ចូលចិត្តទំនើប

គន្លឹះ 7 យ៉ាង ជួយថែរក្សាបន្លែ និងផ្លែឈើ ឱ្យនៅស្រស់បានយូរ ដែលអ្នកគួរដឹង!

ដោយ: ចរិយា 9 AM, Thursday, 29 Aug, 2019

ការរក្សាចំណីអាហារឱ្យបានត្រឹមត្រូវ គឺអាចជួយអ្នកសន្សំប្រាក់កាសបាន។ ហើយការរក្សាបន្លែ និងផ្លែឈើ ពីភាពរលួយដ៏ឆាប់រហ័ស គឺវាសំខាន់ត្រង់អ្នកត្រូវតែពិនិត្យមើលសីតុណ្ហភាពនៃកន្លែង ដែលអ្នកត្រូវរក្សាទុក ពីព្រោះសីតុណ្ហភាព គឺអាចប៉ះពាល់ដល់ភាពស្រស់របស់បន្លែ និងផ្លែឈើ។ ជាទូទៅ កន្លែងដែលមានជាតិសំណើម និងកម្តៅខ្លាំង នឹងបង្កផលអវិជ្ជមានដល់បន្លែ និងផ្លែឈើមួយចំនួន ផងដែរ។ ថ្ងៃនេះ ទំនើប ចង់ចែករំលែកជាមួយប្រិយមិត្តអ្នកអាននូវគន្លឹះដ៏មានប្រយោជន៍ចំនួន 7 យ៉ាង ដើម្បីថែរក្សាបន្លែ និងផ្លែឈើ ឱ្យនៅស្រស់បានយូរ។
1. រុំទងផ្លែចេក ជាមួយនឹងក្រដាសប្លាស្ទិច ឬ អាលុយមីញ៉ូម អាចរក្សាផ្លែចេក ឱ្យនៅស្រស់បានរយៈពេលពី 4ថ្ងៃ ទៅ 5ថ្ងៃ។

2. រក្សាខ្ទឹម-ស នៅកន្លែងងងឹត និងមានសំណើមទាប
មធ្យោបាយដ៏ល្អបំផុត ក្នុងការរក្សាខ្ទឹម-ស គឺត្រូវរក្សាទុកវានៅក្នុងកំប៉ុងជ័រ ឬ ថង់ក្រដាស ហើយដាក់នៅកន្លែងងងឹត និងស្ងួត។ ប្រសិនបើអ្នកធ្វើបែបនេះ អាចរក្សាខ្ទឹម-សបានរយៈពេលរហូតដល់ 2 ខែ ប៉ុន្តែប្រសិនបើ អ្នកបំបែកខ្ទឹម-សជាចំណែក ប្រហែលជា អាចកាត់បន្ថយភាពស្រស់របស់វា រហូតដល់រយៈពេលពី 3ថ្ងៃ ទៅ10ថ្ងៃ។

3. រក្សាដំឡូងបារាំង នៅកន្លែងងងឹត និងត្រជាក់
ជៀសវាងរក្សាដំឡូងបារាំង នៅក្នុងថង់ប្លាស្ទិច។ វាជាការប្រសើរ គួរដាក់វានៅក្នុងថង់ក្រដាស ឬ ថង់សំណាញ់ជំនួសវិញ ហើយនឹងត្រូវរក្សាទុកវានៅកន្លែង ដែលមានសីតុណ្ហភាពី 20ºC ទៅ 22ºC។ ប្រសិនបើ អ្នកអនុវត្តន៍ទៅតាមវិធីបានត្រឹមត្រូវ ដំឡូវបារាំងនឹងអាចរក្សាទុកបានរយៈពេលពី មួយសប្តាហ៍ ទៅពីរសប្តាហ៍។

4. ប្រសិនបើ ផ្លែប៊ឺរមិនទាន់ទុំ អ្នកគួរគ្របវាជាមួយនឹងកាសែត ហើយដាក់វានៅក្នុងថង់ក្រដាស នឹងអាចធ្វើឱ្យផ្លែប៊ឺរទុំក្នុងរយៈពេលពី3ថ្ងៃ ទៅ5ថ្ងៃ។ ប៉ុន្តែប្រសិនបើ អ្នកដាក់វានៅខាងក្រៅថង់ក្រដាស ផ្លែប៊ឺរនឹងចំណាយពេលរហូតដល់ 7ថ្ងៃ ដើម្បីទុំ។

5. ប្រសិនបើ អ្នកកាត់ផ្លែប៊ឺរទុំ នោះផ្លែប៊ឺរនឹងឡើងពណ៌ខ្មៅ ដើម្បីការពារកុំឱ្យវារលួយ អ្នកគួរច្របាច់ក្រូចឆ្មារនៅលើចំណុចពណ៌ខ្មៅរបស់ផ្លែប៊ឺរ ដូច្នេះអ្នកអាចរក្សាពណ៌របស់ផ្លែប៊ឺរបានរយៈពេលមួយថ្ងៃទៅពីរថ្ងៃ។

6. ផ្លែប៉េងប៉ោះ គួរតែត្រូវបានរក្សាទុកនៅក្នុងកន្លែង ដែលមានសីតុណ្ហភាពខ្ពស់ជាង 10°C ដើម្បីរក្សារសជាតិរបស់ផ្លែប៉េងប៉ោះ ឱ្យកាន់តែប្រសើរឡើង។

7. ប្រសិនបើ អ្នកបានកាត់ផ្លែក្រូចឆ្មាររួចហើយ អ្នកកុំទុកវាចោលនៅពាក់កណ្តាល អ្នកគួររុំវាដោយក្រដាសអាលុយមីញ៉ូម ឬ លាបវាជាមួយនឹងអំបិល៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ការតុបតែងការិយាល័យ ផ្តល់អារម្មណ៍ដូចគេហដ្ឋាន

ដោយ: ដួងច័ន្ទ 10 PM, Sunday, 24 Dec, 2017

ទំនើប ដឹងច្បាស់ថាការធ្វើការ ក្នុងការិយាល័យពេលខ្លះ ផ្តល់នូវអារម្មណ៍ធុញថប់ ដែលធ្វើឱ្យអ្នកចង់តែ ត្រឡប់ទៅផ្ទះវិញ។ ដំណោះស្រាយបរិយាកាស នៅក្នុងបន្ទប់ការិយ...

ជីវិតរបស់មនុស្សយើង ត្រូវការរុក្ខជាតិ

ដោយ: ស. លីង 9 PM, Monday, 23 Oct, 2017

ពិភពលោកពោរពេញដោយគ្រឿងអេឡិចត្រូនិច និងបច្ចេកវិទ្យាទំនើប។ មនុស្សលោកត្រេកអរនឹង ការរីកចម្រើនបែបនេះណាស់។ ប៉ុន្តែមិនថារីកចម្រើនយ៉ាងណា មនុស្សយើងត្រូវការរុ...

ចិញ្ចៀន ត្បូងបី

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

មនុស្សកើតមកតែងមានគូរ មិនថាយូរ ឬឆាប់ទេ ប៉ុន្តែការស្វែងរកដៃគូរួមជីវិត មិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលអ្នក ស្វែងរកឃើញមិត្តមួយរយឆ្នាំហើយ អ្នកនឹងចង់រ...

នាវាស្នេហ៍ហូលីវូដ Garner – Affleck ជិតបែកបាក់លិចលង់ហើយ

ដោយ: ដាលីស 5 PM, Sunday, 07 Jun, 2015

បន្ទាប់ពីគូស្នេហ៍តារាហូលីវូដ បាន​បែកបាក់ចែក​ផ្លូវគ្នា​ អស់ជាច្រើន​គូ​រួច​មក កន្លងមកនេះឮសូរថា គូរបស់ជេនីហ្វើរ៍ ហ្កានើរ៍ និង បេន អាហ្វ្លេក (Jennifer ...

Tomnerb.Com - YouTube Channel