ចូលចិត្តទំនើប

រូបថត 17 សន្លឹក ដែលបញ្ជាក់ថាជនជាតិជប៉ុន កំពុងដើរឆ្ពោះទៅរកផ្លូវ នាពេលអនាគត

ដោយ: ភារុន 9 AM, Monday, 03 Jun, 2019

ប្រទេសជប៉ុន គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់វប្បធម៌ ប្រពៃណីដាច់ដោយឡែក និងប្រពៃណី ដែលមានតែមួយគត់ ជារបស់ខ្លួនឯងដូចជា ការតុបតែងខ្លួនដូចទៅនឹងគំនូរជីវចល (Anime), ប្រាសាទស៊ីនតូបូរាណ និងមន្តស្នេហ៍ដ៏គួរឱ្យទាក់ទាញនៃ Geishas ។ នេះគ្រាន់តែជារឿង ដែលចូលមកក្នុងគំនិតរបស់អ្នកទេសចរមុនគេ ខណៈពេលនឹកគិតអំពីប្រទេសជប៉ុន។ ប៉ុន្តែក៏នៅមានមូលហេតុជាច្រើនទៀត ដែលប្រទេសជប៉ុន ត្រូវបានគេចាត់ទុកថាជាប្រទេសតែមួយគត់ នៅលើពិភពលោក ដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងមានដំណោះស្រាយចំពោះបញ្ហា ដែលកើតឡើងជារៀងរាល់ថ្ងៃ ពិតប្រាកដមែន។ ថ្ងៃនេះ គេហទំព័រ ទំនើប ចង់បង្ហាញជូនប្រិយមិត្តអ្នកអាន នូវគំនិតច្នៃប្រឌិតថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍របស់ជនជាតិជប៉ុន តាមរយៈរូបថតទាំង 17 សន្លឹក នៅខាងក្រោមនេះ៖
1. ឧបករណ៍ បំបៅដោះទារក និងជួយជម្រុញឱ្យគេឆាប់គេង សម្រាប់ឪពុក

2. វ៉ាលី អាចធ្វើចលនាបានដោយខ្លួនឯង ហើយនឹងទៅតាមអ្នកគ្រប់ទីកន្លែង ដែលអ្នកទៅ

3. នៅទីកន្លែងខ្លះ មានបំពាក់បច្ចេកវិទ្យា Panoramic ដែលគាំទ្រដល់ស្មាតហ្វូនរបស់អ្នក ដូច្នេះវានឹងជួយថតរូបរបស់អ្នកបាន ដោយស្វ័យប្រវត្តិ

4. ហាងលក់ទំនិញមួយចំនួន មានចំណតជនពិការ ដែលមាន Remote បញ្ជាពីចម្ងាយ ដើម្បីការពារពីការប្រើប្រាស់មិនត្រឹមត្រូវ

5. អំពូលដាក់ក្បាលគ្រែ អាចកំណត់ ពាក់កណ្តាលភ្លឺ និងពាក់កណ្តាលទៀតងងឹត

6. នៅក្នុងខ្សែរថភ្លើង Yamagata Shinkansen មានកន្លែងត្រាំជើង ដូច្នេះអ្នកអាចទស្សនាទេសភាពបណ្តើរ ត្រាំជើងបណ្តើរ

7. ម៉ាស៊ីនលក់ភេសជ្ជៈស្វ័យប្រវត្តិ មានផ្តល់ឆ័ត្រដោយឥតគិតថ្លៃ នៅអំឡុងរដូវភ្លៀង

8. ត្រី Koi ក៏មានរស់នៅក្នុងប្រឡាយទឹកមួយចំនួនផងដែរ នៅក្នុងប្រទេសជប៉ុន ដែលជាភស្តុតាងនៃភាព ស្អាតអនាម័យរបស់ជនជាតិជប៉ុន

9. បន្ទប់ទឹកមួយចំនួន នៅក្នុងប្រទេសជប៉ុន មានបំពាក់បច្ចេកវិទ្យាប្រព័ន្ធព័ត៌មាន ដែលបង្ហាញប្រាប់ថា បង្គន់ណាទំនេរ និងបង្គន់ណាមានមនុស្សចូល

10. ទូរផ្ញើឥវ៉ាន់ នៅផ្សារទំនើបមួយចំនួន មានស៊ីតុណ្ហភាពត្រជាក់ ដែលអាចរក្សាទំនិញប្រភេទអាហារបាន

11. ក្រដាសជូតស្មាតហ្វូនសាធារណៈ ដែលអាចរក្សាអេក្រង់ទូរស័ព្ទរបស់អ្នកស្អាតជានិច្ច នៅគ្រប់ទីកន្លែង

12. កៅអីរបស់កុមារ ជាប់នឹងជញ្ជាំងនៅក្នុងបន្ទប់ទឹក ដែលមានប្រយោជន៍សម្រាប់អ្នកម៉ាក់ពេលចូលបន្ទប់ទឹក

13. នៅខាងក្នុងកំប៉ុងស្ករកៅស៊ូ មានភ្ជាប់ជាមួយនឹងក្រដាស សម្រាប់ខ្ជប់ស្ករកៅស៊ូ ដែលអ្នកទំពាររួច

14. នៅក្នុងជណ្តើរយន្តមួយចំនួន មានតំឡើងបង្គន់តូចមួយ ដែលអាចប្រើប្រាស់បាន នៅក្នុងករណីមានអាសន្ន

15. មានប៊ូតុងវេនមន្ត ដែលអាចបន្ថយល្បឿនតាក់ស៊ី នៅក្នុងករណីដែលអ្នកចូលចិត្តល្បឿនយឺត

16. នៅក្នុងបន្ទប់ ល សម្លៀកបំពាក់ មានបិទក្រដាសណែនាំ ដែលមានប្រយោជន៍ ការពារកុំឱ្យសម្លៀកបំពាក់ប្រឡាក់

17. ជនជាតិជប៉ុន គោរពយ៉ាងខ្លាំងចំពោះច្បាប់ ឬស្លាកសញ្ញា ដែលអ្នកអាចមើលឃើញ ខណៈពេលជនជាតិជប៉ុនកំពុងឡើង/ចុះជណ្តើរជើង

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Liu Yifei នាំ Song Seung Heon ទៅជួបឪពុកម្តាយ

ដោយ: វិរីយា៉ 8 PM, Wednesday, 23 Mar, 2016

រឿងរ៉ាវ​ស្នេហា ​ឆ្លង​សាសន៍​រវាង “លីវ អី​ុ ហ្វ៊ើ​យ” តារា​ឯក​ស្រី​ល្បីឈ្មោះ ​របស់​ប្រទេស​ចិន ជាមួយ​តារា​ឯកជន​ជាតិ​កូរ៉េ “សុង សឹង ហន” នៅតែ​ត្រូវបាន​តា...

ម៉ូដសាឡុង ស្អាតៗ ទាំង 7

ដោយ: ដួងច័ន្ទ 10 PM, Friday, 01 Sep, 2017

សាឡុងជាសង្ហារឹម ដ៏សំខាន់នៅគ្រប់គេហដ្ឋាន ប៉ុន្តែជារឿយៗ វាត្រូវបានគេមើលរំលង។ គេហដ្ឋានជា ច្រើនបានប្រើប្រាស់សាឡុងសាមញ្ញធម្មតា ប៉ុន្តែអ្នកត្រូវដឹងថាសាឡុ...

បុរសអាយុ ៣០ ត្រូវរៀបចំជីវិត ដូចម្តេចខ្លះ?

ដោយ: ចរិយា 10 PM, Friday, 30 Dec, 2016

ចំពោះបុរសៗ បើអ្នកឈានដល់អាយុ ៣០ឆ្នាំ ហើយអ្នកសង្កេតឃើញថា អ្នកនៅមិនទាន់មានអ្វីសោះ អ៊ីចឹងសូមអ្នកសាកល្បងជ្រើសរើស ជំហានជីវិតដូចខាងក្រោម៖ ១. រកការងារថ្មី ...

ច្បាប់ទម្លាប់ទាំង 5 ក្នុងការលើកកម្ពស់ នៃការចិញ្ចឹមកូន ពីជនជាតិជប៉ុន ដែលប្រទេសដទៃទៀតគួរអនុវត្តន៍តាម

ដោយ: ភារុន 8 AM, Monday, 29 Apr, 2019

ជប៉ុនជាប្រទេសដែលគេទទួលស្គាល់ថាមានការរីកចម្រើនស្ទើរគ្រប់វិស័យ ហើយក៏ជាបិតាបច្ចេកវិទ្យានៅលើពិភពលោក និងជាប្រទេសដែលមានប្រពន្ធអប់រំល្អបំផុត ដែលប្រជាជនជប៉...

Tomnerb.Com - YouTube Channel