ចូលចិត្តទំនើប

រឿង 9 យ៉ាង ដែលត្រូវតែឈប់ខ្មាសអៀន ដើម្បីជីវិតរស់នៅ កាន់តែប្រសើរ!

ដោយ: ចរិយា 9 AM, Thursday, 08 Aug, 2019

ពេលខ្លះ អ្នកបន្ទោសខ្លួនឯងចំពោះរបៀបរស់នៅ ពីព្រោះអ្នកគិតថាវាមិនល្អគ្រប់គ្រាន់ដូចដែរ អ្នកចង់បាន។ នៅពេលអ្នកនិយាយជាមួយមិត្តភក្តិ ឬ និយាយលេងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមនានា ហើយឈានដល់ចំណុចទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក វានឹងធ្វើឱ្យចាប់ផ្តើមមានគំនិតប្រៀបធៀបជាមួយនឹងអ្នកដទៃ។ ហើយអ្នកទំនងជាមានអារម្មណ៍ថាមានកំហុស ចំពោះអ្វីដែលខ្លួនបានសម្រេចចិត្តធ្វើ ប៉ុន្តែអ្នកមិនមានក្តីទុកចិត្តទៅនឹងអ្វីដែលខ្លួនបានជ្រើសរើសនោះទេ។ ប៉ុន្តែ វាគួរតែដល់ពេលហើយ ដែលអ្នកត្រូវបញ្ឈប់គំនិតប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នកដទៃ ពីព្រោះវានឹងមិនឱ្យអ្នកប្រសើរឡើងទេ។ ថ្ងៃនេះ ទំនើប ចង់បង្ហាញពីរឿងរ៉ាវ 9 យ៉ាងដែលយើងទាំងអស់គ្នាមានភាពខ្មាសអៀនចំពោះខ្លួនឯង ហើយយើងនឹងពិភាក្សាគ្នាពីមូលហេតុ ដែលយើងគួរបញ្ឈប់ការគិតអវិជ្ជមានទាំងនេះ ដើម្បីធ្វើឱ្យជីវិតរស់នៅ កាន់តែប្រសើរ។
1. ការជ្រើសរើស ការងារធ្វើ
ការងារ ដែលអ្នកគិតថាមិនសក្តិសមនឹងអ្នក ហើយទទួលបានប្រាក់ខែតិច គឺវាកាន់តែធ្វើឱ្យអ្នកខ្មាសអៀនចំពោះការជ្រើសរើសនេះមែនទេ? ដូច្នេះ វាចាប់ផ្តើមធ្វើឱ្យអ្នកមានការសង័្សយខ្លួនឯងថា ខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់ជាមួយនឹងការងារល្អ និងប្រាក់ខែខ្ពស់ ដែលធ្វើឱ្យអ្នកចាប់ផ្តើមដាក់សម្ពាធលើខ្លួនឯងកាន់តែខ្លាំងឡើង។ ប៉ុន្តែ ប្រសិនបើអ្នកសប្បាយចិត្តជាមួយឹនងការងារសព្វថ្ងៃរបស់អ្នកហើយ នោះអ្នកគួរតែមានមោទនភាពជាមួយនឹងអ្វីដែលខ្លួនបានធ្វើ ទោះបីជាអ្នកជួបប្រទះនឹងបញ្ហាតិចតួចក្តី។

2. ពិការភាព ឬ អសមត្ថភាព
អ្នកអាចជួបប្រទះនឹងភាពរអាក់រអួល ដោយសារតែ ពិការភាព ឬ អសមត្ថភាពរបស់អ្នក ក្នុងការធ្វើអ្វីមួយ ប៉ុន្តែអ្នកមិនគួរខ្មាសអៀនឡើយ ពីព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្វះខាតរៀងៗខ្លួន ដូច្នេះ ប្រសិនបើអ្នកមិនពូកែលើអ្វីមួយ ដែលអ្នកក៏មិនអាចក្លាយជាមនុស្សបរាជ័យដែរ។ ពិការភាព ឬ អសមត្ថភាព វាគ្រាន់តែ មានន័យថាចំណុចខ្លាំងរបស់អ្នកនៅកន្លែងផ្សេងទៀតប៉ុណ្ណោះ។

3. កន្លែងដែលអ្នកមក
ប្រសិនបើអ្នកខ្មាសអៀនអំពីអតីតកាលរបស់អ្នក មិនទំនងជាអ្នកនឹងពេញចិត្តក្នុងការស្តាប់ឮពីបច្ចុប្បន្នភាព និងការសម្លឹងមើលថ្ងៃអនាគតរបស់អ្នកនោះទេ។ ការទទួលយកអតីតកាល គឺជារឿងដែលអាចកែលម្អខ្លួន ដើម្បីចាប់ផ្តើមចេះស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងឡើង។ បើទោះបីជា អ្នកមកពីកន្លែងមិនល្អ ប៉ុន្តែអ្នកគួរតែចាត់ទុក វាគឺជាការរំលឹកមួយ ដែលធ្វើឱ្យអ្នកបានល្អប្រសើរនៅថ្ងៃនេះ។

4. ភាពខុសពីគេ
វាគឺពិតជាមានភាពលំបាក ក្នុងការក្លាយជាចំណែកមួយរបស់សង្គម។ ដូច្នេះវាមិនអាចជួយបានទេ ប្រសិនបើអ្នកធ្វើឱ្យខ្លួនឯងមានអារម្មណ៍មិនល្អ ចំពោះភាពខុសពីអ្នកដទៃរបស់អ្នក។ ប៉ុន្តែសូមជំនួសឱ្យភាពព្យាយាមធ្វើខ្លួនឯងឱ្យសក្តិសម ដើម្បីក្លាយជាចំណែកមួយរបស់សង្គម អ្នកគួរចាប់ផ្តើមស្វែងរកលក្ខណៈពិសេសរបស់ខ្លួនឯង នឹងប្រើប្រាស់វាឱ្យបានល្អប្រសើរ។

5. ទម្ងន់ រូបរាង និងមុខមាត់របស់អ្នក
ទម្ងន់ រូបរាង និងមុខមាត់ល្អរបស់អ្នក អាចធ្វើឱ្យអ្នកមានភាពប្រសើរនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែអ្វីទាំងនេះមិនមែនជាហេតុផលដ៏ល្អ ដើម្បីធ្វើខ្លួនឯងអាម៉ាស់ ចំពោះរូបរាង ទម្ងន់ និងមុខមាត់មិនល្អឡើយ។ សុខភាពល្អ គួរតែជារបស់ដ៏សំខាន់បំផុតសម្រាប់ជីវិតរស់នៅ។ ប្រសិនបើអ្នកជួបប្រទះបញ្ហានេះ អ្នកមិនគួរមានអារម្មណ៍ខ្មាស់អៀនចំពោះទម្ងន់ រូបរាង និងមុខមាត់របស់អ្នកឡើយ ហើយអ្នកគួរឆ្លុះកញ្ចក់ នឹងប្រាប់ខ្លួនឯងថា អ្នកស្អាត ព្រោះអ្នកគឺជាអ្នកពិតប្រាកដ។

6. ចំណាប់អារម្មណ៍ ដែលអ្នកមាន
សូម្បីតែចំណង់ចំណូលចិត្ត ក៏ត្រូវបានបែងចែកឋានៈខុសៗគ្នា នៅក្នុងក្រសែភ្នែករបស់អ្នករស់នៅក្នុងសង្គមផងដែរ។ ប៉ុន្តែប្រសិនបើអ្នកពិតជាចូលចិត្តធ្វើអ្វីមួយ ដែលជាចំណង់ចំណូលចិត្តរបស់អ្នកនោះ អ្នកគួរមានមោទនភាពចំពោះរឿងនេះ ពីព្រោះ វាគឺជារឿងដែលមិនបានបង្កអន្តរាយដល់អ្នកដទៃ ដូច្នេះ អ្នកគួរតែមានសេរីភាព ក្នុងការចាប់អារម្មណ៍លើអ្វីមួយ។

7. ពេលខ្លះ ធ្វើអ្វីមួយទៅតាមអារម្មណ៍របស់ខ្លួនឯង
ក្នុងនាមជាមនុស្សពេញវ័យម្នាក់ ពេលខ្លះអ្នកត្រូវបានគេ រំពឹងថាមិនគួរបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនខ្លាំងពេក ទៅលើរឿងអ្វី មួយដូចជា យំនៅពេលមើលរឿងកំសត់ សើចនៅពេលមើលរឿងកំប្លែង…ជាដើម។ ប៉ុន្តែ អ្នកមិនមែនជាមនុស្សយន្តឯណា ដូច្នេះ ការបង្ហាញអារម្មណ៍របស់អ្នក គួរតែត្រូវបានអនុញ្ញាតឱ្យធ្វើ។ ហើយអ្នកមិនគួរខ្មាស់អៀននោះទេ នៅពេលអ្នកចង់បង្ហាញពីអារម្មណ៍របស់ខ្លួនឯង ខណៈពេលអ្នកចង់បន្ធូរបន្ថយអារម្មណ៍តានតឹងខ្លាំងរបស់អ្នក។

8. របៀប នៃការស្លៀកពាក់របស់អ្នក
មនុស្សរស់នៅក្នុងសង្គម ភាគច្រើនប្រហែលជាមានគំនិតដ៏ជាក់លាក់ ទៅលើរបៀបនៃការស្លៀកពាក់ ប៉ុន្តែអ្នកមិនគួរចូលរួមជាមួយនឹង អ្នកដែលខ្មាស់អៀនទៅលើរបៀបស្លៀកពាក់របស់អ្នកនោះទេ។ អ្នកគួរតែមានមោទនភាព ទៅលើអ្វីដែលអ្នកចូលចិត្ត។ សម្លៀកបំពាក់របស់អ្នក គួរតែស្ថិតលើការសម្រេចចិត្តរបស់ខ្លួនឯង ដូច្នេះអ្នកគួរតែស្លៀកពាក់វា ដោយភាពជឿជាក់។

9. រលូតកូន ឬ មិនអាចមានផ្ទៃពោះបាន
ភាពខុសប្រក្រតី និងអសមត្ថភាពក្នុងការមានផ្ទៃពោះ មិនមែនជារឿងចម្លែកទេ នាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែស្រ្តីមានទំនោរបន្ទោសខ្លួនឯង និងមានអារម្មណ៍ខ្មាស់អៀនចំពោះរឿងនេះ។ ពិតណាស់ បញ្ហានេះមិនមែនជាកំហុសរបស់អ្នកឡើយ ដូច្នេះអ្នកគួរតែរំលឹកខ្លួនឯងថាអ្នកមិនមែនជាអ្នកបង្កបញ្ហាទេ។

តើភាពខ្មាស់អៀនណាមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ឬ មានសម្ពាធ ហើយធ្វើឱ្យអ្នកត្រូវបន្ទោស ឬ ធ្វើបាបខ្លួនឯង? សូមគិតពិចារណាឱ្យបាច្បាស់លាស់ ថាតើរឿងនេះពិតជាធ្វើឱ្យអ្នកខ្មាស់អៀនមែនដែរឬទេ?

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តិចនិចរៀបចំ បន្ទប់គេង ឱ្យទូលាយ

ដោយ: ដួងច័ន្ទ 9 PM, Friday, 18 Aug, 2017

ទំនើប សូមណែនាំតិចនិចងាយៗ ក្នុងការរៀបចំបន្ទប់គេងរបស់អ្នក ឱ្យមានសោភណ្ឌភាពស្រស់ ស្អាត មានសណ្តាប់ធ្នាប់ និងមានផ្ទៃធំទូលាយ។ បន្ថែមទំហំកន្លែងទុកដាក់សម្ភ...

ផ្កាទីងមោង កំពុងអង្រួនចិត្តយុវវ័យ

ដោយ: ម៉ូនី 2 PM, Monday, 04 Jul, 2016

តាមរយៈខ្សែភាពយន្តភាគខ្នាតខ្លី ដែលមានត្រឹមតែ 4ភាគ បាននឹងកំពុងអង្រួនចិត្តយុវវ័យឲ្យទស្សនាគ្រប់ៗគ្នា! ផ្កាទីងមោង ជាប្រភេទខ្សែភាពយន្តបែបភាពកំប្លែក ស្នេហ...

ច្នៃសាំងវ៉ិចថ្មី ៦ តាមជប៉ុន

ដោយ: ស. លីង 3 PM, Saturday, 30 Sep, 2017

អាហាររបស់ជប៉ុនចាត់ជាអាហារ ដែលមានឱជារស រួមជាមួយនឹងការតុបតែងដ៏ប្រណីត។ បើក្រឡេកទៅមើលអាហារដ្ឋាន នៅទីក្រុងតូក្យូមួយកន្លែង បានច្នៃចេញនូវសាំងវ៉ិច រសជាតិផ្...

ចង់ដឹងអត់! ការជូនអាំងប៉ាវនៅថ្ងៃចូលឆ្នាំចិន មានន័យដូចម្តេច?

ដោយ: ភារុន 9 AM, Friday, 01 Feb, 2019

តាមប្រពៃណីរបស់ជនជាតិចិន ក្នុងអំឡុងពេលចូលឆ្នាំថ្មី គេតែងជូនអាំងប៉ាវ ឱ្យគ្នាទៅវិញទៅមក ដើម្បីជូនពរជ័យ ឱ្យជួបតែសំណាងល្អពេញមួយឆ្នាំ។ ការជូនអាំងប៉ាវរួមមា...

Tomnerb.Com - YouTube Channel