ចូលចិត្តទំនើប

តោះ! មកដឹងពី 5 មធ្យោបាយ ដើម្បីអាចទៅសិក្សា នៅប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Monday, 08 Jul, 2019

ថ្មីៗនេះ ចំនួនប្រជាជនជប៉ុន កំពុងមានការថយចុះយ៉ាងឆាប់រហ័ស ដោយសារតែ មានការថយចុះនៃអត្រាកំណើត និងមានការកើនឡើងនៃអត្រាមនុស្សចាស់ជរា។ នៅក្នុងឆ្នាំ 2008 ចំនួននិស្សិតបរទេស នៅក្នុងប្រទេសជប៉ុនមានចំនួន 120,000 នាក់ ប៉ុន្តែនៅឆ្នាំ 2018 បានកើនឡើងដល់ 300,000 នាក់ ដូច្នេះ ចំនួននិស្សិតបរទេស បានកើនឡើងទ្វេរដង នៅក្នុងរយៈពេល 10ឆ្នាំ។ អត្ថបទខាងក្រោមនេះ នឹងណែនាំនូវមធ្យោបាយចំនួន 5 ដើម្បីអាចទៅសិក្សា នៅប្រទេសជប៉ុន៖
1. ថ្នាក់បរិញ្ញាប័ត្រ
ជាបឋម វិធីសិក្សានៅប្រទេសជប៉ុន ជាទូទៅបំផុត គឺត្រូវដាក់ពាក្យសុំចូលរៀននៅសកលវិទ្យាល័យ។ នៅក្នុងកម្មវិធីទូទៅ ការបើកវគ្គសិក្សា អ្នកត្រូវប្រឡងឱ្យបានពិន្ទុខ្ពស់ នៅក្នុងការប្រឡងចូលទៅក្នុងសកលវិទ្យាល័យនោះ សម្រាប់និស្សិតបរទេស ឬក៏ ត្រូវមានកម្រិត N1 ដោយឆ្លងកាត់ការប្រឡង តេស្តសមត្ថភាពភាសាជប៉ុន ឬ (日本語能力試験)។ ហេតុនេះ អ្នកត្រូវចំណាយពេលរៀនភាសាជប៉ុន មុននឹងមករៀនបន្ត នៅប្រទេសជប៉ុន។ ទោះជាយ៉ាងនេះក្តី ក៏មានសកលវិទ្យាល័យមួយចំនួន បានផ្តល់វគ្គសិក្សាជាភាសាអង់គ្លេស ដើម្បីលើកទឹកចិត្តដល់និស្សិតបរទេស កាន់តែច្រើនឡើង ដើម្បីមានឱកាសក្នុងការសិក្សានៅប្រទេសជប៉ុនផងដែរ។


2. សាលាភាសាជប៉ុន
វីធីទី2 នោះគឺការចូលរៀននៅ សាលាភាសាជប៉ុន ហើយនេះគឺជាធម្យោបាយ ដែលនិស្សិតបរទេសចូលចិត្តប្រើបំផុត ដើម្បីអាចសិក្សា នៅប្រទេសជប៉ុន។ បន្ទាប់ពី បានសិក្សារយៈពេល 1-2ឆ្នាំ នៅក្នុង សាលាភាសាជប៉ុន និស្សិតភាគច្រើននឹងមានឱកាសបន្តចូលរៀន នៅសកលវិទ្យាល័យប្រទេសជប៉ុន។ ប្រសិនបើនិស្សិតបរទេស ចង់ចូលរៀននៅ សាលាភាសាជប៉ុន តម្រូវឱ្យអ្នកមានកម្រិត N5 ដូច្នេះ អាចនិយាយបានថា វាជាកម្រិតទាបបំផុត ដែលអ្នកអាចប្រឡងជាប់ បើប្រៀបធៀបទៅនឹងវិធីផ្សេងទៀត ដើម្បីសិក្សានៅប្រទេសជប៉ុន។

3. សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ
មធ្យោបាយទី3 គឺការចូលរៀននៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូចគ្នាផងដែរ ជាមួយនឹងការចូលរៀននៅសកលវិទ្យា ល័យ គឺនិស្សិតបរទេសត្រូវសិក្សា នៅសាលាភាសាជប៉ុន ជាមុនសិន បន្ទាប់មក ទើបអាចចូលរៀននៅសាលាបណ្តុះ បណ្តាលវិជ្ជាជីវៈ។ ម្យ៉ាងទៀត មុខវិជ្ជាជីវៈទូទៅ គឺតម្រូវឱ្យមានកម្រិត N2 ពីការប្រឡង JLPT ។

4. កម្មវិធីផ្លាស់ប្តូរការសិក្សា ឬ Exchange Program
នៅក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា គឺជាមធ្យោបាយមួយផ្សេងទៀត ដើម្បីសិក្សានៅប្រទេសជប៉ុន ប៉ុន្តែកម្មវិធីផ្លាស់ប្តូរការសិក្សា គឺមានរយៈពេលខ្លី ហើយពេលខ្លះ គឺមិនតម្រូវឱ្យមានជំនាញភាសាជប៉ុនល្អបំផុតនោះទេ។ លើសពីនេះ កម្មវិធីនេះក៏មានការផ្តល់នូវអាហារូបករណ៍ដល់និស្សិតបរទេស សម្រាប់ការសិក្សារយៈពេលខ្លី។ ហើយសម្រាប់ថ្លៃសិក្សា គឺអាស្រ័យទៅលើសាលារៀន។

5. ថ្នាក់បញ្ចប់ការសិក្សា នៅវិទ្យាល័យ
វិធីចុងក្រោយ នោះគឺការចូលរៀនថ្នាក់បញ្ចប់ការសិក្សា នៅវិទ្យាល័យ ហើយសម្រាប់តម្លៃសិក្សា គឺទៅតាមសាលារៀននីមួយៗនៅក្នុងប្រទេសជប៉ុន ប៉ុន្តែវាអាចមានតម្លៃថោកជាងថ្នាក់បរិញ្ញាប័ត្រ ព្រមទាំងផ្តល់អាហារូបករណ៍ផ្សេងៗ និងទឹកប្រាក់បន្ថែមជាច្រើនទៀត ដល់សិស្សនិស្សិត។ ម្យ៉ាងទៀត សាលាសម្រាប់ថ្នាក់បញ្ចប់ការសិក្សានៅវិទ្យាល័យ ជាច្រើន អាចត្រូវបានអនុវត្តន៍ ដោយជំនាញភាសាអង់គ្លេស ដូច្នេះ វាអាចមានភាពងាយស្រួលជាង ការចូលរៀននៅថ្នាក់បរិញ្ញាប័ត្រ នៅក្នុងប្រទេសជប៉ុន៕

ប្រភព: bondlingo ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

5 តិចនិច ដើម្បីរៀបចំផ្ទះបាយ ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

ដើម្បីជួយអ្នកទទួលបាន ការតុបតែងផ្ទះបាយដ៏ស្រស់ស្អាត ថ្ងៃនេះ ទំនើប នឹងចែករំលែកជាមួយអ្នក នូវតិចនិច 5 ចំណុច សម្រាប់ការតុបតែង ក្នុងបន្ទប់ផ្ទះបាយរបស់អ្នក។...

គន្លឹះសំខាន់ៗ សម្រាប់ការតុបតែង ផ្ទះបាយ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 12 Sep, 2017

យើងទាំងអស់គ្នាសុទ្ធតែដឹងថា ផ្ទះបាយជាបន្ទប់ដ៏សំខាន់មួយ នៅក្នុងគេហដ្ឋាន។ នេះជាបន្ទប់ដែលប្រើប្រាស់ញឹកញាប់ជាងគេ។ ហេតុផលនេះហើយ ដែលផ្ទះបាយមិនត្រឹមតែត្រូវ...

រូបថត 10 សន្លឹកដ៏ស៊ីជម្រៅ អំពីការគោរពធម្មជាតិ ដែលធ្វើឱ្យអ្នក មានមោទនភាពចំពោះមនុស្សជាតិ

ដោយ: ភារុន 9 AM, Tuesday, 09 Jul, 2019

ធម្មជាតិ ត្រូវបានមនុស្សបំផ្លាញជាញឹកញាប់ ដូច្នេះ មនុស្សមួយចំនួន ដែលស្រឡាញ់ធម្មជាតិ បានបាត់បង់ជំនឿថា មនុស្សជាតិ នឹងនាំធម្មជាតិត្រឡប់មកមានជីវិតឡើងវិញ។...

ជៀសបានក៏ល្អ! រឿង 10 យ៉ាងនេះ នឹងធ្វើឱ្យខ្ជះខ្ជាយ ពេលវេលារបស់អ្នកច្រើនបំផុត

ដោយ: ភារុន 9 AM, Wednesday, 27 Feb, 2019

អ្នកមានពេលវេលាត្រឹមតែ 24 ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយប្រសិនបើអ្នកបោះបង់ការព្យាយាមធ្វើជាមនុស្សដ៏អស្ចារ្យ នឹងគ្រាន់តែខ្ជះខ្ជាយពេលវេលាទៅនឹងរឿងដែលមិនចា...

Tomnerb.Com - YouTube Channel