ចូលចិត្តទំនើប

តោះ! គួរដឹង 7 ចំណុចដែលឪពុកម្តាយ ត្រូវបានគេណែនាំ ឱ្យបង្រៀនកូនៗ

ដោយ: ចរិយា 8 AM, Tuesday, 13 Aug, 2019

ឪពុកម្តាយជាច្រើនតែងតែជួបនឹងស្ថានភាពនៅក្នុងកាលៈទេសៈពួកគេចង់អប់រំកូនៗរបស់ពួកគេ ឱ្យមានអារម្មណ៍ភ័យខ្លាចក្នុងការធ្វើរឿងអាក្រក់ ធ្វើកំហុសអ្វីមួយ។ វាគឺជារឿងធម្មតាទេ ដែលឪពុកម្តាយចង់ការពារកូនៗរបស់ពួកគេ ប៉ុន្តែនៅក្នុងស្ថានភាពមួយចំនួន នៅពេលឪពុកម្តាយបានអនុញ្ញាតឱ្យកូនៗធ្វើកិច្ចការងារណាមួយ ដោយខ្លួនឯង។ ដូច្នេះឪពុកម្តាយត្រឹមតែគាំទ្រកូនៗប៉ុណ្ណោះ និងបង្រៀនពួកគេពីរបៀបដោះស្រាយបញ្ហាផ្សេងៗ ដែលកំពុងប្រឈម ដើម្បីធ្វើឱ្យពួកគេអាចការពារខ្លួនបាន នាពេលអនាគត។ ថ្ងៃនេះ ទំនើប ចង់ណែនាំមិត្តអ្នកអាន គួរដឹង 7 ចំណុច ដែលឪពុកម្តាយគួរបង្រៀនកូនៗរបស់ខ្លួន ដើម្បីធ្វើឱ្យពួកគេក្លាយជាមនុស្សពេញវ័យ ដែលពោរពេញដោយភាពសប្បាយរីករាយ និងមានទំនុកចិត្តលើខ្លួនឯង។
1. រៀននិយាយពាក្យ «ទេ»
ដើម្បីបង្រៀនកូនរបស់អ្នកឱ្យនិយាយពាក្យ «ទេ» អ្នកត្រូវប្រាប់ពួកគេថា កូនៗត្រូវឆ្លើយតបទៅនឹងអ្វីមួយ ទៅតាមស្ថានភាពជាក់ស្តែង ឧទាហរណ៍ៈ «ខ្ញុំមិនទាន់ធ្វើលំហាត់រួចទេ ដូច្នេះសូមកុំរំខានខ្ញុំ» នេះជាឃ្លាដែលសមហេតុផល ដែលអនុញ្ញាតឱ្យកូនៗរបស់អ្នកមានទំនុកចិត្ត ហើយនឹងគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។

2. រៀននិយាយឆ្លើយតបនឹងបញ្ហាដោយខ្លួនឯង ដោយជៀសវាងការមិននិយាយអ្វីទាល់តែសោះ
នៅក្នុងស្ថានភាពដែលកូនៗរបស់អ្នកកំពុងមានជម្លោះជាមួយនឹងមិត្តរួមថ្នាក់ ហើយឪពុកម្តាយមិនគួរជ្រៀតជ្រែកនៅក្នុងជម្លោះនេះផ្ទាល់ទេ ដើម្បីកុំឱ្យរឿងកាន់តែធ្ងន់ធ្ងរជាងនេះ។ ឪពុកម្តាយគួរពន្យល់ប្រាប់កូនថា មនុស្សដែលសម្លុតគេ គឺជាមនុស្សមានបញ្ហា ពីព្រោះមនុស្សបែបនេះចង់ឱ្យគេមើលមកថាខ្លួនខ្លាំងអស្ចារ្យ។ ដូច្នេះ ពន្យល់កុមារគួរបង្ហាញថាពាក្យសម្លុត មិនធ្វើឱ្យកុមារខ្លាចឡើយ។

3. ចំណាត់ថ្នាក់មិនមែនជារឿងសំខាន់បំផុត
រាល់ពេលកូនៗរបស់អ្នកទទួលបានចំណាត់ថ្នាក់មិនល្អ ពួកគេចាប់ផ្តើមយំ ពីព្រោះពួកគេមិនហ៊ានប្រាប់ឪពុកម្តាយ ខ្លាចត្រូវឪពុកម្តាយដាក់ទណ្ឌកម្ម ដូច្នេះ ឪពុកម្តាយមិនគួរស្រែកដាក់កូន ឬ ដាក់ទណ្ឌកម្មដល់ពួកគេចំពោះការទទួលបានពិន្ទុមិនល្អនោះទេ។ ឪពុកម្តាយគួរបង្ហាញកូន ថាសេចក្តីស្រឡាញ់របស់អ្នកខ្លាំងជាងសមិទ្ធិផលនៃចំណាត់ថ្នាក់របស់ពួកគេ ដោយគួរនិយាយថា «ចំណាត់ថ្នាក់លើកនេះមិនល្អ ខំប្រឹងបន្ថែមនៅពេលក្រោយ…»។

4. រៀនជួយ និងការពារអ្នកទន់ខ្សោយ
កូនរបស់អ្នកបានប្រាប់អ្នកថា «ក្មេងប្រុសម្នាក់នៅក្នុងថ្នាក់ត្រូវបានគេធ្វើបាប» ប៉ុន្តែកូនរបស់អ្នកមិនដឹងពីវិធីជួយ។ ជាធម្មតា កុមារខ្លាចនឹងជួយអ្នកទន់ខ្សោយ ពីព្រោះពួកគេមិនហ៊ានប្រថុយ ខ្លាចក្លាយទៅជាជនរងគ្រោះម្នាក់ដែរ នោះហើយជាមូលហេតុដែលគួរពន្យល់ប្រាប់កូនៗរបស់អ្នកថា ការជួយទុក្ខធុរៈអ្នកទន់ខ្សោយ គឺជារឿងសំខាន់ណាស់ ដើម្បីធ្វើឱ្យពួកគេក្លាយជាមនុស្សដ៏ល្អមួយរូបនៅក្នុងសង្គម។

5. បង្រៀនកូន ឱ្យចេះស្រឡាញ់នូវអ្វីដែលខ្លួនចូលចិត្តធ្វើ
ឪពុកម្តាយ ចង់ឱ្យកូនៗសប្បាយចិត្ត និងទទួលសមិទ្ធិផលល្អ នេះជាហេតុដែលឪពុកម្តាយតែងរៀបចំកាលវិភាគរបស់កូនៗ ឱ្យមានសកម្មភាពច្រើនតាមដែលធ្វើទៅបាន។ ប៉ុន្តែវិធីនេះមិនបានបង្ហាញកូនៗរបស់អ្នកថា មិនត្រឹមតែមានវត្ថុដែលពួកគេចូលចិត្តប៉ុណ្ណោះទេ ដែលនាំឱ្យកូនៗចង់ធ្វើនោះទេ។ ដូច្នេះ អ្នកត្រូវបង្រៀនកុមារឱ្យចំណាយពេលមួយម៉ោងក្នុងមួយថ្ងៃនៅលើចំណង់ចំណូលចិត្តរបស់ពួកគេផងដែរ ដូចជា លេងហ្គេមកម្សាន្ត, គូរគំនូរផ្សេងៗ, លេងកីឡា ឬ ធ្វើអ្វីៗផ្សេងៗ។ ធ្វើបែបនេះនឹងធ្វើឱ្យ កូនចេះស្រឡាញ់នូវអ្វីៗដែលខ្លួនចូលចិត្តធ្វើ ជារៀងរាល់ថ្ងៃ។

6. ការហាត់ប្រាណ គឺជាផ្នែកមួយនៃជីវិតមនុស្ស
ជាទូទៅ កីឡាគឺរួមចំណែកដល់កម្រិតនៃទំនុកចិត្តរបស់កូនៗរបស់អ្នក។ ឪពុកម្តាយមិនគួរភ្លេចណែនាំកូនៗថា កាហាត់ប្រាណ គឺជាផ្នែកដ៏សំខាន់មួយ នៃជីវិតរស់នៅរបស់មនុស្ស ដូច្នេះ ឪពុកម្តាយគួរអនុញ្ញាតឱ្យកូនៗជ្រើសរើសសកម្មភាពណាមួយ ដែលពួកគេចង់ហ្វឹកហាត់ ឧទាហរណ៍ៈ ប្រសិនបើកូនៗរបស់អ្នកចូលចិត្តរាំ គួរអនុញ្ញាតឱ្យពួកគេរាំ កុំព្យាយាមឱ្យបាល់ទៅពួកគេលេង…។

7. បង្រៀនកូន ចេះស្រឡាញ់ខ្លួនឯង តាមរបៀបជាខ្លួនឯង
ជាធម្មតា កុមារទាំងអស់មិនថាប្រុស ឬ ស្រី តែងចង់ធ្វើឱ្យខ្លួនឯងមានភាពទាក់ទាញ និងឆ្លាតវៃ។ ដូច្នេះ ឪពុកម្តាយកុំភ្លេចប្រាប់ពួកគេថា «ពួកគេស្អាតណាស់…» ។ ការធ្វើបែបនេះ បង្ហាញថាអ្វីដែលធ្វើឱ្យកូនៗស្រស់ស្អាត មិនមែនជាសម្រស់ស្អាតនោះទេ ប៉ុន្តែ វាគឺជាភាពស្អាតតែមួយគត់របស់ពួកគេ មានដ៏ពិតប្រាកដ។

តើមិត្តៗអ្នកអាន ចង់ឱ្យកូនៗរបស់ខ្លួនដឹងអ្វីខ្លះ មុនពេលពួកគេចូលដល់ជីវិតមនុស្សពេញវ័យ?

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

10 ចំណុចត្រូវការត្រួតពិនិត្យ មុនពេលចេញដំណើរ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់ហើយ ដែលនេះជាពេលវេលាដើរកំសាន្ត ជួបជុំគ្រួសារដ៏រីករាយមួយ។ មិនថាអ្នកត្រូវធ្វើដំណើរទៅទីជិត ឬទីឆ្ងាយដោយប្រើ...

មកស្គាល់! ច្បាប់ចម្លែកៗទាំង 10 ដែលមាននៅក្នុង ប្រទេសនានានៅជុំវិញពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 19 Mar, 2019

យើងម្នាក់ៗកម្រនឹងបានសិក្សាអំពីច្បាប់ ឬទម្លាប់នៃប្រទេសដែលយើងនឹងធ្វើដំណើរទៅទស្សនាកំសាន្ត ក្នុងនាមជាភ្ញៀវទេសចរទេ យ៉ាងណាមិញបើសិនជាយើងមានចំនេះដឹងអំពីច្ប...

អ្នកជំនាញ ៩រូប ចែករំលែកកំហុសជាទូទៅ នៃការតុបតែង និងវិធីជៀសវាង

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

អ្នកតុបតែងនិមួយៗ តែងមានរចនាបទ និងវិធីសាស្រ្តក្នុងការតុបតែងខុសៗគ្នា យ៉ាងណាមិញ មានការតុបតែងមួយចំនួន តែងមានកំហុសឆ្គងស្រដៀងគ្នា ហើយកើតឡើងម្តងហើយម្តងទៀត...

ម៉ូដជណ្តើរ សម្រាប់គេហដ្ឋាន ទាន់សម័យ

ដោយ: ដួងច័ន្ទ 9 PM, Thursday, 10 Aug, 2017

ជណ្តើរមានតួនាទី តភ្ជាប់ពីជាន់មួយទៅជាន់មួយ នៅក្នុងគេហដ្ឋាន ឬអគារ។ ជណ្តើរត្រូវបានប្រើប្រាស់តាំងពីបូរាណកាល និងបានបន្តមានវត្តមានរហូតដល់បច្ចុប្បន្ន។ សព្...

Tomnerb.Com - YouTube Channel