ចូលចិត្តទំនើប

ក្មេងៗនៅទ្វីបអាស៊ី គឺមានសុខភាពល្អបំផុត ក្នុងចំណោមក្មេងៗនៅលើពិភពលោក តើមកពីមូលហេតុអ្វី?

ដោយ: ភារុន 8 AM, Monday, 17 Jun, 2019

ការសិក្សាមួយ បានអះអាងថាក្មេងៗជនជាតិជប៉ុន គឺមានសុខភាពល្អបំផុត នៅលើពិភពលោក ដូច្នេះ យើងគួរតែពិនិត្យមើលថាតើ ហេតុអ្វីបានជាក្មេងៗនៅក្នុងប្រទេសជប៉ុនមានសុខភាពល្អ? ដើម្បីជាចំណេះដឹង និងបង្កើតទម្លាប់ល្អៗទាំងនេះនៅក្នុងគំនិតរបស់យើងផ្ទាល់ផងដែរ។ ជាការពិត បទដ្ឋានវប្បធម៌ជាច្រើន ដែលបានបង្កើតឡើង នៅណ្តាប្រទេសដទៃទៀតនៅក្នុងទ្វីបអាស៊ី ត្រូវបានគេរកឃើញថា មានប្រយោជន៍ខ្លាំងក្នុងការរក្សាក្មេងៗ ឱ្យមានសុខភាពល្អ។ ហើយធម្មតា វិធីនេះ ប្រហែលជាអ្នកមិននឹកគិតដល់វាទេ។ ដូច្នេះ ថ្ងៃនេះ គេហទំព័រទំនើប នឹងបង្ហាញពីអាថ៌កំបាំងមួយចំនួន ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចស្វែងយល់ពីសុខភាព និងភាពសប្បាយរីករាយ នៅក្នុងជីវិតរស់នៅរបស់ក្មេងតូចៗ ដែលមានដូចខាងក្រោម៖
1. ការពារ ក្មេងពីការអានសៀវភៅ ជិតៗ
សាលារៀនជាច្រើននៅក្នុងប្រទេសចិន តុរៀនរបស់សិស្សត្រូវបានតំឡើងរបារមួយ ដើម្បីការពារក្មេងៗ មិនឱ្យអានសៀវភៅជិតខ្លាំងពេក។ ជាធម្មតា ការសម្លឹងមើលសៀវភៅជិតពេក អាចប៉ះពាល់ដល់ភ្នែករបស់ក្មេង។ ដូច្នេះ ការដាក់របារនេះពិតជារក្សាភ្នែករបស់ក្មេងៗ អាចសម្លឹងមើលបានឆ្ងាយ និងរក្សាភ្នែករបស់ពួកគេ ឱ្យមានសុខភាពល្អថែមទៀត។ លើសពីនេះ របារនេះក៏អាចជួយឱ្យក្មេងអាចអភិវឌ្ឍន៍ឥរិយាបថល្អបានផងដែរ។

2. ធ្វើលំហាត់ប្រាណភ្នែក
នៅប្រទេសចិនដីគោក សិស្សបឋមសិក្សា និងមធ្យមសិក្សា ត្រូវបានណែនាំឱ្យធ្វើលំហាត់ប្រាណភ្នែក។ នេះសម្រាប់គោលបំណងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធឈាមរត់ និងធ្វើឱ្យសាច់ដុំភ្នែកសម្រាក។ ការធ្វើលំហាត់ប្រាណនេះមាន 6 វគ្គ ដែលទាក់ទង នឹងការម៉ាស្ស៉ាថ្នមៗនៅជុំវិញរង្វង់ភ្នែក ហើយជាធម្មតាពួកគេ ត្រូវធ្វើលំហាត់ប្រាណនេះ 2ដងក្នុងមួយថ្ងៃ។

3. មានការប្រឡង នៅខាងក្រៅថ្នាក់រៀន
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការអនុវត្តនៃការប្រឡងនៅខាងក្រៅថ្នាក់រៀន គឺបានបង្ហាញខ្លួននៅទូទាំងប្រទេសចិន។ ជាទូទៅ ការប្រឡងនៅខាងក្រៅថ្នាក់រៀន គឺមានបំណងទប់ស្កាត់នៃការលួចបន្លំក្នុងពេលប្រឡង ពីព្រោះសិស្សត្រូវបានគេរៀបចំកៅអីអង្គុយនៅឆ្លាតឆ្ងាយពីគ្នាខ្លាំង។ ម្យ៉ាងទៀត ការធ្វើបែបនេះ គឺអាចធ្វើឱ្យសិស្សត្រូវពន្លឺព្រះអាទិត្យ ដើម្បីបំបាត់ភាពតានតឹងរបស់ពួកគេផងដែរ។

4. ឧស្សាហ៍ពាក់ម៉ាស ខណៈពេលចេញមកខាងក្រៅ
មនុស្សភាគច្រើន ងាយនឹងមានជម្ងឺទាំងនៅក្នុងរដូវក្តៅ និងរដូវរងារ។ ម្យ៉ាងទៀត ដោយសារតែអាកាសធាតុត្រជាក់នៅខាងក្រៅផងនោះ ការពាក់ម៉ាសការពារ គឺរឿងដ៏សំខាន់។ នៅក្នុងប្រទេសជប៉ុន វាជារឿងធម្មតាទេ សម្រាប់អ្នកដែលមានអារម្មណ៍ថាឈឺ ឬ អាឡែរហ្ស៊ី ដូច្នេះ ក្មេងៗនៅក្នុងប្រទេសជប៉ុន ត្រូវពាក់ម៉ាស ដើម្បីកាត់បន្ថយចំនួននៃមេរោគនៅក្នុងខ្យល់បានមួយចំនួន។ ជាពិសេស គឺការពារ ការឆ្លងជម្ងឺផ្តាសាយ ដែលជាជម្ងឺដ៏គួរភ័យខ្លាចមួយ នៅក្នុងប្រទេសជប៉ុនផងដែរ។

5. ថ្នាក់រៀន ផ្សាយបន្តផ្ទាល់
នៅពេលអាកាសធាតុ ធ្វើឱ្យមិនមានសុវត្ថិភាពខណៈពេលដែលក្មេងៗត្រូវទៅរៀននៅឯសាលា។ ដូចនេះ ក៏ធ្វើឱ្យគ្រូជនជាតិចិនមួយចំនួន បានបំផុសគំនិតឱ្យបង្រៀនតាមរយៈការផ្សាយបន្តផ្ទាល់ ដែលចេញពីបន្ទប់រៀនទទេរបស់ពួកគេ។ ការធ្វើបែបនេះ អាចការពារក្មេងៗមិនឱ្យទទួលរង នូវអាកាសធាតុមិនល្អនៅខាងក្រៅ ដែលបណ្តាលឱ្យមានជម្ងឺផ្សេងៗ។ លើសពីនេះ ក៏មានប្រយោជន៍ដល់ក្មេងៗ នៅតំបន់ដាច់ស្រយាល ដែលមិនមានលទ្ធភាពទៅរៀននៅសាលាផងដែរ។

6. បម្រើអាហារឈុត ជំនួសឱ្យវគ្គសិក្សាពេញម៉ោង
កម្មវិធីអាហារថ្ងៃត្រង់នៅឯសាលារៀន នៅក្នុងប្រទេសជប៉ុនត្រូវបានបង្កើតឡើង ដើម្បីបំប៉នសុខភាពក្មេងៗមិនឱ្យមានជម្ងឺផ្សេងៗ ហើយអាហារទាំងនេះ មានបាយ ស៊ុបបន្លែ និងម្ហូបធ្វើពីត្រី ឬ សាច់…ជាដើម។ លើសពីនេះ ម្ហូបទាំងនេះត្រូវបានចម្អិនឡើងពីបន្លែ ដែលដាំដុះនៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។

7. សប្បាយរីករាយ នឹងធម្មជាតិដ៏អស្ចារ្យនៅខាងក្រៅ
មានសកម្មភាពមួយចំនួន នៅខាងក្រៅផ្ទះ ត្រូវបានគេរកឃើញថា មានសារៈសំខាន់កាន់តែខ្លាំងឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូងដូចជា សកម្មភាពឡើងភ្នំ ការបោះជំរុំ និងការកម្សាន្តជាមួយនឹងធម្មជាតិ ដ៏ស្រស់បំព្រង ដែលជាភាពពេញនិយមមួយនៅក្នុងប្រទេសនេះ។ សូម្បីតែមនុស្ស ដែលរស់នៅក្នុងទីប្រជុំជន ក៏ចូលចិត្តធ្វើសកម្មភាពទាំងអស់នេះផងដែរ។

8. ចូលចិត្ត ដើរ
បណ្តាប្រទេសមួយចំនួននៅទ្វីបអាស៊ី ភាគច្រើនប្រជាជនសង្កត់ធ្ងន់យ៉ាងខ្លាំង ទៅលើការដើរ ជំនួសឱ្យការជិះឡាន ឬ ការធ្វើដំណើរ តាមរយៈសេវាដឹកជញ្ជូនសាធារណៈ។ នៅក្នុងប្រទេសកូរ៉េខាងត្បូង ការដែលមនុស្សរាប់ចំនួនជំហានប្រចាំថ្ងៃក្នុងការដើររបស់ខ្លួន គឺកាន់តែមានប្រជាប្រិយភាពឡើង។ លើសពីនេះ នៅក្នុងប្រទេសនៅប៉ែកអាស៊ី ភាគច្រើនក្មេងៗត្រូវដើរទៅសាលារៀន នៅក្នុងតំបន់ ជំនួសឱ្យជិះឡានក្រុង ជាពិសេសក្មេងៗ ដែលរស់នៅក្នុងទីក្រុងតែម្តង។

9. តាមដាន ការប្រើប្រាស់អ៊ីនធឺណិត
នៅជុំវិញពិភពលោក ការមើលឃើញក្មេងៗស្អិតជាប់នឹងប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងក្លាយជារឿងធម្មតា កាន់តែខ្លាំង ឡើងៗ។ នៅប្រទេសកូរ៉េខាងត្បូង កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើរឿងនេះ ព្រមទាំងប្រឆាំងនឹងការពឹងផ្អែកទៅលើប្រព័ន្ធអ៊ីនធឺណិត ជ្រុលហួសហេតុពេក នោះគឺការបង្កើតមជ្ឈមណ្ឌលព្យាបាលដល់យុវវ័យ ដែលញៀននឹងលេងប្រព័ន្ធ អ៊ីនធឺណិត។ ម្យ៉ាងទៀត រដ្ឋាភិបាលថែមទាំងអនុម័តច្បាប់ ក្មេងក្រោមអាយុ16ឆ្នាំ មិនអនុញ្ញាតឱ្យចូលទៅក្នុងកន្លែងលេងអ៊ីនធឺណិត បន្ទាប់ពីពាក់កណ្តាលយប់ផងដែរ។

10. ឱ្យក្មេងៗ ចេះទទួលខុសត្រូវបន្ថែម
នៅក្នុងប្រទេសជប៉ុន ក្មេងៗត្រូវបានរំពឹងឱ្យធ្វើសកម្មភាពជាច្រើន ដោយខ្លួនឯង។ ឧទាហរណ៍៖ ក្មេងៗត្រូវបានរំពឹងឱ្យទៅសាលារៀន និងសម្អាតបន្ទប់រៀនដោយខ្លួនឯង រួមទាំងរំពឹងឱ្យជួយការងារផ្ទះមួយចំនួនផងដែរ។ ការធ្វើបែបនេះ គឺជួយឱ្យ ក្មេងៗមានភាពឯករាជ្យ និងចេះទទួលខុសត្រូវបន្ថែម ចំពោះជីវិតខ្លួនឯងនាពេលអនាគត។

11. ធ្វើអាហារ ដែលមានសុខភាពល្អៗ ផ្តល់ឱ្យក្មេងៗ
ប្រទេសនៅប៉ែកអាស៊ី ភាគច្រើនស្វែងរកវិធីផ្សេងៗ ដើម្បីចម្អិនអាហារសុខភាពល្អ សម្រាប់ក្មេងៗ។ ឧទាហរណ៍៖ នៅក្នុងប្រទេសជប៉ុន បន្លែគឺជាអាហារចម្បង ហើយផ្តោតតិចតួចទៅលើអាហារប្រភេទ សាច់មានជាតិខ្លាញ់ ទឹកដោះគោ ឬ អាហារជាតិស្ករខ្ពស់។ ម្យ៉ាងទៀត ស៊ុប គឺជាអាហារដ៏សំខាន់សម្រាប់ប្រទេសនៅប៉ែកអាស៊ី ដូចជានៅក្នុងប្រទេសចិន…ជាដើម។ ជារឿយៗ ការប្រើគ្រឿងផ្សំដែលមានសុខភាពល្អ ភាគច្រើនគឺសម្រាប់ធ្វើស៊ុប។ មិនតែប៉ុណ្ណោះទេ ការធ្វើភេសជ្ជៈសុខភាពសម្រាប់ក្មេងៗ ក៏ជាទីពេញនិយមនៅក្នុងបណ្តាប្រទេសនានា នៅក្នុងទ្វីបអាស៊ីផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ដំណោះស្រាយសម្ភារៈប្រើប្រាស់ អ្នកមិនធ្លាប់គិតដល់

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Oct, 2018

ក្នុងការរស់នៅប្រចាំថ្ងៃអ្នកអាចនឹងជួបប្រទះនឹងបញ្ហាជាច្រើន តែអ្នកមិនដឹងថាបញ្ហាទាំងនោះអាចដោះស្រាយបានយ៉ាងងាយស្រួល ជាមួយសម្ភារៈដែលអ្នកមិនស្មានដល់ ហើយនៅក...

ការតុបតែងគេហដ្ឋាន ដោយប្រើប្រាស់សម្ភារៈចាស់ៗ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 15 Mar, 2017

សម័យកាលបច្ចុប្បន្ន មាននិន្នាការទៅរកអ្វីដែលថ្មី ប្លែក និងលេចធ្លោ។ មិនខ្វល់ថា វាត្រូវបានបង្កើតឡើងយ៉ាងដូចម្តេចឡើយ អ្វីដែលសំខាន់ គឺគំនិតច្នៃប្រឌិតថ្មី ...

តោះ! មកស្គាល់ ទម្លាប់ទាំង 5 របស់ស្រ្តីជោគជ័យតែងតែមាន

ដោយ: ភារុន 1 PM, Friday, 15 Feb, 2019

ភាពជោគជ័យមិនមែនជារឿងងាយនោះទេ មិនថាតែបុរសទេ នារីៗយើង ក៏ទទួលបានជោគជ័យក្នុងជីវិតមិនតិចនាក់ផងដែរ ប៉ុន្តែពួកគេក៏មិនមែនបានមក ដោយសំណាងនោះដែរ។ អ្នកត្រូវដឹង...

សម្ភារៈតុបតែងខ្លួន សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នៅក្នុងអត្ថបទរបស់ ទំនើប ខាងក្រោមនេះ អ្នកនឹងបានស្វែងយល់ពីផលិតផល 6 ប្រភេទ ដែលសុភាពបុរសទាំងអស់ត្រូវតែមាន។ ផលិតផលខ្លះនឹងជួយអ្នកឱ្យកាន់តែស្រស់សង្ហា ខណៈដ...

Tomnerb.Com - YouTube Channel