ចូលចិត្តទំនើប

ប្រពៃណីដ៏ចម្លែក នៅតាមបណ្តាប្រទេសមួយចំនួន ដែលធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ដោយ: ភារុន 8 AM, Friday, 31 May, 2019

តើអ្នកធ្លាប់មានបទពិសោធន៍ គួរឱ្យភ្ញាក់ផ្អើលអំពី វប្បធម៌ ប្រពៃណីដ៏ចម្លែកផ្សេងៗ នៅជុំវិញពិភពលោកដែរឬទេ នៅក្នុងរយៈពេលពេញមួយជីវិតរបស់អ្នកនេះ? ឧទាហរណ៍៖ នៅពេលអ្នកបានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប អ្នកនឹងអាចយល់ច្រឡំ ប្រសិនបើបានឃើញថា កូនក្រមុះត្រូវបានខ្តិច ដោយមិត្តភក្តិរបស់នាង មុនពេលចូលពិធីរៀបការ ហើយការធ្វើបែបនេះ គឺដើម្បីនាំមកនូវសំណាងល្អដល់កូនក្រមុំ។ ទោះបីជាបែបនេះ ប្រពៃណីទាំងអស់ គឺសុទ្ធតែអាចបង្រៀនយើងម្នាក់ៗ នូវអ្វីដែលមានតម្លៃសម្រាប់ប្រទេស ឬ វប្បធម៌ផ្ទាល់របស់ប្រទេសរៀងៗខ្លួន។ ដូច្នេះគេហទំព័រ ទំនើប ចង់ធ្វើការណែនាំជូនប្រិយមិត្តអ្នកអាន នូវប្រពៃណីដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន 15 ដែលនៅតែមានរហូតមកដល់សព្វថ្ងៃនេះ នៅតាមបណ្តាប្រទេសនីមួយៗនៅជុំវិញពិភពលោក៖
1. គ្មានក្រដាសអនាម័យ នៅក្នុងបង្គន់ (ប្រទេសឥណ្ឌា)

ជាទូទៅ នៅប្រទេសឥណ្ឌា មិនត្រូវបានរកឃើញក្រដាសអនាម័យនៅក្នុងបន្ទប់ទឹកទេ។ ប៉ុន្តែបែរជាត្រូវបានរកឃើញនូវធុងទឹកតូចមួយនៅក្បែរបង្គន់ ដែលវាត្រូវប្រើជំនួសក្រដាសអនាម័យ ដើម្បីលាងសម្អាត។

2. មិនប្រើបន្ទប់ទឹក បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ (ប្រទេសឥណ្ឌូនេស៊ី)
នៅក្នុងសហគមន៍ Tidong នៅប្រទេសឥណ្ឌូនេស៊ី ប្តីប្រពន្ធមិនត្រូវបានអនុញ្ញាតឱ្យចូលបន្ទប់ទឹករយៈពេល 3ថ្ងៃ បន្ទាប់ពីថ្ងៃរៀបការរួច។ គូស្នេហ៍ដែលទើបរៀបការថ្មីៗត្រូវបានឃ្លាំមើលពីសមាជិកគ្រួសាររបស់ពួកគេ ហើយធានាថាពួកគេមិនបានបំបែកប្រពៃណីនេះ ជាដាច់ខាត ដោយគ្រាន់តែផ្តល់អាហារ និងទឹកតិចតួចដល់គូស្នេហ៍ថ្មីថ្មោង។

3. សម្តែងការគោរពទៅអ្នកដទៃ ដោយការស្តោះទឹកមាត់ (ប្រទេស Maasai)

4. សូមកុំឱ្យអំណោយផ្កាកូលាបពណ៌លឿង (ប្រទេសម៉ិកស៊ីកូ)
ផ្កាកូលាប គឺជាអំណោយដ៏អស្ចារ្យមួយ ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកចំពោះអ្នកទទួលអំណោយ នៅគ្រប់ទីន្លែងជុំវិញពិភពលោក។ ទោះបីជាយ៉ាងណាក្តី ក៏អ្នកមិនត្រូវជ្រើសរើសកូលាបពណ៌លឿងសម្រាប់ធ្វើជាអំណោយ នៅក្នុងប្រទេស ម៉ិកស៊ីកូដែរ ដោយសារតែប្រពៃណីរបស់ប្រទេសនេះ គឺប្រើពណ៌ក្រហមជាជាងពណ៌លឿង។

5. បំបែកចាន មុនពេលពិធីរៀបការ (ប្រទេសអាល្លឺម៉ង់)
ពីរ-បីសប្តាហ៍មុនពេលពិធីអាពាហ៍ពិពាហ៍នៅក្នុងប្រទេសអាល្លឺម៉ង់ មានប្រពៃណីមួយត្រូវបានគេហៅថា Polterabend ។ ភ្ញៀវរបស់កូនកំលោះ និងកូនក្រមុំ ត្រូវបាននាំយកគ្រឿងស្មូន មកកម្ទេចនៅមុខផ្ទះកូនកំលោះ និងកូនក្រមុំ ហើយគូស្នេហ៍ទាំងពីរត្រូវសម្អាតភាពរញ៉េរញ៉ៃ នេះជាទង្វើ ដែលត្រូវបានគេជឿជាក់ថា នឹងនាំសំណាងល្អនាពេលអនាគត។

6. ការគ្រវែងម៉្សៅឈើអែមទៅលើមនុស្សនៅលីវ (ប្រទេសដាណឺម៉ាក)
ប្រពៃណីចាស់មានតាំងពីស.វទី 16 នៅក្នុងប្រទេសដាណឺម៉ាក នៅតែបន្តមានរហូតមកដល់សព្វថ្ងៃនេះ។ ប្រសិនបើមនុស្សម្នាក់នៅលីវនៅថ្ងៃខួបកំណើត មិត្តភក្តិរបស់គេ នឹងគ្រវែងម៉្សៅឈើអែមមកលើខ្លួនរបស់គេ។ ប្រពៃណីនេះ គឺយោងទៅតាមឈ្មួញលក់គ្រឿងទេសជនជាតិដាណឺម៉ាក។

7. មកយឺត (ប្រទេស Venezuela)
មិនថាការទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ កិច្ចប្រជុំ ឬ ពិធីជប់លៀង នៅប្រទេស Venezuela វាជារឿងធម្មតា សម្រាប់មនុស្សមកយឺតម៉ោង ជាងផែនការដើមនៅក្នុងកម្មវិធី។

8. មិនជល់កែវជាមួយគ្នា អំឡុងពេលផឹកស្រា (ប្រទេសហុងគ្រី)
នៅពេលអ្នកទៅដល់ប្រទេសហុងគ្រី អ្នកអាចមានការភ្ញាក់ផ្អើល ប្រសិនបើអ្នកដឹងថាខណៈពេលផឹកស្រាជួបជុំគ្នា គឺមិនតម្រូវឱ្យជល់កែវជាមួយគ្នានៅក្នុងបារ។ ដោយសារប្រពៃណីបែបប្រវត្តិសាស្រ្តនេះ មានតាំងពីឆ្នាំ 1848 ខណៈពេលប្រទេស អូទ្រីសបានឈ្នះបដិវត្តន៍ជាមួយនឹងប្រទេសហុងគ្រី។

9. ការទទួលបាន ការខាំពីស្រមោចភ្លើង (ប្រទេសប្រេស៊ីល)
នៅក្នុងកុលសម័្ពន្ធ Sateré-Mawé នៃប្រជាជនប្រេស៊ីល នៅពេលក្មេងប្រុសពេញវ័យ គឺគាត់ត្រូវសម្តែងរបាំប្រពៃណី ដោយពាក់ស្រោមដៃ ដែលពោរពេញទៅដោយស្រមោចភ្លើង។ ពិធីបុណ្យនេះ គឺមានការចូលរួមប្រកួតប្រជែងដ៏ពិសេសមួយ ព្រោះថាការខាំពីសត្វស្រមោចភ្លើង គឺមានភាពឈឺចាប់ខ្លាំងបំផុត។

10. ការលោត Bungee សម្រាប់ការប្រមូលផលល្អ (ប្រទេស Vanuatu)
នៅលើកោះ Pentecost ស្ថិតនៅក្នុងប្រទេស Vanuatu មានពិធីបុណ្យដ៏ចម្លែកមួយ ដែលធ្វើឡើងដោយប្រជាជនលើកោះ ដើម្បីធានាថារាល់ឆ្នាំនឹងមានការប្រមូលផលល្អ ហើយពិធីបុណ្យនោះ គឺជាការលោតពីលើប៉មឈើដ៏ខ្ពស់ ចុះមកក្រោម។

11. ពាក់មួក ដែលគួរឱ្យអស់សំណើច ខណៈពេលនៅលីវ (ប្រទេសបារាំង)
នៅប្រទេសបារាំង នៅថ្ងៃទី 25 ខែវិច្ឆិកា មានការប្រារព្ធពិធីបុណ្យ Sainte Catherine ដែលបុព្វជិកក្មេងៗជាស្រ្តីមិនទាន់រៀបការ និងមានអាយុ 25ឆ្នាំ ត្រូវនាំគ្នាពាក់មួកពណ៌បៃតង និងពណ៌លឿង ដែលវាបង្ហាញពីប្រាជ្ញា និងជំនឿ។ ការធ្វើបែបនេះត្រូវបានគេជឿថា អ្នកពាក់មួកនេះ នឹងអាចរៀបការឆាប់ៗ ហើយអ្នកខ្លះទៀតក៏នឹងមានមោទនភាពចំពោះជីវិតខ្លួនឯង។

12. បោះចោលគ្រឿងសង្ហារឹមផ្ទាល់ខ្លួន ចេញពីបង្អួច (ប្រទេសអាហ្វ្រិកខាងត្បូង)
នៅថ្ងៃចូលឆ្នាំថ្មី ប្រទេសនីមួយៗបានប្រារព្ធពិធីបាញ់កាំជ្រួច ប៉ុន្តែនៅប្រទេសអាហ្រ្វិកខាងត្បូង មានប្រពៃណីខុសប្លែកពីគេ នោះគឺនៅក្នុងឆ្នាំថ្មី មនុស្សម្នានាំគ្នាបោះចោលគ្រឿងសង្ហារឹមរបស់ពួកគេ ចេញពីបង្អួចផ្ទះរបស់ខ្លួនផ្ទាល់។ ម្យ៉ាងទៀត ប្រពៃណីនេះត្រូវបានត្រួតពិនិត្យ ដោយកម្លាំងប៉ូលីស ដើម្បីធ្វើឱ្យប្រាកដថាមិនមាននរណាម្នាក់មានរបួស នៅអំឡុងពេលចូលឆ្នាំថ្មី។

13. កិច្ចប្រជុំពាណិជ្ជកម្ម នៅក្នុងបន្ទប់សូណា (ប្រទេសហ្វាំងឡង់)
សូណា គឺជាផ្នែកដ៏ធំមួយនៃវប្បធម៌របស់ហ្វាំងឡង់ វាមិនត្រឹមតែបម្រើជាកន្លែងសូណាធម្មតាទេ ប៉ុន្តែវាក៏ជាកន្លែងមួយ ដើម្បីពិភាក្សាបញ្ហាពាណិជ្ជកម្ម ឬសូម្បីតែពិភាក្សារឿងនយោបាយ។ តាមការពិត វាគឺជាទម្លាប់ធម្មតាមួយ នៅក្នុងពិភពជំនួញសម្រាប់សហសេវិក ឬដៃគូអាជីវកម្ម ដោយការទៅកន្លែងសូណាជាមួយគ្នា ព្រោះថាពួកគេអាចនិយាយគ្នាក្នុងបរិយាកាសកាន់តែស្ងប់ស្ងាត់ជាងមុន។

14. យំ មុនពេលរៀបការ (ប្រទេសចិន)
នៅក្នុងវប្បធម៌ជាច្រើន អាពាហ៍ពិពាហ៍គឺជាពិធីមួយ ដែលពោរពេញទៅ ដោយសេចក្តីសុខ និងសំណើច ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងប្រទេសចិន ពិធីមង្គលបែបប្រពៃណីមួយដ៏ចម្លែក ត្រូវបានគេធ្វើឡើងមុនពេលរៀបការ នោះគឺកូនក្រមុំត្រូវយំរយៈពេលមួយខែពេញ មុនថ្ងៃរៀបការរបស់ខ្លួន ចូលមកដល់។

15. មិនប្រើដៃឆ្វេង (ប្រទេស នៅមជ្ឈឹមបូព៌ា)
នៅតាមបណ្តាប្រទេស នៅមជ្ឈឹមបូព៌ា ការគោរពស្វាគមន៍នរណាម្នាក់ ឬការញុំាអាហារជាមួយនឹងដៃឆ្វេង គឺត្រូវបានគេចាត់ទុកថា ឈ្លើយ និងគ្មានអនាម័យ ព្រោះថាដៃឆ្វេង ត្រូវបានប្រើសម្រាប់លាងសម្អាត ខណៈពេលនៅក្នុងបង្គន់ ដូច្នេះពួកគេយល់ឃើញថាដៃឆ្វេងកខ្វក់ និងមិនដែលប្រើវាឡើយ នៅពេលញុំាអាហារពេលល្ងាច ឬប្រើដើម្បីស្វាគមន៍មិត្តភក្តិ…ជាដើម៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

គំនិតល្អៗទាំង១០ ទទួលបានពីអ្នកឯកទេស តុបតែងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 PM, Monday, 20 Mar, 2017

ដោយមិនគិតពីប្រភេទ នៃទីតាំងដែលអ្នកចង់តុបតែង ទោះជាគេហដ្ឋានទាំងមូល ឬបន្ទប់មួយ វាជាការ ប្រសើរក្នុងការយល់ដឹងពីគន្លឹះ នៃការតុបតែងដ៏វៃឆ្លាតមួយចំនួន ដែលអាច...

អាងហែលទឹក ៦ ម៉ូដសម្រាប់ផ្ទះជាន់លើ ធំ តូច នៅក្រុង និងជនបទ

ដោយ: ស. លីង 6 AM, Saturday, 17 Jun, 2017

ការហែលទឹក គឺជាកីឡាសម្រាប់សុខភាពផង និងជាសកម្មភាពជួយកាត់បន្ថយភាពធុញថប់ និងតប់ប្រមល់ផង។ អ្នកដែលនិយមការហែលទឹក តែងតែរៀបចំអាងហែលទឹក ក្នុងគេហដ្ឋានរបស់ខ្លួ...

វិធីសាស្រ្ត 4យ៉ាង កាត់បន្ថយភាពស្មុគស្មាញ ក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

គេហដ្ឋានរបស់យើងគ្រប់រូប ជាទីកន្លែងដ៏ពិសិដ្ឋ និងជាកន្លែងដែលមិនគួរមានភាពស្មុគស្មាញ សម្រាប់អ្នក និងគ្រួសារអ្នក។ បន្ទប់និមួយៗនៅក្នុងគេហដ្ឋាន គួរតែពោរពេ...

រឿង 9 យ៉ាង ដែលត្រូវតែឈប់ខ្មាសអៀន ដើម្បីជីវិតរស់នៅ កាន់តែប្រសើរ!

ដោយ: ចរិយា 9 AM, Thursday, 08 Aug, 2019

ពេលខ្លះ អ្នកបន្ទោសខ្លួនឯងចំពោះរបៀបរស់នៅ ពីព្រោះអ្នកគិតថាវាមិនល្អគ្រប់គ្រាន់ដូចដែរ អ្នកចង់បាន។ នៅពេលអ្នកនិយាយជាមួយមិត្តភក្តិ ឬ និយាយលេងនៅក្នុងបណ្តាញ...

Tomnerb.Com - YouTube Channel