ចូលចិត្តទំនើប

Beyonce Knowles ឡើង គម្របទស្សនាវដ្តី TIME

ដោយ: ដាលីស 8 PM, Tuesday, 02 Jun, 2015

អាចនិយាយបានថា ជាស្រ្តីម្នាក់ដែលទទួលបានជោគជ័យខ្លាំងបំផុត សម្រាប់ ប៊ីយ៉ន់សេ តារាចម្រៀង​ស្រី​សំឡេង​ប្រកប​​ដោយថាមពល កំពូលភរិយាដ៏ស្អាតរបស់ ជេយ៍-ហ្ស៊ី បិតានៃពិភពបទភ្លេងហ៊ីបហប់ដ៏ល្បីល្បាញ បន្ទាប់ពីនាងត្រូវ​បាន​ជ្រើស​រើសឱ្យថតដាក់លើគម្របមុខ របស់ទស្សនាវដ្តី TIME ក្នុងឋានៈជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស 100នាក់ ដែលមាន​ឥទ្ធិពល​បំផុត​លើពិភពលោក ឬ 100 Most Influential People។

ស៊ុភើរ៍ស្តារ៍ វ័យ 32ឆ្នាំ ទទួលបានជោគជ័យយ៉ាងខ្ពស់បំផុត ទាំងក្នុងអាជីពក្នុងពិភពសិល្បៈ ទាំងការបំពេញ​តួនាទី​ជា​អ្នក​ម្តាយរបស់កូនស្រីតូចមួយ ដោយ ឈើរីល ស៊ែនប៊ើក (Sheryl Sandberg) អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការរបស់ Facebook​.com បានបង្ហាញការយល់ឃើញ ចំពោះភាពជោគជ័យ​របស់ ប៊ីយ៉ន់សេ ដែលធ្វើឱ្យនាងត្រូវបានជ្រើស​រើសលើក​នេះ​ថា៖

ប៊ីយ៉ន់សេ មិនមែនគ្រាន់តែអង្គុយស្ងៀមៗ នៅនឹងតុប៉ុណ្ណោះទេ តែនាងបានសាងអ្វីគ្រប់យ៉ាងឱ្យរឹតតែល្អឡើង ថ្ងៃនេះ​នាង​​ជាអ្នកគ្រប់គ្រងរបស់ Parkwood Emtertainment នាងផ្តល់ការគាំទ្រទាំងក្នុង​ និងក្រៅឆាក ដើម្បីជំរុញឱ្យ​បណ្តាស្រ្តី​ទាំង​ឡាយ​ត្រូវតែពឹងពាក់លើខ្លួនឯង និងមានភាពជាអ្នកដឹកនាំ។ ក្នុងអំឡុងឆ្នាំកន្លងទៅ ប៊ីយ៉ន់សេ លក់សំបុត្រចូលទស្សនា​ខនស៊ើត Mrs. Carter​ Show World Tour អស់រលីង ខណៈពេលជាមួយគ្នា នាងក៏បានបំពេញតួនាទីជាអ្នកម្តាយ​យ៉ាងពេញ​ទំហឹង​ដែរ គន្លឹះសម្ងាត់របស់នាងគឺ ធ្វើការឱ្យខ្លាំង ស្មោះត្រង់ និងមានភាពគួរឱ្យជឿជាក់” ស៊ែនប៊ើករៀបរាប់។

ការចាត់លំដាប់ថ្នាក់ អ្នកមានឥទ្ធិពលខ្លាំងបំផុតក្នុងពិភពលោកនេះ ទស្សនាវដ្តី ថាម បានរួបរួមឈ្មោះរបស់បុគ្គល​ដែល​បាន​សាង​នូវកម្លាំងជំរុញចិត្ត ជាមនុស្សគួរឱ្យគោរព និងជាមនុស្សមានគុណធម៌ចំពោះអ្នកដទៃ ដោយអ្នកដែល​មានឈ្មោះ​ជាប់​​លំដាប់​ថ្នាក់​ទាំង​នោះ នៅបានទទួលការទទួលស្គាល់ និងការកោតសរសើរ ពីបណ្តាជនល្បីឈ្មោះឯទៀតៗផងដែរ៕

Beyonce-Knowles-01

Beyonce-Knowles-02

Beyonce-Knowles-09

Beyonce-Knowles-06

Beyonce-Knowles-03

Beyonce-Knowles-08

អត្ថបទអ្នកចង់អាន

រូបភាពដ៏កម្រ 10 សន្លឹក ដែលបញ្ជាក់ថាបាតុភូតធម្មជាតិ ពិតជាមិនត្រូវការកម្មវិធី Photoshop ជួយ ដើម្បីធ្វើឱ្យវាមានភាពអស្ចារ្យនោះទេ!

ដោយ: ភារុន 8 AM, Saturday, 20 Jul, 2019

នៅលើភពផែនដីរបស់យើងនេះ មានបាតុភូតធម្មជាតិជាច្រើន បានកើតឡើង ហើយបាតុភូតខ្លះកើតឡើង ស្ទើរតែរៀងរាល់ថ្ងៃ រៀងរាល់ខែ ឬ រៀងរាល់ឆ្នាំ ប៉ុន្តែបាតុភូតមួយចំនួនទៀ...

សម្ភារៈសម្រាប់តុបតែង សម្រាប់ការបំពេញការងារ ៨មុខ ដែលស្ត្រីគ្រប់រូបគួរមាន

ដោយ: ដួងច័ន្ទ 12 AM, Friday, 31 Mar, 2017

ការជ្រើសរើសសម្លៀកបំពាក់ សម្រាប់ការបំពេញការងារប្រចាំ ពិតជាសំខាន់ចំពោះស្រ្តី ព្រោះវានឹងបង្ហាញនូវសម្រស់ ភាពថ្លៃថ្នូរ ជំនឿចិត្តក្នុងការបំពេញការងារ ព្រម...

ពិព័រណ៍បច្ចេកវិទ្យា ថ្នាក់ជាតិដំបូង និងធំបំផុតប្រចាំឆ្នាំ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 07 Mar, 2019

មានក្រុមហ៊ុនជាង 100 ក្រុមហ៊ុន ក្រុមហ៊ុនទើបបង្កើតថ្មីៗចំនួន 100 ក្រុមហ៊ុន វាគ្មិន 40 រូប និងមន្រ្តីផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការទំនាក់...

មិនធម្មតា! KFC ប្តេជ្ញាកាត់បន្ថយកាកសំណល់ វេចខ្ចប់ដោយប្លាស្ទិកនៅឆ្នាំ 2025

ដោយ: ភារុន 8 AM, Thursday, 07 Feb, 2019

KFC គឺជាហាងថ្មីមួយទៀតហើយ ដែលបានប្រកាសផែនការ អំពីការកាត់បន្ថយកាកសំណល់ វេចខ្ចប់ដោយប្លាស្ទិក ដោយមូលហេតុថា កាកសំណល់ប្លាស្ទិក គឺជាកាកសំណល់ ដែលមិនអាចកែច្...

Tomnerb.Com - YouTube Channel