ចូលចិត្តទំនើប

តោះ! មកស្គាល់ម៉ូតូថ្លៃបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 9 AM, Wednesday, 06 Mar, 2019

បុរសៗគឺតែងតែចូលចិត្តចំពោះ ម៉ូតូធំៗជាមួយនឹងកង់ម៉ូតូធ្ងន់ៗ។ ក្រុមហ៊ុនផលិតម៉ូតូដ៏ប្រណិតៗមួយចំនួននៅជុំវិញពិភពលោក បានផលិតម៉ូតូដ៏ល្អប្រណិត ដើម្បីបញ្ជាក់ពីនិមិត្តសញ្ញានៃបុគ្គលិកលក្ខណៈ និងអត្តសញ្ញាណរបស់ក្រុមហ៊ុនផ្ទាល់ ។ ម៉ូតូដ៏ប្រណិតៗទាំងនេះមានតម្លៃថ្លៃ ដោយសារតែរចនាសម្ព័ន្ធ ការរចនាម៉ូដ និងល្បឿនដ៏មានលំនឹង ម្យ៉ាងទៀតនៅពេលបើកបរ វានឹងធ្វើឱ្យអ្នកមានភាពរំភើបនៅក្នុងចិត្តផងដែរ។ ប៉ុន្តែម៉ូតូដ៏ប្រណិតៗទាំងនេះ មិនមែនមនុស្សសាមញ្ញនោះទេ ដែលអាចទិញវាបាន ទាល់តែអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទើបអាចមានលទ្ធភាពទិញម៉ូតូទាំងនេះបាន។ នៅខាងក្រោមនេះ យើងនឹងបង្ហាញអ្នកនូវម៉ូតូដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក៖
10. Neiman Marcus ($ 110,000)
ម៉ូតូនេះ ត្រូវបានរចនារូបរាងឡើង ដោយក្រុមហ៊ុន Confederate Motor Co។ ក្រុមហ៊ុនបានប្រើប្រាស់ដែកថែបសម្រាប់ ផលិតម៉ូតូ និងរចនាម៉ូដឱ្យមានលក្ខណៈពិសេសដូចនឹងរូបភាពដែលប្រិយមិត្តបានឃើញ។

9. Coventry Eagle ($120,000)
Eagle គឺជាម៉ូតូលក្ខណៈបូរាណរបស់ក្រុមហ៊ុន Royal Eagle ដែលមានអាយុកាលយ៉ាងតិចក៏ជាង 100 ឆ្នាំដែរ។ ទោះបីជាវាមានអាយុកាលច្រើនក៏ដោយ ក៏ម៉ូតូនេះនៅតែល្អឥតខ្ជោះនៅពេលបើកបរនៅលើដងផ្លូវផងដែរ។

8. Harley Davidson Rocker ($130,000)
ម៉ូតូនេះ ត្រូវបានផលិត និងកែសម្រួលពីក្រុមហ៊ុនអាល្លឺម៉ង់ដ៏ល្បីឈ្មោះមួយ ដែលមានឈ្មោះថា House of Thunder ។

7. Hildebrand Wolfmüller ($150,000)
ម៉ូតូនេះ គឺជាផលិតកម្មលើកដំបូងបំផុតនៃវិស័យផលិតម៉ូតូធំ។ បច្ចុប្បន្ននេះម៉ូតូនេះ ត្រូវបានប្រមូលជាលក្ខណៈឯកជន និងមានតម្លៃថ្លៃកប់ពពក ដោយសារតែប្រវត្តិសាស្រ្តនៃម៉ូតូនេះ។

6. Hubless Harley Davidson ($155,000)
Hubless Harley គឺជាការបន្ថែមមួយផ្សេងទៀតទៅក្នុងបញ្ជីនៃម៉ូតូទាំង 10 ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ ម៉ូតូនេះមានរចនាបទ Harley Davidson ធ្វើជាមូលដ្ឋាន។ ម៉ូតូ Harley Davidson ត្រូវបានគេស្គាល់ថា មានរូបរាងគួរអោយចាប់អារម្មណ៍ និងទាក់ទាញដ៏អស្ចារ្យ។

5. Ecosse FE Ti XX ($300,000)
ម៉ូតូដ៏ស្រស់ស្អាតនេះ នឹងធ្វើឱ្យអ្នកចំណាយប្រាក់ច្រើនក៏ពិតមែន ប៉ុន្តែជាទូទៅ ភាពស្រស់ស្អាត គឺត្រូវតែមានតំលៃ។ សម្រាប់កម្លាំងថាមពលរបស់ម៉ូតូនេះមាន 225 សេស ហើយព្រមទាំងផលិតឡើងមកពីអាលុយមីញ៉ូមផងដែរ។

4. British classic black ($ 400,000)
Black Vintage គឺជាម៉ូតូតែមួយគត់ដែលមានតម្លៃថ្លែ និងគ្មានក្រុមហ៊ុនណា អាចប្រកួតប្រជែងបានឡើយ។ ម៉ូតូនេះមានម៉ាស៊ីនស៊ីឡាំងដល់ទៅ 2 គ្រឿង ដែលធ្វើឱ្យម៉ូតូមានល្បឿនលឿនបំផុត។ ម៉ូតូនេះត្រូវបានផលិតជាលើកដំបូងនៅឆ្នាំ 1948 ដោយលោក Vincent ដែលបានធ្វើការផលិតនៅ Great North Road, Stevenage, Hertfordshire, និងនៅចក្រភពអង់គ្លេស។ ម្យ៉ាងទៀតនៅពេលម៉ូតូនេះត្រូវបានផលិតចេញមក វាក៏ជាម៉ូតូដែលមានល្បឿនលឿនបំផុតនៅលើពិភពលោក។

3. Gold Plated Custom Chopper ($500,000)
ការស្រោបមាសសុទ្ធនៅលើម៉ូតូ គឺជាហេតុផល ដែលធ្វើឱ្យម៉ូតូនេះមានតម្លៃខ្ពស់កប់ពពក។ សម្រស់ដ៏ស្រស់ស្អាតរបស់ម៉ូតូដែលបានមកពីពន្លឺមាសសុទ្ធ ត្រូវបានដាក់តាំងបង្ហាញក្នុងកម្មវិធី Motorcycle Show នៅទីក្រុង Seattle សហរដ្ឋអាមេរិក។

2. Ultra Rare Porcupine ($750,000)
ម៉ូតូនេះត្រូវបានផលិតឡើងនៅក្នុងសង្គ្រាមលោកលើកទី 2 ។ វាអាចជាមូលហេតុ ដែលវាមានតែមួយគត់នៅលើពិភព លោក។ កាលដើមឡើយ គេដាក់ម៉ូតូនេះនៅក្នុងសារមន្ទីរម៉ូតូជាតិ។ ប៉ុន្តែឥឡូវនេះម៉ូតូនេះត្រូវបានដាក់ដេញថ្លៃលក់ នៅក្នុងសារមុន្ទីរនេះផងដែរ។

1. Harley-Davidson (1.9 លានដុល្លារ)
ម៉ូតូនេះត្រូវបានរចនាដោយលោក Jack Armstrong និងបានដាក់ឈ្មោះថា Harley-Davidson ហើយវាមានតម្លៃខ្ពស់កប់ពពក។

សូមប្រិយមិត្តក្រឡេកមើលរូបភាព អ្នកប្រាកដជាយល់ថាតម្លៃដ៏ថ្លៃនេះពិតជាសក្តិសមនឹងម៉ូតូ Harley-Davidson។

ប្រភព: wonderlist ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

គំនិតរៀបចំ ផ្ទះបាយ ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 01 Nov, 2017

ផ្ទះបាយជាបន្ទប់ ដែលស្រ្តីមេផ្ទចំណាយពេលវេលាជាច្រើន នៅទីនោះ។ ការរៀបចំផ្ទះបាយ ឱ្យមានសណ្តាប់ធ្នាប់អាចជួយអ្នក សន្សំសំចៃពេលវេលា សម្រួលការធ្វើការងារក្នុងផ...

ហ្វ្រ៊ីមែន តារាចំណាស់ ដែលមានអ្នកស្រឡាញ់ច្រើន លំដាប់លេខ 1

ដោយ: ដាលីស 12 PM, Wednesday, 10 Jun, 2015

បើសិនជាសួរថា តើនរណាជាតារាសម្តែង ដែលមានបទពិសោធន៍ខ្ពស់ និងមានថ្វីដៃសម្តែងល្អបំផុតនោះ ឈ្មោះរបស់ ម័រហ្គេន ហ្វ្រ៊ីមែន (Morgan Freeman) តារាសម្តែងជំនាន់ច...

របៀបពោលពាក្យ សុំទោសដ៏ត្រឹមត្រូវ ដើម្បីទំនាក់ទំនងដ៏ល្អ

ដោយ: រីកា 1 PM, Thursday, 12 May, 2016

មិន​ថា​ហេតុការណ៍​ដែល​ធ្វើឱ្យ​អ្នក និង​គេ (ឬ​នាង) ត្រូវ​ដើរ​បែរខ្នង​ដាក់គ្នា​ធ្ងន់ធ្ងរ​ប៉ុនណា​ក៏ដោយ តែបើ​សិន​ជាមាន​ពាក្យ “សុំទោស” បន្លឺ​ចេញមក​ពី​មាត...

សួនកុមារ អស្ចារ្យទាំង 10 នៅក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

បើសិនជាទីកន្លែងមួយ សមស្របសម្រាប់កុមារ វាក៏សមស្របសម្រាប់មនុស្សទូទៅផងដែរ។ ទំនើប បានជ្រើសរើសយក សួនកុមារអស្ចារ្យទាំង 10 នៅក្នុងពិភពលោក ដែលអ្នកនឹងបានដឹង...

Tomnerb.Com - YouTube Channel