ចូលចិត្តទំនើប

ច្បាប់ទម្លាប់ទាំង 5 ក្នុងការលើកកម្ពស់ នៃការចិញ្ចឹមកូន ពីជនជាតិជប៉ុន ដែលប្រទេសដទៃទៀតគួរអនុវត្តន៍តាម

ដោយ: ភារុន 8 AM, Monday, 29 Apr, 2019

ជប៉ុនជាប្រទេសដែលគេទទួលស្គាល់ថាមានការរីកចម្រើនស្ទើរគ្រប់វិស័យ ហើយក៏ជាបិតាបច្ចេកវិទ្យានៅលើពិភពលោក និងជាប្រទេសដែលមានប្រពន្ធអប់រំល្អបំផុត ដែលប្រជាជនជប៉ុនត្រូវបានគេស្គាល់ថា មានចំណុចពិសេស ជាងជាតិសាសន៍ផ្សេងទៀត រាប់តាំងពីចំណេះដឹង សុខភាព និងឥរិយាបថដ៏ល្អប្រពៃរបស់ពួកគេ។ លើសពីនេះយើងសង្កេតឃើញថានៅតាមផ្សារទំនើប កម្រនឹងឃើញមានក្មេងៗជនជាតិជប៉ុន យំស្រែកឡូឡា។ ដូច្នេះ ទំនើប យល់ឃើញថាយើងគួររៀនវិធីសាស្រ្តមួយចំនួន ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនរបស់ជនជាតិជប៉ុន ដែលពួកគេបានអនុវត្តន៍ធ្វើតៗគ្នារាប់ជំនាន់ ដូចខាងក្រោមនេះ ដើម្បីធ្វើជាមេរៀនក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ដែលឪពុកម្តាយគ្រប់រូបគួរអនុវត្តន៍តាម៖
1. ទំនាក់ទំនងរវាងម្តាយ និងកូន គឺមានភាពជិតស្និទ្ធខ្លាំង
នៅប្រទេសជប៉ុនទំនាក់ទំនងរវាងម្តាយ និងកូនគឺមានភាពស្និទ្ធស្នាលខ្លាំងបំផុត ឧទាហារណ៍ដូចជា៖ ទោះបីម្តាយទៅដល់ទីណា ក៏គាត់តែងយកកូនទៅតាមជាប់ខ្លួនជានិច្ច។ ម្យ៉ាងទៀត សម័យមុន ម្តាយ និងកូន តែងតែប្រើរបស់របរស្រដៀងគ្នា ជាពិសេសកូនស្រី តែងតែស្លៀកសម្លៀកបំពាក់ដូចគ្នានឹងម្តាយ។ ចំណងទំនាក់ទំនងរវាងម្តាយ និងកូននៅប្រទេសជប៉ុន គឺពោរពេញទៅដោយអារម្មណ៍ដ៏រំជើបរំជួលដូចជា ម្តាយតែងទទួលយកអ្វីៗដែលកូនមាន ហើយកូនៗរបស់ពួកគេក៏ល្អឥតខ្ជោះនៅក្នុងកែវភ្នែករបស់ម្តាយផងដែរ។ យោងទៅតាមការសិក្សាមួយ ដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រ ដែលពិសោធន៍ទៅលើ ម្តាយជនជាតិអាមេរិច និងម្តាយជនជាតិជប៉ុន ដែលបង្ហាញលទ្ធផលថា គឺមានទំនាក់ទំនងខ្លាំង រវាងស្ទាយចិញ្ចឹមកូន ដោយលើកទឹកចិត្ត ជាមួយនឹងអាកប្បកិរិយារបស់កូន។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា អាកប្បកិរិយាវិជ្ជមានរបស់ឪពុកម្តាយ អាចបន្ថយហានិភ័យនៃអាកប្បកិរិយាមានបញ្ហារបស់កូន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវ ឥរិយាបថរបស់កូនដែលមានបញ្ហាអភិវឌ្ឍន៍អាកប្បកិរិយាផងដែរ។

2. ប្រព័ន្ធអប់រំផ្ទាល់ របស់ប្រទេសជប៉ុន

យោងទៅតាមប្រព័ន្ធអប់រំដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន កុមារចាប់ផ្តើមមានឥរិយាបថដ៏ល្អឥតខ្ជោះមុននឹងពេលពួកគេឈានដល់អាយុ 5 ឆ្នាំទៅទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នោះគឺដំណាក់កាលទាំង 3 នៃការអប់រំរបស់ជនជាតិជប៉ុន៖ ដំណាក់កាលទីមួយ៖ ឪពុកម្តាយចែករំលែកក្តីស្រឡាញ់ គ្មានទីបញ្ចប់ចំពោះកូនៗរបស់ពួកគេ។ ដំណាក់កាលទីពីរ៖ ច្បាប់ទម្លាប់របស់សាលារៀនបានបង្រៀនកុមារ ឱ្យចេះរស់នៅស្របតាមច្បាប់សង្គម ដោយសារតែទំនាក់ទំនងរវាងម្តាយ និងកូនមានភាពខ្លាំងក្លា ទើបធ្វើឱ្យកូនៗមិនហ៊ានប្រព្រឹត្តខុស ព្រោះខ្លាចម្តាយខឹង។ ដំណាក់កាលទីបី៖ កុមារចាប់ផ្តើមរៀនស្វែងយល់បន្តិចម្តងៗពីសង្គម ហើយពួកគេក៏ក្លាយជាសមាជិកដ៏ល្អបំផុតម្នាក់នៅក្នុងសង្គម។

3. បញ្ហារបស់គ្រួសារ គឺសំខាន់បំផុត

តាមទ្រឹស្តីក្នុងការចិញ្ចឹមកូនរបស់ឪពុកម្តាយជនជាតិជប៉ុន គឺម្តាយតែងចំណាយពេលច្រើននៅជាមួយនឹងកូនៗ។ ហើយម្យ៉ាងទៀត ឪពុកម្តាយជនជាតិជប៉ុន មិនសុំពឹងឱ្យជីដូនជីតាចិញ្ចឹមកូនៗរបស់ពួកគេឡើយ គឺគ្រាន់តែឧស្សាហ៍នាំកូនៗទៅលេងជាមួយពួកគាត់តែប៉ុណ្ណោះ ឬក៏យូរៗម្តងទៅលេងនឹងសាច់ញ្ញាតិផ្សេងៗទៀត ដើម្បីបង្កើតភាពស្និទ្ធស្នាល ភាពកក់ក្តៅ និងការយកចិត្តដាក់លើគ្នាទៅវិញទៅមក។

4. ឪពុកម្តាយ ជាគំរូល្អដល់កូន

មានការធ្វើពិសោធន៍មួយ ទៅលើទំនាក់ទំនងកូនៗ ជាមួយម្តាយជនជាតិជប៉ុន និងម្តាយជនជាតិអ៊ឺរ៉ុប។ ការពិសោធន៍នេះគឺ គេបានស្នើរឱ្យ សាងសង់សំណង់ពីរ៉ាមីតមួយ។ ម្តាយជនជាតិជប៉ុន បានសាងសង់ពីរ៉ាមីតដោយខ្លួនឯងរួច ទើបស្នើរឱ្យកូនសាងសង់ម្តង ឱ្យដូចនឹងរបស់ខ្លួន។ ប្រសិនបើ កូនបរាជ័យក្នុងការសាងសង់នោះ ម្តាយលើកទឹកចិត្តកូន ឱ្យព្យាយាមសាងសង់សារជាថ្មីម្តងទៀត។ ចំណែកឯម្តាយជនជាតិអ៊ឺរ៉ុប បានពន្យល់ពីរបៀបនៃការសាងសង់ដល់កូន ហើយស្នើរឱ្យកូនសាកល្បងសង់ឡើងដោយខ្លួនឯង។ ដូច្នេះ ម្តាយជនជាតិជប៉ុនបានធ្វើជាគំរូឱ្យកូនមើលសិន ទើបស្នើរឱ្យកូនធ្វើតាម ប៉ុន្តែម្តាយជនជាតិអ៊ឺរ៉ុបវិញ គឺស្នើរឱ្យកូនធ្វើដោយខ្លួនឯង ដោយមិនបានផ្តល់ឧទាហរណ៍បង្ហាញឡើយ។ នេះគឺជាភាពខុសគ្នាក្នុងការចិញ្ចឹមបីបាច់កូនរបស់ម្តាយជនជាតិជប៉ុន និងម្តាយជនជាតិអ៊ឺរ៉ុប នោះគឺម្តាយជនជាតិជប៉ុនមិនបង្ខំឱ្យកុមារ ធ្វើអ្វីដែលពួកគេត្រូវបានគេស្នើរសុំឱ្យធ្វើនោះទេ ដោយពួកគេផ្តល់នូវឧទាហរណ៍ ហើយបង្ហាញវិធីដែលត្រូវធ្វើដល់កូនៗរបស់ពួកគេផងដែរ។

5. យកចិត្តទុកដាក់ចំពោះអារម្មណ៍

ដើម្បីបង្រៀនកុមារ ឱ្យចេះរស់នៅក្នុងសង្គមសមូហភាព វាគឺជារឿងសំខាន់បំផុត នោះគឺការបង្រៀនកូនៗរបស់ពួកគេឱ្យ «មើល» នូវអ្វីដែលហៅថា ការគោរពអារម្មណ៍ និងផលប្រយោជន៍របស់អ្នកដទៃ។ ម្តាយជនជាតិជប៉ុន តែងគោរពអារម្មណ៍របស់កូនៗរបស់ពួកគេជានិច្ច ដោយពួកគេមិនរុញច្រានកូនៗឱ្យធ្វើអ្វី ដែលពួកគេមានអារម្មណ៍ថាខ្មាស់អៀន ឬអាម៉ាស់ ឡើយ។ ឪពុកម្តាយបង្រៀនកូនឱ្យយល់ពីអារម្មណ៍របស់អ្នកដទៃ និងសូម្បីតែវត្ថុដែលគ្មានជីវិត។ ឧទាហរណ៍៖ ប្រសិនបើកូនរបស់ពួកគេបំផ្លាញរបស់របរក្មេងដទៃ ម្តាយជប៉ុននឹងនិយាយថា «គួរឱ្យអាណិតរបស់នេះណាស់ វានឹងយំ»។ ចំណែកឯម្តាយអ៊ឺរ៉ុប ប្រហែលជាបន្ទោសកូនថា «ឈប់! វាអាក្រក់ណាស់»។

ប្រជាជនជប៉ុនមិនអះអាងថា វិធីសាស្រ្តអប់រំកុមារ របស់ពួកគេ គឺល្អបំផុត និងត្រឹមត្រូវ 100% នោះទេ។ ប៉ុន្តែសព្វថ្ងៃនេះនៅលោកខាងលិច ក៏មានឥទ្ធិពលចំពោះប្រពៃណីចិញ្ចឹមបីបាច់កូនរបស់ជនជាតិជប៉ុនផងដែរ។ តើអ្នកយល់ស្របជាមួយនឹង ទស្សនៈវិស័យក្នុងការចិញ្ចឹមកូន របស់ជនជាតិដែរឬទេ? ប្រាប់យើងពីមតិយោបល់របស់អ្នកនៅខាងក្រោមនេះ!

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

មិនបានទៅមើល ប្រយ័ត្នសោយក្រោយ! តាំងពិព័រណ៍​​ បច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ឆ្នាំ2019

ដោយ: ទំនើប 9 AM, Saturday, 16 Mar, 2019

ប្រទេសកម្ពុជា គឺកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍនៅលើគ្រប់វិស័យ លើសពីនេះវិស័យបច្ចេកវិទ្យា ក៏ជាវិស័យមួយ ដែលកម្ពុជា កំពុងពង្រីកសក្ដានុពលភាព ឱ្យកាន់តែ...

ភ្ញាក់ផ្អើល! Bella ចេញមុខបកស្រាយ ក្រោយ Weir បង្ហើបថា 2ឆ្នាំទៀតនឹងរៀបការ!

ដោយ: ភារុន 9 AM, Wednesday, 23 Jan, 2019

អំឡុងពេលចូលរួមកម្មវិធីមួយ កាលពីពេលថ្មីៗនេះ តារាសម្ដែង Bella Ranee ត្រូវបានក្រុមអ្នកសារព័ត៌មានចោមរោមសួរទាក់ទងនឹងសម្ដីដែលលោក Weir Sukollawat បាននិយាយ...

តិចនិចតុបតែង គេហដ្ឋានដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 8 PM, Monday, 09 Oct, 2017

ការតុបតែងគេហដ្ឋាន ខុសពីការតុបតែងបន្ទប់ដទៃទៀត ព្រោះគេហដ្ឋានជាទីកន្លែង ដែលផ្តល់នូវ ភាពកក់ក្តៅ សុភមង្គល និងភាពរីករាយក្នុងគ្រួសារ។ ដើម្បីទទួលនូវអារម្មណ...

ស្នេហាម្តងនេះ មែនទែនហើយ សម្រាប់ Cameron Diaz

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

ម្តងនេះ មិនមែនគ្រាន់តែជាស្នេហា បែបឆក់កណ្ឌៀតមួយដងមួយកាល ដូចកាលពីពេលមុនទៀតទេ ព្រោះមានសេចក្តី​រាយ​ការណ៍មកថា ខាមេរ៉ន់ ឌីអាស (Cameron Diaz) តារាឯកហូលីវុ...

Tomnerb.Com - YouTube Channel