ចូលចិត្តទំនើប

មិននឹកស្មានថា! កូកាកូឡាអាចធ្វើរឿងទាំង 9 នេះបានសោះ!

ដោយ: ភារុន 6 AM, Thursday, 16 May, 2019

អ្នកណាៗក៏ចូលចិត្តផឹកភេសជ្ជៈកូកាកូឡាដែរ ព្រោះថាវាគឺជាភេសជ្ជៈដ៏ពេញនិយមមួយ ជាពិសេសខណៈពេលអ្នកញុំាសាច់អាំង ឬ មាន់បំពង…ជាដើម ដាច់ខាតអ្នកច្បាស់ជាត្រូវកុម៉ង់កូកាកូឡា ជាក់ជាមិនខាន។ ប៉ុន្តែតើអ្នកដឹងថា កូកាកូឡា មិនត្រឹមតែជាភេសជ្ជៈ សម្រាប់ទទួលទាននោះទេ ប៉ុន្តែកូកាកូឡាក៏អាចធ្វើរឿងទាំង 9 យ៉ាងនេះ ដែលមិនគួរឱ្យជឿ ហើយអ្នកក៏ប្រហែលមិនធ្លាប់ដឹងពីមុនផងដែរ។
1. សម្អាតចានបង្គន់
ភេសជ្ជៈ ដែលមានពពុះ និងហ្គាស ដូចជាកូកាកូឡានេះ ក៏អាចសម្អាតភាពកខ្វក់ និងស្នាមប្រឡាក់ ដែលពិបាកសម្អាតនៅក្នុងចានបង្គន់ផងដែរ ដោយអ្នកគ្រាន់តែអ្នកចាក់ទឹកកូកាកូឡាទៅលើស្នាមប្រឡាក់នៅក្នុងចានបង្គន់ បន្ទាប់មកលាងសម្អាតម្តងទៀតជាមួយនឹងទឹកធម្មតា ជាការស្រេច ដូច្នេះវានឹងធ្វើឱ្យស្នាមប្រឡាក់នោះ ប្រែជាស្អាត និងភ្លឺរលោងដូចថ្មី។

2. សម្អាតស្នាមខ្លាញ់ ចេញពីសម្លៀកបំពាក់
អ្នកប្រហែលជាធ្លាប់បានដឹង ពីដំណោះស្រាយផ្សេងទៀត សម្រាប់ការយកស្នាមខ្លាញ់ ចេញពីសម្លៀកបំពាក់ហើយ ប៉ុន្តែសម្រាប់ដំណោះស្រាយដោយប្រើ កូកាកូឡា គឺល្អបំផុត ដោយសារតែកូកាកូឡា មានជាតិអាស៊ីត Phosphoric ដែលអាចរំលាយជាតិខ្លាញ់បានយ៉ាងឆាប់រហ័សបាន។

3. សម្អាតច្រែះ ចេញពីឧបករណ៍ធ្វើពីលោហៈធាតុ

4. កម្ចាត់ស្នាមប្រឡាក់ ដែលបណ្តាមកពីស្នាមដានជើងរបស់សត្វកណ្តុរ និងសត្វខ្យង

5. សម្អាតច្រែះ ចេញពីអាគុយរថយន្ត

6. សម្អាតគឿងអលង្ការ ឱ្យភ្លឺស្អាតដូចថ្មី

7. សម្អាតស្នាមប្រឡាក់ របស់ប្រេងរថយន្ត ប្រឡាក់នៅលើកំរាលឥដ្ឋ នៅក្នុងផ្ទះ
ប្រសិនបើអ្នកចតរថយន្តនៅក្នុងផ្ទះ ហើយរថយន្តរបស់អ្នកនោះមានស្រក់ប្រេងនៅលើកំរាលឥដ្ឋនោះ ដែលជាស្នាមប្រឡាក់ពិបាកសម្អាត ប៉ុន្តែអ្នកអាចប្រើកូកាកូឡាមកសម្អាតស្នាមប្រេងនេះបានយ៉ាងងាយស្រួល។

8. សម្អាតស្នាមប្រឡាក់ នៅជាប់កញ្ចក់រថយន្ត ដែលពិបាកសម្អាត

9. អាចជួយពង្រឹក គុណភាពជីកំប៉ុស កាន់តែល្អប្រសើរ

នៅពេលអ្នកចង់ធ្វើជីកំប៉ុស សម្រាប់ដាំរុក្ខជាតិនៅក្នុងផ្ទះ អ្នកប្រហែលជួបបញ្ហា ដែលនៅក្នុងជីកំប៉ុស មិនមានសត្វជន្លេន ឬ សត្វល្អិតផ្សេងៗចូលមករស់នៅហើយ ដូច្នេះដើម្បីជួយឱ្យជីកំប៉ុស កាន់តែមានជីជាតិប្រសើរជាងមុន នោះអ្នកអាចប្រើកូកាកូឡា ដើម្បីទាក់ទាញសត្វល្អិតទាំងនេះបាន ពីព្រោះកូកាកូឡាមានជាតិស្ករម៉្យាង ដែលសត្វល្អិតទាំងនេះចូលចិត្តបំផុត។

ប្រភព: cnet ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

សម្ភារៈត្រូវមាន ក្នុងឡានគ្រប់ពេល

ដោយ: ដួងច័ន្ទ 5 PM, Thursday, 28 Sep, 2017

ការបើកបររថយន្តទៅទីជិត ឬទីឆ្ងាយ ទាមទារឱ្យមានការរៀបចំសម្ភារៈចាំបាច់មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យនានា បានទាន់ពេលវេលា។ ដឹងថាសម្ភារៈចាំបាច់ទ...

វិធីសាស្រ្តជ្រើសពណ៌ សម្រាប់បន្ទប់និមួយៗ

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

នៅពេលធ្វើការជ្រើសរើសពណ៌ សម្រាប់លាបក្នុងបន្ទប់មួយ មនុស្សភាគច្រើនចូលចិត្តប្រើពណ៌ ដែលពួកគេស្រឡាញ់ជាជម្រើសដំបូង ឬពណ៌ដែលមានសោភណ្ឌភាពស្រស់ស្អាត។ ប៉ុន្តែន...

Rollercoaster ខ្ពស់បំផុត និងលឿនបំផុតនៅអឺរ៉ុប បើកដំណើរការនៅសួនកំសាន្ត Ferrari Land ក្នុងប្រទេសអេស្ប៉ាញ

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ឧបករណ៍កំសាន្ត Rollercoaster ទើបនឹងបើកដំណើរការនាពេលថ្មីៗនេះ នៅក្នុងប្រទេសអេស្ប៉ាញ ជាផ្នែកទាក់ទាញមួយបន្ថែម នៅក្នុងសួនកំសាន្ត Ferrari Land។ Ferrari La...

៥ តិចនិក ជួយអ្នកកាន់តែស្និទ្ធស្នាល ជាមួយដៃគូ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Feb, 2017

នៅក្នុងជីវិតរស់នៅ របស់មនុស្សម្នាក់ៗ ទំនាក់ទំនងជាមួយគូស្នេហ៍ ដៃគូ មិត្តភក្តិ ឬនរណាម្នាក់ដែលជិតដិតនឹងអ្នក គឺជាទំនាក់ទំនងដ៏មានសារៈសំខាន់ សម្រាប់ជីវិតរ...

Tomnerb.Com - YouTube Channel