ចូលចិត្តទំនើប

តោះ! មកស្វែងយល់ រឿងរ៉ាវ 10 យ៉ាងដ៏សំខាន់ ដែលអ្នកអាចបង្រៀនកុមារអាយុ 10ឆ្នាំ

ដោយ: ចរិយា 9 AM, Wednesday, 11 Sep, 2019

នៅពេលអ្នកក្លាយជាឪពុកម្តាយ អ្នកត្រូវទទួលខុសត្រូវខ្ពស់ចំពោះអនាគតរបស់កូនៗរបស់អ្នក។ មនុស្សគ្រប់គ្នាតែងចង់ឱ្យកូនៗរបស់ខ្លួន មានចិត្តល្អ ស្មោះត្រង់ ចេះអាណិតអាសូរអ្នកដទៃ និងមានភាពក្លាហាន…។ ដូច្នេះ ប្រសិនបើអ្នកចង់ឱ្យកូនៗរបស់អ្នកមានលក្ខណៈសម្បត្តិទាំងនេះ គឺវាត្រូវពឹងផ្អែកទាំងស្រុងទៅលើការបង្ហាត់បង្រៀនពីអាណាព្យាបាល ក៏ដូចជាមនុស្សធំផងដែរ។ ដូច្នេះ ឧទាហរណ៍នៃការចិញ្ចឹមអប់រំល្អ និងឧទាហរណ៍អំពីខ្លួនអ្នកផ្ទាល់ គឺជាគន្លឹះនៃការអប់រំដ៏ជោគជ័យមួយ។ ខាងក្រោមនេះ គឺជាបណ្តុំរូបភាព នៃការអប់រំដ៏សំខាន់ ដែលឪពុកម្តាយគ្រប់រូប គួរស្វែងយល់ និងអនុវត្តន៍តាម ក្នុងការបង្រៀនកុមារអាយុ 10ឆ្នាំ។ តោះ! មកតាមដានជាមួយនឹងយើង ដែលមានដូចជា៖
1. កូនគួរតែគោរពទាំងក្មេងស្រី និងក្មេងប្រុស ពីព្រោះពួកគេមានតម្លៃស្មើគ្នា

2. កុំភ័យខ្លាចនឹងការធ្វើការខុស
ការរៀនពីកំហុសរបស់ខ្លួនឯង គឺជាទេពកោសល្យមួយដ៏កម្រ ហើយវាក៏ជារឿងដ៏សំខាន់ផងដែរ ក្នុងការរៀនពីភាពបរាជ័យ។ កូនៗរបស់អ្នកមិនត្រូវភ័យខ្លាច នឹងការធ្វើការខុសនោះទេ ពីព្រោះការធ្វើខុស គឺជាផ្លូវមួយនាំទៅរកភាពត្រឹមត្រូវ។

3. ចំណេះដឹង គឺសំខាន់ជាងចំណាត់ថ្នាក់
ពេលខ្លះឪពុកម្តាយខឹងយ៉ាងខ្លាំង ចំពោះចំណាត់ថ្នាក់មិនល្អរបស់កូនៗ។ ទោះយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់មិនល្អមិនតែងតែបង្ហាញពីចំណេះដឹងមិនល្អនោះទេ ដូច្នេះឪពុកម្តាយគួរតែបង្រៀនកូនៗរបស់ខ្លួនថា ចំណេះដឹងគឺសំខាន់ ជាងចំណាត់ថ្នាក់របស់ពួកគេ។

4. ឪពុកម្តាយមិនមែនជាសត្រូវ ដូច្នេះកូនៗអាចសុំជំនួយពីពួកគាត់បាន

5. ត្រៀមខ្លួនជានិច្ច ដើម្បីក្រោកឈរឡើង សម្រាប់ដំណើរជីវិតរបស់ខ្លួនឯង
មានឪពុកម្តាយមួយចំនួនបង្ហាញការគោរពចំពោះ គ្រូ ឬ មនុស្សដទៃទៀត ច្រើនជាងកូនៗរបស់ខ្លួនឯង។ នេះអាចជាហេតុផល ដែលធ្វើឱ្យកូនៗយល់ថា ពួកគេមិនមានភាពសំខាន់ នាពេលអនាគត និងអសមត្ថភាពក្នុងការក្រោកឈរដោយខ្លួនឯង។ ដូច្នេះអ្នកគួរពន្យល់កូនៗរបស់អ្នកថា ការគោរពអ្នកដទៃគឺជារឿងដ៏សំខាន់ ប៉ុន្តែសមត្ថភាពក្នុងការ ការពារខ្លួនឯង ក៏ចាំបាច់ផងដែរ គ្រាន់តែកូនៗត្រូវបា្រកដថានេះគឺជារឿងដ៏ត្រឹមត្រូវបំផុត។

6. កុំធ្វើអ្វីដែលខ្លួនមិនចូលចិត្តធ្វើ គ្រាន់តែសម្រាប់ផលប្រយោជន៍របស់អ្នកដទៃ

7. ប្រសិនបើកូនមិនយល់ ត្រូវចោទសួរ

8. ត្រូវប្រាប់គ្រូ ប្រសិនបើកូនមិនសូវស្រួលខ្លួន

9. គោរពស្រឡាញ់បរិស្ថាន ដែលនៅជុំវិញខ្លួនកូន

10. រៀននិយាយពាក្យថា «ទេ»
បង្រៀនកូនៗរបស់អ្នកឱ្យនិយាយពាក្យថា «ទេ» ចំពោះមនុស្សធំ គ្រូ ឬ សូម្បីតែចំពោះខ្លួនឯង។ ដូច្នេះការនិយាយថា «ទេ» គួរតែរឿងមួយ ដែលជួយលើកកម្ពស់នូវបុគ្គលិកលក្ខណៈបានយ៉ាងរឹងមាំ ហើយកូនៗមិនមែនជាមនុស្សដែលគួរតែស្តាប់បញ្ជាមិនសមហេតុផលណាមួយរបស់មនុស្សធំឡើយ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ទង្វើមិនគប្បី ៩ ដែលអ្នកបើកបរ បច្ចុប្បន្នប្រព្រឹត្ត

ដោយ: ស. លីង 5 PM, Thursday, 28 Sep, 2017

ទោះទំនើបមិនលើកមក ក៏អ្នកអានគ្រប់រូបអាចដឹង និងមើលឃើញថា អ្នកបររថយន្តក្នុង សម័យនេះភាគច្រើន តែងតែបើកបរខុសច្បាប់ យល់តែពីចិត្តឯង អាងខ្នងអាងស័ក្តិជាដើម។ ពេ...

ការតុបតែងគេហដ្ឋាន ដោយប្រើប្រាស់សម្ភារៈចាស់ៗ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 15 Mar, 2017

សម័យកាលបច្ចុប្បន្ន មាននិន្នាការទៅរកអ្វីដែលថ្មី ប្លែក និងលេចធ្លោ។ មិនខ្វល់ថា វាត្រូវបានបង្កើតឡើងយ៉ាងដូចម្តេចឡើយ អ្វីដែលសំខាន់ គឺគំនិតច្នៃប្រឌិតថ្មី ...

ម៉ូតឈើតំរៀបគ្នា ១២ម៉ូតដ៏ស្រស់ស្អាត សម្រាប់គេហដ្ឋានទាន់សម័យ

ដោយ: ដួងច័ន្ទ 9 PM, Monday, 20 Feb, 2017

នៅក្នុងអំឡុងឆ្នាំ១៩៦០ ការច្នៃម៉ូតនៃស្ថាបត្យកម្មសំណង់ទំនើប ជាមួយនឹងការតំរៀបបន្ទះឈើតូចៗ ជាជួរឈរ ហើយការ décor ពីបន្ទះឈើកាន់តែពេញនិយម និងលេចឡើងជាម៉ូតប្...

ស្បែកជើង ដ៏អស្ចារ្យ ប្រែកាយពីរាបស្មើ ទៅជាកែងចោត តែមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស្បែកជើង Mime et Moi ផ្តល់នូវផាសុកភាព និងការលេងម៉ូដបន្ថែម នៅគ្រប់កម្មវិធី។ គន្លឹះកែងស្បែកជើង បិទ និងបើក និងមានពណ៌ និងម៉ូដជាច្រើនជម្រើស សម្រាប់សុភាព...

Tomnerb.Com - YouTube Channel