ចូលចិត្តទំនើប

សាលារៀនមួយនៅប្រទេសឥណ្ឌា បានទទួលយកកាកសំណល់ប្លាស្ទិច ជាថ្លៃបង្រៀនសិស្ស!

ដោយ: ភារុន 8 AM, Saturday, 08 Jun, 2019

ចាប់តាំងពីឆ្នាំ 2016 លោក Parmita Sarma និងអ្នកស្រី Mazin Mukhtar បានចាប់ផ្តើមបើកសាលារៀនដ៏តូចមួយ ដែលមានឈ្មោះថា «Akshar» នៅក្នុងរដ្ឋ Assam ប្រទេសឥណ្ឌាភាគខាងជើង ដើម្បីអប់រំដល់កុមារក្រីក្រ។

លើសពីនេះ អ្នកទាំងពីរ ក៏បានបំផុសគំនិតដ៏ល្អមួយ ដោយអនុញ្ញាតឱ្យសិស្សានុសិស្សយកកាកសំណល់ប្លាស្ទិចពីផ្ទះរបស់ពួកគេ ឬផ្ទះអ្នកជិតខាង នាំមកសាលារៀន ដើម្បីប្តូរជាកម្រៃ ក្នុងការបង់ថ្លៃសិក្សា។ អ្វីដែលចាប់ផ្តើមនេះ គឺជាបទពិសោធន៍ថ្មីមួយ ដើម្បីផ្លាស់ប្តូរពិភពលោក ឱ្យកាន់តែប្រសើរឡើង ហើយនេះក៏ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល សម្រាប់ពិភពលោកទាំងមូលផងដែរ។


លោក Parmita និងអ្នកស្រី Mazin គឺជាអ្នកជំនាញផ្នែកអប់រំ ហើយក៏ធ្លាប់បានធ្វើការងារនៅក្នុងផ្នែកសង្គមកិច្ចថែមទៀត។ ម្យ៉ាងទៀត អ្នកទាំងពីរ ក៏បានចាប់ផ្តើមបើកសាលារៀននេះឡើងមក ដើម្បីជួយកុមារក្រីក្រនៅក្នុងតំបន់ ឱ្យរៀនពីជំនាញដែលពួកគេត្រូវការ រហូតដល់ពួកគេធំពេញវ័យ។ ប៉ុន្តែ អ្នកទាំងពីរបានជួបឧបសគ្គមួយដ៏ធំ នោះគឺការបញ្ចុះបញ្ចូលអ្នកស្រុក ដើម្បីអនុញ្ញាតឱ្យកូនៗរបស់ពួកគេមកសាលារៀន ដោយសារតែកុមារជាច្រើននៅក្នុងតំបន់នេះ ត្រូវបានធ្វើការនៅក្នុងកន្លែងយកថ្ម ដោយក្មេងៗបានទទួលប្រាក់ខែ សម្រាប់ថ្លៃពលកម្មរបស់ពួកគេ។ ដូច្នេះ ដើម្បីទាក់ទាញក្មេងៗឱ្យមកសាលារៀន លោក Parmita និងអ្នកស្រី Mazin បានបង្កើតគំរូបង្រៀន «មិត្តភក្តិបង្រៀនទៅមិត្តភក្តិ» នោះគឺក្មេងធំត្រូវបង្រៀនក្មេងតូច និងទទួលបានជាការទូទាត់រូបិយប័ណ្ណ Toy ដែលពួកគេអាចប្រើ ដើម្បីទិញអាហារមួយចំនួន នៅក្នុងហាងក្បែរៗនោះ ឬ របស់របរផ្សេងទៀតតាមរយៈអ៊ីនធឺណិត។ ហើយលោក Parmita ក៏បាននិយាយថា «យើងគ្រាន់តែផ្លាស់ប្តូរវា ឱ្យទៅជារូបិយប័ណ្ណពិត ដើម្បីទិញរបស់របរពី Amazon និងអាចទិញបានក្នុងចំនួនមួយ»។

បន្ថែមលើនេះ ការប្រយុទ្ធប្រឆាំងនឹងពលកម្មរបស់កុមារ នឹងណែនាំឱ្យកុមារមកសាលារៀន មិនមែនជាបញ្ហាតែមួយគត់ ដែលលោក Parmita និងអ្នកស្រី Mazin ត្រូវដោះស្រាយនោះទេ ប៉ុន្តែអ្នកទាំងពីរត្រូវដោះស្រាយទៅលើបញ្ហា ដែលអ្នកស្រុកបាននាំគ្នាដុតកាកសំណល់ប្លាស្ទិច ដើម្បីកម្តៅផ្ទះរបស់ពួកគេ ហើយនេះក៏ជាមូលហេតុដ៏ចម្បង ដែលធ្វើឱ្យមានការកើនឡើងនូវសារធាតុពុល នៅក្នុងបរិយាកាស។ ខណៈពេលដែលអ្នកទាំងពីរ បានដឹងពីគ្រោះមហន្តរាយនៃសារធាតុពុលរបស់កាកសំណល់ប្លាស្ទិច ចំពោះប្រព័ន្ធអេកូឡូស៊ីរបស់ផែនដី ដ៏ធំសម្បើម ហើយវាក៏បានធ្វើឱ្យអ្នកទាំងពីរចាប់ផ្តើមមានគំនិត ផ្លាស់ប្តូរកាកសំណល់ប្លាស្ទិច ទៅជាថ្លៃសិក្សា នេះឡើងមក។ ដូច្នេះ ឥឡូវនេះ នៅពេលព្រឹកក្មេងៗបានកាន់ថង់ ដែលពោរពេញទៅដោយកាកសំណល់ប្លាស្ទិច មកសាលារៀន ជារៀងរាល់ថ្ងៃ។

ម្យ៉ាងវិញទៀត បរិវេណសាលារៀន ក៏មានមជ្ឈមណ្ឌលកែច្នៃឡើងវិញ ផ្ទាល់ខ្លួន ដូច្នេះ កាកសំណល់ប្លាស្ទិច ដែលប្រមូលបានមកពីសិស្សានុសិស្ស ត្រូវបានក្លាយទៅជាសម្ភារៈប្រើប្រាស់មួយចំនួន ឧទាហរណ៍៖ ដបទឹកប្លាស្ទិច ដែលត្រូវបានបោះចោលនៅក្នុងគំនរសំរាម ឬក៏ ដុតចោល ឥឡូវនេះ ត្រូវបានក្លាយជាឥដ្ឋ ដបប្លាស្ទិចដ៏រឹងមាំ ដែលប្រើសម្រាប់សាងសង់របងការពារ ដើមផ្កា ឬ ដើមឈើ នៅក្នុងបរិវេណសាលារៀន…ជាដើម៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

5 តិចនិច ដើម្បីរៀបចំផ្ទះបាយ ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

ដើម្បីជួយអ្នកទទួលបាន ការតុបតែងផ្ទះបាយដ៏ស្រស់ស្អាត ថ្ងៃនេះ ទំនើប នឹងចែករំលែកជាមួយអ្នក នូវតិចនិច 5 ចំណុច សម្រាប់ការតុបតែង ក្នុងបន្ទប់ផ្ទះបាយរបស់អ្នក។...

Rain វិលមកល្បី នៅក្នុងរឿងភាគថ្មី

ដោយ: ដាលីស 6 PM, Sunday, 07 Jun, 2015

ហ្វ៊ែនក្លឹប តារាសម្តែងកំលោះភ្នែកស្រៈអិ “រ៉េន” ឬ Jung Ji-hoon អាចត្រៀមខ្លួនរំភើបរីករាយបានហើយ ព្រោះខ្សែ​ភាព​​យន្ត​ភាគរឿងថ្មីរបស់ផលិតកម្ម SBS រឿង “សម្...

តិចនិចខ្លីៗ ក្នុងការសម្អាតគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 17 May, 2017

អនាម័យក្នុងការរស់នៅ ជាកត្តាចម្បង ដើម្បីទទួលបានសុខភាពល្អ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ ប៉ុន្តែ មនុស្សភាគច្រើនមិនចូលចិត្តការបោសជូត លាងសម្អាត...

លង់ស្នេហ៍ហើយ !! រ៉េត ស៊ូហ្សាណា បន្ទាប់ពីឆ្នាំ២០១៩នេះ មានរូបសម្រស់ សាច់សខ្ចី រាងស្រឡូនស្អាតប្លែក

ដោយ: ទំនើប 9 AM, Friday, 18 Jan, 2019

តារាស្រីវ័យក្មេងក្នុងផលិតកម្ម ហង្សមាស គិតត្រឹមចុងឆ្នាំ២០១៨ មានមហាជនចាប់អារម្មណ៍ជាច្រើនឃើញថា សម្រស់ រូបរាងរបស់តារាចម្រៀងស្រីវ័យក្មេងខ្ចីគឺ កញ្ញា រ៉េ...

Tomnerb.Com - YouTube Channel