ចូលចិត្តទំនើប

រឿងរ៉ាវ 10 យ៉ាង ដែលមានត្រឹមតែនៅក្នុងប្រទេសជប៉ុន ហើយបានទាក់ចិត្ត មនុស្សគ្រប់គ្នា ឱ្យចង់ទៅឃើញផ្ទាល់នឹងភ្នែក!

ដោយ: ភារុន 8 AM, Wednesday, 29 May, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលតែងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជានិច្ច ជាមួយនឹងអ្វីដែលប្រទេសជប៉ុនមានតែមួយគត់ ខុសប្លែកដាច់ពីប្រទេសដទៃទៀត។ លើសពីនេះ ប្រជាជនជប៉ុន ក៏បានខិតខំប្រឹងប្រែងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ក្នុងការរស់នៅរបស់ពួកគេ ឱ្យកាន់តែមានភាពងាយស្រួល តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យា ក៏ដូចជាការសម្អាតបរិស្ថាន ដែលនៅជុំវិញខ្លួនរបស់ពួកគេផងដែរ។ ថ្ងៃនេះគេហទំព័រ ទំនើប ចង់បង្ហាញនូវរឿងរ៉ាវ 10 យ៉ាង ដែលប្រទេសជប៉ុនមាន ហើយបានទាក់ចិត្តយើងគ្រប់គ្នា ឱ្យចង់ទៅទស្សនាឃើញផ្ទាល់ ថាតើវាពិតជាមានត្រឹមតែនៅក្នុងប្រទេសជប៉ុនឬ?
1. រូបរាងរបស់ផ្លែឪឡឹក មិនមែនមានត្រឹមតែរូបរាងមូល

2. សួនឧទ្យានជាតិនៅក្នុងប្រទេសជប៉ុន មានបរិស្ថានស្អាតល្អ ទោះបីមិនទាន់សម្អាត ឬសម្អាតរួចហើយ ក៏យើងមើលឃើញថាមិនមានភាពខុសប្លែកគ្នាខ្លាំងដែរ

3. កៅអី អង្គុយធ្វើការ មានរូបរាងគួរឱ្យស្រឡាញ់! ឧទាហរណ៍នៅក្នុងរូបភាព ជាកៅអី ដែលមានរូបរាងដាយណូស័រ…

4. កំប៉ុងទឹកភេសជ្ជៈរបស់ Starbucks ត្រូវបានរចនាជារូបរាងខាងក្រៅជា ផ្កាសូគូរ៉ា តំណាងឱ្យប្រទេសជប៉ុន

5. គម្របឡូនៅក្នុងប្រទេសជប៉ុន ត្រូវបានរចនាឡើងជា លក្ខណៈសិល្បៈដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍

6. Legoland នៅប្រទេសជប៉ុនមានដើមផ្កាសាគូរ៉ា ដែលបំបែកកំណត់ត្រាពិភពលោក ដោយសារតែដើមនេះបានធ្វើឡើងពីការផ្គុំគ្នា លើសពី 800,000 Legos

7. មនុស្សព្រិល នៅប្រទេសជប៉ុន ត្រូវបានធ្វើឡើង ឱ្យមានរូបរាងចម្លែកៗ

8. នៅប្រទេសជប៉ុន មានកន្លែងរក្សាទុកឆ័ត្រ ដែលគេហៅថា «Umbrella Lockers»

9. នៅក្នុងកំប៉ុងស្ករកៅស៊ូ លក់នៅក្នុងប្រទេសជប៉ុន មានភ្ជាប់មកជាមួយនឹងក្រដាស សម្រាប់ខ្ចប់កាកសំណល់ស្ករកៅស៊ូ

10. ម្ហូបអាហារ ដែលនៅលើតុ នៅក្នុងរូបភាព មិនមែនជាម្ហូបអាហារ នៅក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់នោះទេ ប៉ុន្តែគឺជាម្ហូបអាហារនៅក្នុងមន្ទីរពេទ្រ នៅក្នុងប្រទេសជប៉ុន

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ទម្លាប់មិនល្អ 7 យ៉ាងក្នុងការចម្អិនអាហារដែល អ្នកគួរតែជៀសវាង

ដោយ: ភារុន 8 AM, Thursday, 01 Nov, 2018

មនុស្សគ្រប់គ្នាតែងតែមានទម្លាប់មិនល្អខ្លះៗក្នុងការរស់នៅ យ៉ាងណាមិញសូម្បីតែទម្លាប់ក្នុងការចម្អិនអាហារក៏ដោយ ជាពិសេសនៅពេលដែលអ្នកបានរកឃើញជាលើកដំបូង នៅពេល...

ដឹងពីជំងឺ តាមរាសីចក្របរទេស

ដោយ: ស. លីង 6 PM, Wednesday, 22 Feb, 2017

នៅលើពិភពលោក ជំនឿគឺជាសាសនាដំបូងរបស់មនុស្ស។ ទោះនៅប្រទេសរីកចម្រើន ក៏ជឿលើការទស្សទាយថ្ងៃខែឆ្នាំកំណើតដែរ ដើមី្បប្រមើលពីហេតុល្អ និងអាក្រក់ ដែលបម្រុងនឹងកើត...

វិធីសាស្រ្តជ្រើសរើសសម្លៀកបំពាក់ ដ៏សក្តិសមសម្រាប់ការបំពេញការងារ

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

ការស្លៀកពាក់ដ៏សមរម្យ សម្រាប់ការធ្វើការក្នុងការិយាល័យ ជាបញ្ហាដ៏សំខាន់ ដែលទាមទារឱ្យមានការគិត គូរឱ្យបានល្អិតល្អន់ ជាពិសេសកន្លែងការងារ ដែលមានវិន័យតឹងរឹ...

វិធីសាស្រ្តតុបតែងខ្លួន ជាមួយគ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

សព្វថ្ងៃនេះ ស្រ្តីជាច្រើនត្រូវការសម្ភារៈជាច្រើន សម្រាប់ប្រើប្រាស់។ ពួកគេត្រូវការតែងខ្លួនប្រកបដោយវិជ្ជាជីវៈ ជាភរិយា ជាម្តាយ។ល។ ហើយវាពិតជាមិនងាយស្រួល...

Tomnerb.Com - YouTube Channel