ចូលចិត្តទំនើប

រឿងរ៉ាវ 8 យ៉ាង ដែលអ្នក ប្រហែលជាមិនបានដឹង ទាក់ទងទៅនឹងភ្នំ ហ្វូជី ប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Thursday, 06 Jun, 2019

នៅពេល ដែលយើងនិយាយពីប្រទេសជប៉ុន មនុស្សភាគច្រើនប្រហែលជា នឹកឃើញដល់រឿងរ៉ាវមួយចំនួនដូចជា ប្រាសាទបូរាណៗដ៏ល្អប្រណិត ផ្កាសាគូរ៉ា ដែលរីកដ៏ស្រស់បំព្រងនៅពាសពេញប្រទេសជប៉ុន និងទំនៀមទម្លាប់ប្រពៃណីដ៏គួរឲ្យចាប់អារម្មណ៍ ហើយជាពិសេសនោះគឺ ភ្នំហ្វូជី តែម្តង។ ជាការពិតណាស់ ទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ភ្នំនេះ ត្រូវបានពិភពលោកចាត់ទុកជាកត្តាដ៏សំខាន់ ដែលធ្វើឱ្យប្រទេសជប៉ុន មានឈ្មោះល្បីរន្ទឺ និងមានមនុស្សជាច្រើនទូទាំងពិភពលោក ចង់មកកាន់ប្រទេសជប៉ុន។ តោះ! មកដឹង រឿងរ៉ាវ 8 យ៉ាង ដែលភ្ញៀវទេសចរមួយចំនួន ប្រហែលជាមិនបានដឹង ទាក់ទងទៅនឹងភ្នំ ហ្វូជី ប្រទេសជប៉ុន៖
1. កាលពីសម័យបូរាណ ភ្នំហ្វូជី មិនអនុញ្ញាតឱ្យស្រ្តីឡើង
រហូតមកដល់ត្រឹមឆ្នាំ 1868 ស្រ្តីគឺមិនត្រូវបានអនុញ្ញាតឱ្យឡើង ភ្នំហ្វូជី ឡើយ។ នេះបើយោងទៅតាមរឿងព្រេង ភ្នំហ្វូជី គឺ ជាកន្លែងរបស់ព្រះអគ្គី គង់នៅ ហើយព្រះអគ្គី គឺជាព្រះដែលមិនពេញចិត្ត នឹងមានស្រ្តីដើរនៅក្នុងបរិវេណភ្នំ ហ្វូជី នេះឡើយ។

2. រូបភាពភ្នំ ហ្វូជី មាននៅលើក្រដាសប្រាក់ 1000 យ៉េន
រូបភាពភ្នំ ហ្វូជី ដែលមាននៅលើក្រដាសប្រាក់ 1000 យ៉េនរបស់ជប៉ុន គឺបង្ហាញពីទិដ្ឋភាពនៃបឹង Motosu ដែលត្រូវបានរូប ដោយលោក Koyo Okada ។

3. គំនូរ ភ្នំហ្វូជី ដែលមានទេសភាពពណ៌ក្រហម
យោងទៅតាមពាក្យចចាមអារ៉ាមមួយបាននិយាយថា នៅក្នុងអំឡុងពេលសង្រ្គាមលោកលើកទី 2 ក្រុម CIA បានទម្លាក់ធុងពណ៌ក្រហមនៅលើភ្នំ ហ្វូជី ដើម្បីបង្កើតជាសង្រ្គាមចិត្តសាស្រ្ត ក្នុងការធ្វើឱ្យអាប់ឱនដល់សីលធម៌របស់ប្រទេសជប៉ុន។

4. ទីតាំងនៃភ្នំ ហ្វូជី មិនស្ថិតនៅខេត្តណាមួយ នៃប្រទេសជប៉ុន
ភ្នំហ្វូជី មានទីតាំងស្ថិតនៅលើព្រំដែនរវាងខេត្ត Shizuoka និងខេត្ត Yamanashi ។ ម្យ៉ាងទៀត សេចក្តីសម្រេចរបស់តុលាការកំពូលឆ្នាំ 1974 បានចែងថា ដែនដីទាំងអស់នៅស្ថានីយ៍លេខ 8 (ប្រហែល 400ម៉ែត្រការ៉េ) ក្លាយជាទីសក្ការបូជា ដ៏ពិសិដ្ឋមួយ។

5. នៅក្នុងឆ្នាំ 2008 កម្មសិទ្ធបញ្ញា ភ្នំហ្វូជី ត្រូវបានចេញផ្សាយ
ដោយសារតែភាពល្បីល្បាញរបស់ ភ្នំហ្វូជី រួមជាមួយនឹងការជម្រុញសេដ្ឋកិច្ចនៅក្នុងតំបន់ បានធ្វើឱ្យខេត្ត Shizuoka បានបង្កើតកម្មសិទ្ធបញ្ញា ភ្នំហ្វូជី នៅក្នុងឆ្នាំ 2008 ។

6. ប្រលោមលោក ដែលនិយាយអំពី ព្រៃដែលស្ថិតនៅជើង ភ្នំហ្វូជី ជាកន្លែងមួយ ដែលសម្បូរទៅដោយអ្នកមកធ្វើអត្តឃាត
រឿងប្រលោមលោក (波の塔) ឬក៏ «Tower of Waves» នៅក្នុងឆ្នាំ 1960 របស់លោក Seicho Matsumoto បានរៀបរាប់យ៉ាងលម្អិតអំពី រឿងស្នេហារវាងស្រ្តីម្នាក់ និងព្រះរាជអាជ្ញាម្នាក់ រហូតដល់ការស្លាប់របស់ពួកគេ ដោយសារតែ ការធ្វើអត្តឃាតនៅក្នុងព្រៃ Aokigahara ដែលស្ថិតនៅជើង ភ្នំហ្វូជី ។ ហើយរហូតមកដល់ឆ្នាំ 1974 មានស្រ្តីម្នាក់បានព្យួរ-ក សម្លាប់ខ្លួន ដោយមានកាន់សៀវភៅនេះ នៅក្នុងដៃ ដូច្នេះ ចាប់តាំងពីពេលនោះមក ក៏មានរីករាលដាលនូវរឿងដ៏ក្រៀមក្រំ និងគួរឱ្យខ្លាចនៅក្នុងព្រៃនេះ។

7. មានម្តងនោះ ជប៉ុនចង់បង្កើតគម្រោងសាងសង់ ផ្លូវរូងក្រោមដីមួយ ទៅកាន់ភ្នំហ្វូជី
នៅក្នុងទសវត្សឆ្នាំ 1960 ប្រទេសជប៉ុនមានគម្រោងសាងសង់ផ្លូវរូងក្រោមដី ឆ្លងកាត់ពីភាគខាងត្បូង-ភាគខាងលិច ដើម្បីអាចធ្វើដំណើរ ត្រឹមតែរយៈពេល 13 នាទី នឹងអាចឡើងទៅដល់ភ្នំហ្វូជី ដោយជិះរថយន្តខ្សែកាប។ បើទោះបីជា ផែនការនេះត្រូវបានបិទ ដោយអ្នកអភិរក្សក្តី ប៉ុន្តែក៏នៅមានពាក្យស្លោកដ៏គួរឱ្យចាប់អារម្មណ៍នៅលើកំពូលភ្នំហ្វូជី និងនៅជើងភ្នំនេះផងដែរ។

8. សិល្បៈ Orchestral «សមុទ្រ» ឬ «La Mer» របស់ Debussy ត្រូវបានបំផុសគំនិត តាមរយៈ ភ្នំហ្វូជី
ការងារសិល្បៈ Orchestral ដ៏អស្ចារ្យរបស់ Claude Debussy «La Mer» នោះគឺវាមិនមានទំនៀមទម្លាប់ ប្រពៃណី ប៉ុន្តែក៏ជាឥទ្ធិពលនៃទំនើបកម្ម ដែលនៅតែមានអារម្មណ៍ជ្រួតជ្រៀបរហូតមកដល់សព្វថ្ងៃនេះ។ ភាពស្មើរគ្នា ដោយគ្មានទីបញ្ចប់ គឺជាការបំផុសគំនិតនៃការងារសិល្បៈនេះ ហើយក៏ត្រូវបានគេនិយាយថាបានមកពីគំនិត ទៅលើកម្លាំងបង្ខំ នៃភាពផ្ទុយគ្នារវាងរលកសមុទ្រ និងភ្នំ៕

ប្រភព: japaninsides ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

វិធីជ្រើសរើស ពូក

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 12 Sep, 2017

បើសិនជាអ្នកមិនអាចគេងលក់ ស្កប់ស្កល់ពេញមួយយប់ នោះពូកគេងរបស់អ្នកអាចជាកត្តាបង្កបញ្ហានេះ។ ដូច្នេះការជ្រើសរើសពូកគេង ពិតជាសំខាន់។ ទំនើប សូមណែនាំនូវគន្លឹះ ...

តិចនិចតុបតែង គេហដ្ឋានដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 8 PM, Monday, 09 Oct, 2017

ការតុបតែងគេហដ្ឋាន ខុសពីការតុបតែងបន្ទប់ដទៃទៀត ព្រោះគេហដ្ឋានជាទីកន្លែង ដែលផ្តល់នូវ ភាពកក់ក្តៅ សុភមង្គល និងភាពរីករាយក្នុងគ្រួសារ។ ដើម្បីទទួលនូវអារម្មណ...

តោះ! មកស្គាល់ម៉ូតូថ្លៃបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 9 AM, Wednesday, 06 Mar, 2019

បុរសៗគឺតែងតែចូលចិត្តចំពោះ ម៉ូតូធំៗជាមួយនឹងកង់ម៉ូតូធ្ងន់ៗ។ ក្រុមហ៊ុនផលិតម៉ូតូដ៏ប្រណិតៗមួយចំនួននៅជុំវិញពិភពលោក បានផលិតម៉ូតូដ៏ល្អប្រណិត ដើម្បីបញ្ជាក់ព...

សម្ភារសួន ដ៏មានតម្លៃ និងចម្លែកទាំង ៧

ដោយ: ស. លីង 9 PM, Monday, 23 Oct, 2017

ទំនើប សូមបង្ហាញជូនពីវត្ថុ សម្រាប់ប្រើប្រាស់ក្នុងសូន តុបតែង និងទាក់ទងនឹងសួនច្បារ ទាំង ៧ ដែលប្លែក និងមានតម្លៃ។ ឧបករណ៍ទាំងនោះមានដូចជា៖ ១. ធុងស្រោចទឹកទ...

Tomnerb.Com - YouTube Channel