ចូលចិត្តទំនើប

តោះ! គួរដឹង 5ចំណុចគួរប្រុងប្រយ័ត្នក្នុងការជ្រើសរើស «សាលាភាសាជប៉ុន»

ដោយ: ភារុន 2 PM, Friday, 19 Jul, 2019

នៅក្នុងអត្ថបទលើកមុន យើងបានណែនាំអំពីវិធីសាស្រ្ត ដែលនិស្សិតបរទេសអាចទៅសិក្សានៅប្រទេសជប៉ុន ហើយវិធីដ៏ពេញនិយមបំផុតជាងគេនោះគឺការចូលរៀន «សាលាភាសាជប៉ុន» មុននឹងអាចឈានដល់ការចូលរៀននៅសាលាផ្សេងៗទៀតដូចជា សាលាជំនាញ និងសកលវិទ្យាល័យ…ជាដើម។ ចំណែកនៅក្នុងអត្ថបទនេះ យើងនឹងណែនាំអំពី 5ចំណុចគួរប្រុងប្រយ័ត្នក្នុងការជ្រើសរើស «សាលាភាសាជប៉ុន» ។ តោះ! មកតាមដានជាមួយនឹងយើងទាំងអស់គ្នា៖
1. កម្រិតវប្បធម៌
ជាទូទៅ សាលារៀនភាសាជប៉ុនភាគច្រើន តម្រូវឱ្យអ្នកបញ្ចប់ «យ៉ាងហោចណាស់កម្រិតវិទ្យាល័យ ឬ ថ្នាក់ទី12» ។ ដូច្នេះ និស្សិត ដែលបានបញ្ចប់ការសិក្សានៅកម្រិតថ្នាក់វិទ្យាល័យ ឬ កំពុងសិក្សាថ្នាក់វិទ្យាល័យ គឺដាក់ពាក្យចូលរៀន »សាលាភាសាជប៉ុន» បាន។ វិធីផ្សេងទៀត ដែលសាលាភាសាជប៉ុន ទាមទារនោះគឺការឆ្លងការប្រឡង JLPT ដែលអ្នកនឹងត្រូវធ្វើការប្រឡងឱ្យជាប់ ចាប់ពីកម្រិត N5 ឡើងទៅ ម្យ៉ាងទៀតនៅក្នុងករណីនេះ អ្នកនឹងត្រូវឆ្លងកាត់ការប្រឡង ទៅតាមកាលបរិច្ឆេទ និងត្រូវប្រគល់ឯកសារទាំងអស់ផ្ញើទៅសាលាភាសាជប៉ុន។


2. ថ្នាក់បង់ថ្លៃ និងថ្នាក់អាហារូបករណ៍
«សាលាភាសាជប៉ុន» ជាធម្មតា មានរយៈពេលរៀន 2ឆ្នាំ។ ហើយសម្រាប់តម្លៃសិក្សា គឺយោងទៅតាមសាលាភាសាជប៉ុន នីមួយៗ។ លើសពីនេះ វាក៏មានវគ្គសិក្សា មួយឆ្នាំ, មួយឆ្នាំ3ខែ, មួយឆ្នាំកន្លះ, និងវគ្គសិក្សាមួយឆ្នាំ9ខែ គឺអាស្រ័យទៅតាមសាលាកំណត់។ ម្យ៉ាងទៀត ក៏មានសាលាភាសាជប៉ុនមួយចំនួន ដែលផ្តល់ជាអាហារូបករណ៍ផងដែរ គ្រាន់តែមានចំនួនតិចតួចប៉ុណ្ណោះ។ សម្រាប់អាហារូបករណ៍នេះ គឺមានជំនួយពី អង្គការសេវាកម្មនិស្សិតជប៉ុន និងអង្គការផ្សេងៗទៀត ហើយអ្វីដែលសំខាន់នោះ គឺថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចទទួលបានអាហារូបករណ៍នេះដែរឬទេ?

3. ឯកសារចាំបាច់
ដើម្បីបានសិក្សានៅប្រទេសជប៉ុន អ្នកត្រូវរៀបចំឯកសារមួយចំនួន រួមមាន៖ ឯកសារសំខាន់ៗ ដែលទាក់ទងនឹងខ្លួនអ្នកផ្ទាល់ និងរៀបចំឯកសារ «អ្នកគាំទ្រហិរញ្ញវត្ថុ» របស់អ្នក ឧទាហរណ៍ៈ ឪពុកម្តាយ ឬ បងប្អូន…ជាដើម។ ជាទូទៅ ឯកសារដាក់ពាក្យ អាចទាញយកបានពីគេហទំព័ររបស់សាលារៀននីមួយៗ ឬក៏ អ្នកត្រូវទាក់ទងទៅខាងសាលារៀនផ្ទាល់ ដើម្បីសុំលិខិតបំពេញប្រវត្តិរូបផ្ទាល់របស់អ្នក និងអ្នកគាំទ្រហិរញ្ញវត្ថុរបស់អ្នក។

4. តើអ្នកត្រូវការ អ្នករត់ការ ដែរឬទេ?
ចំណុចនេះ គឺអាស្រ័យលើខ្លួនអ្នកផ្ទាល់។ ភាគច្រើន អ្នករត់ការ គឺមិនមែនជាអ្នក ដែលសាលាភាសាជប៉ុន ចាត់តាំងមកជាតំណាងនោះទេ។ ម្យ៉ាងទៀត អ្នករត់ការ គឺមានទាំងមនុស្សល្អ និងមនុស្សអាក្រក់ ដូច្នេះ អ្នកគួរប្រុងប្រយ័ត្ន ដូចជាពេលថ្មីៗនេះ នៅប្រទេសជប៉ុនមាននិស្សិតបរទេសជាច្រើនបានអះអាងថា អ្វីដែល អ្នករត់ការ បានប្រាប់ គឺខុសពីអ្វី ដែលពួកគេទទួលបាននៅក្នុងសាលាភាសាជប៉ុនផ្ទាល់ ដើម្បីជៀសវាងរឿងនេះកើតឡើង អ្នកគួរតែពិនិត្យព័ត៌មាននៅលើវិបសាយ ឬ ហ្វេស ប៊ុករបស់សាលាឱ្យច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសរើស ថាតើអ្នកគួរតែពឹងពាក់អ្នករត់ការដែរឬអត់នោះ។

5. អ្វីៗផ្សេងៗ ដែលអ្នកគួរដឹង
ទីតាំងសាលារៀន ក៏ជារឿងសំខាន់ដែលត្រូវប្រុងប្រយ័ត្នផងដែរ ពីព្រោះ អ្នកត្រូវចំណាយទៅលើការស្នាក់នៅ និងការហូបចុក…ជាដើម។ ប្រសិនបើ តំបន់ដែលអ្នកនៅត្រូវចំណាយច្រើន នោះអ្នកក៏ត្រូវជួបការលំបាកដែរ ក្នុងការស្វែងរកការងារក្រៅម៉ោងធ្វើបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ អំឡុងពេលសិក្សានៅប្រទេសជប៉ុន៕

ប្រភព: bondlingo ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

រឿង 5 យ៉ាង ដែលឪពុកម្តាយមិនគួរធ្វើ ជំនួសកូនៗរបស់ខ្លួន!

ដោយ: ចរិយា 8 AM, Wednesday, 21 Aug, 2019

ជួនកាល ឪពុកម្តាយតែងជួយដល់កូនៗរបស់ខ្លួនច្រើនពេក។ ជាច្បាប់ធម្មជាតិ ឪពុកម្តាយមិនអាចរស់នៅជាមួយនឹងកូនៗរបស់ខ្លួន បានជារៀងរហូតបានទេ។ ភារៈកិច្ចរបស់ឪពុកម្តា...

អាហារទាំង10 ដែលអ្នកមិនអាចញុំាម្តងទៀតបាន ដោយសារតែ ការប្រែប្រួលអាកាសធាតុខ្លាំង នៅលើភពផែនដី!

ដោយ: ភារុន 8 AM, Thursday, 13 Jun, 2019

ការផ្លាស់ប្តូរអាកាសធាតុ ធ្វើឱ្យមនុស្សត្រូវសម្របខ្លួនទៅនឹងស្ថានភាពរស់នៅថ្មី ហើយខណៈពេលស៊ីតុណ្ហភាពកំពុងតែកើនឡើង ក៏បានធ្វើឱ្យកសិករ និងអ្នកស្រាវជ្រាវ កំ...

PLENG សេវាកម្មតន្រ្តីដ៏សំបូរបែប នៅកម្ពុជា

ដោយ: ដួងច័ន្ទ 10 AM, Friday, 08 Mar, 2019

អ្នកស្រឡាញ់តន្រ្តីនៅទូទាំងប្រទេសកម្ពុជានឹងរីករាយកាន់តែខ្លាំងចំពោះការស្តាប់ចម្រៀងសំណព្វចិត្ត ជាមួយនឹងការដាក់ឱ្យដំណើរការកម្មវិធីថ្មី គឺកម្មវិធី Pleng...

វិធីសាស្រ្តល្អបំផុត ធ្វើឱ្យការរស់នៅផ្ទះ កាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 12 AM, Wednesday, 26 Jul, 2017

តើអ្នកតែងគិតថា ការរស់នៅក្នុងផ្ទះ មានភាពស្មុគស្មាញខ្លាំងមែនទេ? សូមសម្តែងនូវភាពស្មោះត្រង់។ យើងទាំងអស់គ្នាតែងជួបប្រទះ នឹងភាពស្មុគស្មាញនៅពេលខ្លះ។ ប៉ុន្...

Tomnerb.Com - YouTube Channel