ចូលចិត្តទំនើប

ការងារដ៏ចម្លែកទាំង 7 ប្រភេទ នឹងអាចមាន នាពេលអនាគត!

ដោយ: ភារុន 8 AM, Tuesday, 28 May, 2019

ឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាអាវកាស ទៅលើជីវភាពរស់នៅរបស់មនុស្ស ហាក់បីដូចជាធំធេងណាស់ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែយើងម្នាក់ៗគ្រាន់តែស្រមើស្រមៃមើលពី របៀបថាតើវាកំពុងធ្វើការផ្លាស់ប្តូរទីផ្សារការងាររបស់មនុស្សយើង នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះថ្ងៃនេះ គេហទំព័រ ទំនើប ចង់បង្ហាញពីបញ្ជីឈ្មោះការងារដ៏ចម្លែកចំនួន 7 ប្រភេទ ប្រហែលជាអាចនឹងកើតមាននាពេលអនាគត ហើយទំនងជាស្តាប់ទៅ អាចមិនពិត។ ប៉ុន្តែពិត ឬមិនពិត តោះតាមដានជាមួយនឹងយើង ថាតើគេនិយាយអ្វីខ្លះ ទាក់ទងនឹងការងារចម្លែកៗទាំងនេះ។
7. មនុស្សបោះពុម្ព 3D ឬ «3D Printer Handyman»
វាមិនមែនជាបុរស ដែលមកជួសជុលម៉ាស៊ីនបោះពុម្ពរបស់អ្នកនោះទេ ប៉ុន្តែវាជាបុរសដែលមក និងបោះពុម្ពជំនួស សម្រាប់បំពង់លេចធ្លាយ ដែលអ្នកចង់ជួសជុល ឬក៏ មកធ្វើមនុស្សយន្តផ្ទាល់ខ្លួនរបស់អ្នក ស្តាប់ទៅហាក់ដូចជាបុរសលេងសៀកម្នាក់ ប៉ុន្តែគ្រាន់តែជា Handyman មកជាមួយនឹងម៉ាស៊ីនបោះពុម្ព 3D ប៉ុណ្ណោះ។

6. ស្ថាបត្យករ សំរាម ឬ «Trash Architect»
ថ្ងៃណាមួយ នឹងមានសំរាមច្រើនលើសលប់ណាស់នៅលើផែនដី ដែលយើងត្រូវស្វែងរកវិធីក្នុងការដោះស្រាយបញ្ហានេះ។ ដូច្នេះ ប្រហែលជាពេលអនាគត នឹងមានការងារជាស្ថាបត្យករ ដើម្បីប្រមែប្រមូលសំរាមដ៏ច្រើនសម្បើមនេះ មកធ្វើសំណង់អគារ ដែលអ្នកមើលឃើញនៅក្នុងរូបភាពនេះ។

5. មគ្គុទេ្ទសក៍ទេសចរណ៍ អាវកាស
ទោះបីជា អាវកាសស្ថិតនៅឆ្ងាយរាប់រយលានគីឡូម៉ែត្រពីផែនដី ប៉ុន្តែនាពេលអនាគត ទំនងជាមានការងារជាមគ្គុទេ្ទសក៍ទេសចរណ៍នៅឯឋានអាវកាស ដើម្បីជួយណែនាំអ្នកទេសចរ ពីចំណុចល្អៗសម្រាប់ថតរូប Selfies និងការកម្សាន្តបែបចម្រុះ នៅលើអាវកាស ព្រមទាំងអាចប្រើប្រាស់ប្រព័ន្ធ WiFi ដោយសេរីផងដែរ។

4. អ្នកគ្រប់គ្រង ប្រព័ន្ធឌីជីថលរបស់អ្នកស្លាប់ ឬ «Digital Death Manager»
ស្តាប់ទៅទំនងជាមិនសូវសមហេតុផល ប៉ុន្តែបន្ទាប់ពី 20-30ឆ្នាំទៅមុខទៀត ប្រហែលជាត្រូវការអ្នកគ្រប់គ្រងប្រភេទនេះ ដោយសារតែឥឡូវនេះ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត មានច្រើនលើសលប់ ដូច្នេះ ប្រហែលជាត្រូវការនរណាម្នាក់ មកគ្រប់គ្រងថែរក្សាគណនីនៃប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម គណនីធនគារ និងគណនីវេជ្ជសាស្រ្ត។ ដោយសារតែសំណួរមួយចំនួន ដែលចោទសួរថា «តើគណនីហ្វេសប៊ុកត្រូវបានលុបចោល បន្ទាប់ពីមនុស្សណាម្នាក់ស្លាប់ទៅ ឬក៏គ្រាន់តែបង្កកនៅក្នុងប្រព័ន្ធហ្វេសប៊ុក? និងរូបថតផ្ទាល់ខ្លួន ដែលផ្ទុកនៅក្នុង iCloud ថាតើទាំងនេះគួរតែត្រូវបានលុបចោល ឬក៏គួរបង្ហាញទៅសមាជិកគ្រួសារ ព្រមទាំងលេខកូដសម្ងាត់គណនីផ្សេងៗ…?» សំណួរទាំងនេះអាចត្រូវបានពិភាក្សា ជាមួយនឹងអ្នកគ្រប់គ្រងទិន្នន័យឌីជីថលរបស់អ្នកស្លាប់ឯកជននាពេលអនាគត។

3. អ្នករុករករ៉ែ នៅក្នុងអាចម៍ផ្កាយ ឬ «Asteroid Miners»
ការស្រាវជ្រាវបានរកឃើញថា អាចម៍ផ្កាយមានផ្ទុករ៉ែដ៏មានតម្លៃដូចជា៖ ប្លាទីន, Rhodium, និង Palladium ដែលធ្វើឱ្យការងាររុករករ៉ែនៅក្នុងអាចម៍ផ្កាយ អាចជាអាជីវកម្មដ៏មានសក្តានុពលខ្ពស់ នាពេលអនាគត។

2. គ្រូបង្រៀន ដែលអាចដឹងរឿងរ៉ាវទាំងអស់ ឬ «Curiosity Tutor»
ប្រសិនបើអ្នកធ្លាប់បានរកឃើញខ្លួនឯង កំពុងប្រើប្រាស់ប្រព័ន្ធវិបសាយ ដោយគ្មានគោលដៅដ៏ជាក់លាក់នៅក្នុងចិត្ត ហើយអ្នកក៏វង្វេង ពីអត្ថបទមួយទៅអត្ថបទមួយនៅក្នុង Wikipedia នោះបន្ទាប់មកអ្នកនឹងងាយរកឃើញ នូវអ្វីដែលហៅថា «Curiosity Tutor»។ ពួកគេនឹងក្លាយជាអ្នកពិភាក្សាផ្ទាល់ខ្លួន ដើម្បីបំផុសគំនិត និងពន្លេចនូវរឿងរ៉ាវ ដែលអ្នកចង់ដឹងចង់ឃើញ។ លើសពីនេះ ពួកគេក៏បង្រៀនពីរបៀបស្វែងយល់ពីគំនិត និងប្រធានបទថ្មីៗ ដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់គ្នា។

1.កសិករនៅទីប្រជុំជន ឬ «Urban Farmer»
ការកើនឡើងនៃប្រជាជន ទំនងជាត្រូវការរស់នៅលើ ដីកសិកម្មជាបន្តបន្ទាប់ ដែលនាំឱ្យទៅរកភាពចាំបាច់នៃការស្វែងរកគំនិតក្នុងការធ្វើកសិកម្មបែបថ្មី ឧទាហរណ៍៖ ការដាំដុះនៅលើដំបូលផ្ទះ ការដាំដុះបែបបញ្ឈរ ឬក៏ការដាំដុះនៅលើផ្ទៃដី ដែលអាចដាំបាន។ ប៉ុន្តែដំណាំ នៅតែអាចមើលឃើញនៅទីប្រជុំជនផងដែរ ដោយសារកសិករនឹងរស់នៅក្នុងទីក្រុងផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

PSY រួចខ្លួនយ៉ាងប្រផិតប្រផើយ ពីការបាញ់គ្នា នៅក្នុងជំរុំហាត់ទាហាន

ដោយ: ដាលីស 9 PM, Sunday, 14 Jun, 2015

សារព័ត៌មាន របស់ដែនដីជ្រក់ស្ពៃ គីមឈី បានចុះផ្សាយពីព័ត៌មាន ដែលបានកើតឡើង នៅក្នុងបន្ទាយទាហាន នែកុក-ដុង នៅក្នុងតំបន់ ស ឆូ ប៉ែកខាងត្បូងនៃទីក្រុងសេអ៊ូល នៅ...

ម៉ូតឈើតំរៀបគ្នា ១២ម៉ូតដ៏ស្រស់ស្អាត សម្រាប់គេហដ្ឋានទាន់សម័យ

ដោយ: ដួងច័ន្ទ 9 PM, Monday, 20 Feb, 2017

នៅក្នុងអំឡុងឆ្នាំ១៩៦០ ការច្នៃម៉ូតនៃស្ថាបត្យកម្មសំណង់ទំនើប ជាមួយនឹងការតំរៀបបន្ទះឈើតូចៗ ជាជួរឈរ ហើយការ décor ពីបន្ទះឈើកាន់តែពេញនិយម និងលេចឡើងជាម៉ូតប្...

សង្ខារមិនទៀង “Ken F4” ស្លៀកពាក់ស មកប្រតិបត្តិធម៌នៅថៃ

ដោយ: ដាលីស 11 PM, Friday, 05 Jun, 2015

បន្ទាប់ពី ខេន ឬ ជូ សៀវ ធាន (Zhu Xiao Tian) អតីតតារាដ៏ល្បីល្បាញនៃវង់ F4 ប៊យប្រ៊ែន ដ៏ល្បីរបស់កោះតៃវ៉ាន់ ម្ចាស់រហស្សនាម “ទេវបុត្រទាំង 4នៃទ្វីបអាស៊ី” ធ...

មកដឹង! រឿងសំខាន់ៗប៉ុន្មានចំណុច ទាក់ទងនឹងពិធីបុណ្យចូលឆ្នាំចិន 2019

ដោយ: ភារុន 8 AM, Sunday, 03 Feb, 2019

ពិធីបុណ្យចូលឆ្នាំចិន 2019 គឺត្រូវបានជនជាតិចិនប្រារព្ធឡើង នៅថ្ងៃអង្គារ ទី 5 ខែ កុម្ភៈ រហូតដល់ថ្ងៃទី 19 ខែ កុម្ភៈ ដែលមានរយៈពេល 15ថ្ងៃ។ ហើយពិធីបុណ្យចូ...

Tomnerb.Com - YouTube Channel