ចូលចិត្តទំនើប

7 ចំណុច ធ្វើឱ្យ គេហដ្ឋានលក់មិនដាច់

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 15 Aug, 2017

មុនពេលអ្នកសម្រេចចិត្តទិញផ្ទះ អ្នកត្រូវប្រាកដថា អ្នកបានពិចារណាល្អិតល្អន់ទៅលើចំណុចធំៗមួយចំនួន ដែលអាចជាកត្តារាំងស្ទះ នៅពេលអ្នកចង់លក់ផ្ទះនៅពេលក្រោយ។ ការតុបតែង និងម៉ូដ សំណង់អគារមួយចំនួន ដូចជាអាងហែលទឹក ឬគេហដ្ឋានដែលមានច្រើនជាន់ អាចជាកត្តាដែលម្ចាស់ផ្ទះគួរធ្វើការពិចារណា។ អ្នកត្រូវធ្វើការកត់សម្គាល់លើចំណុចទាំងនោះ ទោះបីចំណុចនោះមិនសូវចាំបាច់ ក៏អ្នកចាំបាច់ត្រូវគិតគូរដែរ ព្រោះវានឹងផ្តល់អត្ថប្រយោជន៍ នៅពេលអនាគត។

  1. សាលានៅជិតខាង

បើសិនជាអ្នកមានកូនតូចៗ ការរស់នៅក្បែរខាង ជិតៗនឹងសាលារៀនប្រហែលជាអ្វី ដែលមាតាបិតា គ្រប់រូបចង់បាន ព្រោះវាមានភាពងាយស្រួល សម្រាប់កូនៗទៅសាលារៀន។ ប៉ុន្តែសម្រាប់អ្នកដែលមិនមានកូនត្រូវទៅសាលារៀន មិនមើលឃើញពីចំណុចនេះទេ។ គូស្នេហ៍ក្មេងៗ តែងគិតពីការរៀបចំទុកដាក់ផ្តល់ភាពងាយស្រួលសម្រាប់កូនៗ ប៉ុន្តែសម្រាប់មនុស្សវ័យចំណាស់ មិនចូលចិត្តបរិយាកាស នៅក្បែរសាលារៀនដែលមានភាពកកស្ទះ និងអ៊ូអរទេ ។

  1. តំបន់មានសកម្មភាពមមាញឹក

មនុស្សមួយចំនួនចូលចិត្តមើលទេសភាព និងភាពអ៊ូអរនៅតាមបណ្តោយផ្លូវ តាមបង្អួចគេហដ្ឋានរបស់ពួកគេ ដូចជាមនុស្សចេញចូលអ៊ូអរ នៅតាមភោជនីយដ្ឋាន ក្លឹប ហាងលក់ទំនិញ និងហាងនានានៅក្បែរៗផ្ទះ។ ប៉ុន្តែសូមគិតម្តងទៀតមុនពេលទិញ។ លើកលែងតែតំបន់ដែលអ្នករស់នៅជាតំបន់ទីប្រជុំជន ដូច្នេះអ្នកអាចនឹងមានភាពពិបាកក្នុងការលក់ផ្ទះ។ មិនមែនមនុស្សទាំងអស់ចង់រស់ នៅក្បែរតំបន់មមាញឹកនោះទេ។ គេហដ្ឋានដែលស្ថិតនៅតាមបណ្តោយផ្លូវមមាញឹក តែងមានតម្លៃទាបជាងគេហដ្ឋានដែលស្ថិតនៅផ្លូវក្នុង។ ដូច្នេះ ស្របពេលដែលអ្នកអាចនឹងត្រូវទាក់ទាញដោយសកម្មភាពមមាញឹក អ្នកទិញផ្ទះភាគច្រើន អាចនឹងមិនគិតដូចអ្នកទេ។

  1. ជាន់ខាងលើ ឬខាងក្រោម ឬជាន់ឡៅតឿ

មានចំណុចមួយចំនួន ដែលផ្តោតសំខាន់លើភាពរ៉ូមែនទិចនៅក្នុងគេហដ្ឋានពីមួយជាន់ទៅមួយជាន់ ដែលមានម៉ូតផ្ទះផ្សេងៗគ្នា តាមចំណូលចិត្តម្ចាស់ផ្ទះ។ ប៉ុន្តែនៅពេលអ្នកត្រូវការលក់ដូរគេហដ្ឋាន ជាន់និមួយៗនៃគេហដ្ឋានអាចជាបញ្ហាប្រឈម សម្រាប់ការលក់ ជាពិសេសបើសិនជាវាមិនមានបន្ទប់ ធំ នៅជាន់ទីមួយ។ គេហដ្ឋានមួយជាន់ៗ អាចជាចំណុចប្រសើរ ឬចំណុចអាក្រក់។ អ្នកទិញផ្ទះភាគ ច្រើនមិនខ្វល់ពីចំណុចទាំងនេះទេ។ ជណ្តើរផ្ទះតែមួយផ្នែក គឺជាបញ្ហាសម្រាប់អ្នកទិញផ្ទះដែលមាន វ័យចំណាស់ មានបញ្ហាជម្ងឺក្បាលជង្គង់។ល។ ជាទូទៅ ផ្ទះដែលមានតែមួយជាន់ តែងមានប្រជាប្រិយភាព សម្រាប់អ្នកដែលមានវ័យកណ្តាល។

Strategies-To-Sell-My-House-tomnerb-02

  1. អាងហែលទឹក

បើសិនជាអ្នករស់នៅក្នុងទីក្រុង ដែលអាងហែលទឹកជាតម្រូវការចាំបាច់ នោះអ្នកអាចរំលងចំណុចនេះបាន។ ប៉ុន្តែបើសិនជាអ្នករស់នៅក្នុងតំបន់ដែលមានសីតុណ្ហភាពត្រជាក់ ដែលមិនត្រូវការហែលទឹក ញឹកញាប់ អ្នកនឹងមិនត្រូវការអាងហែលទឹកឡើយ។ មានកត្តាជាច្រើនដែលអាងហែលទឹកជាចំណុច ទម្លាក់ភាពទាក់ទាញនៃគេហដ្ឋាន ដូចជាតម្រូវការថែរក្សា ជួសជុល ស្របតាមរយៈកាលនៃការប្រើប្រាស់។ សរុបមក បើសិនជាអ្នកចង់បានអាងហែលទឹក សូមកុំរំពឹងថាអ្នកនឹងទទួលបានតម្លៃលក់ ផ្ទះខ្ពស់។ ផលតបស្នងនៃអាងហែលទឹក មិនមែនជាសាច់ប្រាក់ទេ គឺភាពរីករាយ។

  1. ការជួសជុល

អ្នកតែងចូលចិត្តតុបតែង កែច្នៃលម្អគេហដ្ឋាន ឱ្យបានកាន់តែស្រស់ស្អាត ជាមួយនឹងការប្រើប្រាស់ សម្ភារៈប្រណិតៗ។ ទង្វើបែបនេះអាចមានផលអវិជ្ជមាន សម្រាប់អ្នកនៅពេលអ្នកចង់លក់ផ្ទះ។ ការប្រើប្រាស់សម្ភារៈប្រណិត មានតម្លៃខ្ពស់ អាចធ្វើឱ្យអ្នកខាតបង់ថវិកា នៅពេលលក់ផ្ទះ ជាពិសេសបើ សិនជាអ្នកស្ថិតនៅក្នុងតំបន់ ដែលមានជីវភាពសាមញ្ញធម្មតា។ បើផ្ទះរបស់អ្នកលេចធ្លោជាងគេ ក៏មិន សូវទទួលបានចំណាប់អារម្មណ៍ពីអ្នកទិញដែរ។

  1. ដីទំនេរក្នុងបរិវេណផ្ទះ

ទំហំដីទំនេរក្នុងបរិវេណគេហដ្ឋាន អាចជាចំណុចរាំងស្ទះដ៏ធំមួយ។ អ្នកអាចនឹងស្រឡាញ់ដីវាលធំទូលាយ ដែលមានសួនច្បារ កន្លែងកំសាន្ត និងបង់អង្គុយលេង។ ប៉ុន្តែនេះមិនមែនជាចំណូលចិត្តរបស់ មនុស្សគ្រប់រូបទេ។ មនុស្សមួយចំនួនមិនចង់អំពល់ ជាមួយការជួសជុលថែរក្សា ទីធ្លាគេហដ្ឋានទេ ដូច្នេះពួកគេគ្រាន់តែចង់បានផ្ទះ ដែលមានទីធ្លាសមល្មមប៉ុណ្ណោះ។ មនុស្សមួយចំនួនចង់បានទីធ្លា សម្រាប់កូនៗ ឬចង់បានភាពឯកជន។ ជម្រើសទាំងអស់សុទ្ធតែមានចំណុចខ្សោយ។ បើសិនជាទីធ្លា របស់អ្នកតូច ហើយមិនមានការតុបតែង ឬសម្ភារៈប្រើប្រាស់ វាអាចនឹងពិបាកសម្រាប់ការលក់ដូរផ្ទះ។ គេហដ្ឋានជាច្រើនជួបប្រទះនឹងបញ្ហា ដោយសារកង្វះខាតឯកជនភាព ជាមួយផ្ទះជិតខាង។

  1. កម្រាលឥដ្ឋ

អ្នកចូលចិត្តឥដ្ឋការ៉ូមែនទេ? ប៉ុន្តែ អ្នកទិញផ្ទះប្រហែលមិនគិតដូចគ្នាទេ។ មូលហេតុគឺឥដ្ឋការ៉ូជាកត្តា ដ៏ពិបាកក្នុងការរុះរើ ឬជួសជុលគេហដ្ឋាន ដែលជាកត្តារាំងស្ទះ ដល់ការសម្រេចចិត្តរបស់អ្នកទិញ។ ការ៉ូឥដ្ឋជាចំណុចពិបាក និងត្រូវចំណាយខ្ពស់ សម្រាប់ការផ្លាស់ប្តូរ ហើយភាគច្រើនម៉ូតរបស់វាមិនស្របចិត្ត មនុស្សគ្រប់គ្នាទេ។ ជម្រើសដ៏ប្រសើរបំផុតគឺ ជ្រើសរើសម៉ូដឥដ្ឋការ៉ូណា ដែលមានការពេញ និយមខ្លាំង និងប្រើប្រាស់ជាទូទៅ។

ប្រភព: foxnews ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

នារីរឹងមាំសុខចិត្តនៅលីវ ជាជាងខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ ទៅលើមនុស្សដែលមិនសក្តិសមនឹងទទួលបានវា!

ដោយ: ចរិយា 1 PM, Monday, 02 Sep, 2019

នារីនៅលីវ នៅតែត្រូវបានសង្គមមើលស្រាល ដោយសារតែបញ្ហានេះនារីជាច្រើនត្រូវសម្រេចចិត្តរក្សាទំនាក់ទំនងស្នេហា ដែលបែកបាក់ នឹងធ្វើឱ្យពួកគេមិនសប្បាយចិត្ត ពីព្រ...

វិធីសាស្រ្តតុបតែងស្បែកជើងឱ្យ សមនឹងសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 24 Jan, 2018

ការតុបតែងខ្លួន ឱ្យបានស្រស់ស្អាត អាចជារឿងដ៏ពិបាកមួយ ព្រោះអ្នកមានជម្រើសច្រើនពេក ដែលអាចឱ្យអ្នកពិបាក ក្នុងការសម្រេចចិត្តជ្រើសរើសឱ្យសក្តិសមគ្នា។ ទោះបីជា...

ការតុបតែងបន្ទប់ទឹក ទាន់សម័យ

ដោយ: ដួងច័ន្ទ 5 PM, Tuesday, 26 Sep, 2017

បន្ទប់ទឹក គឺជាទីកន្លែង សម្រាប់ការសម្រាកលំហែ និងគេចចេញពីបរិយាកាសខាងក្រៅ ជាទីកន្លែង បន្ធូរភាពស្មុគស្មាញ។ ទំនើប សូមណែនាំគំនិតតុបតែងបន្ទប់ទឹក ដែលនឹងផ្ត...

គំនិតរៀបចំ ផ្ទះបាយ ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 01 Nov, 2017

ផ្ទះបាយជាបន្ទប់ ដែលស្រ្តីមេផ្ទចំណាយពេលវេលាជាច្រើន នៅទីនោះ។ ការរៀបចំផ្ទះបាយ ឱ្យមានសណ្តាប់ធ្នាប់អាចជួយអ្នក សន្សំសំចៃពេលវេលា សម្រួលការធ្វើការងារក្នុងផ...

Tomnerb.Com - YouTube Channel