ចូលចិត្តទំនើប

8 ចំណុច ដែលអ្នកមិនគួរប្រើ នៅក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 May, 2017

ទោះបីជាអ្នកបំពេញការងារ ក្នុងការិយាល័យធម្មតា ដែលមិនមានបទបញ្ញត្តិលើសម្លៀកបំពាក់ ឬការ តុបតែងខ្លួនយ៉ាងណា ក៏ចំណុចទាំង 8 ខាងក្រោមនេះនឹងធ្វើឱ្យអ្នកត្រូវបានគេកត់សម្គាល់ នៅក្នុងផ្លូវមិនល្អ។

  1. ស្បែកជើងផ្ទាត់

ជាពិសេសនៅក្នុងកន្លែងការងារ ដែលមានភាពទាក់ទាញ និងលេចធ្លោខ្លាំង អ្នកអាចប្រើប្រាស់ស្បែកជើងជាច្រើនប្រភេទរាប់ចាប់ពីស្បែកជើងកែងចោត រហូតដល់ស្បែកជើងឃ្លុប។ ប៉ុន្តែចំពោះស្បែកជើង ផ្ទាត់ មើលទៅមិនសមរម្យ និងបង្កើតជាសម្លេងរំខាន មិនថាអ្នកធ្វើការនៅទីណាឡើយ។ បើទោះជា អ្នកមិនពាក់ស្បែកជើងកែង អ្នកគួរជ្រើសរើសយកស្បែកជើងរាបស្មើប្រសើរជាង។

  1. ថ្នាំក្រចករបក

ការតុបតែងដ៏តិចតួច ពិតជាមិនអាចជៀសផុតឡើង ហើយវាក៏មិនងាយទទួលបានការចាប់អារម្មណ៍ ដែរ។ ប៉ុន្តែបើសិនជាអ្នក ជាប្រភេទមនុស្សចូលចិត្តលាបថ្នាំក្រចក និងទុកឱ្យវារបកបន្តិចម្តងរហូតដល់ អស់ អ្នកបានបញ្ចេញសារមួយ ថាអ្នកជាមនុស្ស ដែលមិនខ្វល់ពីរូបរាងកាយរបស់អ្នក។ អ្នកគួរជ្រើសរើសយកថ្នាំក្រចករលោងគ្មានពណ៌ ដែលនៅពេលរបកមិនឃើញស្នាមរឆេតរឆូត ឬក៏សាកល្បងបែប ធម្មជាតិ ដោយពុំចាំបាច់លាបថ្នាំ។

  1. ខោខ្លី

ខោដែលមានម៉ូដឡូយឆាយពេក មិនសមស្របសម្រាប់ការងារទេ។ អ្នកក៏គួរប្រុងប្រយ័ត្ន ចំពោះខោ វែងដែលធ្វើពីសូត្រ ឬមិនប៉ាក់ជរផងដែរ។ នៅពេលដែលខោខ្លី និងអាវក្រៅអាចសមនឹងគ្នា ប៉ុន្តែវាគួរ ត្រូវបានប្រើប្រាស់នៅក្នុងពេលវេលាផ្សេង ជាជាងនៅក្នុងការិយាល័យ។

  1. ទឹកអប់ក្លិនមុតខ្លាំង

មិនមែនដោយសារតែអ្នក ចូលចិត្តក្លិនទឹកអប់ថ្មីរបស់អ្នក មានន័យថាមិត្តរួមការងាររបស់អ្នកចូលចិត្ត វាដែរនោះទេ។ ដើម្បីធានាថា មិត្តរួមការងាររបស់អ្នកមិនស្អប់ក្លិនរបស់អ្នក អ្នកអាចសាកល្បងមិនបាញ់ទឹកអប់ ឬជ្រើសយកទឹកអប់ ដែលមានក្លិនស្រាលបំផុត។

  1. សម្លៀកបំពាក់វាលពេក

សម្លៀកបំពាក់ដែលមាន ក ជ្រៅ ឬវាលខ្លាំងពេកមិនសក្តិសម នឹងប្រើប្រាស់ក្នុងការិយាល័យទេ។ អ្នក ចង់ឱ្យមិត្តរួមការងារ និងថ្នាក់លើរបស់អ្នកផ្តោតលើលទ្ធផល នៃការងាររបស់អ្នក មិនមែនលើរូបរាងស៊ិចស៊ីរបស់អ្នកទេ។

  1. សក់សើម

អ្នកមិនគួរប្រើពាក្យដោះសារថា អ្នកក្រោកពីគេងយឺតពេល ឬនិយាយថាអ្នកមិនមានជំនាញក្នុងការគ្រប់គ្រងពេលវេលា ហើយបង្ហាញខ្លួនក្នុងការិយាល័យជាមួយសក់ទទឹក សើមទេ។ អ្នកគួរជ្រើសរើស ម៉ូដសក់បែបសាមញ្ញ ដើម្បីបង្ហាញថាអ្នកត្រៀមខ្លួនរួចរាល់ សម្រាប់ការបំពេញការងារ។

  1. សម្លៀកបំពាក់ស្តើង

ប្រាកដណាស់សម្លៀកបំពាក់ស្តើងៗ មានភាពស្រស់ស្អាត និងមានការពេញនិយមខ្លាំង ប៉ុន្តែនៅក្នុង ការិយាល័យការងារ វាមិនមែនជាទីកន្លែងសមស្រប សម្រាប់បង្ហាញពីការពេញនិយមទាំងនេះទេ។ អាវដៃវែង ដែលមានដៃប្រើក្រណាត់ស្តើង ដែលមានពណ៌ក្រម៉ៅអាចទទួលយកបាន។

  1. សម្លៀកបំពាក់បែបកីឡា

បើអ្នកប្រើប្រាស់ពេលវេលា និងចម្ងាយផ្លូវពីផ្ទះទៅកន្លែងធ្វើការ ជាការធ្វើលំហាត់ប្រាណ អ្នកមិនគួរប្រើប្រាស់ស្បែកជើងកីឡា និងកាបូបស្ពាយពីក្រោយទេ។ អ្នកគួរប្រើប្រាស់ស្បែកជើងសង្រែករាបស្មើ សម្រាប់លំហាត់ប្រាណ ដែលវាសក្តិសមនឹងសម្លៀកបំពាក់បែបកីឡាដែរ។

Boss-Wishes-Office-Dress-Tomnerb-02

ប្រភព: RealSimple ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

គ្រឿងសង្ហារឹមពហុមុខងារ ច្នៃដោយក្រុមហ៊ុន Tetran

ដោយ: ដួងច័ន្ទ 10 PM, Monday, 17 Apr, 2017

គ្រឿងសង្ហារឹម ដែលមានមុខងារជាច្រើន ដែលផលិត និងច្នៃដោយក្រុមហ៊ុនច្នៃម៉ូតដ៏ល្បី Tetran បង្កើតបានជាសម្ភារៈដ៏ល្អប្រើប្រាស់បាននៅគ្រប់ទំហំទីតាំង។ ទីតាំងតូច...

ការតុបតែងគេហដ្ឋាន ដោយប្រើប្រាស់សម្ភារៈចាស់ៗ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 15 Mar, 2017

សម័យកាលបច្ចុប្បន្ន មាននិន្នាការទៅរកអ្វីដែលថ្មី ប្លែក និងលេចធ្លោ។ មិនខ្វល់ថា វាត្រូវបានបង្កើតឡើងយ៉ាងដូចម្តេចឡើយ អ្វីដែលសំខាន់ គឺគំនិតច្នៃប្រឌិតថ្មី ...

វិធីសាស្រ្តជ្រើសពណ៌ សម្រាប់បន្ទប់និមួយៗ

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

នៅពេលធ្វើការជ្រើសរើសពណ៌ សម្រាប់លាបក្នុងបន្ទប់មួយ មនុស្សភាគច្រើនចូលចិត្តប្រើពណ៌ ដែលពួកគេស្រឡាញ់ជាជម្រើសដំបូង ឬពណ៌ដែលមានសោភណ្ឌភាពស្រស់ស្អាត។ ប៉ុន្តែន...

វត្ថុ 8 យ៉ាងដែលអ្នកគួរយកទៅតាមខ្លួនពេលធ្វើដំណើរ

ដោយ: ភារុន 9 AM, Tuesday, 07 Aug, 2018

និយាយពីដំណើរកម្សាន្ត ពិតណាស់គឺជារឿងមួយដែលរីករាយ។ ប៉ុន្តែអ្នកក៏គួរតែត្រៀមខ្លួនឲ្យបានល្អជាមុន ដែរទើប ភាពរីករាយរបស់អ្នកបន្ត បានពេញមួយថ្ងៃ។ ហេតុនេះ អ្ន...

Tomnerb.Com - YouTube Channel