ចូលចិត្តទំនើប

តិចនិច 7 យ៉ាង ក្នុងការបោកគក់ ដើម្បីធ្វើឱ្យសម្លៀកបំពាក់របស់អ្នក ភ្លឺសស្អាត ដូចថ្មី!!

ដោយ: ចរិយា 8 AM, Tuesday, 03 Sep, 2019

ការបោកគក់សម្លៀកបំពាក់ គឺប្រហែលជាការងារផ្ទះមួយដ៏គួរឱ្យធុញទ្រាន់បំផុត ប៉ុន្តែស្រ្តីមេផ្ទះមិនអាចជៀសវាងបានឡើយ។ ទោះបីជា ក្រុមហ៊ុនផលិតម៉ាស៊ីនបោកគក់ស៊េរីទំនើបៗ និងសូម្បី ម៉ាស៊ីនបោកគក់បញ្ជាពីចម្ងាយក៏ដោយ ក៏នៅតែមិនទាន់ធ្វើឱ្យស្រ្តីមេផ្ទះសប្បាយចិត្តដែរ។ យោងទៅតាមស្ថិតិ ស្រ្តីមេផ្ទះត្រូវចំណាយពេលយ៉ាងហោចណស់ មួយម៉ោងក្នុងមួយថ្ងៃ ក្នុងការបោកគក់សម្លៀកបំពាក់។ ដូច្នេះនៅក្នុងអត្ថបទខាងក្រោមនេះ យើងនឹងចែករំលែកនូវតិចនិចចំនួន 9 យ៉ាង ដែលអាចជួយកាត់បន្ថយពេលវេលា ដែលអ្នកត្រូវចំណាយទៅលើការរៀបចំសម្លៀកបំពាក់ស្ងួតហើយ និងសម្លៀកបំពាក់ដែលត្រូវយកមកបោកគក់។
1. ប្រើទឹកខ្ពុលមាត់ ដើម្បីសម្អាតម៉ាស៊ីនបោកគក់
ម៉ាស៊ីនបោកគក់ ចាំបាច់ត្រូវសម្អាតជាប្រចាំ ដើម្បីធានាឱ្យវាអាចដំណើរការយ៉ាងរលូនទៅតាមវដ្តនៃការបោកគក់ ដែលអ្នកបានកំណត់។ អ្នកគ្រាន់តែបន្ថែមទឹកខ្ពល់មាត់កន្លះកូនពែងទៅក្នុងតំបន់ដាក់សាប៊ូនៅក្នុងម៉ាស៊ីនបោកគក់របស់អ្នក វានឹងជួយសម្អាតម៉ាស៊ីនបោកគក់របស់អ្នក ហើយចាប់ផ្តើមវដ្តបោកគក់យ៉ាងរលូន។ លើសពីនេះ មេរោគផ្សិត និងអាឡែហ្ស៊ី ដែលបង្កគ្រោះថ្នាក់ នឹងត្រូវបានកម្ចាត់ផងដែរ ខណៈពេលបោកគក់សម្លៀកបំពាក់នៅក្នុងម៉ាស៊ីន។

2. ដាក់ថ្នាំអាស្ពីរីនប៉ុន្មានគ្រាប់ ចូលទៅក្នុងម៉ាស៊ីនបោកគក់ ដើម្បីធ្វើឱ្យសម្លៀកបំពាក់ ស-ស្អាត
ដោយសារតែ សារធាតុអាស៊ីត Salicylic នៅក្នុងថ្នាំគ្រាប់អាស្ពីរីន អាចធ្វើឱ្យសម្លៀកបំពាក់ពណ៌-សរបស់អ្នក នៅតែមានពណ៌ស-ស្អាតដូចថ្មីដដែល។ ដូច្នេះ នៅពេលអ្នកបោកសម្លៀកបំពាក់ពណ៌-ស គឺកាន់តែមានភាពស្រួលជាងមុន។

3. កុំហាលថ្ងៃយូរពេក
ការហាលថ្ងៃយូរពេក នឹងធ្វើឱ្យប៉ះពាល់ដល់សាច់ក្រណាត់សម្លៀកបំពាក់ ដោយសារតែពន្លឺថ្ងៃ ហេតុដូចនេះ អ្នកគួរហាលថ្ងៃស្ងួតល្មម រួចសារទុក ទើបជាការប្រសើរ។

4. កុំប្រើទឹកក្រអូប នៅពេលបោកគក់កន្សែងពោះគោពណ៌-ស
ស្រ្តីមេផ្ទះ ដែលមានបទពិសោធន៍ បានណែនាំថា កុំប្រើទឹកក្រអូប ខណៈពេលបោកគក់កន្សែងពោះគោពណ៌-ស ពីព្រោះសារធាតុនៅក្នុងទឹកក្រអូប អាចរារាំងមិនឱ្យសាច់ក្រណាត់របស់កន្សែងពោះគោ ភ្លឺស-ស្អាតបាន ដូច្នេះ អ្នកគួរប្រើសាប៊ូពិសេស ជំនួសសាប៊ូបោកគក់ធម្មតា។

5. កុំរៀបចំសម្លៀកបំពាក់ ទៅតាមពណ៌
អ្នកគួររៀបចំសម្លៀកបំពាក់ទៅតាមប្រភេទសាច់ក្រណាត់ ដើម្បីផ្តល់ភាពងាយស្រួលដល់ម៉ាស៊ីនបោកគក់របស់អ្នកធ្វើការ។ ប៉ុន្តែអ្នកគួរចងចាំនូវករណីលើកលែងចំនួនពីរ៖ ទីមួយៈ សម្លៀកបំពាក់ពណ៌-ស គួរតែត្រូវបានបោកគក់ដាច់ ដោយឡែកពីគេ។ ទីពីរៈ សីតុណ្ហភាពមិនគួរខ្ពស់ជាង 30អង្សារសេ ឬ សម្លៀកបំពាក់ដែលមានពណ៌ខុសៗគ្នា នឹងបាត់បង់កម្រិតពណ៌។

6. ស្នាមប្រឡាក់ ដែលពិបាកដកចេញ ត្រូវប្រើម៉ាស៊ីនផ្លុំសក់
ដើម្បីកម្ចាត់ស្នាមប្រឡាក់ ដែលពិបាកដកចេញ ដូចជាស្នាមប្រឡាក់មកពី ភក់ ឬ ទឹកផ្លែឈើ… ដោយគ្រាន់តែអ្នកប្រើម៉ាស៊ីនផ្លុំសក់ទៅកម្តៅវា នៅត្រង់កន្លែងដែលមានស្នាមប្រឡាក់នោះ កម្តៅនឹងធ្វើឱ្យស្នាមប្រឡាក់នេះរលាយបន្តិចបន្តងៗ ចេញពីសម្លៀកបំពាក់របស់អ្នក រួមជាមួយនឹងសាប៊ូបោកគក់ នោះគឺធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាពខ្ពស់។

7. ដាក់កន្សែងស្ងួត ដើម្បីធ្វើឱ្យការបោកគក់ កាន់តែឆាប់រហ័ស
ការបោកគក់សម្លៀកបំពាក់របស់អ្នក កាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ដោយអ្នកគ្រាន់តែព្យួរកន្សែងឱ្យស្ងួត មុនពេលយកវាទៅដាក់នៅក្នុងម៉ាស៊ីនបោកគក់។ ម្យ៉ាងទៀត ប្រសិនជាមានសម្លៀកបំពាក់ណាមួយរបស់អ្នកសើម អ្នកអាចប្រើកន្សែងស្ងួតមករុំវា ហើយដាក់វាចូលទៅក្នុងម៉ាស៊ីន ដើម្បីធ្វើឱ្យវាអាចជួយកម្ចាត់ជាតិសំណើម ដែលនៅជាប់សម្លៀកបំពាក់៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Claudia Kim តារាស្រីថ្មីម្នាក់ទៀត ល្បីល្បាញដល់ហូលីវូដ!

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

ទស្សនិកជនជាច្រើន អាចនឹងមិនសូវស្គាល់មុខ កញ្ញាម្នាក់នេះប៉ុន្មានទេ តែសូមមេត្តាចងចាំឈ្មោះរបស់នាង ទុកឱ្យច្បាស់​ព្រោះ​មិន​យូរ​នោះទេ នាងនឹងក្លាយជាអៃដូល ដ៏...

ភាពយន្តដែលអ្នករង់ចាំ រឿង ទេសចរណ៍ឋាននរក របស់ កញ្ញា ឈិត សុវណ្ណបញ្ញា ចាក់បញ្ចាំងហើយ!

ដោយ: ស៊ីវងីម 12 AM, Thursday, 29 Sep, 2016

ក្រោយពីធ្វើការផលិតរយៈពេល ប្រមាណជាជាងមួយឆ្នាំទីបំផុត ភាពយន្តរឿង ទេសចរណ៍ឋាននរក ដែលជាការសម្តែងដំបូងរបស់កញ្ញា ឈិត សុវណ្ណបញ្ញា នឹងធ្វើការចាក់បញ្ចាំង នៅរ...

ចិញ្ចៀនត្បូង ពណ៌ផ្កាឈូក ដ៏ស្រស់ស្អាតទាំង 15

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 13 Jun, 2017

គ្រឿងអលង្ការ គឺជាគ្រឿងលម្អដែលមិនអាចខ្វះបាន សម្រាប់ស្រ្តីគ្រប់រូប ហើយចិញ្ចៀនគឺជាគ្រឿងអលង្ការដ៏ពេញនិយមសម្រាប់មិត្តនារី។ សាកស្រមៃពីរូបរាងចិញ្ចៀន ដែលដា...

យន្តហោះថតភាពយន្ត Tom Cruise ធ្លាក់ស្លាប់ 2នាក់

ដោយ: រីកា 4 PM, Saturday, 26 Mar, 2016

កើតរឿង​សោកសៅ​មួយ​ឡើង ​នៅក្នុង​ក្រុម​ថត​ខ្សែភាពយន្ត​រឿង “Mena” ដែលជា​ខ្សែភាពយន្ត​ថ្មី​មួយទៀត ​ដែល ថម គ្រូ​ស តារា​សម្តែង​លំដាប់​ពិភពលោក​ បាន​ចូលរួម​ស...

Tomnerb.Com - YouTube Channel