀងថ្មីមួយនេះ កំពុងឆក់យកបេះដូងរបស់ទស្សនិកជននៅទូទាំងពិភពលោក ហើយក៏បានបង្កើតជាទំព័រប្រវត្តិសាស្រ្តក្នុងរយៈពេលត្រឹមតែមួយសបា្តហ៍ប៉ុណ្ណោះ។ យោងទៅតាមសេចក្តីរាយការណ៍របស់ Vox បានលើកឡើងថា ក្រុមតារាចម្រៀង BlackPink ត្រូវបានចាត់ចូលជាក្រុមតារាចម្រៀងស្រីដំបូងគេបង្អស់ ដែលទទួលបានចំណាត់ថ្នាក់លេខ 1 នៅលើតារាង iTunes របស់សហរដ្ឋអាមេរិច នៅក្នុងអំឡុងរយៈពេល 15ឆ្នាំ ដែលកម្មវិធី Destiny’s Child ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ 2004 មកនោះ។ ម្យ៉ាងទៀត ក្រុមហ៊ុន YouTube ក៏បានបញ្ជាក់ជាមួយនឹង វិបសាយព័ត៌មាន The Verge ថា វីដេអូនៃបទចម្រៀង «Kill this Love» គឺជាបទចម្រៀងដែលមានអ្នក View មើលច្រើនបំផុត ដែលមិនធ្លាប់មាន នោះគឺមានរហូតដល់ 100 View និងមានចំនួន 56.7 View ក្នុងរយៈពេលត្រឹមតែ 24 ម៉ោងដំបូង ខណៈពេលវីដេអូនៃបទចម្រៀងថ្មីនេះបាន Upload នៅលើ YouTube ភ្លាម។ បន្ថែមលើនេះ ក្រុមហ៊ុន YouTub ក៏បាននិយាយថាវីដេអូនេះ ត្រូវបាន View ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ YouTube ។

លើសពីនេះ ក្រុមតារាចម្រៀង BlackPink ក៏នឹងអាចក្លាយជាក្រុមតារាចម្រៀង K-pop ដំបូងបង្អស់ ដែលបានចូលរួមនៅក្នុងការប្រគុំតន្រ្តីនៃកម្មវិធី Coachella ដែលបានចាក់ផ្សាយបន្តផ្ទាល់នៅលើអេក្រង់ Times Square ដ៏ធំបំផុត នៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ អេក្រង់ដ៏ធំនេះ មានកម្ពស់ 8 ជាន់ បើធៀបនឹងអគារ និងមានវិសាលភាពរូបភាពគ្រប ដណ្តប់ពេញទាំងស្រុង ដែលត្រូវបានគេស្គាល់ឈ្មោះជាផ្លូវការថា «The Beast» ។

ប្រភព: theverge ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ស្រ្តីដ៏អស្ចារ្យទាំង 10 រូប នៅក្នុងវិស័យវិទ្យាសាស្ត្រ ដែលអ្នកមិនធ្លាប់បានស្គាល់

ដោយ: ភារុន 10 AM, Friday, 08 Mar, 2019

អ្នកវិទ្យាសាស្រ្តជាស្រ្តីឆ្នើមៗជាច្រើន ដូចជាម៉ាដាម Marie Curie ដែលបានឈ្នះពានរង្វាន់ណូប៊ែល សម្រាប់វិស័យ វិទ្យាសាស្រ្តជាដើម។ លើសពីនេះក៏នៅមានស្រ្តីឆ្ន...

ការរៀបចំខ្លួន បុរសគ្រប់រូប គួរស្វែងយល់

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Sep, 2017

ការរៀបចំខ្លួនឱ្យបានល្អឥតខ្ចោះ គឺជាបង្ហាញពីលក្ខណៈសម្បត្តិរបស់អ្នក ដោយអ្នកបានរៀបចំគ្រប់យ៉ាងដោយគ្មានចន្លោះប្រហោង។ សូមកុំយល់ច្រឡំថា បុរសមិនត្រូវការរៀបច...

តោះ! មកដឹងពី 5 មធ្យោបាយ ដើម្បីអាចទៅសិក្សា នៅប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Monday, 08 Jul, 2019

ថ្មីៗនេះ ចំនួនប្រជាជនជប៉ុន កំពុងមានការថយចុះយ៉ាងឆាប់រហ័ស ដោយសារតែ មានការថយចុះនៃអត្រាកំណើត និងមានការកើនឡើងនៃអត្រាមនុស្សចាស់ជរា។ នៅក្នុងឆ្នាំ 2008 ចំន...

៥ ម៉ូដតុបតែង រានហាលតូចចង្អៀត

ដោយ: ចរិយា 11 PM, Saturday, 25 Mar, 2017

រានហាលមុខផ្ទះ ឬក្រោយផ្ទះតូចពិតជាពិបាកតុបតែងណាស់ ប៉ុន្តែមិនមែនមិនអាចតុបតែងបាន នោះទេ។ ជាមួយនឹងម៉ូដទាំង ៥ ខាងក្រោមនេះ ម្ចាស់គេហដ្ឋានអាចបង្កើត នូវកន្លែ...

Tomnerb.Com - YouTube Channel