ចូលចិត្តទំនើប

ចង់មានអាយុវែង! ដូចជនជាតិជប៉ុន មកស្គាល់ពីរបៀបរស់នៅរបស់ពួកគេមើល!

ដោយ: ភារុន 8 AM, Monday, 06 May, 2019

ប្រជាជនជប៉ុន មានជីវិតរស់នៅបានយូរជាង មនុស្សរស់នៅតាមបណ្តាប្រទេសផ្សេងៗទៀត នៅលើភពផែនដីនេះ។ ហើយមានអ្នកវិទ្យាសាស្រ្តជាច្រើនជាតិសាសន៍ បានធ្វើការសិក្សាស្រាវជ្រាវទៅលើ របៀបរបបរស់នៅរបស់ជនជាតិជប៉ុន ហេតុអ្វីបានជាពួកគេអាចរស់នៅបានយូរ រហូតដល់ 100 ឆ្នាំ ឬ ច្រើនជាងនេះ? មនុស្សគ្រប់គ្នា រស់នៅលើផែនដីតែមួយ ដកដង្ហើមក្នុងបរិយាកាសតែមួយ ញ៉ាំអាហារ និងផឹកទឹកដែលដាំដុះលើផ្ទៃដីតែមួយដូចគ្នា តើមកពីហេតុអ្វីទៅ? ចម្លើយមានដូចខាងក្រោមនេះ៖
1. ជនជាតិជប៉ុននិយមញុំាបន្លែ ជាង សាច់
តាំងពីដើមមក ជនជាតិជប៉ុន និយមបរិភោគបាយ ជាមួយនឹង ម្ហូបសាច់ត្រី និងបន្លែ ជាពិសេសស៊ុប Shukiyaki តែម្តង។ ហើយស៊ុបនេះ គឺសម្បូរទៅដោយបន្លែ ច្រើនជាងសាច់។ ប្រទេសជប៉ុន គឺជាប្រទេសកោះដ៏ធំ ជាប់នឹងសមុទ្រ និងមានអាកាសធាតុត្រជាក់ ច្រើនជាងក្តៅ ដូច្នេះពួកគេចូលចិត្ត បរិភោគអាហារប្រភេទស៊ុបក្តៅៗ ដើម្បីកំដៅពោះ ទប់ទល់នឹងអាកាសធាតុដ៏សែនត្រជាក់នេះ។

2. របៀបចម្អិនអាហារ មានលក្ខណៈខុសៗគ្នា

ការចម្អិនម្ហូបរបស់ជនជាតិជប៉ុន មានច្រើនរបៀប ដូចជា៖ ចំហុយ អាំង ស្ងោរ ឆា ចៀន រំងាស់ និងត្រាំធ្វើជ្រក់ជាដើម។ នៅពេលបរិភោគអាហារទាំង 3 ពេល យ៉ាងហោចណាស់អាហារទាំងនេះ ត្រូវមានស៊ុបមួយចាន និងជ្រក់មួយចានផងដែរ។

3. ពួកគេនិយមផឹកតែ

ការផឹកតែ គឺជាវប្បធម៌របស់ជនជាតិជប៉ុន តាំងពីយូរណាស់មកហើយ។ ទោះបីជាពេលបច្ចុប្បន្ននេះ មានកាហ្វេ ដែលមានរសជាតិឆ្ងាញ់ៗច្រើនយ៉ាងណាក៏ដោយ ក៏ជនជាតិជប៉ុននៅតែរក្សាការផឹកតែ ក៏ដូចជារបៀបឆុងតែ រហូតមកដល់សព្វថ្ងៃនេះ។

4. អាហាររបស់ពួកគេគឺ ស្រស់ៗ

កាលបរិច្ឆេទនៅលើម្ហូបអាហារ នៅលើទីផ្សារនៅក្នុងប្រទេសជប៉ុន គឺមានភាពច្បាស់លាស់។ នៅពេលកាលបរិច្ឆេទត្រូវបានផុតកំណត់នោះ គឺត្រូវយកអាហារទាំងនោះ ទៅបោះចោលភ្លាមៗ នេះគឺជាច្បាប់ដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសនេះ។

5. ពួកគេនិយមប្រើ ចាន តូចៗ ដាក់ម្ហូបអាហារ

ការបរិភោគអាហារ ដែលដាក់នៅក្នុងចានតូចៗ ក៏ជាទម្លាប់ដ៏ល្អមួយ របស់ជនជាតិជប៉ុន។ ពីព្រោះការបរិភោគអាហារ ល្មម ៗ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពក្រពះ-ពោះវៀនរបស់យើងនោះទេ។ ម្យ៉ាងទៀតអ្នករស់នៅលើកោះ Okinawa មានពាក្យស្លោកមួយថា «Hara Hachi Bu» ដែលមានន័យថា «បរិភោគឱ្យឆ្អែតត្រឹមតែ 80%» ផងដែរ នេះមានន័យថាជនជាតិ មានគំនិតមិនត្រូវញុំា អាហារឱ្យឆ្អែតជ្រុលពេកទេ។

6. ពួកគេ ដើរ ឈរ អង្គុយ ច្រើន

អ្នកទាំងអស់គ្នា ពិតជាដឹងហើយ ថាជនជាតិជប៉ុន ត្រូវជិះរថភ្លើង ទៅធ្វើការ ទៅផ្សារ និងទៅសាលារៀនជាដើម។ ការដើរពីផ្ទះ ទៅស្ថានីយ៍រថភ្លើង គឺចាំបាច់ត្រូវតែធ្វើ ហើយនៅពេលជិះក្នុងរថភ្លើង មិនមែនទាំងអស់គ្នាសុទ្ធតែអាចអង្គុយនោះទេ គឺមានអ្នកខ្លះត្រូវឈរ ម្យ៉ាងទៀត ទិញឥរ៉ាន់ ទិញម្ហូបអាហារ និងចូលបន្ទប់ទឹកសាធារណៈជាដើម នៅពេលមានមនុស្សច្រើន ពួកគេត្រូវឈរតម្រង់ជួររង់ចាំ។ សម្រាប់ការអង្គុយវិញ ភាគច្រើនគឺនៅកន្លែងធ្វើការ និងថ្នាក់រៀនប៉ុណ្ណោះ។

7. ពួកគេធ្វើលំហាត់ប្រាណ ពេលព្រឹក តាមវិទ្យុ

ទាំងអ្នកធ្វើការ សិស្សសាលា និងអ្នកលក់ដូរជាដើម ពេលព្រឹកព្រលឹម គឺត្រូវនាំគ្នាធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់ក៏បាន ប៉ុន្មាននាទីដែរ មុនពេលចូលបំពេញកិច្ចការងារផ្សេងៗរបស់ខ្លួន តាមវិទ្យុ នេះគឺច្បាប់មួយដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1920 មកម៉្លេះនៅក្នុងប្រទេសជប៉ុន។

8. ពួកគេទទួលបានការថែទាំសុខភាពទូទៅ

ចាប់តាំងពីឆ្នាំ 1960 មក ប្រទេសជប៉ុនបានបង្កើតប្រព័ន្ធថែទាំសុខភាពជាសកលមួយ ដែលអនុញ្ញាតឱ្យប្រជាជនពិនិត្យសុខភាពទូទៅ ដោយចំណាយថវិកាតិចជាង ដូច្នេះធ្វើឱ្យប្រជាជនជាមធ្យម ទៅជួបគ្រូពេទ្យច្រើនដងក្នុងមួយឆ្នាំៗ សម្រាប់ធ្វើ តេស្តសុខភាពទូទៅ។

9. ពួកគេចំណាយពេលច្រើន នៅខាងក្រៅ

ក្រៅពីការដើរនៅគ្រប់ទីកន្លែង វាជាទម្លាប់របស់ជនជាតិជប៉ុនហើយ នៅមានការបបួលមិត្តភក្តិ ឱ្យមកញុំាអាហារនៅខាងក្រៅថែមទៀត ពីព្រោះទីធ្លានៅក្នុងផ្ទះជប៉ុនតូច ដូច្នេះទើបធ្វើឱ្យពួកគេត្រូវទៅបរិភោគនៅខាងក្រៅ។ ការប្តូរបរិយាកាសជារឿយ ៗជាមួយនឹងសង្គម និងមនុស្សខាងក្រៅ ក៏អាចធ្វើឱ្យមនុស្សមានសុខភាពផ្លូវចិត្តល្អផងដែរ។

10. ពួកគេផ្តោតលើ ភាពស្អាតជានិច្ច

ជនជាតិជប៉ុន ត្រូវបានគេចាត់ទុកថាជាជនជាតិមួយ ដែលស្រលាញ់ភាពស្អាត និងមានអនាម័យ។ នៅតាមបណ្តាសាលារៀនទាំងអស់នៅក្នុងប្រទេសជប៉ុន បានបង្ហាត់បង្រៀនឱ្យកូនសិស្សចេះសម្អាត តាំងពីថ្នាក់មតេយ្យមកម៉្លេះ។

ប្រភព: pulptastic ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ

ដោយ: ភារុន 9 AM, Friday, 21 Sep, 2018

ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធធ្វើព...

ម៉ូតឈើតំរៀបគ្នា ១២ម៉ូតដ៏ស្រស់ស្អាត សម្រាប់គេហដ្ឋានទាន់សម័យ

ដោយ: ដួងច័ន្ទ 9 PM, Monday, 20 Feb, 2017

នៅក្នុងអំឡុងឆ្នាំ១៩៦០ ការច្នៃម៉ូតនៃស្ថាបត្យកម្មសំណង់ទំនើប ជាមួយនឹងការតំរៀបបន្ទះឈើតូចៗ ជាជួរឈរ ហើយការ décor ពីបន្ទះឈើកាន់តែពេញនិយម និងលេចឡើងជាម៉ូតប្...

Jay Z និង Beyonce ប្រេះឆាធ្ងន់ធ្ងរ អាចបញ្ចប់ជីវិតគូត្រឹម 7ឆ្នាំ

ដោយ: រីកា 4 PM, Saturday, 26 Mar, 2016

នៅពេល​កើត​ស្នាម​ប្រេះឆា​ម្តង​ហើយ វា​ជា​រឿង​ពិបាក​ណាស់ ​ក្នុងការ​ធ្វើឱ្យអ្វីៗគ្រប់យ៉ាង ​ត្រឡប់មក​ល្អ​ដូចដើម​វិញ​នោះ ដូចគ្នា​នឹង​រឿងរ៉ាវ​ជីវិត​គូរ​បស...

វិធីសាស្រ្តរៀបចំបន្ទប់គេង ពោរពេញដោយភាពរ៉ូមេនទិច

ដោយ: ដួងច័ន្ទ 11 PM, Thursday, 23 Mar, 2017

តើអ្នកចង់ប្រែក្លាយបន្ទប់គេង របស់អ្នកឱ្យក្លាយជាទីកន្លែងពោរពេញ ដោយភាពផ្អែមល្ហែមរ៉ូមេនទិក ឬទេ? វិធីសាស្រ្តសម្រាប់ការរៀបចំបន្ទប់គេង បែបរ៉ូមេនទិកខាងក្រោ...

Tomnerb.Com - YouTube Channel