ចូលចិត្តទំនើប

អាហារទាំង10 ដែលអ្នកមិនអាចញុំាម្តងទៀតបាន ដោយសារតែ ការប្រែប្រួលអាកាសធាតុខ្លាំង នៅលើភពផែនដី!

ដោយ: ភារុន 8 AM, Thursday, 13 Jun, 2019

ការផ្លាស់ប្តូរអាកាសធាតុ ធ្វើឱ្យមនុស្សត្រូវសម្របខ្លួនទៅនឹងស្ថានភាពរស់នៅថ្មី ហើយខណៈពេលស៊ីតុណ្ហភាពកំពុងតែកើនឡើង ក៏បានធ្វើឱ្យកសិករ និងអ្នកស្រាវជ្រាវ កំពុងមានការព្រួយបារម្ភខ្លាំង អំពីអនាគតនៃរបបអាហារ ប្រហែលជាត្រូវថមថយបរិមាណ ឬក៏ត្រូវបាត់បង់សាបសូន្យពីលើផែនដីនេះ តែម្តង។ លើសពីនេះ អាហារមួយចំនួន នឹងមានការកើនឡើងតម្លៃថ្លៃជាងមុនច្រើន ដោយសារតែធនធាននៃអាហារ ប្រែក្លាយជាអាហារដ៏កម្រនៅក្នុងតំបន់ផងដែរ។ ដូច្នេះ នាពេលអនាគត ទំនងជាយើងនឹងត្រូវរស់នៅ លើពិភពលោកមួយ ដែលមិនមានដំណាំលូតលាស់ល្អ តទៅទៀត។ ថ្ងៃនេះ គេហទំព័រទំនើប នឹងលើកយកនូវអាហារចំនួន 10 យ៉ាងជូនប្រិយមិត្តអ្នកអានបានស្វែងយល់ថា តើអាហារទាំងនេះ នឹងប្រហែលជាត្រូវបាត់បង់ពីលើភពផែនដីយើងនេះ ដោយសារតែអាកាសធាតុកាន់តែក្តៅឡើងៗ ពិតមែនដែរឬទេ?
1. សូកូឡា
សូកូឡា ត្រូវបានចម្រាញ់ចេញពីផ្លែកាកាវ បើទោះបីជា ដើមកាកាវនេះមិនចាញ់នឹងអាកាសធាតុក្តៅខ្លាំង ប៉ុន្តែវាត្រូវការទឹកភ្លៀងច្រើន ដើម្បីផ្តល់ជាតិសំណើមខ្ពស់ដល់ដើមរបស់វា។ យោងទៅតាមរបាយការណ៍ព្យាករណ៍អាកាសធាតុ បានឱ្យដឹងថាអាកាសធាតុក្តៅខ្លាំង និងមិនមានភ្លៀងធ្លាក់ច្រើននោះទេ។ ស្ថានភាពបែបនេះ អាចប៉ះពាលធ្ងន់ធ្ងរដល់សង្វាក់ផលិតកម្មរបស់សូកូឡា ដូចនេះសូកូឡាកាន់តែផលិតបានចំនួនតិចទៅៗ នាពេលអនាគត។

2. តែ
តើនរណា ដែលមិនចង់សម្រាកផឹកតែឆ្ងាញ់មួយពែង បន្ទាប់ពីថ្ងៃដ៏សែនរវល់អស់រយៈពេលជាយូរនោះ? ប្រសិនបើអាកាសធាតុកាន់តែក្តៅឡើង នឹងធ្វើឱ្យចំនួនដើមតែ នឹងមានការធ្លាក់ចុះខ្លាំង ដូច្នេះ វាទំនងជាយើងត្រូវស្វែងរកវិធីផ្សេងទៀត ដើម្បីបន្ធូរអារម្មណ៍ នាពេលអនាគត។ ចំណែកឯអ្នកឯកទេស ក៏បានបញ្ជាក់ថា ផលិតផលតែ នឹងត្រូវទទួលរងផលប៉ះពាល់ខ្លាំង ដោយសារតែ ការប្រែប្រួលអាកាសធាតុបែបនេះ ប្រសិនបើពួកគេស្វែងរកវិធានទប់ស្កាត់ មិនទាន់ឃើញនៅឡើយ។

3. ទឹកឃ្មុំ
សត្វឃ្មុំ កំពុងទទួលគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដោយសារតែ កម្តៅដ៏ក្តៅរបស់ព្រះអាទិត្យ។ ពិតណាស់ ទោះបីជា វាមិនមែនជាកត្តាតែម្យ៉ាង ប៉ុន្តែវាក៏ជាកត្តាចម្បង ដែលធ្វើទឹកឃ្មុំត្រូវធ្លាក់ចុះបរិមាណ ឬក៏ ត្រូវបាត់បង់សាបសូន្យ ពីលើផែនដី តែម្តង។ តាមរយៈការសិក្សាមួយបានលើកឡើងថា ការកើនឡើងនៃកម្រិត CO2 បានកាត់បន្ថយជាតិប្រូតេអ៊ីននៅក្នុងលម្អងផ្កា ដែលវាជាប្រភពអាហារដ៏ចម្បងរបស់សត្វឃ្មុំ។

4. ដំណាំស្រូវ
ដំណាំស្រូវ ក៏ស្ថិតនៅក្រោមការគំរាមគំហែង ដែលធ្វើឱ្យវាមានការធ្លាក់ចុះបរិមាណពី 20% ទៅ 40%។ ទោះបីជា វាមិនធ្លាក់ចុះច្រើនក្តី ប៉ុន្តែដំណាំស្រូវក៏មិនសូវមានជីវជាតិល្អ ដោយសារតែ ការកើនឡើងនៃបរិមាណកាបូនឌីអុកស៊ីត នៅក្នុង បរិយាកាស។ ដូចនេះ វាមានន័យថាមនុស្ស ដែលពឹងផ្អែកទៅលើអង្ករជាអាហារចម្បង នឹងត្រូវតែស្វែងរកអាហារផ្សេងទៀត ដើម្បីជំនួស ក្នុងការជៀសវាងបញ្ហាគំរាមគំហែង ទៅដល់សុខភាពរបស់ពួកគេ។

5. ដើមឈើហូបផ្លែ
ផ្លែប៉ោម ផ្លែឈឺរី និងផ្លែប៉េស គឺជានិមិត្តរូបនៃរដូវក្តៅ។ ប៉ុន្តែនាពេលអនាគត ទំនងជាយើងគួរតែជំនួសផ្លែឈើទាំងនេះ ជាមួយនឹងបន្លែមួយចំនួន ដែលអាចទប់ទល់ នឹងការគំរាមគំហែងរបស់កម្តៅដ៏ខ្លាំង ពីព្រះអាទិត្យមកលើផែនដី។ លើសពីនេះ កម្តៅដ៏ក្តៅខ្លាំងនេះ អាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់ដើមឈើហូបផ្លែទាំងនេះនៅអំឡុងខែនីមួយៗ។ ជាលទ្ធផលកសិកររំពឹងថា នឹងមានកង្វះខាតគុណភាព និងចំនួនបរិមាណនៃផ្លែឈើ នៅលើភពផែនដីនេះ។

6. ភេសជ្ជៈ Maple Syrup
អាកាសធាតុប្រែប្រួល បានធ្វើឱ្យប៉ះពាល់អវិជ្ជមាន ទៅដល់ជាតិស្ករនៅក្នុងដើម Maple ដែលជាសារធាតុរាវ ត្រូវបានគេប្រើដើម្បីចម្រាញ់ធ្វើភេសជ្ជៈ Maple Syrup ។ អ្នកជំនាញបានកត់សម្គាល់ឃើញថា ដើម Maple នឹងបញ្ចេញទឹកមិនបានច្រើនទេនៅរដូវរងារ ដែលនេះនឹងនាំឱ្យមានការថមថយនៅក្នុងឬសរបស់ដើម Maple ព្រមទាំងធ្វើឱ្យដើមនេះលូតលាស់មិនសូវល្អ។ ប្រសិនបើអាកាសធាតុនៅតែ បន្តបែប្រួលបែបនេះ វាក៏ត្រូវបានគេប៉ាន់ស្មានផងដែរថា ដើមឈើនេះ នឹងត្រូវបានថយចុះយ៉ាងខ្លាំងនៅរយៈពេល 80ឆ្នាំខាងមុខទៀតនេះ។

7. កាហ្វេ
ក្រុមហ៊ុន កាហ្វេ ឈានមុខគេនៅលើពិភពលោកដូចជា ហាងកាហ្វេ Starbucks និង Lavazza កំពុងទទួលរងហានីភ័យ ដោយសារតែ ការឡើងកម្តៅផែនដី។ ប្រហែល 50% នៃផ្ទៃដី ដែលសក្តិសមសម្រាប់ដាំដើមកាហ្វេ អាចនឹងត្រូវថយចុះនៅត្រឹមឆ្នាំ 2050 ។ ហើយវានឹងនាំឱ្យមាន ការកើនឡើងនូវតម្លៃរបស់ភេសជ្ជៈ ដែលធ្វើពីកាហ្វេ ដោយសារតែ កង្វះខាតនៃដើមកាហ្វេនៅលើភពផែនដី។

8. ស្រូវសាឡី
វាហាក់ដូចជាដំណាំស្រូវសាឡី នឹងត្រូវទទួលរងផលប៉ះពាល់អវិជ្ជមាន ដោយសារតែ ការប្រែប្រួលអាកាសធាតុនេះ។ ហើយក៏មានន័យថានំបុ័ង នំបុ័ងផ្អែម និងនំដុត ដែលជាអាហារសម្រន់សម្រាប់ក្មេងៗ និងមនុស្សជំទង់ នឹងត្រូវឡើងតម្លៃខ្ពស់។ យោងទៅតាមការសិក្សាមួយ បានធ្វើឡើង ដោយសកលវិទ្យាល័យមួយនៅក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិច បានរកឃើញថាផ្ទៃដី ដែលដាំដុះស្រូវសាឡី កំពុងទទួលរងហានីភ័យនៃការបាត់បង់ ផលិតកម្មស្រូវសាឡី យ៉ាងហោចណាស់ ¼ នៃបរិមាណស្រូវសាឡី ជាសកល។

9. សណ្តែកដី
សណ្តែកដីត្រូវការរយៈពេលមិនតិចជាង 5ខែ នៅក្នុងអាកាសធាតុក្តៅ និងប្រហែលត្រូវការចំនួនទឹកពី 20-40 អ៊ីញ បានមកពីទឹកភ្លៀង។ ខណៈពេលឥឡូវនេះ កម្តៅផែនដីកំពុងបន្តក្តៅឡើងៗ ជារៀងរាល់ឆ្នាំ នេះហើយជាហេតុផល ដែលធ្វើឱ្យដំណាំសណ្តែកដី ត្រូវបាត់បង់បន្តិចបន្តងៗ ដោយសារតែ ការខ្វះខាតទឹកប្រើប្រាស់។

10. ស្រាបៀរ
ស្រាបៀរ គឺជាភេសជ្ជៈមានជាតិអាល់កុលមួយប្រភេទ ដែលមានភាពពេញនិយមបំផុត នៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះដែរ កម្តៅដ៏ខ្លាំងរបស់ព្រះអាទិត្យ នឹងធ្វើឱ្យមានភាពរាំងស្ងួតដល់ផ្ទៃដី ដាំដំណាំស្រូវសាឡី ដែលអាចបណ្តាលឱ្យបាត់បង់ 3-17% នៅក្នុងកម្រិតស្រូវសាឡី ជាសកល។ ដូចនេះ ទិន្នផលស្រូវសាឡី នឹងត្រូវបានធ្លាក់ចុះ ដែលនាំឱ្យការផ្គត់ផ្គង់សម្រាប់ផលិតកម្ម ក៏ធ្លាក់ចុះទៅតាមនោះផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ល្បីថា Tang Wei ក្លាយជាជនទី3 បំបែកស្នេហ៍គេ

ដោយ: ដាលីស 12 AM, Saturday, 06 Jun, 2015

តារាឯកស្រីស្អាត ជនជាតិចិនដីគោក Tang Wei ប្រកាសព័ត៌មានភ្ជាប់ពាក្យ ជាផ្លូវការជាមួយនឹង Tae Yeon Kim អ្នកដឹក​នាំ​ខ្សែភាពយន្តជនជាតិកូរ៉េ រួចរាល់ហើយ កាលព...

វត្ថុ 11 យ៉ាង យើងតែងភ្លេចសម្អាត ដែលចាំបាច់ត្រូវសម្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

មានវត្ថុជាច្រើននៅជុំវិញខ្លួនយើង ដែលងាយនឹងរងភាពកង្វក់ និងងាយចម្លងរោគដល់រាងកាយយើង បើសិនជាយើងមើលរំលង មិនបានសម្អាតវា។ ចូលមកអានអត្ថបទខាងក្រោម អ្នកនឹងភ្ញ...

ប្លែក! ក្រុមហ៊ុនចិនមួយ ផ្តល់ពេលវេលាឱ្យបុគ្គលិក ជានារីនៅលីវ ឈប់សម្រាកដើម្បីស្វែងរកគូស្រករ

ដោយ: ចរិយា 9 AM, Wednesday, 14 Aug, 2019

ការណាត់ជួបគ្នា នៅសតវត្សរ៍ទី21 អាចជាការលំបាកមួយ ដោយសារតែ ភាពមមាញឹកនឹងការងារ។ ប៉ុន្តែ ប្រសិនបើនាយកក្រុមហ៊ុន ដែលអ្នកកំពុងធ្វើការជាមួយ ព្យាយាមផ្តល់ពេលវ...

៤ ឈុតសម្លៀកបំពាក់ ការិយាល័យងាយៗ សម្រាប់ថ្ងៃដែលខ្ជិលតុបតែងច្រើន

ដោយ: ដួងច័ន្ទ 12 AM, Friday, 31 Mar, 2017

ការរៀបចំតុបតែងខ្លួន សម្រាប់ការងារក្នុងការិយាល័យ អាចជាសិល្ប៍វិធីស្មុគស្មាញមួយ នៃការតុបតែងខ្លួន។ ប្រាកដណាស់ថាអ្នកតែងតែចង់ស្អាត និងលេចធ្លោគ្រប់ពេល ប៉ុ...

Tomnerb.Com - YouTube Channel