ចូលចិត្តទំនើប

រឿងរ៉ាវ 11 យ៉ាងនឹងកើតឡើងចំពោះភពផែនដី ប្រសិនបើ ព្រៃអាម៉ាហ្សូនឆេះខ្ទេចទាំងស្រុង!

ដោយ: ចរិយា 9 AM, Thursday, 19 Sep, 2019

ព្រៃអាម៉ាហ្សូន ដែលស្ថិតនៅក្នុងប្រទេសប្រេស៊ីល កំពុងធ្លាក់ចុះនៅក្នុងអត្រាប្រកាសអាសន្នហើយ នាពេលឥឡូវនេះ។ អគ្គិភ័យ បានឆាបឆេះបំផ្លាញព្រៃអាម៉ាហ្សូន នឹងបានធ្វើឱ្យកម្តៅរបស់ផែនដីកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ សម្រាប់ប្រជាជនទូទាំងពិភពលោក។ ម្យ៉ាងទៀត ទើបតែឆ្នាំនេះទេ ដែលប្រទេសប្រេស៊ីល មានអត្រាអគ្គិភ័យកើតឡើងរហូតដល់ 74,000ករណី។ ដូច្នេះថ្ងៃនេះគេហទំព័រ ទំនើប សូមបង្ហាញបញ្ជីដ៏គួឱ្យខ្លាចចំនួន 11 នឹងអាចកើតឡើងចំពោះភពផែនដី ប្រសិនបើ សក្តានុពលភាពនៃការបំផ្លិចបំផ្លាញព្រៃអាម៉ាហ្សូន នៅតែរក្សាអត្រាខ្ពស់ដដែល ដែលមានដូចជា៖
1. ជិតពាក់កណ្តាលនៃប្រភេទរុក្ខជាតិ សត្វ និងមីក្រូសរីរាង្គ ដែលមាននៅលើភពផែនដី នឹងត្រូវបានបំផ្លាញ

2. នឹងមានការខាតបង់យ៉ាងធំធេងនៃលទ្ធផលផ្នែកវេជ្ជសាស្រ្ត ពីព្រោះ 90% នៃជំងឺរបស់មនុស្ស គឺអាចព្យាបាលបានជាមួយនឹងថ្នាំ ដែលផ្សំពីធម្មជាតិនៅក្នុងព្រៃអាម៉ាហ្សូន

3. នឹងមានអាកាសធាតុក្តៅស្ងួត យូរជាងមុន ព្រមទាំងមានទឹកជំនន់ ច្រើនជាងមុនផងដែរ

4. ឧស្ម័នផ្ទះកញ្ចក់កម្រិតពី 5 ទៅ 6 ដងនឹងត្រូវបានបញ្ចេញ នឹងបង្កឱ្យមានការពន្លឿនដំណើរការនៃកម្តៅផែនដី

5. នឹងមានភ្លៀងធ្លាក់តិច និងការកើនឡើងនូវគ្រោះរាំងស្ងួត ដែលគំរាមគំហែងដល់ផលិតកម្មកសិកម្ម ទឹក និងស្បៀងអាហារ

6. នឹងបាត់បង់ 80% នៃស្បៀងអាហារ ដែលទទួលផលបាន នៅទូទាំងពិភពលោក

7. គុណភាពខ្យល់ល្អ នឹងធ្លាក់ចុះ ហើយមនុស្សនឹងចាប់ផ្តើមស្រូបឧស្ម័នកាបូនិច កាន់តែច្រើនឡើង

8. នឹងធ្វើឱ្យអាកាសធាតុក្តៅស្ងួត បណ្តាលឱ្យ ភ្លើងឆេះព្រៃ កើនឡើងកាន់តែញឹកញាប់ជាងមុន

9. ប្រជាជនប្រមាណ 30លាននាក់ ដែលរស់នៅនៅក្នុងតំបន់ព្រៃទឹកភ្លៀងនេះ នឹងត្រូវបាត់បង់ផ្ទះសម្បែង


10. នឹងបាត់បង់ទឹកសាប 20% ពីភពផែនដី

11. នឹងបាត់បង់ 70% នៃរុក្ខជាតិប្រមាណ 3,000 ប្រភេទ ហើយទាំងនេះគឺជាប្រភេទរុក្ខជាតិដ៏សកម្ម ដែលប្រឆាំងនឹងជំងឺមហារីក

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

កំហុសឆ្គងទាំង 10 ដែលមាតាបិតាគួរជៀសវាង

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 19 Jul, 2017

មាតាបិតាជាច្រើន ធ្លាប់មានបទពិសោធន៍មិនល្អ មួយចំនួនជាមួយកូនៗ ដោយពួកគេបានសង្កេតឃើញថា កូនៗរបស់ពួកគេបានផ្លាស់ប្តូរឥរិយាបថ ប៉ុន្តែមាតាបិតាទាំងនោះ មិនយល់ថ...

ម៉ូតតុបតែងអគារទំនើបទាំង០៩ បំផុសគំនិតសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

អគារទំនើបមួយ ដែលមានភាពស្រស់ស្រាយ ទាន់សម័យ និងបំពាក់ដោយគ្រឿងសង្ហារឹមដ៏ឆ្លាតវៃ ជាលំនៅដ្ឋាន ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ បើសិនជាការតុបតែងគេហដ្ឋាន...

តើត្បូង ចិញ្ចៀនភ្ជាប់ពាក្យ បង្ហាញអ្វីពីអ្នក?

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

ចិញ្ចៀនភ្ជាប់ពាក្យ មានច្រើនម៉ូដ ច្រើនទម្រង់ និងច្រើនទំហំ ជាមួយនឹងជម្រើសជាច្រើន។ គ្រប់ម៉ូដចិញ្ចៀន និងត្បូងមានអត្ថន័យពិសេសរបស់វា។ ដូច្នេះមុននឹងសម្រេច...

TWICE V-Live បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីសមាជិកម្នាក់ ទទួលបានសារគំរាមគំហែងមួយនេះ!

ដោយ: ភារុន 9 AM, Saturday, 26 Jan, 2019

នាពេលថ្មីៗនេះ នៅក្នុងអំឡុងពេល TWICE V-Live ស្រាប់តែឃើញមានសារដ៏គួរឱ្យរន្ធត់មួយ បានបង្ហោះនៅក្នុងការជជែកផ្ទាល់នៅក្នុង Live របស់ក្រុមតារាចម្រៀងស្រីកូរ៉...

Tomnerb.Com - YouTube Channel