ចូលចិត្តទំនើប

មកស្គាល់15 រឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបង្ហាញថាប្រទេសជប៉ុន បានឈានមួយរយជំហានទៅមុខ មុនពិភពលោក!!!

ដោយ: ភារុន 8 AM, Tuesday, 05 Mar, 2019

អ្នកប្រហែលជាធ្លាប់បានដឹងហើយ ពីរបៀបដែលប្រទេសជប៉ុន បានផ្តល់នូវគំនិតដែលធ្វើឱ្យយើងគិតថាអនាគតគឺនៅទីនេះ ដូចជា សណ្ឋាគារ Capsule (カプセルホテル) និងរថភ្លើងល្បឿនលឿនបំផុត ដែលមានឈ្មោះថា a.k.a. Shinkansen ។ ប៉ុន្តែវាមិនប្រាកដជានឹងបញ្ឈប់ត្រឹមប៉ុណ្ណឹងទេ ប្រទេសជប៉ុននៅតែរក្សាការច្នៃប្រឌិតថ្មីៗជានិច្ច និងធ្វើឱ្យពិភពលោកទាំងមូល មានភាពភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង។ លើសពីនេះប្រទេសជប៉ុន ក៏ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដ៏ល្អបំផុត ខាងផ្នែកបច្ចេកវិទ្យាឈានមុខគេ នៅលើពិភពលោក ពីព្រោះប្រទេសជប៉ុន បានអភិវឌ្ឍន៍លើគ្រប់វិស័យបច្ចេកវិទ្យា ដូចជា ឧបករណ៍អេឡិចត្រូនិកនានា សម្រាប់ប្រើប្រាស់ទាំងនៅផ្នែកខាងក្នុង និងខាងក្រៅគេហដ្ឋាន។ ខាងក្រោមនេះគឺជាបញ្ជីទាំងមូល ដែលយើងនឹងបង្ហាញប្រិយមិត្តអ្នកអាន អំពីរឿងមួយចំនួន ដែលប្រទេសជប៉ុនកំពុងនាំយក អនាគតមកឱ្យពួកយើង តាមរយៈការធ្វើដំណើរទៅតាមពេលវេលា!

1. ក្រុមហ៊ុន Nissan ផលិតស្បែកជើងពាក់នៅផ្ទះ (House Slipper) ដែលអាចតម្រៀបបានដោយខ្លួនឯង

2. ដើម្បីសន្សំសំចៃទីកន្លែងចតឡាន ដូច្នេះឡានត្រូវបានចត ជាថ្នាក់ៗបញ្ឈរ នៅក្នុងទីក្រុងតូក្យូ

3. បង្គន់បែបអង្គុយ សម្រាប់ប្រើប្រាស់នៅក្នុងផ្ទះនៅប្រទេសជប៉ុន ត្រូវបានរចនាម៉ូដយ៉ាងពិសេស និងទាក់ទាញ

4. សាលាមតេ្តយ្យ ជាមួយនឹង សួនកុមារ នៅលើដំបូលតែមួយ

5. ខ្សែបន្ទាត់ផ្លូវពណ៌លឿងនេះ ត្រូវបានគេរចនាឡើង ដើម្បីដឹកនាំផ្លូវដល់មនុស្សពិការភ្នែក

6. បុគ្គលិកទាំងអស់របស់សណ្ឋាគារមួយ សុទ្ធតែមនុស្សយន្ត

7. មុខម្ហូប ត្រូវបានរចនាឡើងជារូបភាព 3D ជំនួសឱ្យរូបថតនៅក្នុងម៉ីនុយមុខម្ហូប

8. កញ្ចក់ឆ្លាតវៃ Novera អាចទាក់ទងជាមួយនឹងអ្នកឆ្លុះ ដើម្បីធ្វើឱ្យគេមានអារម្មណ៍ថាស្រស់ស្អាត

9. វាលស្រែ ត្រូវបានជនជាតិជប៉ុន ធ្វើនៅក្រោមដី នៃទីក្រុងតូក្យូ

10. ហ្គេមស្ទូចរបស់ពីក្នុងទូររទេះ ដ៏ពេញនិយមបំផុត នៅក្នុងប្រទេសជប៉ុនត្រូវបាន លេងកម្សាន្តជាសាធារណៈនៅតាមអ៊ីនធឺណិត ហើយរង្វាន់អាចត្រូវបានផ្ញើទៅដល់មុខទ្វារផ្ទះរបស់អ្នក

11. កុំបារម្ភពីកន្លែងផ្ញើកង់ ព្រោះនៅក្នុងប្រទេសជប៉ុនមានកន្លែងផ្ញើ កង់ក្រោមដី

12. ជនជាតិជប៉ុន បាននាំមកនូវ រូបរាងផ្លែឈើនាពេលអនាគត មកឱ្យយើងទាំងអស់គ្នាបានឃើញ

13. ទីលានបញ្ចុះសព ឬ ផ្នូរ ត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាខ្ពស់ និងមានភាពស្រស់ស្អាត

14. ស្ពាន ដែលមានលក្ខណៈតែមួយគត់របស់ប្រទេសជប៉ុន វាមើលទៅដូចជា ជិះ Roller Coaster ដែលជិះឡើងទៅលើមេឃ និងចុះជម្រាលដ៏ជ្រៅ

15. ឪឡឹករបស់ប្រទេសជប៉ុន មានគែម 8 ជ្រុង

តើប្រិយមិត្តធ្លាប់បានទៅប្រទេសជប៉ុនទេ? តើលក្ខណៈពិសេសនៃវប្បធម៌ជប៉ុន ធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើលយ៉ាងណាខ្លះ? ហើយអុ្នកធ្លាប់គិតពីរឿងដ៏គួរឱ្យភ្ញាក់ផ្អើលផ្សេងៗទៀតនៅជប៉ុន ដែលធ្វើឱ្យអ្នកគិតថាអ្នកបានមើលឃើញអនាគតដែរឬទេ?

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

៦ ម៉ូដបន្ទប់លាងសម្អាតខ្លួន សម្រាប់សណ្ឋាគារ និងផ្ទះសំណាក់

ដោយ: ស. លីង 10 PM, Thursday, 22 Jun, 2017

កន្លងមក ទំនើបធ្លាប់តែចេញផ្សាយអត្ថបទ ពីការតុបតែងសួនច្បារ អាងហែលទឹកសម្រាប់ គេហដ្ឋាន។ ម្តងនេះ ទំនើបសូមផ្តល់គំនិតតុបតែងដល់សណ្ឋាគារ និងផ្ទះសំណាក់ម្តង ជា...

ក្មេងធំឡើងនៅជនបទ ដែលហ៊ុំព័ទ្ធដោយធម្មជាតិ ទំនងជាមិនសូវមាន ជម្ងឺធ្លាក់ទឹកចិត្ត នៅពេលក្លាយជាជំទង់

ដោយ: ភារុន 1 PM, Friday, 15 Mar, 2019

ការស្រាវជ្រាវមួយបានបង្ហាញថា ការធំឡើងនៅជនបទ អាចជួយកាត់បន្ថយជម្ងឺផ្លូវចិត្ត នៅពេលក្លាយជាមនុស្សពេញវ័យ។ ការសិក្សានេះបានធ្វើឡើង ទៅលើជនជាតិដាណឺម៉ាកជិតមួយ...

លី សង់ មីន រៀបការជាមួយ ឃីម សា អុឹន ហើយ

ដោយ: ដាលីស 12 PM, Wednesday, 10 Jun, 2015

ទោះជាបណ្តាអ្នកគាំទ្រជាច្រើន មិនសូវស្វាគមន៍នឹងការសម្រេចចិត្ត បោះបង់ភាពនៅលីវរបស់តារាចម្រៀងកំលោះ លី សង់​ មីន (Lee Sung Min) វ័យ 28ឆ្នាំរបស់វង់ប៊យប៊ែនដ...

វិធីងាយៗ ក្នុងការលុបបំបាត់ស្នាមទឹក លើសង្ហារឹមឈើ

ដោយ: ដួងច័ន្ទ 8 PM, Saturday, 12 Aug, 2017

គ្មានស្នាមប្រឡាក់អ្វី ដែលនៅខាំជាប់លើគ្រឿងសង្ហារឹមធ្វើពីឈើ ជាជាងស្នាមទឹកនោះទេ។ ស្នាមទឹក ទាំងនោះអាចកើតមានឡើងបណ្តាលមកពី កែវទឹកត្រជាក់ ទឹកកំពប់ ឬចាន កែ...

Tomnerb.Com - YouTube Channel