ចូលចិត្តទំនើប

រថភ្លើងស៊េរីទំនើបចំនួន 3 គ្រឿងសម្រាប់បើកបរមកកាន់អាកាសយានដ្ឋាន បានមកដល់ប្រទេសកម្ពុជាហើយ

ដោយ: ភារុន 10 AM, Sunday, 13 Jan, 2019

យោងតាមរយៈទំព័រហ្វេសប៊ុករបស់លោក Ramady Moun បានឱ្យដឹងថា រថភ្លើងTramway ស៊េរីទំនើប 3គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញពីប្រទេសម៉ិកស៊ីកូ នាថ្ងៃទី០8 ខែមករា ឆ្នាំ2019 នឹងត្រូវបានដឹកតាមកប៉ាល់មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ កាលពីថ្ងៃទី09 ខែមករានេះ។ រថភ្លើងធុនស្រាលស៊េរីទំនើបទាំង 3គ្រឿងនេះ នឹងប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះមកកាន់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។ លក្ខណៈពិសេសរបស់រថភ្លើង Tramway ថ្មីនេះរួមមាន៖ វាមានក្បាលម៉ាស៊ីនចំនួនពីរ គឺមុខមួយ និងក្រោយមួយ ហើយមានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើបទាំងទ្វារស្វ័យប្រវត្តិ, ជណ្តើរ, កៅអី, ម៉ាស៊ីនត្រជាក់, បន្ទប់ទឹក, កន្លែងដាក់អីវ៉ាន់, ប្រព័ន្ធ WiFi, ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ ព្រមទាំងអាចរត់បានល្បឿនលឿនដោយចំណាយពេលត្រឹមតែ 25នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គួររំលឹកដែរថា ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ កាលពីថ្ងៃអង្គារ ទី10 ខែមេសា ឆ្នាំ2018 កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងក្រុមហ៊ុន Royal Railway បានដាក់ឱ្យដំណើរការ រថភ្លើងធុនស្រាល ដែលដឹកអ្នកដំណើរពីស្ថានីយនៅក្នុងសង្កាត់ស្រះចក មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាទូទៅក្នុងមួយថ្ងៃ រថភ្លើងនេះរត់បានជាមធ្យម 20ជើង។ រថភ្លើងធុនស្រាលនេះ ក៏ត្រូវបានក្រុមហ៊ុន Royal Railway បញ្ជាទិញពីប្រទេសម៉ិចស៊ីកូផងដែរ គឺមានតម្លៃ 2លានដុល្លារក្នុងមួយគ្រឿង។ ចំណែកឯខ្សែរថភ្លើងពីស្ថានីយភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញគឺមានប្រវែង 10គីឡូម៉ែត្រ ដែលត្រូវបានដាក់ឲ្យ ដំណើរការកាលពីព្រឹកថ្ងៃទី10 ខែមេសា ឆ្នាំ2018។ ដោយឡែកចំពោះរថភ្លើង Tramway ស៊េរីទំនើបទាំង3គ្រឿងនេះ ក៏នឹងដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រភព: tomnerb ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ការតុបតែងបន្ទប់ ១៧ម៉ូត សម្រាប់អ្នកឈ្លក់វង្វេងនឹងសៀវភៅ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 15 Mar, 2017

អ្នកជាមនុស្សងប់ងល់ នឹងការអានសៀវភៅ ដែលមែនទេ? នៅពេលអានសៀវភៅ យើងត្រូវការបរិយាកាស ស្ងប់ស្ងាត់ គ្មានការរំខាន ដែលជួយឱ្យយើងអានប្រមូលអារម្មណ៍ អានសៀវភៅបានមូ...

Donny Yen វាយកែងដាក់ Mike Tyson បាក់ម្រាមដៃ

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

ក្បាច់ប្រដាល់សកល ប៉ះក្បាច់ប្រដាល់ចិន យ៉ុង ឈុន ធ្វើឱ្យ ម៉ៃខ៍ ថៃសុន អតីតជើងឯកប្រដាល់សកល​ ទម្ងន់យក្ស​ដែល​ងាក​មកប្រឹងប្រែង ខាងការសម្តែងភាពយន្តវិញនោះ ទទ...

វត្ថុ 9 ប្រភេទ ដែលគ្មានប្រយោជន៍ និងមានតម្លៃខ្ពស់កប់ពពក ដែលមានន័យសម្រាប់តែអ្នកមានទ្រព្យស្តុកស្តម្ភ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 11 May, 2017

យើងគ្រប់គ្នាតែងតែមានចម្ងល់ថា តើវានឹងទៅជាយ៉ាងណា នៅពេលយើងមានលុយរាប់មិនអស់ តែ មួយប៉ព្រិចភ្នែក ប៉ុន្តែបើសិនជាអ្នកមានលុយទាំងនោះ សម្រាប់ចាយរយៈពេលវែង។ មិន...

តិចនិច តុបតែង គេហដ្ឋាន

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

តើអ្នកកំពុងស្វែងរកគំនិតថ្មីៗ សម្រាប់ការតុបតែងគេហដ្ឋានមែនទេ? ទំនើប នឹងផ្តល់ជូនអ្នកនូវអ្វីដែលអ្នកចង់បាន ជាគំនិតតុបតែងបន្ថែមនូវបរិយាកាសស្រស់ស្រាយ ពោរព...

Tomnerb.Com - YouTube Channel