ចូលចិត្តទំនើប

រឿង 5 យ៉ាង ដែលឪពុកម្តាយមិនគួរធ្វើ ជំនួសកូនៗរបស់ខ្លួន!

ដោយ: ចរិយា 8 AM, Wednesday, 21 Aug, 2019

ជួនកាល ឪពុកម្តាយតែងជួយដល់កូនៗរបស់ខ្លួនច្រើនពេក។ ជាច្បាប់ធម្មជាតិ ឪពុកម្តាយមិនអាចរស់នៅជាមួយនឹងកូនៗរបស់ខ្លួន បានជារៀងរហូតបានទេ។ ភារៈកិច្ចរបស់ឪពុកម្តាយ គឺត្រូវជួយកូនៗឱ្យធំរីកលូតលាស់ល្អទាំងរាងកាយផង និងធ្វើឱ្យពួកគេទទួលបទពិសោធន៍ផ្ទាល់ខ្លួន អំពីការរស់នៅក្នុងសង្គមជាក់ស្តែងផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំរឿងរ៉ាវ 10យ៉ាង ដែលឪពុកម្តាយគ្រប់រូប មិនគួរធ្វើជំនួសកូនៗរបស់ខ្លួនឡើយ។
1. ឆ្លើយតប ជំនួសកូន
ប្រសិនបើ អ្នកដើរនៅតាមផ្លូវ ហើយបានជួបអ្នកស្គាល់ ហើយពួកគេសួរទៅកាន់កូនរបស់អ្នកថា «តើអ្នកឈ្មោះអ្វី?» អ្នកបានឆ្លើយតបទៅកាន់ពួកគេ ជំនួសកូនរបស់អ្នក គឺជាគំនិតមិនល្អនោះទេ ពីព្រោះនេះនឹងធ្វើឱ្យកូនរបស់អ្នក មិនអាចនិយាយឈ្មោះខ្លួនឯងបានត្រឹមត្រូវ ទោះបីជាខ្លួនគេមានវ័យកាន់តែធំគ្រប់គ្រាន់ ដែលអាចឆ្លើយតបទៅនឹងសំនួរនេះបានក៏ដោយ។

2. ធ្វើខ្លួនដូចជាមិត្តរបស់កូនៗ
ឪពុកម្តាយមួយចំនួន ព្យាយាមធ្វើខ្លួនដូចជាមិត្តភក្តិរបស់កូន ដោយពួកគេគិតថា មិនចង់ឱ្យកូនៗរបស់ខ្លួនមានអាថ៌កំបាំងណាមួយជាមួយពួកគេនោះទេ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក៏ឪពុកម្តាយមានតួនាទីខុសគ្នាដាច់ស្រឡះពីមិត្តភក្តិរបស់កូនដែរ ពីព្រោះឪពុកម្តាយយកចិត្តទុកដាក់ខ្ពស់មកលើកូន ហើយក៏ជាអ្នកដែលស្រឡាញ់កូនខ្លាំងបំផុតផងដែរ។ ដូច្នេះ អ្នកមិនចាំបាច់ត្រូវព្យាយាមធ្វើជាដូចជាមិត្តភក្តិរបស់ពួកគេឡើយ។

3. បំណងប្រាថ្នា ប្រឆាំងនឹងតម្រូវការ
ឪពុកម្តាយតែងបង្ខំកូនៗរបស់ខ្លួនឱ្យជ្រើសរើសវត្ថុទៅតាមតម្រូវការ មិនមែនទៅតាមបំណងរបស់ខ្លួនចង់បាននោះទេ។ ការបង្ខំកូនឱ្យរើសអ្វីមួយ ដែលជាតម្រូវការជាជាងបំណងប្រាថ្នារបស់ពួកគេ នឹងធ្វើឱ្យពួកគេមានប្រតិកម្មអវិជ្ជមានជាមួយនឹងឪពុកម្តាយ។ ដូច្នេះប្រសិនបើអ្នកចង់បង្រៀនកូនអំពីទម្លាប់ល្អ ក្នុងការជ្រើសរើសវត្ថុទៅតាមតម្រូវការ អ្នកមិនគួរបង្ខំលើពួកគេឡើយ អ្នកគួរព្យាយាមពន្យល់ពួកគេបន្តិចម្តងៗ រហូតដល់ពួកគេយល់ពីសារៈសំខាន់រវាងការចង់បាន និងតម្រូវការ។

4. ជួយ ដល់កូនៗច្រើនជ្រុលពេក
ក្មេងមានអាយុ 2-3ឆ្នាំ អាចដោះសម្លៀកបំពាក់របស់ខ្លួនឯងបានហើយ ដូច្នេះ អ្នកមិនគួរជួយដោះឱ្យពួកគេទេ ម្យ៉ាងទៀតនៅអាយុប៉ុននេះ កុមារចាប់ផ្តើមចង់ធ្វើអ្វីៗដោយខ្លួនឯង ដោយមិនចង់ឱ្យឪពុកម្តាយជួយ។ ការជួយដល់ពួកគេគ្រប់រឿង គឺជាគំនិតមិនល្អទេ នៅពេលពួកគេពេញវ័យ ពួកគេនៅតែពឹងពាក់លើឪពុកម្តាយជានិច្ច។

5. ជ្រើសរើសចំណង់ចំណូលចិត្តអ្វីមួយ ជំនួសកូនៗ
ជាញឹកញាប់ ឪពុកម្តាយព្យាយាមបង្ខំកូនរបស់ខ្លួនឱ្យធ្វើនេះ ធ្វើនោះ ទៅតាមអ្វីដែលខ្លួនចង់បាន ឧទាហរណ៍៖ ឪពុកម្តាយជ្រើសរើសម៉ូតសម្លៀកបំពាក់ឱ្យកូនស្លៀកពាក់ ឬក៏ជ្រើសរើសសៀវភៅបែបនេះឱ្យកូនអាន…ជាដើម។ ដូច្នេះ ឪពុកម្តាយគួរពិភាក្សាជាមួយនឹងកូនៗរបស់ខ្លួនសិន មុននឹងសម្រេចចិត្តឱ្យពួកគេធ្វើអ្វីមួយ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់ ក្នុងខែមីនាខាងមុខនេះ

ដោយ: ទំនើប 9 AM, Thursday, 17 Jan, 2019

ភ្នំពេញ: ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បាន​អះអាងថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី...

គំនិតតុបតែងបន្ទប់គេង ស្តែងពីចរិកលក្ខណៈរបស់អ្នក

ដោយ: ដួងច័ន្ទ 10 PM, Friday, 10 Nov, 2017

បន្ទប់គេង បន្ទប់ឯកជនមួយដែលប្រើប្រាស់ សម្រាប់តែអ្នកម្នាក់គត់។ ការតុបតែងនានានៅក្នុងបន្ទប់ គេងតែងរំលេចចេញពីគំនិតផ្ទាល់ខ្លួនរបស់ម្ចាស់បន្ទប់ និងរំលេចពី...

ខ្សែភាពយន្ត វាយតប់ក្បាច់ គុងហ៊្វូ “Ip Man” វគ្គ 3 កំពុងតែថតហើយ

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

អ្នកនិយមទស្សនា ខ្សែភាពយន្តវាយតប់ក្បាច់ គុងហ៊្វូ ឬអ្នកដែលចូលចិត្តមើលកុន វាយតប់របស់ “ជឹង ជឺ តាន់” (Yen Ji dan) ឬ Donnie Yen តារាគុងហ៊្វូជ...

ភាពយន្តដែលអ្នករង់ចាំ រឿង ទេសចរណ៍ឋាននរក របស់ កញ្ញា ឈិត សុវណ្ណបញ្ញា ចាក់បញ្ចាំងហើយ!

ដោយ: ស៊ីវងីម 12 AM, Thursday, 29 Sep, 2016

ក្រោយពីធ្វើការផលិតរយៈពេល ប្រមាណជាជាងមួយឆ្នាំទីបំផុត ភាពយន្តរឿង ទេសចរណ៍ឋាននរក ដែលជាការសម្តែងដំបូងរបស់កញ្ញា ឈិត សុវណ្ណបញ្ញា នឹងធ្វើការចាក់បញ្ចាំង នៅរ...

Tomnerb.Com - YouTube Channel