ចូលចិត្តទំនើប

18 ចំណុច ដែលយើងធ្វើខុស ជារៀងរាល់ថ្ងៃ

ដោយ: ដួងច័ន្ទ 10 PM, Saturday, 08 Jul, 2017

ជាទូទៅ រាល់ទង្វើដែលយើងធ្វើជាប្រចាំថ្ងៃ គឺស្តែងចេញដោយស្វ័យប្រវត្តិ ពីទម្លាប់របស់មនុស្សម្នាក់ៗ ដោយពុំបានគិតថាតើ យើងអាចពង្រឹង ឬ បង្កើនប្រសិទ្ធភាព សកម្មភាពប្រចាំថ្ងៃរបស់យើងឡើយ។ ដូច្នេះហើយបានជា ទំនើប បានស្វែងរកឃើញអត្ថបទមួយ ដែលបង្ហាញពីគន្លឹះនៃការអនុវត្តសកម្មភាពប្រចាំថ្ងៃ ដើម្បីសន្សំសំចៃពេលវេលា។ តោះ! ទៅស្វែងយល់ទាំងអស់គ្នា!

បង្កើនល្បឿន នៃការបញ្ចូលថាមពលថ្ម

ទូរសព្ទ Smartphone របស់អ្នកនឹងប្រើប្រាស់ពេលវេលា បញ្ចូលថាមពលថ្មកាន់តែខ្លី បើសិនជាអ្នក ប្រើប្រាស់មុខងារ Flight Mode។

 Your-Daily-Misstake-Tomnerb-01

ការជ្រើសរើស ម្សៅទ្រនាប់

នៅធ្វើការជ្រើសរើសម្សៅទ្រនាប់ (Foundation) អ្នកត្រូវសាកល្បងពណ៌ នៅលើស្បែក ក របស់អ្នក ប្រសើរជាងសាកល្បង នៅលើផ្ទៃមុខ ឬ ក ដៃ របស់អ្នក។

 Your-Daily-Misstake-Tomnerb-02

រៀបចំកូនសោរ

ការធ្វើបែបនេះ អ្នកនឹងមិនមានការភ័ន្តច្រឡំ លើកូនសោរដែលមានរូបរាងស្រដៀងគ្នា។ អ្នកអាចលាបពណ៌កូនសោរនិមួយៗ ជាពណ៌ផ្សេងៗគ្នា ដោយប្រើប្រាស់ថ្នាំលាបក្រចក។

Your-Daily-Misstake-Tomnerb-03 

ការបកសម្បកពងទា

ដើម្បីបកសម្បកពងទាស្ងោរ ដោយងាយស្រួល និងមានស្នាមបន្តិចបន្តួច អ្នកត្រូវដាក់ Baking Soda មួយស្លាបព្រាកាហ្វេទៅក្នុងទឹក មុនពេលទឹកពុះ។

 Your-Daily-Misstake-Tomnerb-04

អ៊ុតសម្លៀកបំពាក់ ដោយគ្មានឆ្នាំងអ៊ុត

បើសិនជាអ្នកមិនចូលចិត្ត ការអ៊ុតសម្លៀកបំពាក់ទេ អ្នកប្រហែលជាចង់សាកល្បងតិចនិចតូចមួយនេះ។ អ្នកត្រូវដាក់សម្លៀកបំពាក់ ទៅក្នុងម៉ាស៊ីនសម្ងួត ជាមួយនឹងដុំទឹកកកបីដុំ និងបើកវាដំណើរការ រយៈពេល 15 នាទី។ ចំហាយដែលបង្កើតឡើង ពីដំណើរការសម្ងួត នឹងលុបបំបាត់ស្នាមជ្រួញលើសាច់ក្រណាត់។ អ្នកត្រូវចងចាំថា កុំដាក់សម្លៀកបំពាក់ច្រើនពេក ក្នុងពេលតែមួយ។

Your-Daily-Misstake-Tomnerb-05

ការងូតទឹក

ការប្រើប្រាស់ជែល ឬ សាប៊ូដុសខ្លួនច្រើនពេក នឹងជម្រុះជាតិខ្លាញ់លើស្បែក ដែលជាតម្រូវការចាំបាច់របស់ស្បែក។ ក្រៅពីធ្វើឱ្យស្បែករបស់អ្នករមាស់ហើយ វានឹងធ្វើឱ្យស្បែកអ្នកស្ងួត ដែលងាយនឹងបង្កបញ្ហារោគស្បែកនានា ដូចជា ជម្ងឺត្រអក ឬរលាករោលជាដើម។ ដូច្នេះអ្នកគួរកាត់បន្ថយបរិមាណ នៃការប្រើប្រាស់សាប៊ូដុសខ្លួន។

ការពារទូរសព្ទ ពីសំណើម

ដើម្បីការពារទូរសព្ទរបស់អ្នកពីទឹក និងសំណើម នៅពេលអ្នកទៅលេងសមុទ្រ ឬ ងូតទឹក អ្នកគ្រាន់តែប្រើថង់ផ្លាស្ទិចបិទមាត់ជិតជាការស្រេច។

Your-Daily-Misstake-Tomnerb-07 

ការប្រើប្រាស់ Legs នៅលើកុំព្យូទ័រ

ជើងបន្ថែមពីរនៅផ្នែកខាងក្រោមនៃក្តារ Keyboard បង្កើតឡើងដើម្បីជួយអ្នកឱ្យមើលឃើញតួអក្សរ កាន់តែច្បាស់។ ប៉ុន្តែបើសិនជាអ្នកប្រើប្រាស់ប៊ូតុង អក្សរបានស្ទាត់ដោយពុំចាំបាច់មើល យើងសូមណែនាំអ្នកគួរកុំប្រើជើងទម្រទាំងពីរនេះអី ព្រោះវាអាចធ្វើឱ្យ ក ដៃរបស់អ្នកចុករោយ ស្រពន់។ល។

Your-Daily-Misstake-Tomnerb-08 

កែច្នៃប្រើដបផ្លាស្ទិចចាស់ៗ

ជាមួយនឹងជំនួយពី ក ដប និងគម្រប នៃដបផ្លាស្ទិចធម្មតា អ្នកអាចប្រើប្រាស់វាសម្រាប់បិទមាត់ថង់ វេចខ្ចប់ម្ហូបអាហារ ដែលងាយនឹងស្ងួតលឿន។

Your-Daily-Misstake-Tomnerb-09 

ការប្រើប្រាស់ដង្កៀបសក់

ដង្កៀបគាបសក់គួរត្រូវបានប្រើប្រាស់ ដោយផ្នែករួញអង្កាញ់ ត្រូវត្រឡប់មុខចុះក្រោម។ ធ្វើបែបនេះនឹងជួយឱ្យអ្នកធ្វើម៉ូតសក់បានកាន់តែងាយស្រួល។

Your-Daily-Misstake-Tomnerb-019 

លាងសម្អាតស្នាមក្រែម

ស្រ្ពៃបាញ់សក់ធម្មតា អាចជួយលាងសម្អាតស្នាមក្រែម នៅលើសម្លៀកបំពាក់បាន។ អ្នកគ្រាន់តែ បាញ់ស្ព្រៃលើស្នាមប្រឡាក់ ហើយទុកវាចោល 10 នាទី។ បន្ទាប់មកដុសវាជាមួយអេប៉ុងសើម ហើយ អ្នកអាចដាក់វាចូលក្នុងម៉ាស៊ីនបោកគក់។

Your-Daily-Misstake-Tomnerb-010 

ធ្វើឱ្យភេសជ្ជៈត្រជាក់ នៅក្នុងកម្តៅ

បញ្ចូលទឹកក្នុងចានគោមធំមួយ លាយជាមួយទឹកកក ក្នុងល្បាយស្មើគ្នា 1:1 បន្ទាប់មកបន្ថែមអំបិល (ចំនួន2 ស្លាបព្រា ក្នុងទឹកមួយលីត្រ)។ អ្នកអាចដាក់ដបភេសជ្ជក្នុងទឹក នោះវានឹងហ៊ុំព័ទ្ធដោយទឹកកក និងទឹក។ ក្នុងពេល 2 នាទី ភេសជ្ជៈនោះនឹងចុះកម្តៅបានពី 8-10 ដឺក្រេ។

Your-Daily-Misstake-Tomnerb-011 

ការកម្តៅម្ហូបអាហារ

នៅពេលធ្វើការកម្តៅម្ហូបអាហារនៅក្នុង Microwave អ្នកគួរដាក់ម្ហូបទៅក្នុងចាន ក្នុងរាងជារង្វង់។ នោះម្ហូបអាហារបស់អ្នក នឹងក្តៅឡើងវិញ។

Your-Daily-Misstake-Tomnerb-012 

សិល្បីនៃការក្លែងបន្លំ

បើសិនជាអ្នកមិនចង់ ឱ្យនរណាម្នាក់មើលឃើញ ឬអានដាច់តួអក្សររបស់អ្នក អ្នកត្រូវសរសេរពាក្យអ្វីមួយពីលើតួអក្សរទាំងនោះ។

Your-Daily-Misstake-Tomnerb-014 

ការកាពារប្រឆាំង នឹងសត្វល្អិត

ក្រដាសខ្ចប់នំ Cupcake គឺជាគន្លឹះមួយ ក្នុងការការពារភេសជ្ជៈរបស់អ្នក ឱ្យមានសុវត្ថិភាពពីហ្វូងសត្វល្អិត។

Your-Daily-Misstake-Tomnerb-015 

វិធីល្អបំផុត ក្នុងការទុកការ៉េម

បើសិនជាអ្នកចង់ឱ្យការ៉េម នៅរក្សាភាពទន់ ទោះបីវាត្រូវបានដាក់ក្នុងកន្លែងបង្កកក្តី។ អ្នកគ្រាន់តែទុកវានៅក្នុងថង់ផ្លាស្ទិច បិទមាត់ជិតជាការស្រេច។

Your-Daily-Misstake-Tomnerb-016 

បញ្ឈប់ការជំពាក់ខ្សែកាស

អ្នកអាចប្រើប្រាស់ជំរៀកផ្លាស្ទិច ដែលប្រើប្រាស់សម្រាប់វេចខ្ចប់នំប៉័ង ដើម្បីការពារការជាប់ជំពាក់ខ្សែ កាសរបស់អ្នក។

Your-Daily-Misstake-Tomnerb-017 

រៀបចំសម្ភារៈ ពីក្រោមឡាបូលាងដៃ

អ្នកអាចរៀបចំទីតាំង នៅក្រោមឡាបូលាងដៃ ឱ្យមានរបៀបរៀបរយ និងសន្សំសំចៃទីតាំង ដោយប្រើប្រាស់ដងតូចមួយ។ អ្នកអាចព្យួរសម្ភារៈលាងសម្អាតមួយចំនួន ដូចជាស្ព្រៃបាញ់ និងវត្ថុធាតុរាវដទៃទៀតនៅលើដងតូចនោះ និងអាចសេសសល់ទីតាំងទំនេរ សម្រាប់ដាក់សម្ភារៈផ្សេងទៀត។

Your-Daily-Misstake-Tomnerb-018

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

វិធីសាស្រ្ត 4យ៉ាង កាត់បន្ថយភាពស្មុគស្មាញ ក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

គេហដ្ឋានរបស់យើងគ្រប់រូប ជាទីកន្លែងដ៏ពិសិដ្ឋ និងជាកន្លែងដែលមិនគួរមានភាពស្មុគស្មាញ សម្រាប់អ្នក និងគ្រួសារអ្នក។ បន្ទប់និមួយៗនៅក្នុងគេហដ្ឋាន គួរតែពោរពេ...

Jessica Jung ត្រឡប់មកកាន់ KPOP វិញហើយ!

ដោយ: ម៉ូនី 2 PM, Tuesday, 17 May, 2016

បន្ទាប់ពីការចាកចេញជិត 2ឆ្នាំនៅលើវិថីសិល្បៈ ពីក្រុមតារាស្រី Girl’s Generation នៅពេល Jessica  បាន​ត្រឡប់មកវិញជាមួយនឹង​ផលិតកម្មថ្មី Coridel Ente...

ជម្រើសទឹកអប់ បុរសទាំង 7

ដោយ: ដួងច័ន្ទ 11 PM, Thursday, 19 Oct, 2017

នៅរដូវក្តៅ កម្តៅកើនឡើងខ្លាំង ធ្វើឱ្យអ្នកបែកញើសកាន់តែខ្លាំង ដែលបណ្តាលឱ្យរាងកាយរបស់អ្នក សាយភាពក្លិនមិនល្អ ជាពិសេសចំពោះសុភាពបុរស។ បន្ទាប់ពីលាងសម្អាតខ្...

ហេតុផលដ៏មានឥទ្ធិពល 6 យ៉ាងដែលបង្ហាញថាការស្រែកដាក់កូន សម្រាប់ចំណាត់ថ្នាក់របស់គេ គឺមិនអាចជួយអ្វីបានឡើយ!

ដោយ: ចរិយា 9 AM, Friday, 09 Aug, 2019

ឪពុកម្តាយគួរតែស្វែងរកវិធីសាស្រ្តអប់រំកូនដ៏មានប្រសិទ្ធភាព ដើម្បីធ្វើឱ្យពួកគេបានពិន្ទុល្អនៅសាលារៀន មិនមែនប្រើវិធីស្រែកថាឱ្យកូន នៅពេលដឹងថាពួកគេទទួលបាន...

Tomnerb.Com - YouTube Channel