ចូលចិត្តទំនើប

ភ្ញាក់ផ្អើល! Bella ចេញមុខបកស្រាយ ក្រោយ Weir បង្ហើបថា 2ឆ្នាំទៀតនឹងរៀបការ!

ដោយ: ភារុន 9 AM, Wednesday, 23 Jan, 2019

អំឡុងពេលចូលរួមកម្មវិធីមួយ កាលពីពេលថ្មីៗនេះ តារាសម្ដែង Bella Ranee ត្រូវបានក្រុមអ្នកសារព័ត៌មានចោមរោមសួរទាក់ទងនឹងសម្ដីដែលលោក Weir Sukollawat បាននិយាយពីគម្រោងរៀបការ នៅ 2 ឆ្នាំក្រោយទៀត។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្ររូបលោកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសង្ឃឹមយ៉ាងមុតមាំថាកូនក្រមុំរបស់លោក ប្រាកដជាតារាស្រី Bella Ranee យ៉ាងប្រាកដ ព្រោះអ្នកទាំងពីរ មានភាពផ្អែមល្ហែមជាមួយគ្នា ដែលគួរឱ្យច្រណែន។ សូមបញ្ជាក់ថា លោក Weir Sukollawat គឺជាតារាសម្តែងប្រុសដ៏ល្បីល្បាញ ប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 7 របស់ថៃ។

យ៉ាងណាម៉ិញនៅពេលនាង Bella បានឮសំណួរនេះពីអ្នកសារព័ត៌មាន Bella ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែតើនេះគ្រាន់តែគម្រោងរៀបការរបស់ Weir តែប៉ុណ្ណោះ ដោយនាងមិនទាន់បានដឹងរឿងអ្វីនៅឡើយ? ខណៈពេលដែលតួឯកស្រីក្នុងរឿងបុព្វេសន្និវាស រូបនេះបាននិយាយថា «នេះជាគម្រោងរៀបការរបស់គាត់នៅវ័យប៉ុណ្ណឹងប៉ុណ្ណោះ ប្រហែលជាគាត់យល់ឃើញថាគួរតែដល់ពេល ដែលគាត់ត្រូវបង្កើតគ្រួសារតូចមួយហើយ។ ប៉ន្តែនៅពេលនេះខ្ញុំមិនដឹងថាមានអ្វីកើតឡើងឱ្យប្រាកដនៅឡើយ ព្រោះមិនទាន់បានបញ្ជាក់ជាមួយគ្នាទេ»។ នាងក៏បន្តទៀតថា «គោលដៅរបស់មនុស្សម្នាក់ៗ គឺមិនដូចគ្នានោះទេ សម្រាប់ខ្ញុំ គឺមិនទាន់មានគម្រោងឡើយ គ្រាន់តែដឹងថាមិនមែនពេលឆាប់ៗនេះទេ ព្រោះខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើ ដូច្នេះអញ្ចឹងពីរឆ្នាំក្រោយ ចាំនិយាយទៀត»៕

ប្រភព: digitalkh ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ម៉ាកសម្លៀកបំពាក់ល្បីៗ សម្រាប់សុភាពនារី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 27 Apr, 2017

ម៉ាកសម្លៀកបំពាក់ គឺសម្តៅលើប្រភេទនៃសម្លៀកបំពាក់ ដែលផលិតពីហាងច្នៃម៉ូត ឬអ្នកច្នៃម៉ូត ដែលមានកិត្តិនាមល្បីល្បាញ ក្នុងពិភពម៉ូដសម្លៀកបំពាក់។ ក្រុមហ៊ុនផលិត...

កូនតុតូចជាប់ក្បាលគ្រែ ១៤ម៉ូត សម្រាប់តុបតែងបន្ទប់គេង

ដោយ: ដួងច័ន្ទ 9 PM, Sunday, 09 Apr, 2017

ទោះបីជាកូនតុជាប់ក្បាលគ្រែរបស់អ្នក ជាម៉ូតចុងក្រោយបែបណាក៏ដោយ ក៏ទីតាំងដ៏តូចមួយនេះមាន ចំណុចជាច្រើនស្តែងអំពីអ្នក។ ដើម្បីរៀបចំកូនតុៗ ឱ្យមានរបៀបរៀបរយ មានភ...

វិធីសាស្រ្ត ៧យ៉ាង សម្រាប់ការពាក់គ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 06 Apr, 2017

គ្រឿងអលង្ការជាគ្រឿងលម្អ ដែលផ្តល់ជីវិតដល់សម្លៀកបំពាក់ និងផ្តល់នូវសម្រស់ដ៏ស្រ់ត្រកាលដល់ អ្នក។ តើមានតិចនិកល្អប្រសើរណាមួយ សម្រាប់ប្រើប្រាស់គ្រឿងអលង្ការ...

Christen Stewart មួម៉ៅខ្លាំងណាស់ ពេលដឹងថា “Pattinson” ភ្ជាប់ពាក្យជាមួយ “Twigs”

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

អ្នកដទៃអាចនឹង រីករាយត្រេកអរពេលដឹងថា Robert Pattinson តារាឯករូបសង្ហា ជាមួយនឹង FKA Twigs តារាចម្រៀងរាងស្វែលបានភ្ជាប់ពាក្យគ្នាហើយ តែសម្រាប់ Christen S...

Tomnerb.Com - YouTube Channel