ចូលចិត្តទំនើប

ហេតុផលដ៏មានឥទ្ធិពល 6 យ៉ាងដែលបង្ហាញថាការស្រែកដាក់កូន សម្រាប់ចំណាត់ថ្នាក់របស់គេ គឺមិនអាចជួយអ្វីបានឡើយ!

ដោយ: ចរិយា 9 AM, Friday, 09 Aug, 2019

ឪពុកម្តាយគួរតែស្វែងរកវិធីសាស្រ្តអប់រំកូនដ៏មានប្រសិទ្ធភាព ដើម្បីធ្វើឱ្យពួកគេបានពិន្ទុល្អនៅសាលារៀន មិនមែនប្រើវិធីស្រែកថាឱ្យកូន នៅពេលដឹងថាពួកគេទទួលបានពិន្ទុអន់នោះទេ។ ចំណាត់ថ្នាក់មិនល្អរបស់កូន គឺជាអ្វីមួយដែលឪពុកម្តាយគួរតែដោះស្រាយយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនមែនស្រែកថាឱ្យកូនខ្លាំងៗ ដែលធ្វើឱ្យកូនៗមានក្តីអាម៉ាស។ ទង្វើរទាំងនេះពិតជាអាចបង្កជាគ្រោះថ្នាក់ដល់កុមារ ក្នុងរយៈពេលវែង។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំពីមូលហេតុចំនួន 6 យ៉ាងដែលការស្រែកថាឱ្យកូន ចំពោះរឿងចំណាត់ថ្នាក់អន់ នឹងអាចផ្តល់ផលអាក្រក់ ច្រើនជាងផលល្អ៖
វាទំនងជាមិនអាចដោះស្រាយបញ្ហាជាក់ស្តែង ដែលកូនៗកំពុងមាននៅសាលារៀនទេ។ ប៉ុន្តែ នេះបែរជាធ្វើឱ្យកូនយល់ថា ឪពុកម្តាយកំពុងដាក់កម្រិតលើសកម្មភាពសង្គមរបស់ខ្លួនទៅវិញ ហើយកូនៗមិនយល់ថាឪពុកម្តាយធ្វើបែបនេះ គឺចង់ជួយពួកគេ ឱ្យរៀនបានល្អនោះទេ។ យោងទៅតាមការសិក្សាស្រាវជ្រាវ បង្ហាញថាទង្វើរស្រែកថាឱ្យកុមារ គឺត្រឹមតែធ្វើឱ្យសកម្មភាពសង្គមរបស់កុមារ ត្រូវបានរំខានប៉ុណ្ណោះ ដូច្នេះនៅពេលកូនៗរបស់អ្នកកំពុងមានបញ្ហានៅសាលារៀន អ្នកគួរស្វែងរកឫសគល់នៃបញ្ហា ដើម្បីធ្វើការផ្លាស់ប្តូរស្ថានភាព។

វានឹងធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍តានតឹង នឹងស្ទាក់ស្ទើរក្នុងការសុំជំនួយពីអ្នក ដើម្បីដោះស្រាយបញ្ហានៅសាលារៀន។ ម្យ៉ាងទៀត កូនៗរបស់អ្នកនឹងមិនប្រាប់បញ្ហារបស់គេដល់អ្នកនោះទេ ដោយពួកគេគិតថា ពួកគេនឹងទទួលទណ្ឌកម្ម ដោយសារតែទទួលបានពិន្ទុមិនល្អ។ យូរៗទៅ វាឈានទៅរកការធុញទ្រាន់ទៅនឹងការងាររបស់សាលា និងធ្វើឱ្យកុមារមានអារម្មណ៍តានតឹងខ្លាំង ហើយប្រហែលជាពួកគេឈប់ព្យាយាមរៀនសូត្របន្តទៅទៀត។

ការស្រែកថាឱ្យកូនបែបនេះ ទីបំផុតធ្វើឱ្យកុមារអាក់អន់ចិត្ត និងបង្កើតជាឥរិយាបថមិនល្អ នាពេលអនាគត។

ដោយសារតែហេតុផល ដែលបានរៀបរាប់ខាងលើនេះ ការស្រែកថាឱ្យកូន ពិតជាអាចជះឥទ្ធិពលអវិជ្ជមានដល់អនាគតកូនៗរបស់អ្នកមែន។ ប្រសិនបើបញ្ហានេះ នៅតែមិនដោះស្រាយ នៅពេលកូនៗរបស់អ្នកក្លាយជានិស្សិត ពួកគេនឹងមានអារម្មណ៍ថាពួកគេនឹងត្រូវតស៊ូកាន់តែខ្លាំងឡើង ពីព្រោះពួកគេគិតថា ពួកគេនឹងមិនទទួលបានជំនួយ ដែលជាអ្វីមួយដ៏សំខាន់ ដែលពួកគេត្រូវការពីឪពុកម្តាយ។

វាធ្វើឱ្យកូនរបស់អ្នកអាម៉ាសមុខ នឹងអាចធ្វើឱ្យពួកគេមានប្រតិកម្មអវិជ្ជមានចំពោះស្ថានភាព។ កុមារនឹងយល់ថាពួកគេគឺជាជនរងគ្រោះនៅក្នុងស្ថានភាព ហើយពួកគេនឹងមិនទទួលខុសត្រូវចំពោះចំណាត់ថ្នាក់របស់ខ្លួនផ្ទាល់ឡើយ។

វាអាចធ្វើឱ្យប៉ះពាល់ដល់ការបញ្ចេញសម្លេងរបស់អ្នក។ សូមចងចាំថា ការស្រែកខ្លាំងៗ គឺធ្វើឱ្យមនុស្សទទួលរងការឈឺចាប់ទាំងអ្នក និងកូនរបស់អ្នក។ ជាធម្មតា អ្នកស្រែកថាឱ្យគេ នឹងត្រូវទទួលរងការឈឺចាប់ផ្នែករាងកាយ ប៉ុន្តែចំណែកឯកូនដែលត្រូវអ្នកស្រែកថាឱ្យ នឹងត្រូវទទួលការឈឺចាប់ផ្លូវចិត្ត ដែលបង្កជាជំងឺផ្លូវចិត្តផ្សេងៗ នាពេលអនាគតផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Miley អះអាងស្នេហ៍ពិតជាមួយ Patrick កូនប្រុសមនុស្សដែក Arnold

ដោយ: ដាលីស 11 PM, Sunday, 07 Jun, 2015

ច្បាស់លាស់ហើយ! ម៉ៃលី សៃរ៉ាស់ (Miley Cyrus) តារាចម្រៀងកំពូលភ្លាវ ចាត់ការអះអាងបញ្ជាក់ពី សេចក្តី​ស្នេហា​របស់នាងជាមួយនឹង ភែទ្រិក ឆ្វាហ្សេនេកហ្គើរ៍ (Pat...

តារាចម្រៀងស្រី5 រូប​ដែលមាន​ Fan ក្នុង Facebook ច្រើនជាង​គេ

ដោយ: ម៉ូនី 12 AM, Tuesday, 05 Jul, 2016

លោកអ្នកពិតជាចង់ដឹងណាស់មែនទេ ថាតារាច្រៀងស្រីរបស់អ្នកមួយណាមានការគាំទ្រជាងគេ។ ក្នុងពេល ទំនើប សូមបង្ហាញពីតួលេខនៃការគ្រាំពីសំណាក់ Fan មកលើកំពូលតារាស្រី ...

អាហារទាំង10 ដែលអ្នកមិនអាចញុំាម្តងទៀតបាន ដោយសារតែ ការប្រែប្រួលអាកាសធាតុខ្លាំង នៅលើភពផែនដី!

ដោយ: ភារុន 8 AM, Thursday, 13 Jun, 2019

ការផ្លាស់ប្តូរអាកាសធាតុ ធ្វើឱ្យមនុស្សត្រូវសម្របខ្លួនទៅនឹងស្ថានភាពរស់នៅថ្មី ហើយខណៈពេលស៊ីតុណ្ហភាពកំពុងតែកើនឡើង ក៏បានធ្វើឱ្យកសិករ និងអ្នកស្រាវជ្រាវ កំ...

តោះ! មកស្គាល់ ទម្លាប់ទាំង 5 របស់ស្រ្តីជោគជ័យតែងតែមាន

ដោយ: ភារុន 1 PM, Friday, 15 Feb, 2019

ភាពជោគជ័យមិនមែនជារឿងងាយនោះទេ មិនថាតែបុរសទេ នារីៗយើង ក៏ទទួលបានជោគជ័យក្នុងជីវិតមិនតិចនាក់ផងដែរ ប៉ុន្តែពួកគេក៏មិនមែនបានមក ដោយសំណាងនោះដែរ។ អ្នកត្រូវដឹង...

Tomnerb.Com - YouTube Channel