ចូលចិត្តទំនើប

តោះ! មកស្វែងយល់ រឿងរ៉ាវ 9 យ៉ាងដែលមនុស្សឆ្លាត ចូលចិត្តធ្វើ

ដោយ: ចរិយា 9 AM, Friday, 06 Sep, 2019

មនុស្សភាគច្រើនតែងនិយាយថា បញ្ញាគឺជាអ្វីមួយដែលបុគ្គលម្នាក់មានសំណាង ទើបអាចកើតមកជាមួយនឹងភាពឆ្លាតវៃ។ ហើយភាពឆ្លាតវៃអាចមាន មកពីការបន្តមរតកពីហ្ស៊ែនរបស់ឪពុកម្តាយ ឬក៏ ទទួលបានពីកត្តាដ៏ពិសេសផ្សេងៗទៀត។ យោងទៅតាមអ្នកជំនាញ បាននិយាយថាបរិស្ថានជុំវិញខ្លួនមនុស្ស ពិតជាអាចផ្តល់ប៉ះពាល់ខ្លាំងដល់មុខងារខួរក្បាល និងរបៀបនៃការគិតរបស់មនុស្ស។ ម្យ៉ាងទៀត វាក៏ត្រូវបានគេសង្កេតឃើញថា មនុស្សឆ្លាតវៃទាំងអស់តែងបង្ហាញអាកប្បកិរិយាស្រដៀងៗគ្នា និងភាគច្រើនគឺដូចគ្នាតែម្តង។ តោះ! មកតាមដានជាមួយយើង អំពីអាកប្បកិរិយាចំនួន 9 របស់មនុស្សឆ្លាតចូលចិត្តធ្វើ ដែលមានដូចជា៖
1. ពួកគេ តែងគិតអំពីរឿងរ៉ាវផ្ទាល់ខ្លួន
ការរិះគន់អ្នកដទៃ និងនិយាយដើមគេ គឺជារឿងដែលមនុស្សឆ្លាតតែងស្ថិតនៅឃ្លាតឆ្ងាយ។ យោងទៅតាមការសិក្សានាពេលថ្មីៗនេះ បានឱ្យដឹងថាមនុស្សឆ្លាតចូលចិត្តសប្បាយរីករាយ នៅពេលដែលពួកគេនៅម្នាក់ឯង ហើយពួកគេអាចមានពេលវេលាក្នុងការគិតពិចារណាទៅលើរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនមានអ្នករំខាន។ ប៉ុន្តែការចូលចិត្តធ្វើបែបនេះ មិនមែនមានន័យថាពួកគេចូលចិត្តនៅម្នាក់ឯងនោះទេ គ្រាន់តែពួកគេត្រូវការពេលវេលា ដើម្បីដកដង្ហើម និងដំណើរការមុខងារខួរក្បាលរបស់ពួកគេប៉ុណ្ណោះ។

2. ពេលខ្លះពួកគេ ចូលចិត្តលេងសើចច្រើន និងបង្កើតភាពកំប្លុកកំប្លែងជាមួយនឹងមិត្តភក្តិរបស់ពួកគេ
មនុស្សម្នាក់ដែលមានសមត្ថភាពបង្វែររឿងរ៉ាវតូចតាចទៅជារឿងកំប្លែង ហើយធ្វើឱ្យមនុស្សគ្រប់គ្នានៅក្បែរខ្លួនសើច នេះក៏ជាទេពកោសល្យផ្ទាល់ខ្លួនផងដែរ។ យោងទៅតាមការសិក្សាបានឱ្យដឹងថា រឿងបែបនេះតម្រូវឱ្យពួកគេមានជំនាញច្នៃប្រឌិតដ៏អស្ចារ្យ ដើម្បីស្វែងរកភាពកំប្លុកកំប្លែងសម្រាប់ជីវិតប្រចាំថ្ងៃ កាន់តែមានភាពរីករាយឡើង។

3. ពួកគេ ចូលចិត្តនិយាយជាមួយនឹងខ្លួនឯង
តើអ្នកទាំងអស់គ្នាមានដឹងទេថា អ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញលោក Albert Einstein ដែលជាមនុស្សម្នាក់មានទេពកោសល្យដ៏អស្ចារ្យបំផុតនៅលើពិភពលោក ក៏ត្រូវបានគេប្រទះឃើញថា លោកធ្លាប់និយាយជាមួយនឹងខ្លួនឯង។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលឧស្សាហ៍និយាយជាមួយនឹងខ្លួនឯង គឺជាមនុស្សដែលចូលចិត្តបញ្ចេញគំនិតរបស់ខ្លួនជាមួយនឹងខ្លួនឯង តាមរយៈការនិយាយជាមួយនឹងខ្លួនឯង នឹងធ្វើឱ្យពួកគេមានភាពឆ្លាតវៃជាង។

4. ពួកគេចូលចិត្តស្តាប់តន្រ្តីញឹកញាប់

5. ពួកគេ ធ្វើការដោយភាពឆ្លាតវៃ និងមិនលំបាក
យោងទៅតាមការសិក្សា មនុស្សដែលមិនសូវមានសកម្មភាពរាងកាយ ច្រើនតែមានភាពវាងវៃ ជាងមនុស្សដែលចេះតែស្ទុះងើបឡើងគ្រប់ពេល ពីព្រោះមនុស្សឆ្លាតតែងដំណើរការខួរក្បាលគ្រប់ពេល ហើយជាលទ្ធផលតម្រូវឱ្យបញ្ចេញសកម្មភាពតិចជាងអ្នកធម្មតា។

6. ពួកគេ ចូលចិត្តស្វែងរកចម្លើយ
មនុស្សឆ្លាតតែងតែចង់ដឹង ចង់ឃើញ ជាពិសេសនៅពេលមានសំណួរ គឺវាតែងរំខានដល់ពួកគេ ប្រសិនបើពួកគេស្វែងរកចម្លើយមិនឃើញ។ ម្យ៉ាងទៀត ពួកគេចូលចិត្តដោះស្រាយសំណួរ ដែលពោរពេញដោយអាថ៌កំបាំង។ យោងទៅតាមការសិក្សាមួយ បានឱ្យដឹងថាការចង់ដឹង ចង់ឃើញ ចង់រៀនបន្ថែម គឺជាសញ្ញាដ៏ជាក់ស្តែងមួយនៃមនុស្សឆ្លាត។ លើសពីនេះមនុស្សឆ្លាតចូលចិត្តអានច្រើន និងចូលចិត្តរក្សាកំណត់ហេតុប្រចាំថ្ងៃរបស់ខ្លួនទុកដើម្បីកត់ចំណាំ។

7. នៅពេលធ្វើខុស ពួកគេតែងសារភាពកំហុស
គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ សូម្បីមនុស្សឆ្លាតក៏អាចធ្វើខុស ប៉ុន្តែពួកគេតែងតែទទួលថាខ្លួនឯងធ្វើខុស ដោយមិនប្រកែកតវ៉ាអ្វីឡើយ។

8. ពួកគេ ចូលចិត្តញុំាសូកូឡា
យោងទៅតាមការសិក្សាមួយ បានលើកឡើងថាការញុំាសូកូឡាធ្វើឱ្យប្រសើរឡើងនូវមុខងារខួរក្បាល ហើយជាលទ្ធផលធ្វើឱ្យមនុស្សឆ្លាត។ ម្យ៉ាងទៀត មនុស្សចូលចិត្តញុំាសូកូឡាជាប្រចាំ ច្រើនតែមានការចងចាំល្អប្រសើរ និងមានភាពប៉ិនប្រសប់ផ្នែកខាងយល់ដឹង និងហេតុផល។

9. ពួកគេ មិននិយាយច្រើនពេកទេ
បើយោងទៅតាមអ្នកជំនាញបានសង្កេតឃើញថា មនុស្សឆ្លាតមិនចូលចិត្តនិយាយច្រើនពេកទេ។ មនុស្សឆ្លាតមិនសូវនិយាយរឿងឥតប្រយោជន៍ (និយាយដើមគេ) ជាមួយនឹងអ្នកដទៃនោះទេ៕

តើអ្នកមានអាកប្បកិរិយាស្រដៀងទៅនឹងអ្វីដែលយើងបានរៀបរាប់ខាងលើនេះដែរឬទេ?

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ដៃគូ James Bond 007 វគ្គក្រោយ តារាស្រីជាជនជាតិម៉ិកស៊ិកូ កំពូលសម្រស់

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

ឱ្យ​តែ​ជារឿង​ “James Bond” មិនខ្វះស្រីស្អាតទេ! មានការអះអាងថា ខ្សែភាពយន្តរឿង “James Bond 007” ក្នុងវគ្គ “Spectre”...

វិធីសាស្រ្តរៀបចំបន្ទប់គេង ពោរពេញដោយភាពរ៉ូមេនទិច

ដោយ: ដួងច័ន្ទ 11 PM, Thursday, 23 Mar, 2017

តើអ្នកចង់ប្រែក្លាយបន្ទប់គេង របស់អ្នកឱ្យក្លាយជាទីកន្លែងពោរពេញ ដោយភាពផ្អែមល្ហែមរ៉ូមេនទិក ឬទេ? វិធីសាស្រ្តសម្រាប់ការរៀបចំបន្ទប់គេង បែបរ៉ូមេនទិកខាងក្រោ...

ម៉ូតតុបតែងអគារទំនើបទាំង០៩ បំផុសគំនិតសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

អគារទំនើបមួយ ដែលមានភាពស្រស់ស្រាយ ទាន់សម័យ និងបំពាក់ដោយគ្រឿងសង្ហារឹមដ៏ឆ្លាតវៃ ជាលំនៅដ្ឋាន ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ បើសិនជាការតុបតែងគេហដ្ឋាន...

ជៀសបានក៏ល្អ! រឿង 10 យ៉ាងនេះ នឹងធ្វើឱ្យខ្ជះខ្ជាយ ពេលវេលារបស់អ្នកច្រើនបំផុត

ដោយ: ភារុន 9 AM, Wednesday, 27 Feb, 2019

អ្នកមានពេលវេលាត្រឹមតែ 24 ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយប្រសិនបើអ្នកបោះបង់ការព្យាយាមធ្វើជាមនុស្សដ៏អស្ចារ្យ នឹងគ្រាន់តែខ្ជះខ្ជាយពេលវេលាទៅនឹងរឿងដែលមិនចា...

Tomnerb.Com - YouTube Channel