ចូលចិត្តទំនើប

តោះ! មកដឹង តិចនិចទាំង 5 ដែលបង្រៀនក្មេងតូចៗឱ្យចេះរង់ចាំ

ដោយ: ភារុន 8 AM, Wednesday, 17 Jul, 2019

មិនមែនគ្រប់មនុស្សពេញវ័យ អាចរង់ចាំ ដោយភាពអត់ធ្មត់ទេ ដោយសារតែ ទម្លាប់របស់មនុស្សតាំងពីកុមារភាពមកមិនចេះរង់ចាំអ្វីមួយ។ ដូច្នេះថ្ងៃនេះគេហទំព័រទំនើប ចង់ចែករំលែកអំពីតិចនិចចំនួន 5 ដែលបង្រៀនក្មេងតូចៗឱ្យចេះរង់ចាំ? វិធីសាស្រ្តទាំងនេះ នឹងអាចជួយឱ្យក្មេងតូចៗអភិវឌ្ឍន៍ទៅលើគ្រប់គ្រងខ្លួនឯង និងចេះអត់ធ្មត់រង់ចាំអ្វីមួយ។
1. បង្កើតរូបភាពនៃពេលវេលាអរូបីយ ដើម្បីទាញចំណាប់អារម្មណ៍របស់ក្មេង
ក្មេងៗចាប់ផ្តើមអភិវឌ្ឍន៍ការគិតអរូបីយនៅជុំវិញអាយុ 9 ឆ្នាំ។ ពីមុនគំនិតរបស់ពួកគេ ដំណើរការដោយការមើលអ្វីមួយជាក់ស្តែង នេះជាហេតុដែលពួកគេមានការពិបាកក្នុងការប្រាប់ពីភាពខុសគ្នារវាងម៉ោង 15នាទី និង 45នាទី ដូច្នេះ អ្នកគួរបង្កើតរូបភាពនៃពេលវេលាអរូបីយ ដើម្បីផ្តល់ជាអត្ថប្រយោជន៍ក្នុងការស្រមៃមើលពេលវេលាណា ត្រូវធ្វើអ្វី ហើយពេលណាត្រូវញុំាអ្វី…ជាដើម។

2. បង្រៀនកូនៗរបស់អ្នកឱ្យចេះលេងតែម្នាក់ឯង
មានមូលហេតុមួយចំនួន ដែលការលេងតែម្នាក់ឯង គឺមានសារៈសំខាន់សម្រាប់កុមារតូចៗ។ ក្មេងតូចៗអាចបញ្ចេញគំនិតដោយសេរី ក្នុងការបង្កើតល្បែងលេងសម្រាប់ខ្លួនឯង ដោយសារតែការស្រមើស្រមៃរបស់ក្មេងៗមិនមានព្រំដែន ម្យ៉ាងទៀតល្បែងដែលពួកគេនឹកឃើញអាចមិនតម្រូវឱ្យមានភាពស្មុគ្រស្មាញ ឬក៏ ប្រើវត្ថុពិសេសណាមួយឡើយ។

3. បង្កើតល្បែងសង្រ្គោះជីវិត នៅទីកន្លែងសាធារណៈ
វាតែងតែគួរឱ្យធុញទ្រាន់ណាស់ សម្រាប់កុមារអង្គុយរង់ចាំរហូតដល់ឡានក្រុងមកដល់ ឬក៏ រង់ចាំម្តាយមកពីផ្សារ…ជាដើម។ក្នុងឱកាសនេះមានវិធីល្អបំផុត ដើម្បីបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ដោយការបង្កើតល្បែងក្រកួតប្រជែងលក្ខណៈបែបកម្សាន្តផ្សេងៗ ដែលពួកគេអាចលេងជាមួយនឹងអ្នកបាន ហើយប្រសិនបើពួកគេឈ្នះ អ្នកគួរតែផ្តល់ជារង្វាន់បន្តិចបន្តួចដល់ពួកគេ។


4. បង្កើតមធ្យោបាយដ៏សាមញ្ញ ដើម្បីទាញចំណាប់អារម្មណ៍របស់ក្មេង កុំឱ្យទៅរំខានមនុស្សពេញវ័យ
ទីមួយ ឪពុកម្តាយគួរបង្កើតច្បាប់ដូចជា ប្រសិនបើកូនៗចង់និយាយទៅកាន់ឪពុកម្តាយ ខណៈពេលនិយាយជាមួយនឹងអ្នកដទៃទៀត កូនៗគួរយកដៃទៅដាក់នៅលើស្មាឪពុក ឬ ម្តាយ ហើយប្រសិនបើឪពុក ឬ ម្តាយប៉ះដៃទៅលើដៃរបស់ពួកគេវិញ បានន័យថាឪពុក ឬ ម្តាយកំពុងឆ្លើយតបទៅកាន់កូនៗហើយ។


5. បង្រៀនកូនៗឱ្យចេះរង់ចាំ អ្វីដែលខ្លួនចង់បាន នៅថ្ងៃបុណ្យដ៏ពិសេសណាមួយ
ប្រសិនបើក្មេងតូចៗទារសុំរបស់អ្វីមួយពីអ្នក ដូច្នេះ អ្នកគួរប្រាប់ទៅក្មេងៗថា «អ្នកត្រូវរង់ចាំរហូតដល់ថ្ងៃខួបកំណើតរបស់អ្នកមកដល់សិន ឬក៏ រង់ចាំរហូតដល់ថ្ងៃបុណ្យចូលឆ្នាំ…ជាដើម»។ ម្យ៉ាងទៀត វិធីសាស្រ្តនេះក៏អាចធ្វើឱ្យក្មេងតូចៗព្យាយាម អត់ធ្មត់រង់ចាំវត្ថុដែលខ្លួនចង់បាន ដោយភាពសប្បាយចិត្ត និងភាពភ្ញាក់ផ្អើល៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Zhang Yimou ដឹកនាំរឿងឱ្យ Hollywood

ដោយ: ដាលីស 10 PM, Tuesday, 02 Jun, 2015

អ្នកដឹកនាំរឿង ដ៏ល្បីល្បាញបំផុត នៅក្នុងពិភពភាពយន្តចិនដីគោក លោក ចាង អុីម៉ូ (Zhang Yimou) ​បានធ្វើ​សន្និ​សីទ​​សារ​ព័ត៌មាន បើកខ្សែភាពយន្តថ្មីមួយ ដែលមាន...

ជម្រើសឡាបូលាងដៃ សម្រាប់បន្ទប់ទឹកតូចចង្អៀត

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 02 Aug, 2017

ការតុបតែងគេហដ្ឋាន ជាការប្រើប្រាស់គំនិតច្នៃប្រឌិត ដើម្បីឱ្យសោភណ្ឌភាពក្នុងគេហដ្ឋានកាន់តែស្រស់ស្អាត និងស្តែងចេញពីចរិកលក្ខណៈរបស់ម្ចាស់ផ្ទះ។ មនុស្សមួយចំ...

មកស្គាល់ Oun Smart បុគ្គលិកថ្មីរបស់ Smart

ដោយ: ដួងច័ន្ទ 8 AM, Friday, 10 May, 2019

ការបន្ថែមចុងក្រោយនៅក្នុងក្រុមការងារ Smart Axiata គឺបុគ្គលិកថ្មីមានឈ្មោះថា Oun Smart ត្រូវបានបង្ហាញនៅក្នុងហាង Smart Shop Monivong កាលពីថ្ងៃទី 6 ខែឧស...

សម្ភារៈតុបតែងខ្លួន សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នៅក្នុងអត្ថបទរបស់ ទំនើប ខាងក្រោមនេះ អ្នកនឹងបានស្វែងយល់ពីផលិតផល 6 ប្រភេទ ដែលសុភាពបុរសទាំងអស់ត្រូវតែមាន។ ផលិតផលខ្លះនឹងជួយអ្នកឱ្យកាន់តែស្រស់សង្ហា ខណៈដ...

Tomnerb.Com - YouTube Channel