ចូលចិត្តទំនើប

5 តិចនិច ដើម្បីរៀបចំផ្ទះបាយ ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

ដើម្បីជួយអ្នកទទួលបាន ការតុបតែងផ្ទះបាយដ៏ស្រស់ស្អាត ថ្ងៃនេះ ទំនើប នឹងចែករំលែកជាមួយអ្នក នូវតិចនិច 5 ចំណុច សម្រាប់ការតុបតែង ក្នុងបន្ទប់ផ្ទះបាយរបស់អ្នក។

  • កុំដាក់ឡាបូ នៅពីមុខបង្អួច

ជាទូទៅ មនុស្សភាគច្រើនតែងរៀបចំដាក់ឡាបូលាងដៃ ឬលាងចាននៅពីមុខបង្អួច ប៉ុន្តែបើអ្នកគិតឱ្យ បានល្អិតល្អន់ វាគ្មានន័យអ្វីទៀតទេ។ អ្នកប្រហែលជាមានម៉ាស៊ីនលាងចាន ដូច្នេះអ្នកនឹងមិនត្រូវការ ឈរនៅពីមុខឡាបូលាងចាន ដែលនៅទល់មុខនឹងបង្អួច ដែលជាធម្មតាវាជាចំណុចផ្តល់នូវទេសភាពខាងក្រៅផ្ទះរបស់អ្នក។ អ្នកជំនាញណែនាំឱ្យអ្នកទុកបង្អួច នៅចន្លោះរវាងឡាបូលាងដៃ និងចង្រ្កាន ដែលជាកន្លែងអ្នកត្រូវចំណាយពេលយូរជាងគេ នៅក្នុងផ្ទះបាយ។

Create-The-Perfect-Kitchen-Interior-Design-Tomnerb-03

  • យកចិត្តទុកដាក់លើផ្ទៃខាងលើ និងផ្តោតលើចំណុចសំខាន់ជាងគេ

ផ្នែកដែលងាយនឹងមើលឃើញជាងគេ នៅក្នុងផ្ទះបាយ គឺផ្នែកខាងលើនៃខ្នោះចង្ក្រាន ឬទូរផ្ទះបាយ។ ផ្ទៃរាបស្មើផ្នែកខាងលើខ្នោះចង្រ្កាន ឬទូរផ្ទះបាយ ជាកន្លែងដែលនៅលេចធ្លោជាងគេ ដូច្នេះហើយវាគឺជាផ្នែក ដែលទាក់ទាញក្រសែភ្នែកបានលឿនជាងគេ។ អ្នកជំនាញណែនាំឱ្យអ្នកប្រើប្រាស់ផលិតផល Corian ព្រោះវាអាចបង្កើតចេញជាច្រើនទម្រង់ តាមដែលអ្នកចង់បាន វាគ្មានស្នាម មិនងាយប្រេះបែក ហើយវាមានពណ៌ជាច្រើនជម្រើសទៀតផង។

Create-The-Perfect-Kitchen-Interior-Design-Tomnerb-01

  • កុំធ្វេសប្រហែលើជញ្ជាំង ពីក្រោយចង្រ្កាន

បើសិនជាវាមិនស៊ីគ្នា ជាមួយទូរចង្រ្កានរបស់អ្នកទេ អ្នកអាចកែខៃវាបាន។ ប្រើប្រាស់អ្វីដែលប្លែក និងងាយស្រួល ដូចជាពណ៌ក្រឡាឆ្នូតៗជាដើម។ កុំភ័យខ្លាចក្នុងការសាកល្បង និងប្រើប្រាស់ការ៉ូដែលមានពណ៌ និងរូបខុសៗគ្នា ជាពិសេសបើសិនជាអ្នកចង់ផ្គូផ្គង ជាមួយពណ៌លើជញ្ជាំង។

Create-The-Perfect-Kitchen-Interior-Design-Tomnerb-04

  • ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយអ្វីដែលអ្នកប្រើប្រាស់ ឬចូលចិត្ត

បើសិនជាមានវត្ថុអ្វីមួយដែលអ្នកមិនប្រើប្រាស់ ឬមិនត្រូវការវា ដូច្នេះឱ្យគួរទុកវាឱ្យឆ្ងាយពីដៃ។ នៅពេលផ្ទះបាយរបស់អ្នកមានសណ្តាប់ធ្នាប់ ជាមួយនឹងការរៀបចំវត្ថុ ឬសម្ភារៈដែលអ្នកត្រូវការប្រើប្រាស់ ឬចូលចិត្ត នៅក្បែរៗខ្លួនអ្នក នឹងធ្វើឱ្យអ្នកកាន់តែរីករាយជាមួយការចម្អិនអាហារ.

Create-The-Perfect-Kitchen-Interior-Design-Tomnerb-06

  • កុំមើលរំលងអំពូលភ្លើង នៅក្នុងផ្ទះបាយ

ប្រើប្រាស់អ្វីដែលប្លែក ប្រើប្រាស់អ្វីដែលលេចធ្លោ។ បន្ថែមសម្រស់បែបទាន់សម័យជាមួយចង្កៀងព្យួរ លើពិដានដ៏ស្រស់ស្អាត។ ការបន្ថែមអំពូលភ្លើង ឬចង្កៀងបំភ្លឺដែលមានក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាត នឹងធ្វើឱ្យផ្ទះបាយរបស់អ្នកកាន់តែស្រស់ស្អាត និងទាក់ទាញ។ វាជួយបន្ថែមអារម្មណ៍ល្អៗ សម្រាប់ការចម្អិនអាហារដល់អ្នក។

Create-The-Perfect-Kitchen-Interior-Design-Tomnerb-05

ប្រភព: ModernHomeDecor ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តាមពិតស្រីស្អាត សាន ស្រីឡៃ មានស្វាមីរួចហេីយ!

ដោយ: ម៉ូនី 12 PM, Sunday, 26 Jun, 2016

នាពេលថ្មីៗនេះកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី2 ទើបនឹងបានបញ្ចប់ ដោយគេអាចរកឃើញអ្នកដែលមានសំឡេងល្អពិតក្នុងការកាន់ពាន នោះគឺ...

អ្នកសិល្បៈផ្នែកគំនូរជនជាតិជប៉ុនមួយរូប បានធ្វើការផ្លាស់ប្តូរដុំថ្ម ទៅជារូបសត្វដ៏រស់រវើក ដែលអ្នកអាចរក្សាទុកក្នុងដៃបាន!!!

ដោយ: ភារុន 9 AM, Wednesday, 10 Jul, 2019

ភាពស្រស់ស្អាត គឺស្ថិតនៅជុំវិញខ្លួនយើងជានិច្ច សូម្បីតែអ្វីដែលយើងមិនរំពឹងទុក ដូចជាវាស្ថិតនៅក្រោមជើង…ជាដើម។ ហើយសម្រាប់វិចិត្រករជនជាតិជប៉ុន អ្នកន...

ភ្ញាក់ផ្អើល! Bella ចេញមុខបកស្រាយ ក្រោយ Weir បង្ហើបថា 2ឆ្នាំទៀតនឹងរៀបការ!

ដោយ: ភារុន 9 AM, Wednesday, 23 Jan, 2019

អំឡុងពេលចូលរួមកម្មវិធីមួយ កាលពីពេលថ្មីៗនេះ តារាសម្ដែង Bella Ranee ត្រូវបានក្រុមអ្នកសារព័ត៌មានចោមរោមសួរទាក់ទងនឹងសម្ដីដែលលោក Weir Sukollawat បាននិយាយ...

ហ្វ្រ៊ីមែន តារាចំណាស់ ដែលមានអ្នកស្រឡាញ់ច្រើន លំដាប់លេខ 1

ដោយ: ដាលីស 12 PM, Wednesday, 10 Jun, 2015

បើសិនជាសួរថា តើនរណាជាតារាសម្តែង ដែលមានបទពិសោធន៍ខ្ពស់ និងមានថ្វីដៃសម្តែងល្អបំផុតនោះ ឈ្មោះរបស់ ម័រហ្គេន ហ្វ្រ៊ីមែន (Morgan Freeman) តារាសម្តែងជំនាន់ច...

Tomnerb.Com - YouTube Channel