ចូលចិត្តទំនើប

ប្លែក! ក្រុមហ៊ុនចិនមួយ ផ្តល់ពេលវេលាឱ្យបុគ្គលិក ជានារីនៅលីវ ឈប់សម្រាកដើម្បីស្វែងរកគូស្រករ

ដោយ: ចរិយា 9 AM, Wednesday, 14 Aug, 2019

ការណាត់ជួបគ្នា នៅសតវត្សរ៍ទី21 អាចជាការលំបាកមួយ ដោយសារតែ ភាពមមាញឹកនឹងការងារ។ ប៉ុន្តែ ប្រសិនបើនាយកក្រុមហ៊ុន ដែលអ្នកកំពុងធ្វើការជាមួយ ព្យាយាមផ្តល់ពេលវេលាឱ្យអ្នក ដើម្បីស្វែងរកគូស្រករ អ្នកប្រហែលជាមានអារម្មណ៍កាន់តែងាយស្រួលជាងមុនក្នុងការណាត់ជួបគ្នា។ នេះគឺជា អ្វីដែលក្រុមហ៊ុនចំនួនពីរ នៅក្នុងប្រទេសចិន កំពុងផ្តល់ឱកាសនេះ ដល់បុគ្គលិកជានារីនៅលីវ អាចស្វែងរកគូស្រករ តាមរយៈការផ្តល់ពេលវេលាឈប់សម្រាកបន្ថែមដល់ពួកគេ។ ថ្ងៃនេះគេហទំព័រ ទំនើប ចង់ចែករំលែកព័ត៌មានប្លែកៗ និងគួរឱ្យចាប់អារម្មណ៍នេះ ជាមួយមិត្តអ្នកអានទាំងអស់ នៅក្នុងអត្ថបទខាងក្រោមនេះ៖

ក្រុមហ៊ុនចិនមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Hangzhou បានផ្តល់ប្រាក់ខែដល់បុគ្គលិកជានារីនៅលីវ ចំនួន8ថ្ងៃ ដើម្បីលើកទឹកចិត្តពួកគេ ឱ្យស្វែងរកគូស្រករ។ ហើយសម្រាប់បុគ្គលិក ដែលមិនទាន់រៀបការមានអាយុលើសពី 30 ឆ្នាំ អាចឈប់សម្រាកបន្ថែមនៅជុំវិញថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដែលត្រូវបានគេអនុញ្ញាតឱ្យឈប់សម្រាករហូតដល់រយៈពេល 2 សប្តាហ៍ ដើម្បីស្វែងរកគូស្រករ។ លើសពីនេះ ការឈប់សម្រាកអាចត្រូវបានពង្រីក ស្របទៅតាមតម្រូវការជាក់ ស្តែងរបស់បុគ្គលិកផ្ទាល់ផងដែរ។

ក្រុមហ៊ុនមួយក្នុងចំណោមនោះ គឺក្រុមហ៊ុន Hangzhou Songcheng Group ដែលជាក្រុមហ៊ុនសាជីវកម្ម Songcheng ដែលវាជាឧទ្យានកំសាន្តទេសចរណ៍ធំជាងគេនៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះបានជួលបុគ្គលិករាប់រយនាក់ ឱ្យធ្វើការជារៀងរាល់ថ្ងៃ ទាំងនៅក្នុងការិយាល័យ និងបង្ហាញមុខសំដែងនៅក្នុងក្បួនដង្ហែរ នៅក្នុងឧទ្យានកំសាន្តដ៏ធំនេះផងដែរ។ ដោយសារតែ ពេលវេលាភាគច្រើនត្រូវធ្វើការនៅក្នុងការិយាល័យ ឬ ការសំដែង បានបង្ខំឱ្យបុគ្គលិកនារីៗ ត្រូវឃ្លាតឆ្ងាយពីការណាត់ជួបគ្នា។ យោងទៅតាមពាក្យសម្តីរបស់លោក Huang Li ជាប្រធានផ្នែកធនធានមនុស្សបានលើកឡើងថា «បុគ្គលិកជានារីៗភាគច្រើន ត្រូវធ្វើការផ្នែកមុខងារផ្ទៃក្នុង និងមួយចំនួនទៀតជាអ្នកសំដែង ដែលពួកគេមិនសូវមានទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅនោះទេ»។ ដូច្នេះហើយ ក្រុមហ៊ុនសង្ឈឹមថា ការផ្តល់ពេលវេលាឈប់សម្រាកបន្ថែមនេះ អាចធ្វើឱ្យពួកគេមានឱកាសច្រើនក្នុងការទំនាក់ទំនង ជាមួយនឹងមនុស្សដែលភេទផ្ទុយគ្នា។


អ្នកគ្រប់គ្រងក្រុមហ៊ុន មានក្តីបារម្ភចំពោះបុគ្គលិកយ៉ាងខ្លាំង ដោយគាត់ជឿជាក់ថា សេចក្តីស្រឡាញ់នឹងធ្វើឱ្យមនុស្សមានទឹកចិត្តសប្បាយរីករាយ ហើយក្តីសប្បាយរីករាយនេះហើយ ដែលជួយជម្រុញទឹកចិត្តមនុស្សខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្ត។ ដូច្នេះ ដើម្បីពន្លឺនៃជីវិតដល់បុគ្គលិល និងលើកស្ទួយផលិតភាពរបស់ក្រុមហ៊ុន ហើយការផ្តល់ឱ្យបុគ្គលិក នូវពេលវេលាឈប់សម្រាកបន្ថែម ដើម្បីធ្វើការណាត់ជួបស្វែងរកគូស្រករ។ ម្យ៉ាងទៀត ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសាលារៀនមួយ មានទីតាំងនៅក្នុងទីក្រុង Hangzhou ដែលបានផ្តល់ពេលវេលាឈប់សម្រាកបន្ថែម ដល់គ្រូបង្រៀន ដែលនៅលីវ និងគ្រូបង្រៀនដែលគ្មានកូន ឱ្យសម្រាក 2ថ្ងៃកន្លះ ជារៀងរាល់ខែ។

ម្យ៉ាងវិញទៀត គោលការណ៍នេះ អាចជាផ្នែកមួយនៃការយកចិត្តទុកដាក់ខាងផ្នែកវប្បធម៌។ ជាទូទៅ នារីនៅក្នុងប្រទេសចិនមិនបានរៀបការ ខណៈពេលនាងមានអាយុ30ឆ្នាំ នាងនឹងត្រូវបានគេចាត់ទុកថា «Shengnu» ដែលមានន័យថា «ក្រមុំសៅកែ»។ ជាការពិតណាស់ នារីភាគច្រើននៅចន្លោះអាយុនេះ ភាគច្រើនកំពុងផ្តោតទៅលើ ការសម្រេចគោលដៅនៃអាជីពការងាររបស់ពួកគេ ជាជាងការស្វែងរកគូស្រករ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ? តើអ្នកនឹងរីករាយ ចំពោះថ្ងៃឈប់សម្រាកបន្ថែមរបស់អ្នកដែរឬទេ ប្រសិនបើអ្នកត្រូវបានក្រុមហ៊ុនអនុញ្ញាតឱ្យឈប់សម្រាក ដើម្បីស្វែងរកគូស្រករ?

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តោះមកស្គាល់ ស្រ្តីឆ្នើមៗទាំង 10 នៅលើពិភពលោក ដែលមានកម្រិត IQ ខ្ពស់បំផុត

ដោយ: ភារុន 9 AM, Saturday, 09 Mar, 2019

មនុស្សភាគច្រើនតែងមានជំនឿថា មានតែបុរសទេ គឺជាមនុស្សឆ្លាតវៃបំផុតនៅលើភពផែនដីយើងនេះ។ ប៉ុន្តែស្រ្តីក៏មិនចាញ់នឹងបុរសៗទាំងនេះដែរ ព្រោះថាស្រ្តីឆ្នើមៗកាលសម័យ...

ចង់ដឹងអត់! ការជូនអាំងប៉ាវនៅថ្ងៃចូលឆ្នាំចិន មានន័យដូចម្តេច?

ដោយ: ភារុន 9 AM, Friday, 01 Feb, 2019

តាមប្រពៃណីរបស់ជនជាតិចិន ក្នុងអំឡុងពេលចូលឆ្នាំថ្មី គេតែងជូនអាំងប៉ាវ ឱ្យគ្នាទៅវិញទៅមក ដើម្បីជូនពរជ័យ ឱ្យជួបតែសំណាងល្អពេញមួយឆ្នាំ។ ការជូនអាំងប៉ាវរួមមា...

តោះ! រៀនធ្វើធ្នើសៀវភៅ ដោយខ្លួនឯង!

ដោយ: ដួងច័ន្ទ 11 PM, Sunday, 20 Aug, 2017

បើអ្នកជាមនុស្សស្រឡាញ់សៀវភៅ ការទុកដាក់សៀវភៅឱ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ ជាទង្វើដែលអ្នកត្រូវធ្វើជាចាំបាច់។ អ្នកអាចធ្វើការច្នៃប្រឌិត បង្កើតជាធ្...

David Tortoises រៀបការជាមួយសង្សារ អាយុតិចជាងខ្លួន 17ឆ្នាំ?

ដោយ: ដាលីស 11 PM, Saturday, 06 Jun, 2015

កាលពីថ្ងៃអាទិត្យ ចុងខែសីហា ឆ្នាំកន្លងទៅនេះ ថៅ ជើ ឬ “ដេវីដ អណ្តើក” អធិរាជនៃពិភពចម្រៀង តៃវ៉ាន់ ដែលមាន​ស្នា​ដៃដ៏សែនល្បីល្បាញទូទាំងទ្វីបអាស៊ី ដែលអាចនិយ...

Tomnerb.Com - YouTube Channel