ចូលចិត្តទំនើប

Asia Tour របស់ So Ji Sub ច្រៀងរាំយ៉ាងអស់ដៃ

ដោយ: ដាលីស 12 AM, Saturday, 06 Jun, 2015

បិទឆាកយ៉ាងសម្បូរបែប និងពេញចិត្តជាទីបំផុត សម្រាប់ពិធី Fan meeting របស់តារាឯករូបសង្ហាជនជាតិកូរ៉េ ដ៏ល្បី​ល្បាញ​ពេញដោយសមត្ថភាព លោក សូ ជី ស៊ុប (So Ji Sub) ដែលអាចរាប់បានថា ជាការជួបបណ្តាអ្នកគាំទ្រដោយផ្ទាល់ នៅក្នុងប្រទេស​ថៃ ជាផ្លូវការនៅក្នុងពិធី “So Ji Sub 1st Asia Tour Let’sz Have Fun In Thailand” កាលពីដើមខែសីហា ឆ្នាំកន្លង​ទៅ​នេះ។

សូ ជី ស៊ុប បង្ហាញខ្លួនឡើងដោយជណ្តើរយន្ត ពីខាងក្រោមវេទិកាមកបានទាក់ទាញ នូវសំឡេងហ៊ោកញ្រ្ចៀវ ដ៏កងរំពង​ខ្ទរ​ខ្ទា​ពេញបន្ទប់តែម្តង បន្ទាប់មកក៏មានការសម្ភាសន៍ដោយផ្ទាល់​ ដើម្បីឱ្យអ្នកគាំទ្របានស្គាល់រូបគេកាន់តែច្បាស់ឡើង និងបានឃើញ​ស្នាមញញឹ​មរបស់តារាកម្លោះរូបសង្ហាម្នាក់នេះ កាន់តែច្រើនដែរ រួចហើយក៏មកដល់ពេលវេលា ដែលអ្នកគាំទ្រទាំងឡាយរង់ចាំ គឺបន្ទាប់​ពីសម្ភាសន៍ចប់ សូ ជី ស៊ុប ក៏ប្តូរសម្លៀកបំពាក់ថ្មី ចេញមកដោយឈុតហ៊ីបហប់ ព្រមទាំងចាក់ក្បាច់ ទាំងច្រៀង ទាំងរាំបែប non stop តែម្តង ហើយប្រាកដណាស់ ក្រោយពីចប់កម្មវិធី ទស្សនិកជន និងអ្នកគាំទ្រនៅក្នុងបន្ទប់សម្តែងទាំងអស់ នៅបាន “Hi-Touch” ជាមួយ សូ ជី ស៊ុប មុនបែកគ្នាទៀតផង៕

SoJiSub-02

SoJiSub-04

SoJiSub-03

SoJiSub-05

អត្ថបទអ្នកចង់អាន

តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018

មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក...

18 ចំណុច ដែលយើងធ្វើខុស ជារៀងរាល់ថ្ងៃ

ដោយ: ដួងច័ន្ទ 10 PM, Saturday, 08 Jul, 2017

ជាទូទៅ រាល់ទង្វើដែលយើងធ្វើជាប្រចាំថ្ងៃ គឺស្តែងចេញដោយស្វ័យប្រវត្តិ ពីទម្លាប់របស់មនុស្សម្នាក់ៗ ដោយពុំបានគិតថាតើ យើងអាចពង្រឹង ឬ បង្កើនប្រសិទ្ធភាព សកម្...

Liu Yifei នាំ Song Seung Heon ទៅជួបឪពុកម្តាយ

ដោយ: វិរីយា៉ 8 PM, Wednesday, 23 Mar, 2016

រឿងរ៉ាវ​ស្នេហា ​ឆ្លង​សាសន៍​រវាង “លីវ អី​ុ ហ្វ៊ើ​យ” តារា​ឯក​ស្រី​ល្បីឈ្មោះ ​របស់​ប្រទេស​ចិន ជាមួយ​តារា​ឯកជន​ជាតិ​កូរ៉េ “សុង សឹង ហន” នៅតែ​ត្រូវបាន​តា...

វិធីងាយៗ ក្នុងការលុបបំបាត់ស្នាមទឹក លើសង្ហារឹមឈើ

ដោយ: ដួងច័ន្ទ 8 PM, Saturday, 12 Aug, 2017

គ្មានស្នាមប្រឡាក់អ្វី ដែលនៅខាំជាប់លើគ្រឿងសង្ហារឹមធ្វើពីឈើ ជាជាងស្នាមទឹកនោះទេ។ ស្នាមទឹក ទាំងនោះអាចកើតមានឡើងបណ្តាលមកពី កែវទឹកត្រជាក់ ទឹកកំពប់ ឬចាន កែ...

Tomnerb.Com - YouTube Channel