ចូលចិត្តទំនើប

តោះ! មកស្គាល់ ទម្លាប់ទាំង 5 របស់ស្រ្តីជោគជ័យតែងតែមាន

ដោយ: ភារុន 1 PM, Friday, 15 Feb, 2019

ភាពជោគជ័យមិនមែនជារឿងងាយនោះទេ មិនថាតែបុរសទេ នារីៗយើង ក៏ទទួលបានជោគជ័យក្នុងជីវិតមិនតិចនាក់ផងដែរ ប៉ុន្តែពួកគេក៏មិនមែនបានមក ដោយសំណាងនោះដែរ។ អ្នកត្រូវដឹងថា នៅពីក្រោយភាពជោគជ័យរបស់អ្នកទាំងអស់នោះ គឺត្រូវពឹងផ្អែកទៅលើកត្តាជាច្រើន ដូចជាការតស៊ូ និងខិតខំប្រឹងប្រែងអស់ពីចិត្ត និងកាយ ទៅលើកិច្ចការអ្វីមួយ ដែលខ្លួនប្រាថ្នាចង់បាន។ ថ្ងៃនេះ ទំនើប បានលើកយកនូវទម្លាប់ទាំង 5 របស់ស្រ្តីជោគជ័យ ដែលតែងតែមាន យកមកពិភាក្សា។
1. ពួកគេតែងតែ ដើរតាមក្តីសុបិន្តរបស់ខ្លួនជានិច្ច
ការទទួលបានជោគជ័យ គឺជារឿងដ៏អស្ចារ្យមួយក្នុងជីវិត ដែលជាធម្មតាមិនអាចធ្វើបាន ទៅតាមចិត្តរបស់យើងចង់បាននោះទេ។ សូម្បីតែស្រ្តីដែលទទួលបានជោគជ័យបំផុត ក៏ពួកគេមិនអាចសម្រេចបានពីចំណុច A ដល់ Z ក្នុងពេលមួយយប់ដែរ ដូច្នេះហេតុអ្វីបានជាពួកគេនៅតែព្យាយាមធ្វើ? ដើម្បីសម្រេចបាននូវគោលដៅ ពួកគេតែងមានភាពម៉ឹងម៉ាត់ ទៅលើអ្វីដែលខ្លួនបានកំណត់ទុក និងត្រូវប្តេជ្ញាសម្រេចគោលដៅនោះឱ្យបាន ទោះបីជាទទួលរងការឈឺចាប់យ៉ាងណាក្តី។

2. ពួកគេតែងតែ វិនិយោគទៅលើអនាគតរបស់ខ្លួន
ការវិនិយោគ និងការសន្សំ គឺជាការបង្កើនទំនុកចិត្តលេខមួយរបស់ខ្លួនឯង។ ដូច្នេះ វិនិយោគទៅលើអនាគត គឺមានន័យថាអ្នកកំពុងតែចាប់ផ្តើមបង្កើនការជឿជាក់លើខ្លួនឯងឱ្យកាន់តែរឹងមាំថែមទៀត។

3. ពួកគេ ធំដឹងក្តី និងរីកចម្រើនលូតលាស់ ពីកំហុសរបស់ពួកគេ
ជាការពិត ភាពខុសឆ្គង ជួយជំរុញឱ្យមនុស្សមានប្រាជ្ញា និងផ្តល់ឱកាសឱ្យខ្លួនឯង រកឃើញនូវភាពប៉ិនប្រសប់ ដែលអ្នកមិនធ្លាប់បានដឹង និងបានយកមកប្រើប្រាស់ពីមុនមក។ ដូច្នេះតាមរយៈកំហុសអ្នក នឹងយល់ដឹង ពីអ្វីដែលហៅថាជីវិតរស់នៅក្នុងសង្គមជាក់ស្តែង និងធ្វើឱ្យអ្នកដឹងពីអ្វីដែលខ្លួនចង់បានផងដែរ។ ប្រសិនបើអ្នកធ្លាប់ជួបរឿងអាម៉ាស់ ភាពសោកស្តាយ និងការអាណិតអាសូរខ្លួនឯងនោះ អ្នកនឹងអាចធំដឹងក្តី និងរីកចម្រើនលូតលាស់នូវចំណេះដឹង និងការគិតបន្ថែមទៀត។

4. ពួកគេ តែងតែមានគំនិតវិជ្ជមានជានិច្ច
ការគិតអវិជ្ជមាន គឺជាអ្វីមួយដែលងាយស្រួលធ្វើឱ្យអ្នកធ្លាក់ចូល នៅពេលដែលអ្នកកំពុងប្រឈមនឹងឧបសគ្គ ឬក៏ នៅពេលដែលអ្នកចំណាយពេលយូរជាងការរំពឹងទុក ដើម្បីសម្រេចបាននូវលទ្ធផល ដែលអ្នកចង់បាន។ ប៉ុន្តែសម្រាប់ស្រ្តីទទួលបានជោគជ័យវិញ ពួកគេតែងគិតថាខ្លួនមិននៅម្នាក់ឯងទេ ក្នុងការតស៊ូជំនះឧបសគ្គទាំងអស់នោះ។ ទោះបីជាពួកគេធ្លាប់មានការខកបំណង និងមិនមានភាពសុំាទៅនឹងស្ថានភាពអាប់អួរក្តី ប៉ុន្តែពួកគេក៏មិនអនុញ្ញាតឱ្យខ្លួនធ្លាក់ចូល ទៅក្នុងការគិតអវិជ្ជមាន និងភាពអស់សង្ឈឹមរហូតដល់លែងចង់ធ្វើអ្វីៗផងដែរ។

5. ពួកគេ តែងមានសេរីភាពក្នុងភាពភ័យខ្លាច
ភាពភ័យខ្លាច គឺផ្តល់ឱ្យអ្នកនូវភាពរង្គោះរង្គើគ្រប់បែបយ៉ាងមែនទេ? ពាក្យបីម៉ាត់នេះ មិនគួរត្រូវបានប៉ាន់ប្រមាណឡើយព្រោះថាវាអាចឈរនៅចន្លោះខ្លួនអ្នក និងភាពជោគជ័យរបស់អ្នក។ នេះហើយជាមូលហេតុ ដែលអ្នកគួរតែមានសេរីភាពក្នុងភាពភ័យខ្លាចរបស់ខ្លួន។ សម្រាប់ស្រ្តីជោគជ័យ តែងយល់ថា ភាពភ័យខ្លាច គឺជាយន្តការ វិវត្តន៍ធម្មតា ដែលមនុស្សយើងបានបង្កើតឡើង ដើម្បីរក្សាខ្លួនឱ្យមានសុវត្ថិភាព ម្យ៉ាងទៀតវាក៏ជារឿងសំខាន់ ដែលអនុញ្ញាតឱ្យពួកគេបំបែកស្ថានភាពគ្រោះថ្នាក់ ដោយផ្អែកលើចំណេះដឹង ព្រមទាំងអាចជួយស្ថាបនាបញ្ញាស្មារតី ឱ្យមានភាពរឹងមាំជាងមុនថែមទៀត។

ប្រភព: stylesalute ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ម៉ូដជណ្តើរ សម្រាប់គេហដ្ឋាន ទាន់សម័យ

ដោយ: ដួងច័ន្ទ 9 PM, Thursday, 10 Aug, 2017

ជណ្តើរមានតួនាទី តភ្ជាប់ពីជាន់មួយទៅជាន់មួយ នៅក្នុងគេហដ្ឋាន ឬអគារ។ ជណ្តើរត្រូវបានប្រើប្រាស់តាំងពីបូរាណកាល និងបានបន្តមានវត្តមានរហូតដល់បច្ចុប្បន្ន។ សព្...

អាវយឺត Cosmetologist

ដោយ: ចរិយា 10 PM, Saturday, 03 Dec, 2016

អាវយឺត ជាប្រភេទអាវពេញនិយម សម្រាប់មនុស្សគ្រប់វ័យ។ ចំណុចទាក់ទាញរបស់អាវយឺត គឺងាយស្រួលពាក់ នេះជាចំណុច ដែលអតិថិជនចូលចិត្ត។ អ្នកឌីហ្សាញអាវ ពិតជាសប្បាយចិត...

The rock បានសម្តែងជាតួឯក នៅក្នុងរឿង The Jason Directive

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

គម្រោងការផលិតខ្សែភាពយន្ត ដែលមានសាច់រឿងចេញមកពី រឿងប្រលោមលោក The Jason Directive បានទំនាក់​ទំនង​ឱ្យតារាសម្តែងសាច់ដុំធំៗ ឌឹ រ៉ក់ (Dwayne Johnson) មករួ...

រថភ្លើងស៊េរីទំនើបចំនួន 3 គ្រឿងសម្រាប់បើកបរមកកាន់អាកាសយានដ្ឋាន បានមកដល់ប្រទេសកម្ពុជាហើយ

ដោយ: ភារុន 10 AM, Sunday, 13 Jan, 2019

យោងតាមរយៈទំព័រហ្វេសប៊ុករបស់លោក Ramady Moun បានឱ្យដឹងថា រថភ្លើងTramway ស៊េរីទំនើប 3គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញពីប្រទេសម៉ិក...

Tomnerb.Com - YouTube Channel